-
អ្នកវិភាគចៅចាក់ស្មុក៖ ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»ដែលសម្តេចតេជោទទួលបានជាមោទកភាពជាតិខ្មែរ និងភាពត្រឹមត្រូវនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ស្ថាបនិកសន្តិភាពនិងជារដ្ឋបុរសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់ដ៏វិសេសវិសាលមួយទៀតកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គឺពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់ប្រកបដោយកិត្តិយសនេះជាពានរង្វាន់ថ្មីបន្ថែមសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាអ្នកតស៊ូដ៏ស្វិតស្វាញ ជាអ្នកនយោបាយដ៏ឆ្នើម ជាអ្នកការទូតទន់ភ្លន់ប្រកបដោយទេពកោសល្យ ជាមេដឹកនាំប្រកបដោយបញ្ញា ញាណឈ្លាសវៃ និងមានការទទួលខុសត្រូវខ្ពស់រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងជាមេដឹកនាំដ៏សកម្មបំផុតក្នុងការចូលរួមដោះស្រាយបញ្ហាទាំងក្នុងតំបន់និងពិភពលោក និងបានចូលរួមគិតគូរយ៉ាងហ្មត់ចត់ពីអនាគតនៃប្រជាជាតិក្នុងតំបន់និងពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។ ប្រជាជាតិខ្មែរទាំងមូលពិតជាមានមោទកភាពបំផុតចំពោះសម្តេចតេជោដែលទទួល បានពានរង្វាន់ប្រកបដោយកិត្តិយសនេះ និងបង្ហាញនូវការគាំទ្រ ជឿជាក់មានទំនុកចិត្តកាន់តែខ្លាំងក្លាថែមទៀតចំពោះស្ថាបនិកសន្តិភាពជាតិខ្មែរក្នុងការដឹកនាំប្រទេស។ ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដែលសម្តេចតេជោទទួលបានគឺ ពិតជាស័ក្តិសមបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលមួយជីវិតរបស់សម្តេច គឺដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ សម្តេចបានយកជីវិតធ្វើជាដើមទុនតស៊ូជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលមកវិញនៃរបបសាហាវយង់ឃ្នងខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិល នាំយកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ព្រមទាំងស្តារ និងកសាងជាតិពីក្រោមគំនរផេះផង់ ឈាម និង ទឹកភ្នែកឱ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ…
-
អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើលអូសបន្លាយពេលវេលា?

ភ្នំពេញ៖ បាតុកម្មនៃអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលមានអាយុមួយឆ្នាំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះជាមួយនឹងការបន្តតវ៉ារបស់អតីតបុគ្គលិកនៅសេសសល់ប្រមាណ ១០០នាក់ ដែលមិនព្រមចូលតុចរចានិងបញ្ចប់វិវាទតាមការសម្រេចរបស់តុលាការក្រោមការសម្របសម្រួលរបស់ក្រសួងការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ។ ចលនាបាតុកម្មដែលគេបានដឹងថាមានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គការបរទេស និងជនបរទេសមួយចំនួននៅពីក្រោយខ្នងដែលធ្វើឱ្យការស្វែងរកដំណោះស្រាយជួបឧបសគ្គ និងទទួលរងសម្ពាធនិងការញុះញង់ជាបន្តបន្ទាប់។ ការបន្តអង្កៀម និងចិញ្ចឹមបាតុកម្មនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍ ក៏ដូចជាប្រជាពលរដ្ឋមើលឃើញថាតួអង្គខាងក្រៅមិនចង់ឱ្យបញ្ហានេះបញ្ចប់ដោយងាយ និងខិតខំចិញ្ចឹមទំនាស់ដើម្បីបម្រើឱ្យឧបាយកល ទុច្ចរិត និងចិញ្ចឹម«នយោបាយ ៣ កុំ» បំផ្លាញឆ្នាំងបាយពល រដ្ឋខ្មែរតាមរយៈការអំពាវនាវឱ្យបរទេស (១) កុំទិញទំនិញកម្ពុជា (២) កុំវិនិយោគនៅកម្ពុជា និង(៣) កុំផ្តល់ជំនួយដល់កម្ពុជា។ ហេតុនេះហើយបានជា ក្រុមអតីតបុគ្គលិកប្រមាណ ១០០នាក់ដែល នៅសេសសល់ត្រូវបន្តការតវ៉ាក្រោមការញុះញង់របស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយនិងបញ្ជាពីបរទេសដើម្បី បំផ្លាញមុខមាត់កម្ពុជាក្រោមលេសសិទ្ធិកម្មករ និងសេរីភាពនៃការធ្វើបាតុកម្ម។ បាតុកម្មខុសច្បាប់ដែលបានប្រកាសតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ហើយរហូតមកដល់ពេលនេះ បាតុកម្មនេះមិនដឹងជាចង់ទាមទារអ្វីឱ្យពិតប្រាកដឡើយ។ ប៉ុន្តែអ្វីដែលគេបានដឹងគឺមាន ភស្តុតាងជាបន្តបន្ទាប់បង្ហាញថាបាតុកម្មរបស់អតីតក្រុមបុគ្គលិក