Category: Politico 360

  • អ្នកវិភាគចៅចាក់ស្មុក៖ អង្គការសង្គមស៊ីវិលមួយចំនួនគួរក្លាហានបង្ហាញតម្លាភាព និងគណនេយ្យភាពចំពោះមុខប្រជាពលរដ្ឋលើប្រាក់ជំនួយដែលទទួលបានពីបរទេស និងសកម្មភាពរបស់ខ្លួន

    អ្នកវិភាគចៅចាក់ស្មុក៖ អង្គការសង្គមស៊ីវិលមួយចំនួនគួរក្លាហានបង្ហាញតម្លាភាព និងគណនេយ្យភាពចំពោះមុខប្រជាពលរដ្ឋលើប្រាក់ជំនួយដែលទទួលបានពីបរទេស និងសកម្មភាពរបស់ខ្លួន

    ភ្នំពេញ៖ គីង្គក់លក់ថ្នាំស្រែង! ពិតជាមិនគួរឱ្យជឿថាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដឹកនាំដោយ រ៉ុង ឈុន និង អ៊ុក ឆាយ៉ាវី ដែលតែងតែទាមទារឱ្យមានតម្លាភាពនិងគណនេយ្យភាពក្នុងសង្គម តែបែរជាខ្លួនឯងមិនបានបំពេញភារកិច្ចផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនជូនក្រសួងមហាផ្ទៃ ស្របតាមច្បាប់។ ការតព្វកិច្ចនេះមានចែងយ៉ាងច្បាស់ក្នុងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលនៅជាធរមានសម្រាប់ការអនុវត្ត។ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានរំឭកសាជាថ្មីដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ វិធានការដែលមានចែងក្នុងច្បាប់ដែលមិន ត្រូវបកស្រាយថាជាការគាបសង្កត់និងរឹតត្បិតទៅលើសិទ្ធិសេរីភាពសមាគមនិងអង្គការក្រៅរដ្ឋាភិបាលឡើយ ប៉ុន្តែវាជា ការពង្រឹងលើការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ក៏ដូចជាការឆ្លើយតបនឹងការចង់បានរបស់សង្គមស៊ីវិលផងដែរ។ ឥឡូវនេះ ជាពេលវេលាដែលសង្គមស៊ីវិលត្រូវបង្ហាញភាពស្អាតស្អំ និង ភាពបរិសុទ្ធមិនលាក់គំនួចអាក្រក់ ឬរបៀបវារៈនយោបាយរបស់ខ្លួនហើយដោយគ្រាន់តែអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ តើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមានភាពក្លាហានគ្រប់គ្រាន់ទេក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជាគំរូល្អដល់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតឱ្យបំពេញ កាតព្វកិច្ចទាំងនេះ និងកុំបន្តរកលេសគេចវេសពីកាតព្វកិច្ចនេះ ទៀត និងក៏ដើម្បីចូលរួមអនុវត្តយន្តការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលនាំឱ្យរីកសាយភាយអាវុធមហាប្រល័យផងដែរ ដែលកម្ពុជាបានរៀបចំយន្តការនិងប្រព័ន្ធការងារមួយអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់នេះ។ តាមពិតអ្វីដែលក្រសួងមហាផ្ទៃស្នើដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនេះគឺដើម្បីផ្តល់ឱកាសដល់សមាគមនេះបង្ហាញគំរូល្អដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀតដែលបានគេចវេសដូចគ្នាមិនផ្តល់របាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាពប្រចាំឆ្នាំ ហើយក៏ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានល្អដែលប្រជាពលរដ្ឋទាំងអស់ប្រាថ្នាដែរ។ កន្លងទៅនេះ សមាគមនិងអង្គការសង្គមស៊ីវិលមួយចំនួនបានគេច វេសមិនបំពេញកាតព្វកិច្ចនេះជាពិសេសក្រុមសង្គមស៊ីវិល ដែលទទួលថវិកាជំនួយធ្វើការផ្នែកតស៊ូមតិ ធ្វើការងារលើសិទ្ធិមនុស្សសេរីភាព…

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

    ភ្នំពេញ៖ នៅទីស្នាក់ការអាជ្ញាធរមីនមានការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន៣០លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់៖ (១) កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ…

  • រដ្ឋមន្ត្រីមហាផ្ទៃព្រមានចាត់វិធានការច្បាប់ចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាមិនផ្តល់នូវរបាយការណ៍មុនដំណាច់ខែកុម្ភៈ

    រដ្ឋមន្ត្រីមហាផ្ទៃព្រមានចាត់វិធានការច្បាប់ចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាមិនផ្តល់នូវរបាយការណ៍មុនដំណាច់ខែកុម្ភៈ

