-
លោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ

ភ្នំពេញ៖ លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបើយោងតាមលិខិតប់លោក គង់ គាំ ជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ លោក គង់ គាំ បានបញ្ជាក់ថា “ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពី បែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលាក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ…
-
តុលាការចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ

ភ្នំពេញ៖ នៅទីបំផុត ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។ នេះបើយោងតាមដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលចេញដោយលោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។ ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យសហកូនបំណុលធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយអច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) លេខក្បាលដី ១១៣ មានទំហំ ៥២៨០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សអាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ បានបញ្ជាក់ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង ការធានាភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។ ការបញ្ជាក់នេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្សរបស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបញ្ចប់ការសិក្សាដោយជោគជ័យតាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ…
-
កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថា ទំនាក់ទំនងនឹងត្រូវពង្រឹងបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅក្នុងជំនួប នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារៈសំខាន់ដែលចក្រភពអង់គ្លេសបានផ្តល់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងតំបន់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដល់កម្ពុជា រួមមាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបោសសម្អាតមីន អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា…
-
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យដែលមានសញ្ជាតិពីរប្រកាសគាំទ្រការធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ

ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (សញ្ជាតិខ្មែរ និងហូឡង់ដ៏)បានប្រកាសគាំទ្រទាំងស្រុងនូវគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ (ខ្មែរពីកំណើត) ពីព្រោះការលើកឡើងរបស់សម្តេចតេជោ គឺជាការត្រឹមត្រូវ និងស្នើសុំសូមចូលរួមជំរុញឱ្យធ្វើច្បាប់នេះឱ្យចេញនៅក្នុងពេលឆាប់ៗ ។ យោងតាមញត្តិគាំទ្រនិងសំណើសុំចូលរួមជំរុញបង្កើតច្បាប់សញ្ជាតិខ្មែរ (ខ្មែរពីកំណើត)តែមួយសម្រាប់អ្នកនយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់អាវុធ របស់លោកស្រីគោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃព្រហស្បតិ៍ទី ១២ ខែមករានេះបានលើកឡើងថា ៖កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោបានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយទាំងឡាយ និងកងកម្លាំងប្រដាប់អាវុធ មានដូចជា យោធា នគរបាល កងរាជអាវុធហត្ថជាដើម មានសញ្ជាតិខ្មែរតែមួយ។ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួនយកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជាចំពោះអ្នកមានទោស ហើយមានសញ្ជាតិដទៃ។ ញត្តិបានបន្តថា យោងតាមខ្លឹមសារខាងលើនេះ នាងខ្ញុំជាប្រធានគណបក្សធម្មា-ធិបតេយ្យ ដែលមានសញ្ជាតិពីរ (សញ្ជាតិ ខ្មែរ និងហូឡង់ដ៏)…
-
គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំប្តឹងលោក គង់ គាំ ទៅតុលាការ និងទាមទារសំណងជំងឺចិត្ត៥សែនដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានដាក់ពាក្យបណ្តឹងប្តឹងលោក គង់ គាំ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធការញុះញង់បង្កឱ្យមានភាពវឹកវរ ចលាចលអន្តិសុខសង្គម និងទាមទារសំណងជំងឺចិត្តចំនួន ៥០០.០០០ដុល្លារ។ ការប្តឹងនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ នៅក្នុងពាក្យបណ្តឹងរបស់តំណាងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានជម្រាបជូនព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ គង់ គាំ បាននិយាយក្នុងវេទិកាសាធារណៈនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានខ្លឹមសារថា “លោកអនុប្រធាន ចេប គឹមអ៊ាង ចង់ឈ្នះដល់ទៅប្រាំមួយ ប៉ិនខ្ញុំថាឱ្យតែពាក់កណ្តាលថែម១ គឺឈ្នះហើយ ប្រាំក៏បានដែរ ដូច្នេះបើប្រាំបី ប្រាំហ្នឹងវាឈ្នះបាត់ហើយ ហ៊ីអំណោយគណបក្សប្រជាជនចាញ់ហ្នឹង សល់ប៉ុន្មានយកទៅ ខ្ញុំមិនចង់សំណេះសំណាលវែងទេប៉ុន្តែថ្ងៃនេះ គណបក្សប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើតរបស់គេដែរហើយ យើងរំលឹកថ្ងៃឈ្នះ ទាំងគណបក្សប្រជាជន ទាំងគណបក្សភ្លើងទៀន ជួបគ្នាថ្ងៃនេះរំលឹកគ្នា រំលឹកថា ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ ខ្ញុំមិនដឹងទេ ខ្ញុំធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹង គេប្រាប់ខ្ញុំផឹកទឹកឱ្យនឹកប្រភព…
-
មេដឹកនាំគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ

ភ្នំពេញ៖ មេដឹកនាំគណបក្សធម្មាធិបតេយ្យ ដែលមានសញ្ជាតិពីរ (ខ្មែរ និងហូឡង់) លោកស្រី ពោធិតី សាវត្ថី បានប្រកាសគាំទ្រនូវគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកស្រីបានហៅការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការត្រឹមត្រូវ។ នៅក្នុងពេលឆាប់ៗនេះ លោកស្រីនឹងធ្វើសេចក្តីស្នើសុំចូលរួមជំរុញឱ្យធ្វើច្បាប់នេះចេញនៅក្នុងពេលឆាប់ៗ ពីព្រោះស្ថានភាពនយោបាយបច្ចុប្បន្នរបស់ពិភពលោក គឺជារឿងចាំបាច់សម្រាប់បង្កើតច្បាប់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយ និងជាការចាំបាច់ពង្រឹងស្ថេរភាពនយោបាយ និងសន្តិសុខរបស់សង្គមជាតិខ្មែរទាំងងមូល និងដើម្បីកុំឱ្យបរទេសលូកដៃចូលកកូរកកាយកិច្ចការផ្ទៃកក្នុរបស់កម្ពុជា។ ការប្រកាសគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា ចំពោះអ្នកមានទោសហើយមានសញ្ជាតិដទៃ។ ការបង្ហាញបំណងបែបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមករានេះថា លោកស្រីគាំទ្រចំពោះបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ ពីព្រោះប្រទេសណាក៏ដោយគេអត់មានអ្នកនយោបាយ ឬក៏តំណាងរាស្ត្រមានសញ្ជាតិពីរទេ។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» និង «សិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន» នៅអគារចាយ៉ាស្មាត រាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា «ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន» នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាវេទិកានៃការផ្លាស់ប្តូរបទពិសោធន៍ ទស្សនាទាន និងវប្បធម៌ រវាងយុវជននៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នារបស់យើង ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ វេទិកានេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាបន្ថែមលើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា៖ ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្តកម្ពុជា។ ក្នុងន័យនេះ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតាងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជាមិត្តរវាងយុវជនជំនាន់ក្រោយក្នុងនាមជា «មិត្តល្អ និងជាដៃគូល្អ»។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ប្រទេស និងប្រជាជនទាំងពីរ…
-
ឯកឧត្តម នេត្រ ភក្រ្តា៖ កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលកម្ពុជា មានរយៈពេល២៤ឆ្នាំមកនេះបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងសុខដុមរមណីយកម្មសង្គម

កំពត៖«កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលកម្ពុជាមានរយៈពេល ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសពេញលេញដល់ កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងសុខដុមរមណីយ កម្មសង្គម»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកត្នោត នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ វេទិកាសាធារណៈដែលរៀបចំឡើងដើម្បីចូលរួមតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធភាព មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបជាង ១០០នាក់ ដោយក្រុមការងារបានចូលរួមដោះស្រាយនិងឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កេរ្តិ៍ឈ្មោះនិងកិត្យានុភាពជាតិខ្មែរល្បីរន្ទឺនៅលើពិភពលោក។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយដែលកម្ពុជារកបានដោយពិបាកនេះឱ្យស្ថិតស្ថេរគង់វង្សជាអមតៈសម្រាប់ជាប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយប្រកាសប្រឆាំងដាច់ខាតក្រុមក្បត់ជាតិ ៣ជំនាន់ ដោយមិនអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញសុខសន្តិភាពនេះឡើយ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ…
-
រដ្ឋមន្ត្រីការបរទេស៖ កម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ ការបញ្ជាក់នេះ ក្នុងអំឡុងពេលដែលឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកសរសើរចំពោះការរួមចំណែករបស់ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឯកអគ្គរដ្ឋទូត Haseng បានពិនិត្យមើលឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ចំពោះវិស័យសេដ្ឋកិច្ច ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី…