Category: Politico 360

  • ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល

    ក្រសួងការបរទេសបង្ហាញលទ្ធផលនៃជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល

    ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបសំខាន់ៗ ដែលរួមមាន លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ឯកឧត្តម Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាព អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការ អឺរ៉ុប និងលោកជំទាវ Tanja Fajon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសស្លូវេនី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២។ I- ជំនួបជាមួយលោកជំទាវ Jutta Urpilainenក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍កោតសរសើរភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-EU និងការរួមចំណែកដ៏សំខាន់របស់ EU ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី EU អំពីការរីកចម្រើនប្រកបដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។ ជាការឆ្លើយតប លោកជំទាវ…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កម្ពុជាអស់មីន គឺប្រជាពលរដ្ឋខ្មែរនឹងអស់ក្តីព្រួយបារម្ភ ដីស្រែចម្ការនឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កម្ពុជាអស់មីន គឺប្រជាពលរដ្ឋខ្មែរនឹងអស់ក្តីព្រួយបារម្ភ ដីស្រែចម្ការនឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “កម្ពុជាអស់មីន ក៏មានន័យថា៖ ទី១. គឺប្រជាពលរដ្ឋខ្មែរ នឹងអស់ក្តីព្រួយបារម្ភភ័យខ្លាចអំពីការរងគ្រោះធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាន់មីនទៀតហើយ។ ទី២. គឺដីស្រែចំការ នឹងត្រូវរំដោះចេញពីគ្រាប់មីន ដែលជាឃាតករលាក់មុខរង់ចាំបង្កគ្រោះថ្នាក់ និងជាឧបសគ្គរារាំងដល់ការបង្កបង្កើនផលផ្គត់ផ្គង់ជីវភាពរបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះក្នុងពិធីអបអរសាទរការប្រកាស «ខេត្តត្បូងឃ្មុំ អស់មីន» កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា លទ្ធភាពដែលនាំឱ្យយើងអាចសម្រេចបានតាមចក្ខុវិស័យ “កម្ពុជាអស់មីន ឆ្នាំ២០២៥” គឺត្រូវពឹងផ្អែកលើកត្តា ០២យ៉ាង៖ ទី១. ការបន្តដោះមីនដែលនៅសេសសល់ តាមរយៈការចូលរួមចំណែក និងការប្តេជ្ញាចិត្តរបស់គ្រប់តួអង្គ-ដៃគូពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋ ស្របពេលដែលបច្ចុប្បន្នរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ បានប្តេជ្ញាចិត្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ ទី២. ការបញ្ឈប់ការដាក់មីនថ្មីតាមរយៈមធ្យោបាយតែមួយគត់ គឺការរក្សាឱ្យបាននូវសន្តិភាព។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធយុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរមករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា

    ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្ដមឧប នាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាងឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។ នៅក្នុងសម័យប្រជុំបិទទ្វារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ ឯកឧត្តមបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្តល់ជំនួយមនុស្សធម៌ជូនដល់អ្នកដែលមានតម្រូវការបំផុត (៣) ការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយសមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឱ្យប្រេសិតពិសេសបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានជួបបំពេញការងារជាមួយនឹងក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជំនួបនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកងទ័ពជើងគោករុស្ស៊ី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលក្រុមការងារទាំងពីរសម្រេចបាននៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ជាពិសេសការឯកភាពលើខ្លឹមសារភាគច្រើននៃសេចក្តីព្រាងអនុស្សារណៈស្តីពីកិច្ចសហប្រតិបបត្តិការក្នុងកម្រិតកងទ័ពជើងគោក។ វឌ្ឍនភាពនៃទំនាក់ទំនងនេះ គឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានមូលដ្ឋានផ្លូវការរឹងមាំ។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះឱ្យសម្រេចបានជោគជ័យ។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក…

  • អ្នកវិភាគចៅចាក់ស្មុក៖ មហាបាតុកម្មតឹកឡឹករបស់ក្រុមប្រឆាំងនៅព្រុចសែល បង្ហាញពីការអស់ជំនឿលើអ្នកប្រជោបាយនិយមដូចជនក្បត់ជាតិសម រង្ស៊ី

    អ្នកវិភាគចៅចាក់ស្មុក៖ មហាបាតុកម្មតឹកឡឹករបស់ក្រុមប្រឆាំងនៅព្រុចសែល បង្ហាញពីការអស់ជំនឿលើអ្នកប្រជោបាយនិយមដូចជនក្បត់ជាតិសម រង្ស៊ី