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាសមាគមមិនផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់នោះទេ។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ស្តីពីករណីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើបាតុកម្មខុសច្បាប់ដោយធ្វើការដើរហែរក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញ យ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ នៅក្នុងលិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនលោកស្រី អ៊ុក ឆាយ៉ាវី ថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី្រ ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ បុគ្គល ឡុងសុគន្ធារៈ យកទឹកដីអាមេរិកធ្វើយុទ្ធនាការនយោបាយដើម្បីឱ្យកម្ពុជាកើតចលាចល

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ បុគ្គល ឡុងសុគន្ធារៈ យកទឹកដីអាមេរិកធ្វើយុទ្ធនាការនយោបាយដើម្បីឱ្យកម្ពុជាកើតចលាចល

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែមករានេះថា ពាក់ព័ន្ធសកម្មភាពរបស់បុគ្គលឡុង សុគន្ធារៈ ដែលបានប្រើប្រាស់បណ្តាញសង្គម និងក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិរបស់កងទ័ពយកមកពាក់ និងបានវ៉ៃប្រហារទៅលើកិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត គឺមិនអាចទទួលបានទេ ពីព្រោះបើស្តាប់ខ្លឹមសារទាំងអស់ដែលបុគ្គលនេះ បាននិយាយ គឺអត់មាននិយាយអ្វីដែលជាប្រយោជន៍ជាតិទេ ប៉ុន្តែជាវប្បធម៌នយោបាយរបស់ពួកអ្នកដែលរត់ចោលស្រុកដែលមានអង្គការចាត់តាំងពីលើដល់ក្រោម។ បុគ្គលនេះ និងបក្ខពួកបានយកទឹកដីអាមេរិក ដើម្បីធ្វើយុទ្ធនាការនយោបាយក្នុងបំណងឱ្យកម្ពុជាកើតនៅចលាចលវឹកវរតាមបំណងនយោបាយរបស់មេដឹកនាំនយោបាយរត់ចោលស្រុករបស់ពួកគេ។ លោកបានបន្តថា ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់បុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងប្រើប្រាស់ឯកសណ្ឋាន និងឋានន្តរស័ក្តិរបស់កងទ័ពយកមកពាក់រួចវ៉ៃប្រហារទៅលើកិត្តិយស កេរ្តិ៍ឈ្មោះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងមើលងាយវ៉ៃប្រហារជាន់ឈ្លីកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងដែលយើងជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ជាឈាមខ្មែរទាំងអស់គ្នាដែលជាអ្នកទទួលបាននូវសុខសន្តិភាពដោយសារការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិ មាតុភូមិ គឺយើងមិនអាចនឹងទទួលយកបាននៅអ្វីដែលបុគ្គល ឡុង សុគន្ធារៈ…

  • ក្រសួងការបរទេសបង្ហាញលទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តម ប្រាក់ សុខុន

    ក្រសួងការបរទេសបង្ហាញលទ្ធផលទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តម ប្រាក់ សុខុន

    ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់ ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ ត្រូវបានប្រព្រឹត្តទៅស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣នេះផងដែរ។ ក្នុងឱកាសទស្សនកិច្ចនេះ រដ្ឋមន្ត្រីទំាងពីរមានជំនួបទ្វេភាគី ដោយបានពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយផ្លែផ្កាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ លើវិស័យជាច្រើន រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការបោសសម្អាតមីន និងការផ្លាស់ប្តូររវាងប្រជាជន និង ប្រជាជន ព្រមទាំងការលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរបំផុតដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃ…

  • ទស្សនៈមិត្តអ្នកអាន៖ «សម រង្ស៊ី៖ ពីមេដឹកនាំបក្សនយោបាយទៅជាមេឧទ្ទាមក្រៅច្បាប់ដ៏ឯកោបំផុត»

    ទស្សនៈមិត្តអ្នកអាន៖ «សម រង្ស៊ី៖ ពីមេដឹកនាំបក្សនយោបាយទៅជាមេឧទ្ទាមក្រៅច្បាប់ដ៏ឯកោបំផុត»