ណាហ្គាមិនមែនជាបាតុកម្មធម្មតាឡើយ។ សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកដោយមានការរៀបចំផែនការយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសផង នោះ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍មួយចំនួនប្រាំចំណុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះ។ក្លិបអ្នកកាសែតកម្ពុជា បានប្រារព្ធវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ពុយ គាប្រធានក្លិបអ្នកកាសែត កម្ពុជានិងមានការចូលរួមអស់លោកជាចាងហ្វាង និពន្ធនាយកតំណាងសមាគមនិងជាអ្នកដឹកនាំ សារព័ត៌មានអង្គភាព។វេទិកានេះដើម្បីជជែកពិភាក្សានិងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី«ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអានដោយឯកឧត្តម កឹម គុណវឌ្ឍន៍ បានរំលេចថា ជាមួយការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ថែរក្សាសុខសន្តិភាព និង លើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក៏នៅមានអ្នកសារព័ត៌មាន មួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលធ្វើឱ្យប៉ះពាល់តមៃ្ល…
-
ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត៖តួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជននៅក្នុងការចូលរួមបណ្តុះបណ្តាលនិងបង្កើតធនធានមនុស្សកម្ពុជា

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យឯកជនមានតួនាទីមិនអាចអាចខ្វះបាននៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថាជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ,រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀត គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូរណ៍។ សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល និងជាកត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបានជួយឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍរីកចម្រើនរហូតពង្រីកសាខាទៅតាមបណ្តាខេត្តដូចបច្ចុប្បន្ន ព្រមជាមួយនឹងការប្រកាន់ខ្ជាប់ និងអនុលោមតាមនិយាមកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកលវិទ្យាល័យ បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និងឌីជីថលរូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស ។…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងធ្វើនយោបាយដើម្បីតែបុព្វហេតុស្រោមសំបុត្រ ល្បែងស្រីនិងល្បែងពាលា

រូបភាពជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ប្រមូលស្រោមសំបុត្រពីពលរដ្ឋមិនរើសមុខដាក់ក្នុងហោប៉ៅខ្លួនឯង, ការរៃ អង្គាសមូលនិធិដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ, កឹម សុខា ល្មោភកាម ទាក់ទងនារីជាច្រើននាក់រាប់ភ្លេច និងដីចម្ការជាច្រើនកន្លែង, រូបភាព អេង ឆៃអ៊ាង ថាច់ សេដ្ឋានិងមេដឹកនាំក្រុមប្រឆាំងផ្សេងទៀតក្នុងបនល្បែងកាស៊ីណូនៅកម្ពុជានិង នៅក្រៅប្រទេសគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាក្រុមបក្សប្រឆាំងនៅកម្ពុជាបានយកនយោបាយធ្វើជាមុខរបរកេងប្រវ័ញ្ច និងជំរិតប្រាក់ពីសកម្មជនបក្សខ្លួនក្រោមរូបភាពឃោសនានយោបាយផ្សេងៗ ឬធ្វើនយោបាយប្រជាភិថុតិ បង្កើតបញ្ហាដើម្បីប្រមូលលុយ។ ការយកនយោបាយធ្វើជាមុខរបរនេះត្រូវបានមេដឹកនាំក្រុមប្រឆាំងបន្តប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពបំផុតហើយអ្នកដែលរងគ្រោះគឺអ្នកដែលជឿងុបងុលលើវោហាសាស្ត្រនៃអ្នកប្រជោបាយនិយម សម្តីជាទេវទត្តមាត់ជាទេវតាដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង ជាដើម។ សកម្មជនបក្ខប្រឆាំងខ្លះគិតថាខ្លួនលះបង់ដើម្បីបក្ស ប៉ុន្តែតាមពិត នៅពីក្រោយនៃការលះបង់ទាំងនេះគឺក្រុមមេដឹកនាំបក្ខខ្លួនបានយកទៅចាយវាយដើម្បីភាពសប្បាយហ៊ឺហារ ល្បែងស្រី ល្បែងកាស៊ីណូរបស់ខ្លួនទៅវិញទេ។ វប្បធម៌រៃអង្គាសលុយ ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ការបង្កើតមូលនិធិនៅតែជាមធ្យោបាយពេញនិយមរបស់ក្រុមប្រឆាំង តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗដូចជារៀបចំផែនការវិលចូលប្រទេសរបស់ជនក្បត់ជាតិ និងបក្ខពួក និងការបង្កើតផែនការខ្យល់ផ្សេងៗទៀត។ ចំណែកនៅកៀកនឹងបោះឆ្នោត ម្តងៗ មេដឹកនាំក្រុមប្រឆាំងចាប់ផ្តើមដើរលក់តំណែងផ្សេងៗ រាប់ទាំងកៅអីបេក្ខភាពសម្រាប់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ឬក្រុមប្រឹក្សាផ្សេងៗ។ ថ្មីៗនេះ ព័ត៌មានពីប្រទេសបារាំង និងសហរដ្ឋអាម៉េរិកបង្ហាញឱ្យដឹងថាជនក្បត់ជាតិ សម រង្ស៊ីនិងភរិយារបស់ខ្លួន ជូឡុង…
-
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ សាររបស់លោក សម រង្សី គឺស្មើនឹងរិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលេីបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ខែធ្នូថា “ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!!! ដែលហ៊ានចេញសារលើបណ្តាញសង្គមរបស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោពាក់ព័ន្ធករណីក្លែងបន្លំតួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអណត្តិរបស់ប្រធានអាស៊ានផង”។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា “សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។” ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តទៀតថា”និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអណត្តិរបស់ប្រធានអាស៊ានច្បាស់ជាងប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប…
-
ក្រុមមេធាវីរាជរដ្ឋាភិបាលឆ្លើយតបទៅមេឧបឃាត សម រង្ស៊ី ដែលបង្ហាញនូវភាពល្ងង់ខ្លៅ និងប្រមាថធ្ងន់ធ្ងរបំផុតចំពោះប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

ភ្នំពេញៈ ក្រុមមេធាវីរាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ មានការហួសចិត្តយ៉ាងខ្លាំងហួសពីការស្មានចំពោះជនអន្ធពាលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបង្ហាញនូវភាពល្ងង់ខ្លៅ អវិជ្ជាហួសកម្រិតរបស់ខ្លួន និងបន្តបំភ្លៃ ប៉ុនប៉ងភូតកុហកបោកប្រាស់មហាជនជាដរាប តាមរយៈការសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លួចប្រើឈ្មោះជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ទទួលជាផ្លូវការ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល ស្តីពីអាណត្តិរបស់ប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នយ៍ ហៅកាត់ថា “អាស៊ាន” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ។ ក្រុមមេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ថា យោងតាមធម្មនុញ្ញអាស៊ាន ឋានៈជាប្រធានអាស៊ាន ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ” ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន ” ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ ។ ការប្រគល់ញញួរប្រធានអាស៊ាន ដែលធ្វើឡើងនៅមុនចប់ដំណាច់ ឆ្នាំប្រតិទិននោះ គ្រាន់តែជាការប្រគល់ទុកជាមុនជានិមិត្តរូប ក្នុងខណៈពេលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែពុំមែនមានន័យជាការសម្គាល់ថា ចប់អាណត្តិរបស់ប្រធានអាស៊ានកំពុងកាន់តំណែង ដែលប្រគល់ញញួរជាមុន ទៅជូនប្រធានថ្មីបម្រុងនោះឡើយ។ ក្រុមមេធាវីរាជរដ្ឋាភិបាលបានបន្តថា ឋានៈជាប្រធានអាស៊ានរបស់ សម្ដេចតេជោ…
-
គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញៈ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដែលប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកនាថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ ប្រភពគ.ជ.ប បានឱ្យដឹងថា ក្នុងឱកាសនោះឯកឧត្ដម ទេព នីថា បានថ្លែងថាកិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣មកគ.ជ.បវិញនិងប្រមូលយោបល់បន្ថែមដើម្បីកែលម្អបទបញ្ជានិងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត សមស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យាព្រមទាំងមានអនុលោមភាពតាមច្បាប់ជា ធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចអនុម័តឱ្យប្រើជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខសំដៅធានាឱ្យការ បោះឆ្នោតនោះប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរជាងមុននិងដោយសេរីត្រឹមត្រូវយុត្តិធម៌មានតម្លាភាពស្របតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា សេចក្តីព្រាងបទបញ្ជានិងនីតិវីធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាន សំខាន់ៗជាអាទិ៍៖ សេចក្ដីព្រាង ប.ន.ត.រ នេះ ចែកចេញជា ១០ ជំពូក មាន ១៥៨ ប្រការ និងមាន ៩ ឧបសម្ព័ន្ធ ក្នុងនោះបទប្បញ្ញត្តិមួយចំនួនបានរក្សាខ្លឹមសារ និងគោលការណ៍ចាស់ដដែល លើកលែងតែចំណុចមួយចំនួនដែលត្រូវបានកែសម្រួល បន្ថែមថ្មី និងលុបចេញ។មុននឹងដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះ សេចក្ដីព្រាង…
-
អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី អ្នកនយោបាយចាស់វស្សាដ៏ល្ងង់ខ្លៅ

ភ្នំពេញ៖ ថា ទណ្ឌិត សម រង្ស៊ី ល្ងិតល្ងង់នឹងទ្រឹស្តីហៀរកែង ពិតជាត្រឹមត្រូវព្រោះ សូម្បីតែអាណត្តិការងារប្រធានអាស៊ាន ក៏អ្នកនយោបាយចាស់តែវស្សានេះមិនយល់ផង និងខិតខំប្រឹងបំពងសំឡេងបំភ័ន្តសាធារណជនថា សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ានដើម្បីឱ្យប្រធានាធិបតីបារាំងទទួលជាផ្លូវការ។ នេះបានចំជាល្ងង់ និងមិនចេះហើយ មិនព្រមសួរគេទៀត បែរជាធ្វើឫកក្រអឺតក្រទម ថាខ្លួនឯងចេះដឹងជាងគេ។ ប៉ុន្តែទីបំផុត អ្នកនយោបាយចាស់តែវស្សាតែបទពិសោធនៅក្មេងខ្ចីនេះបាន ទទួលរងភាពអាម៉ាស ព្រោះតែមិនយល់ច្បាស់ពីអាណត្តិប្រធានអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។ អាណត្តិប្រធានអាស៊ានរបស់កម្ពុជាដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទោះបីជាកម្ពុជា បានប្រគល់ញញួរជាប្រធានអាស៊ាន ទៅប្រទេសឥណ្ឌូនេស៊ីកាលពីខែវិច្ឆិកាក៏ដោយ តែសុពលភាពនៅ មានបន្ត ហើយការអញ្ជើញចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីផ្សេងៗជាលក្ខណៈអន្តរជាតិ គឺក្នុងនាមប្រធានអាស៊ាន។ ឱ! ទណ្ឌិត សម រង្ស៊ី អើយ ម្តេចឡើយក៏ល្ងង់បែបនេះ? តែដោយសារតែភាពល្ងង់ខ្លៅ និងគិត ថាខ្លួនចេះនេះហើយបានធ្វើឱ្យជីវិតនយោបាយ របស់អ្នកនយោបាយម្នាក់នេះអស់តម្លៃ និងធ្វើនយោបាយ តាំងពីមានបក្សរហូតដល់អស់បក្ស និងរួតរិតដោយទោសជាប់ពន្ធនាគារ។ ការតាំងខ្លួនជាអ្នកចេះដឹង ក្នុងភាពល្ងង់ខ្លៅនេះហើយដែលធ្វើឱ្យទណ្ឌិតសម រង្ស៊ីត្រូវបន្តធ្វើនយោបាយគំនុំសងសឹកទាំងងងឹតងងល់ ពីជីតាដល់ឪពុកនិងរហូតដល់ខ្លួនឯងប្រឆាំងនឹងជាតិនិងប្រជាជនកម្ពុជា ប្រឆាំងព្រះមហាក្សត្រខ្មែរដែល ជាទីគោរពរបស់ប្រជាពលរដ្ឋកម្ពុជា។…
-
គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាលើកចុងក្រោយ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មុន គ.ជ.ប សម្រេចដាក់ជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ គោលបំណងសំខាន់ នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីទទួល និងស្តាប់ការបកស្រាយ និងលើអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ ការបកស្រាយលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងករណីចាំបាច់។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចពិគ្រោះយោបល់រវាងគ.ជ.ប ជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃនេះ គឺជាកិច្ចពិភាក្សាមួយ និងជាដំណាក់កាលចុងក្រោយ នៃការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងការអនុវត្តការងាររៀបចំការងារបោះឆ្នោតនេះ គឺក្រៅពីឯកសារគតិយុត្តិដែលជាច្បាប់ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ពីការរៀបចំការ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប តែងតែរៀបចំបទបញ្ជា…