    ភ្នំពេញ៖ ទីបំផុតមហាបាតុកម្មដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី បានប្រកូកប្រកាសដើម្បីប្រឆាំងនឹងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅទ្វីបអឺរ៉ុប គឺជាមហាបាតុកម្មតឹកឡឹកមានមនុស្សមិនដល់២០នាក់ផងចូលរួម ហើយអ្នកផ្តួចផ្តើមមហាបាតុកម្មបានរត់ទៅសហរដ្ឋអាម៉េរិកបាត់ ចំណែកមេដឹកនាំបាតុកម្មជាក់ស្តែងនៅប្រទេសបែលហ្ស៊ិក មិនហ៊ានចេញមុខដោយសារតែខ្មាសអស់មនុស្សលោកដែលមិនអាចកៀរគរមនុស្សមកធ្វើបាតុកម្មដូចសម្តីរបស់ក្រុមខ្លួនអួតអាង។ នេះគឺភាពអាម៉ាស់មួយយ៉ាងធំ ខណៈទ្វីបអឺរ៉ុបជាទីតាំងឈរជើងរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី តែមិនមានមនុស្សម្នាជឿនិងគាំទ្រខ្លួនឡើយ។ មហាបាតុកម្មតឹកឡឹកនេះក៏បង្កការអាម៉ាស់ដល់ជ្រូកពុលទឹកមាត់ ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី ដែលខំជិះយន្តហោះស្កាត់ពីសហរដ្ឋអាម៉េរិកទាំងខ្លួនមានជំងឺមហារីកផងនោះមកកាន់ប្រទេសបែលហ្ស៊ិក គិតថានឹងបានជួបបាតុករច្រើនរយពាន់នាក់ដូចការឃោសនារបស់ក្រុមទណ្ឌិត សម រង្ស៊ី តែពិតជាគួរឱ្យខកចិត្តយ៉ាងខ្លាំង ហើយការចំណាយធនធាន ពេលវេលារបស់ខ្លួនពិតជាឥតប្រយោជន៍ព្រោះបានត្រឹមតែមនុស្សមិនដល់ ២០នាក់ផងមកធ្វើបាតុកម្ម។ បាតុកម្មដែលក្រុមអាជ្ញាធរប្រទេសបែលហ្ស៊ិក បានហ៊ុមព័ទ្ធរបងខ្សែលួសមិនឱ្យចេញពីបរិវេណដែលគេបានវាស់ដីឱ្យឈរ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់កិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប។ មហាបាតុកម្មរបស់ក្រុមប្រឆាំងផ្កាប់មុខដែលមានមនុស្សចូលរួមមិនដល់ ២០នាក់នេះមិនមែនជាលើកទី១ ឡើយ ហើយក៏មិនមែនជារឿងចំលែកដែរ។ បន្ថែមជាងនេះក៏មិនមែនជារឿងដែលគួរឱ្យឆ្ងល់ឡើយ កាលដែលគ្មានមនុស្សចូលរួមគឺដោយសារតែគេបានដឹងច្បាស់ពីអំពើទុច្ចរិត និងការបំផ្លាញជាតិ ការប្រមាថព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា និងការក្បត់ជាតិរបស់ក្រុមទណ្ឌិត សម រង្ស៊ី។ បើប្រៀបធៀបនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញទៅជួបដោយផ្ទាល់និងចូលរួមពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន គឺមិនស្មើនឹងកន្ទុយនៃចំនួនអ្នកមកចូលរួមគាំទ្រនិងស្វាគមន៍សម្តេចតេជោ ហ៊ុន សែនផង។ បងប្អូនខ្មែរដែលអញ្ជើញមកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបជាង ២០០០នាក់ស្កាត់មកជួបស្ថាបនិកសន្តិភាពនៅកម្ពុជា។ នេះមិនទាន់គិតពីប្អូនដែលមិនបានអញ្ជើញមកដោយផ្ទាល់និងបានចេញសារតាមវីដេអូជាបន្តបន្ទាប់ស្វាគមន៍និងគាំទ្រសម្តេចតេជោ ហ៊ុន សែន…

  • ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន

    ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន

    ភ្នំពេញ៖បន្ទាប់ពីសន្និសីទ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែនបណ្តាលមកពីសង្រ្គាមដែលធ្វើដោយប្រទេសរុស្ស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក(ដ្រូន)ប្រឆាំងនឹងប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។ប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសូមឱ្យដៃគូអន្តរជាតិទាំងអស់ចូលរួមក្នុងការអំពាវនាវនេះហើយប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីសម្រេចគោលដៅនេះ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនៅវិមានអេលីហ្សេ នាទីក្រុងប៉ារីសនៅថ្ងៃទី១៣ខែធ្នូ។ នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបារាំងបានគូសរំលេចឡើង វិញអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបារាំងក៏បានបង្ហាញការអរគុណនិងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុបសម្តេចបានសម្រេចចិត្តអញ្ជើញមកទី ក្រុងប៉ារីសដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែននៅក្នុងក្របខ័ណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។ ឯកឧត្តមប្រធានាធិបតីក៏បានគូសរំលេចផងដែរថាការជួបជាមួយសម្តេចតេជោក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះឯកឧត្តម ម៉ាក្រុង ក៏បានអត្ថាធិប្បាយ​ផ្តល់ការកោតសរសើរកម្ពុជាចំពោះការប្តេជ្ញា ចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមប្រធានាធិបតីបានថ្លែងថានេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។ ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេស​បារាំងដែលបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកការរក្សាសុខសន្តិភាពជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកការរក្សាសុខសន្តិភាពជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅសល់១៥ថ្ងៃទៀត នឹងដល់គម្រប់ខួបទី២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះនេះ ប្រជាជនកម្ពុជាទាំងមូល បានទទួល និងរីករាយជាមួយនឹងសុខសន្តិភាព-ស្ថិរភាពពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកការរក្សាសុខសន្តិភាព ដែលយើងខិតខំស្វែងរកបានដោយលំបាកនេះ ជាអាទិភាពចម្បងបំផុត និងជាបុរេលក្ខខណ្ឌដែលមិនអាចខ្វះបាន សម្រាប់កិច្ចអភិវឌ្ឍប្រទេសជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី៣ ជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន ធុរជន អាជីវករ និងពាណិជ្ជករទាំងក្នុងស្រុក និងក្រៅប្រទេស អាចផ្តោតការយកចិត្តទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ ធុរកិច្ច អាជីវកម្ម និងពាណិជ្ជកម្មរបស់ខ្លួន ប្រកបដោយជំនឿទុកចិត្ត និងសុខុមាលភាពផ្លូវចិត្តនឹងនរដោយគ្មានការព្រួយបារម្ភ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កត្តាសុខសន្តិភាព និងការបង្កើតបរិយាកាសគ្របដណ្តប់ងាយស្រួលសម្រាប់វិនិយោគ និងអាជីវកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងពេលប្រមាណ…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ការអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន វាគ្រាន់តែជាការអំពាវនាវខ្យល់តែប៉ុណ្ណោះ។ តាំងពីមុនពេលដែលសម្តេចតេជោ ហ៊ុន សែន ចេញទៅបំពេញបេសកកម្មនៅអឺរ៉ុប គឺមានប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអឺរ៉ុប គ្រប់ប្រទេស គ្រប់ទិសទីទាំងអស់បានចេញមកគាំទ្រ និងរង់ចាំស្វាគមន៍នូវវត្តមានសម្តេចតេជោ ហ៊ុន សែន។ សារនយោបាយរបស់ជនក្បត់ជាតិនាពេលនេះ ទោះបីជាខំអំពាវនាវយ៉ាងណាក៏ដោយ គឺគ្រាន់តែជាសំឡេងខ្យល់ គ្មានប្រជាពលរដ្ឋណាទៅដើរតាមនយោបាយឆ្កួតលេលាដែលស្អប់ជាតិសាសន៍ខ្លួនឯង ស្អប់ប្រជាជាតិខ្លួនឯង គិតតែបំបាក់មុខមាត់កិត្តិយសកិត្យានុភាពរបស់ប្រទេសខ្លួនឯង។ ទាំងអស់នេះហើយ គឺជាទង្វើមួយដែលអត់មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យបាត់ការគាំទ្រពីប្រជាពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសដែលធ្លាប់គាំទ្រខ្លួន។ លោក សួន សេរីរដ្ឋា បានបន្តថា សារអំពាវនាវរបស់ជនក្បត់ជាតិ៣ជំនាន់ វាគ្រាន់តែបានបំពងផ្សព្វផ្សាយតាមរយ:វិទ្យុបរទេសមួយ ឬពីរ ដែលចូលចិត្តផ្សព្វផ្សាយនិយាយអាក្រក់ពីកម្ពុជាខុសពីការពិត ខុសពីភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាពិតប្រាកដ ហើយដែលចូលចិត្តផ្សព្វផ្សាយសារនយោបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងចង់ឱ្យប្រទេសជាតិរបស់កម្ពុជាមិនមានសន្តិភាព មិនមានស្ថេរភាព និងមិនមានសុខដុមរមនា ឬការអភិវឌ្ឍអ្វីទាំងអស់។ អ៊ីចឹងហើយបានជាពួកគេចូលចិត្តចាប់យកសារនយោបាយញុះញង់បំបែក បំបាក់សាមគ្គីជាតិ ឱ្យតែអ្នកនយោបាយដែលចូលចិត្តរិះគន់វៃប្រហារជេរស្តីប្រមាថមកលើមេដឹកនាំរបស់កម្ពុជា គឺសារព័ត៌មានមួយពីរដែលគាំទ្រចរិតនយោបាយញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ គឺគេយកទៅផ្សាយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏វាលែងមានឥទ្ធិពល លែងមានប្រសិទ្ធភាពអ្វីទាំងអស់ជាមួយនឹងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។…