    ភ្នំពេញ៖ បច្ចុប្បន្ននេះ បុគ្គលម្នាក់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ ស្គាល់ច្បាស់គ្រប់គ្នាថា ជាមេដឹកនាំឧទ្ទាមម្នាក់ដែលឯកោបំផុត ពីព្រោះទាំងអ្នកធ្លាប់គាំទ្រនៅក្នុងស្រុក និងក្រៅប្រទេសអស់ជំនឿ និងភាគច្រើនបំផុតបានងាកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ខណៈដែលសាធារណៈមតិអន្តរជាតិក៏លែងរវីរវល់ជាមួយបុគ្គលរូបនេះទៀតដែរ។ បច្ចុប្បន្ន បើគេនិយាយពីបក្សប្រឆាំង គ្មានប្រទេសណា ឬឯកអគ្គរដ្ឋទូតប្រទេសណាបាននិយាយពីឈ្មោះ សម រង្ស៊ី ទៀតឡើយ។ ភាពឯកោនេះ ពិតជាបណ្តាលមកពីការដាក់ចេញនូវ «នយោបាយជីករណ្តៅកប់ខ្លួនឯង» ដ៏ងងឹតងងុលបំផុតរបស់បុគ្គលរូបនេះ។ តើអ្វីជានយោបាយជីករណ្តៅកប់ខ្លួនឯង របស់ សម រង្ស៊ី? ទី១៖ គឺមកពីបុគ្គលដែលពោរពេញទៅដោយអស្មិមានៈរូបនេះបានប្រែក្លាយខ្លួនពីអ្នកនយោបាយទៅជាមេដឹកនាំឧទ្ទាមក្រៅច្បាប់។ ការអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយពីកម្ពុជាគឺជាអត្តសញ្ញាណដំបូងរបស់ សម រង្ស៊ី ដែលធ្វើឱ្យសាធារណៈមតិជាតិនិងអន្តរជាតិហួសចិត្តដ្បិតគេមិនដែលបានឃើញថា មានអ្នកនយោបាយណាដែលធ្វើ នយោបាយដើម្បីបំផ្លាញជាតិនិងប្រជាជនខ្លួនឯងបែបនេះ។ ផ្តើមចេញពីនយោបាយដ៍ឆ្កួតលេលាបែបនេះហើយបានជាសហគមន៍អន្តរជាតិបានដកសេចក្តីទុកចិត្តជាបន្តបន្ទាប់រហូតដល់គ្មានអ្នករាប់រកទៀតឡើយ។ ទី២៖ការអំពាវនាវឲ្យមហាជនក្រោកឈរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិប្បតេយ្យរហូតដល់ហ៊ានបំពានទាំងកំរោលនូវរដ្ឋធម្មនុញ្ញដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នយោបាយបែបនេះ ពិតជាបានធ្វើ ឲ្យសហគមន៍អន្តរជាតិកាន់តែលែងហ៊ានទៅក្បែរពីព្រោះគេយល់ឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនប្រជាធិបតេយ្យក្លែងក្លាយ។ ជាធម្មតា អ្នកប្រជាធិបតេយ្យតែងតែជំរុញឲ្យមានការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំដោយគោរពឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត តែផ្ទុយទៅវិញ សម រង្ស៊ី បែរជាជ្រើសរើសយក«ផ្លូវកាត់ – Shortcut»…

  • កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ

    កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ហើយថែមទាំងបានចេញវីដេអូ ដែលមានខ្លឹមសារប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត។ នេះបើយោងតាមតាមញ្ញត្តិថ្កោលទោសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ញ្ញត្តិថ្កោលទោសបានបន្តថា ការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លីននេះ គឺជាអំពើល្មើស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងសណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាចអត់ឱនអនុគ្រោះឱ្យបានឡើយ។ អាស្រ័យហេតុនេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ មានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសបុគ្គលនេះ តាមច្បាប់ជាធរមាន។ ជាមួយគ្នានេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមប្រកាសប្រឆាំងដាច់ខាតចំពោះរាល់អំពើ ខុសច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់សន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះ ជាតិ…

  • អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់នាយទាហានទាំងអស់ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

    អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់នាយទាហានទាំងអស់ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថា ជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថានាថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្តក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបថតរបស់នាយទាហានជាន់ខ្ពស់កម្ពុជា នៅតាមបណ្តាញសង្គម ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ និងទាយយកប្រយោជន៍ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ក៏ដូចជាសាមីខ្លួន។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានន្តថា ដើម្បីចៀសវាងនូវបញ្ហាដូចខាងលើនេះ សូមអំពាវនាវដល់នាយទាហានទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន និងត្រូវមានវិធានការឆ្លើយតបប្រសិនបើរកឃើញថាជនខិលខូចដូចខាងលើ បានបន្លំប្រើប្រាស់ឈ្មោះ និងបណ្តាញសង្គមរបស់ខ្លួន ក៏ព្រោះតែកន្លងទៅ ករណីលួចបន្លំបែបនេះក៏បានឈានទៅដល់ការប្តឹងផ្តល់ដោះស្រាយតាមផ្លូវតុលាការ ដែលសាមីខ្លួនមិនបានដឹងផងដែរ។ ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសារព័ត៌មានទាំងអស់ សូមព្យាយាមផ្ទៀងផ្ទាត់ សុំការបកស្រាយបញ្ជាក់ពីសាមីខ្លួន ឬអង្គភាពឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយ និងផ្សព្វផ្សាយនូវសារ ឬរឿងរ៉ាវផ្សេងៗ ដែលពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា…

