Category: Politico 360

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់អនុសាសន៍ចំពោះឯកអគ្គរាជទូតទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមក

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់អនុសាសន៍ចំពោះឯកអគ្គរាជទូតទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមក

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ចំពោះឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចំនួន៨រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចបំណងនេះ ត្រវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។ ការផ្តាំផ្ញើនេះ បានធ្វើឡើងក្នុងឱកាសដែលឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា ប្រទេសថៃឡង់ដ៏ ប្រទេសអូស្រ្តាលី ប្រទេសគុយបា ប្រទេសរុស្សី ប្រទេសមីយ៉ាន់ម៉ា ប្រទេសព្រុយណេ និងប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា។ នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមទាំង៨រូបដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៨។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកឧត្តមទាំង៨រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចបំណងនេះ ត្រវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលរស់នៅប្រកបអាជីវកម្ម…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់»

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់»

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយបញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់» លើដំណើរការរៀបចំការបោះឆ្នោត ដែលខ្លួនបានចូលរួមប្រកួត… និងត្រូវបញ្ចប់ «សកម្មភាពបញ្ឆេះកំហឹង» លើអ្នកគាំទ្រដោយសារនយោបាយមុសា ត្រូវប្រកួតប្រជែងដោយឈរលើ «ឆន្ទៈ ស្មារតី និងសីលធម៌ជាអ្នកនយោបាយ»។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៣នេះតទៅ លោកចង់ឃើញអ្នកនយោបាយគ្រប់គណបក្សប្រកួតប្រជែងដោយ៖១-ឱ្យតម្លៃ និងទទួលស្គាល់នូវ «គុណតម្លៃនៃសន្តិភាព» ជាធំ ដែលបានផ្តល់ប្រយោជន៍ឱ្យគ្រប់គណបក្សនយោបាយ និងអ្នកនយោបាយគ្រប់បក្ស អាចធ្វើសកម្មភាពនយោបាយបានពេញផ្ទៃប្រទេសដោយចំហជាមួយអ្នកគាំទ្រខ្លួន…។២-ធ្វើការឃោសនាផ្តោតលើតែ «គោលនយោបាយ» របស់គណបក្សខ្លួន ដោយបញ្ឈប់នូវវប្បធម៌ ជាន់ជើង ខោកក្បាល ជេរប្រមាថ គណបក្សដទៃដើម្បីយកល្បី យកប្រជាប្រីយ៍ភាព…។៣-បញ្ឈប់ការយកបញ្ហា «សន្តិសុខជាតិ អធិបតេយ្យភាពជាតិ វប្បធម៌ សាសនា និងតម្លៃនៃការសិក្សាអប់រំ» មកធ្វើជាប្រធានបទ ឬជារបៀបវារៈនយោបាយរបស់ខ្លួន…៤- ត្រូវប្រកួតប្រជែងដោយឈរលើ «ឆន្ទៈ ស្មារតី និងសីលធម៌ជាអ្នកនយោបាយ» ដែលហ៊ានទទួលស្គាល់លទ្ធផលឆ្នោតដែលគណបក្សខ្លួនទទួលបានពីអ្នកបោះឆ្នោត…និង៥- បញ្ឈប់វប្បធម៌ «លាបពណ៌ ចោទប្រកាន់» លើដំណើរការរៀបចំការបោះឆ្នោត ដែលខ្លួនបានចូលរួមប្រកួត… និងត្រូវបញ្ចប់ «សកម្មភាពបញ្ឆេះកំហឹង»…

  • អ្នកនាំពាក្យក្រសួងការពារជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិ

    អ្នកនាំពាក្យក្រសួងការពារជាតិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិ

    ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បាន ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែង បន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំដទៃទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់ការគ្រោងឯកសណ្ឋានយោធាដោយខុសច្បាប់ ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធ ពល ខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ ជនរួមជាតិ ទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បី ផ្តន្ទាទោសជននេះតាមផ្លូវច្បាប់។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ជាចុងក្រោយថាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាត…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទម្លាយរឿងជួបលោកថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទម្លាយរឿងជួបលោកថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំធ្លាប់និយាយជាមួយលោក ថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេ ដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ”។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា “ខ្ញុំប្រាប់គាត់ថា ឯកឧត្តម យើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយពីគោលនយយោបាយខ្លួនឯងទៅ យុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលននយោបាយហើយធ្វើ កុំនាំរឿង។ … ខ្ញុំថានយោបាយបក្សប្រឆាំងដែលនៅមានគួរតែដូរទៅ ប្រកួតគ្នារឿងធ្វើអីជាមួយប្រជាពលរដ្ឋ។ បើគាត់មិនបង្កើតការទុកចិត្តឲ្យយើងទុកចិត្តគាត់ម៉េច។ បើយើងលូកដៃទៅវប្បធម៌សន្ទនាស្រាប់តែគាត់បកមកវិញជេរ។ បើអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការជេរ លាបពណ៌ ប្រឆាំងពូជសាសន៍…ដើម្បីបង្កើតកំហឹង”។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពេលនោះលោកជំរុញឱ្យបក្សប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល។ ហើយលោកក៏បានរំលឹកអំពីជំនួបរវាងគ្រួសាររបស់លោក ជាមួយនឹងគ្រួសារលោក សម រង្ស៊ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរវាយប្រហារចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន…

  • ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់

    ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង។”ដោយ៖ពលជ័យ

  • ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស៖ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ

    ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស៖ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ

    ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ពាក់ព័ន្ធរឿងចេញសែកពុំមានសាច់ប្រាក់ ហើយមិនមែនជារឿងនយោបាយនោះទេ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយការបកស្រាយកាលពីថ្ងៃទី២១ ខែមករា ពាក់ព័ន្ធនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា «ចាប់ខ្លួនលោក ថាច់ សេដ្ឋា ៖ ទូតអាមេរិក ជំរុញអាជ្ញាធរឲ្យពង្រឹងលទ្ធិ ប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ»។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានធ្វើឡើងតាមដីការឃាត់ខ្លួនរបស់តុលាការក្រុងភ្នំពេញ ក្រោមមូលហេតុការចេញសែកស្អុយមួយចំនួន ដែលជាករណីព្រហ្មទ័ណ្ឌសុទ្ធសាធ ពុំមានទាក់ទងនឹងបញ្ហានយោបាយសោះឡើយ។ ការប្រតិបត្តិតាមច្បាប់ និងនីតិវិធីជាធរមាន និងការអនុវត្តវិធានការផ្លូវច្បាប់ចំពោះបទល្មើសព្រហ្មទណ្ឌ គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ពុំមានពាក់ព័ន្ធអ្វីឡើយជាមួយរាជរដ្ឋាភិបាល។ បុគ្គលណាក៏ដោយ ឬក្រុមណាមួយក៏ដោយ បើបានប្រព្រឹត្តបទល្មើស ត្រូវតែទទួលរងនូវទណ្ឌកម្មផ្លូវច្បាប់។ គួរបញ្ជាក់ថា ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានឆ្លើយតបទៅនិងការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។…

  • មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩រូប នៅខេត្តកំពង់ធំ ចូលរួមរស់ជាផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា

    មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនចំនួន៩រូប នៅខេត្តកំពង់ធំ ចូលរួមរស់ជាផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន៩រូប នៅខេត្តកំពង់ធំ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម នឹងញុះញង់ងឲ្យប្រជាពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់។ លោក ដួង ដារា បានឱ្យដឹងថា ការសុំចូលរួមជីវភាពនយោបាយរបស់មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទាននេះ គឺដោយពួកគេយល់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិពិតប្រាកដក។ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជាៈ១. លោក ម៉ៅ សុផាន់ណា អនុប្រធានគណបក្សភ្លើងទៀន ខេត្តកំពង់ធំ។២. លោក ស៊ី សុខន ក្រុមការងារ៣. លោក ឆាយ ចេង អនុប្រធានទី១ គណបក្សភ្លើងទាន ខេត្តកំពង់ធំ៤. លោក វ៉ន កុសល…

  • ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសឆ្លើយតបទៅទូតអាមេរិកទាក់ទងករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា

    ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសឆ្លើយតបទៅទូតអាមេរិកទាក់ទងករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា

    ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ទូតអាមេរិកប្រចាំកម្ពុជា ទាក់ទងការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ ដោយការិយាល័យអ្នកនាំពាក្យបានសង្កាត់ធ្ងន់ថា មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ បានឆ្លើយតបនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “ចាប់ខ្លួនលោក ថាច់ សេដ្ឋា៖ ទូតអាមេរិកជំរុញអាជ្ញាធរឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ” ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ឆ្លើយតបទៅនឹងការចុះផ្សាយនេះ ការិយាល័យអ្នកនាំពាក្យ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា៖១.មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។២.លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយនឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។ ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាកតាមផ្លូវច្បាប់។ ករណីនៃការសម្រុកចូលអគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតី និងសភាក្នុងទីក្រុងប្រេស៊ីលៀ ដែលបាននាំឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាកទាំងនេះ។ ទាក់ទងករណីចាប់ខ្លួនលោកថាច់ សេដ្ឋា នេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣…

  • ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋហើយ

    ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋហើយ

    ភ្នំពេញ៖ ក្រុមគ្រួសារលោកគង់ គាំ បានរើអីវ៉ាន់ចាកចេញពីដីរដ្ឋស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តើរៗហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ ការរអីវ៉ាន់នេះ បន្ទាប់ពីលោកគង់ គាំ បានសម្រេចប្រគល់ដីនេះជូនរដ្ឋវិញ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃក្រុមមេធាវីទាំងពីរយន្តការ ខិតខំសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅនេះ ដែលសម្រាប់ក្រុមមេធាវីរាជរដ្ឋាភិបាល រួមមានជាអាទិ៍៖ ការពិគ្រោះយោបល់ផ្នែកច្បាប់ជូនរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងការតំណាង និងការជួយការពារក្តីជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនៅចំពោះមុខគ្រប់ស្ថាប័នមានសមត្ថកិច្ច និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងសម្រាប់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គឺមានដូចជា៖ ការទទួលពិគ្រោះយោបល់ ការតំណាង និងការជួយការពារក្តីដោយឥតយកកម្រៃជូនស្ត្រី-កុមារីងាយរងគ្រោះ ដែលមានជីវភាពក្រីក្រខ្សត់ខ្សោយ និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់។ ទាំងអស់នេះ ពិតជាបានបង្ហាញអំពីតួនាទីដ៏មានសារៈសំខាន់របស់មេធាវីដែលជាអ្នកវិជ្ជាជីវៈច្បាប់ឯករាជ្យ និងសេរី ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងបរិបទនៃសង្គមប្រជាធិបតេយ្យផ្អែកលើនីតិរដ្ឋ ក៏ដូចជាការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយុត្តិធម៌សង្គម និងការធានាបាននូវភាពសុខដុមរមនាតាមរយៈការសម្របសម្រួលដោះស្រាយទំនាស់ផ្សេងៗ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្នាក់ដឹកនាំ…