  • អ្នកវិភាគ៖ ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋនៅអឺរ៉ុបប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជាចលនាផ្នែកគំនិតឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ

    អ្នកវិភាគ៖ ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋនៅអឺរ៉ុបប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជាចលនាផ្នែកគំនិតឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ

    ភ្នំពេញ៖ អ្នកវិភាគនយោបាយបានលើកឡើងថា ការអំពាវនាវមេឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានអំនាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដែលមើលទៅវាមិនល្អ និងមិនមានប្រជាពលរដ្ឋគាំទ្រដែលវាមិនឆ្លើយតបទៅនឹងអ្វីដែលជាការចង់បានរបស់ទណ្ឌិតរូបនេះ។ ជនក្បត់ជាតិរូបនេះ បានព្យាយាមធ្វើការបំផុសនៅចលនាផ្នែកគំនិតនៅក្នុងការកៀរគរឱ្យខ្មែរប្រឆាំងខ្មែរ និងយកគ្នាធ្វើជាសត្រូវ។ ជនក្បត់ជាតិរូបនេះ គឺហាក់បីដូចជាមិនទាន់បានដើរតួនៅក្នុងនាមជាមេដឹកនាំនៃបក្សប្រឆាំងបានទេ។ បណ្ឌិត សេក សុជាតិ អ្នកវិភាគនយោបាយបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដែលឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅប្រទេសអឺរ៉ុប ក៏ដូចជានៅក្រៅប្រទេសនាំគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដែលមើលទៅវាមិនល្អប៉ុន្មានទេ ពីព្រោះយើងដឹងហើយថា កម្លាំងគណបក្សប្រឆាំងនៅក្រៅប្រទេសនៅពេលដែល សម រង្ស៊ី ធ្វើម្តងហើយម្តងទៀត នៅក្នុងកម្រិតមួយដែលមិនច្បាស់លាស់ ហើយការអំពាវនាវនេះ ក៏មិនមានការគាំទ្រដែរ បើសិនជាយើងពិចារណាទៅ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រជាពលរដ្ឋជាច្រើនអញ្ជើញមកចូលរួមនិងគាំទ្រ ប៉ុន្តែទោះបីក្នុងករណីដែល សម រង្ស៊ី ព្យាយាមកៀរគរ ឬមួយប្រកាសឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅក្នុងពេលនេះ វាមិនមានផលជាវិជ្ជមានជាប៉ុន្មានទេ។…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ដូច្នេះ ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួន នោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ។ ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ៣៦៧ នាក់ នៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ដែលជាសមិទ្ធផលកើតចេញពីកិច្ចសហការជាកម្លាំងសរុបរវាងនិស្សិតគ្រប់រូបដែលជាតួអង្គចម្បង រួមជាមួយនឹងតួអង្គគាំទ្រជាច្រើនទៀត ជាអាទិ៍ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការផលិតធនធានមនុស្សប្រកបដោយសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិ ជូនសង្គមជាតិ និងសង្គមគ្រួសារនីមួយៗ។…