  • គ.ជ.ប៖ គណបក្សចំនួន៣ឈរឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន និងស្រុកអូរគ្រៀងសែនជ័យ

    គ.ជ.ប៖ គណបក្សចំនួន៣ឈរឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន និងស្រុកអូរគ្រៀងសែនជ័យ

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។ ក្នុងរយៈពេល៥ថ្ងៃ នៃការទទួលពាក្យនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តទាំង៣ បានទទួលពាក្យសុំពីគណបក្សនយោបាយ ចំនួន៣ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សភ្លើងទៀន ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។ អនុលោមតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវពិនិត្យ សម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។ ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤១ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវចំណុចដែលខ្វះខាតយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕ដោយ៖ពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមឧទ្ទាមក្បត់ជាតិខិតខំបំភ្លៃសាធារណមតិ បង្កចលាចលសង្គម ឆ្ពោះទៅអនុវត្តផែនការបដិវត្តន៍ពណ៌

    អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមឧទ្ទាមក្បត់ជាតិខិតខំបំភ្លៃសាធារណមតិ បង្កចលាចលសង្គម ឆ្ពោះទៅអនុវត្តផែនការបដិវត្តន៍ពណ៌

    ភ្នំពេញ៖ ទោះបីជាខិតខំក្នុងការលាក់បាំង និងបដិសេធយ៉ាងណាក៏ដោយក្រុមប្រឆាំងមិនអាចបិទបាំងទំនាក់ទំនងដ៏សកម្មរបស់ក្រុមជនក្បត់ជាតិ និងគណបក្សនយោបាយនៅកម្ពុជាក្នុងការអនុវត្តផែនការទុច្ចរិតបដិវត្តន៍ពណ៌បានឡើយ។ ការប្រើប្រាស់ឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនៃនាយទាហានជាន់ខ្ពស់របស់សមាជិកនៃក្រុមប្រឆាំងនាពេលថ្មីៗនេះ ដើម្បីបំភ័ន្តសាធារណមតិ និងការញុះញង់កងកម្លាំងប្រដាប់អាវុធ ធ្វើឱ្យប៉ះពាល់សន្តិសុខនៃរដ្ឋ គឺបង្ហាញពីផែនការយុទ្ធសាស្ត្របដិវត្តន៍ពណ៌ដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី បានរៀបចំឡើងដើម្បីបំផ្លាញការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣។ ផែនការនេះរៀបចំឡើងដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំងចំនួន៤ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មជាមួយគ្នាគឺ (១) ក្រុមក្បត់ជាតិ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ (២)ក្រុមសកម្មជននយោបាយគ្រងស្បង់ជាសង្ឃ ប៊ុត ប៊ុនតិញ (៣)ក្រុមទូរទស្សន៍សំឡេងមនសិការខ្មែរ និង (៤) គណបក្សភ្លើងទៀន។ ពួកគេកំពុងតែធ្វើសកម្មភាពរួមគ្នាដើម្បីឆ្ពោះទៅអនុវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមផែនការបដិវត្តន៍ពណ៌របស់ជនក្បត់ជាតិ សម រង្ស៊ី ដោយផ្តើមចេញពីការញុះញង់ ហិង្សាពាក្យសម្តី ផ្សាយព័ត៌មានមិនពិត បំភ្លៃសាធារណមតិជាតិ និងអន្តរជាតិ ក្លែងបន្លំឯកសណ្ឋានកងយោធពលខេមរភូមិន្ទ បង្កចលាចល និងភាពវឹកវរសង្គម និងការធ្វើសកម្មភាពផ្សេងៗដោយមានជាប់ពាក់ព័ន្ធនឹងអ្នកក្រុមជនក្បត់ជាតិ និងអ្នកនយោបាយមានទោសជាប់ខ្លួនដោយផ្ទាល់។ ភស្តុតាងនៃសកម្មភាពទាំងឡាយ ការផ្សព្វផ្សាយព័ត៌មានបំភ្លៃតាមរយៈទូរទស្សន៍អនឡាញសំឡេងមនសិការខ្មែររបស់ក្រុមក្បត់ជាតិនិងការធ្វើសកម្មភាពនយោបាយផ្សេងៗពីវត្តភ្នំសេរីដែលជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី, អេង ឆៃអ៊ាង…