-
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធពីបទចេញសែកស្អុយ

ភ្នំពេញ៖លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅល្ងាច ថ្ងៃទី ១៦ ខែមករានេះតាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា បានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីនចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ប្រាប់ AMS ថា ពិតមានការចាប់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា “នៅវេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាច ពិតជាមានការឃាត់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដោយបានធ្វើការឃាត់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ”។ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនបានឱ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម”…
-
គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធអំពីដំណើរការនៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ទើបបង្កើតថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣។ លោក នុត សុខុម ប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣…
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។ ការអះអាងនះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសថា គណបក្សភ្លើងទៀន នឹងពិចារណាអំពីលទ្ធភាពនៃការចូលរួមបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានលើគណបក្សភ្លើងទៀន។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែមករានេះថា ការចូលរួម ឬមិនចូលរួមរបស់គណបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាសិទ្ធិរបស់គណបក្សនយោបាយ ពីព្រោះគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ថា “កន្លែងនេះ យើងមិនអាចទៅបង្ខំ ឬទៅណែនាំគាត់ឱ្យចូលរួមកាប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ ដោយសារច្បាប់កំណត់អំពីសិទ្ធិរបស់គណបក្សនយោបាយដែលចង់ចូលរួម ឬមិនចូលរួម”។ អគ្គលេខាធិការរងបានបញ្ជាក់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀនថា គាត់អាចនឹងពិចារណា មិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឧទាហរណ៍ថា គាត់មិនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏មិនបានធ្វើឱ្យដំណើរការនៃការបោះឆ្នោតជួបប្រទះបញ្ហាអ្វីដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានកំណត់កាលបរិច្ឆេទដែលត្រូវរៀបចំ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ៥ឆ្នាំម្តងនៃការបផះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានអនុវត្តតាមការគ្រោង។ ការចូលរួម ឬមិនចូលរួមរបស់គណក្សនយោបាយ គឺជាសិទ្ធិ។ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយសំដៅធ្វើយ៉ាងណារៀបចំការផ្តល់ អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមាជូនដល់កម្មករ-និយោជិត

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សបជាជន កម្ពុជា និងជាអនុប្រធានគណៈចលនាមហាជនបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និង ជាអតិបរមាជូនដល់បងប្អូនកម្មករ- និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ។ ឯកឧត្តមថាការគិតគូរមិនឈប់ឈរបែបនេះប្រៀបបានទៅនឹងឪពុកបង្កើតដែលតែងតែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើននិងបន្តរុងរឿងសម្បូរ ហូរហៀរ តទៅទៀត។ ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់យើងដែលតែង មានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញុង, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ។ ការបញ្ជាក់នេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព នៅថ្ងៃទី១៥ ខែមករា។ក្នុងឱកាសនេះឯកឧត្តម…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានមានប្រសាសន៍បញ្ជាក់ថា សភាពការណ៍ជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេចឡើងខ្ពស់ត្រដែតនៃកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ទោះបីកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាលើសាកលលោក ត្រូវបន្តទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ហើយខណៈដែលការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នៅតែបន្ត និងពុំអាចទាន់កំណត់ពេលវេលាបញ្ចប់ច្បាស់លាស់នៅឡើយ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកាងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់គណៈកម្មការ ក.២៦.១៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាក់ស្តែង ក្នុងពេញមួយឆ្នាំ២០២២កន្លងទៅនេះ ប្រទេសកម្ពុជាយើងបានខិតខំពុះពារសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ ការទូត សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាអាទិ៍៖ (១) ការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាជន ក្រោមម្លប់នៃកម្លាំងមហាសាមគ្គីជាតិទាំងមូល (២) ជោគជ័យដ៏ត្រចះត្រចង់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ…
-
ឯកឧត្តម សោម សូរីដា ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជាង ៩,៧លាននាក់ និងដកសិទ្ធិបោះឆ្នោតជាង ២៧០.០០០នាក់

ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយមានចំនួនជាង ៩,៧លាននាក់ និងប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោតមានចំនួនជាង ២៧០.០០០នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.បប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា បានបន្តថា គ.ជ.បតែងរៀបចំបញ្ជីបោះឆ្នោតនេះដោយផ្អែកទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺគ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតដំបូង ដែលក្នុងការរៀបចំបញ្ជីបោះឆ្នោតដំបូងនេះ យើងមានរៀបចំបញ្ជីពីរ ទី១. បញ្ជីឈ្មោះដែលឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត ដែលបានរក្សាក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មី និងទី២. បញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត នោះមានន័យថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតកន្លងមក…
-
លោកញឹក ប៊ុនឆៃ គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានគាំទ្រនូវគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកថា នេះជាចំណុចសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ លោកក៏មានការព្រួយបារម្ភដែរ បើសិនជាអ្នកនយោបាយមិនមែនជាសញ្ជាតិខ្មែរពីកំណើត គឺវាអាចមានផលវិបាកទៅថ្ងៃក្រោយ។ ដូច្នេះហើយលោកសូមគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា នេះថា សម្រាប់លោក គឺលោកសូមគាំទ្រចំពោះអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយវាក៏ជាសារៈសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន។ “ពីព្រោះយើងតែងតែមានការព្រួយបារម្ភដោយសារថានៅក្នុងប្រទេសយើង មានខាងបរទេសមករស់នៅច្រើន។ បើសិនជាទៅថ្ងៃក្រោយទៅអ្នកទាំងនោះអាចមានសញ្ជាតិខ្មែរសម្រាប់ខ្ញុំមានការ ព្រួយបារម្ភដែរចំណុចនេះបើសិនជាអ្នកនយោបាយរបស់យើងមិនមែនជាសញ្ជាតិខ្មែរពីកំណើតទេក៏វាអាចមានផលវិបាក ទៅថ្ងៃក្រោយ។ លោកបន្តថាបើសិនជាគេនៅជាកងកម្លាំងក៏វាមានបញ្ហាដល់យើងដែរបើសិនជាអ្នកនោះមិនមានសញ្ជាតិខ្មែរពីកំណើតនោះទៅកាន់ការងារធំៗ នៅក្នុងកងទ័ពក្តី អ្នកនយោបាយក្តី គឺសម្រាប់ខ្ញមានការព្រួយបារម្ភមែនទែនចំណុចនេះ”។លោកសូមគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមានចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយ ព្រមទាំងកងកម្លាំងប្រដាប់អាវុធមានសញ្ជាតិតែមួយ ដែលនេះគឺជាចំណុចដែលលោកពេញចិត្ត និងគិតដល់ផលប្រយោជន៍ប្រទេសជាតិ ប្រជាជន និងពូជសាសន៍របស់យើងសម្រាប់ទៅថ្ងៃអនាគតដ៏វែងឆ្ងាយ។ សូមជម្រាបថា ក្នុងពិធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី០៩…
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥-១៧ ខែមករា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ឯកឧត្តម អូ ស្មាន ហា ស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ…
-
សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ឱ្យមករដ្ឋវិញជូន គ.ជ.ប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឱ្យ គ.ជ.ប ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីជូនក្រសួងការបរទេសវិញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែមករា នេះថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីដែលលោកគង់ គាំ ប្រគល់មករដ្ឋវិញ គឺប្រគល់ដីនោះត្រឡប់មកក្រសួងការបរទេស ហើយបន្ទាប់ពីប្រគល់ជូនក្រសួងការបរទេសហើយ សម្តេចបានចង្អុលបង្ហាញថា អាស្រ័យដោយ គ.ជ.ប មិនទាន់មានកម្មសិទ្ធិនៅឡើយទេ ហើយដីដែលលោកគង់ គាំ ប្រគល់មកវិញ…
-
បន្ទាប់ពីលោកគង់ គាំ ប្រគល់ដីជូនរដ្ឋវិញ៖ សម្តេចតេជោ ហ៊ុន សែន សម្រេចមិនប្តឹងបន្តទៀតទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១២ ខែមករានេះថា “ទីបំផុតដីនិងផ្ទះដែលជាសម្បត្តិរដ្ឋត្រូវបាន លោកគង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការជាមួយលោកគង់ គាំ និងគ្រួសាររយះពេល៣ម៉ោងកន្លះ។ កុំឲ្យយប់យូរសុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេគឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ”។ សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបេីយោងតាមលិខិតប់លោកគង់ គាំ ជម្រាបជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត…