-
គ.ជ.ប ៖ រយៈពេល ៣៤ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៥៣.៩៥០ នាក់

ភ្នំពេញ៖ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ៣៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មាន៖ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖
-
ប្រធានអន្តរសភាអាស៊ានយល់ព្រមអនុញ្ញាតឱ្យរដ្ឋសភាអាមេរិក នេប៉ាល់ និងអាហ្សែប៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ អាយប៉ា ពេញសិទ្ធិ

ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន (អាយប៉ា, AIPA) នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០២២ នេះ បាន សម្រេចយល់ព្រមដាក់បញ្ចូលសភានៃប្រទេសចំនួនបីជាប្រទេស សង្កេតការណ៏របស់អាយប៉ា រួមមាន៖ រដ្ឋសភានៃសហរដ្ឋអាមេរិក រដ្ឋសភានៃប្រទេសអាហ្សែប៉ៃហ្សង់ និងរដ្ឋសភានៃប្រទេសនេប៉ាល់ ជាប្រទេសសង្កេតការណ៏អាយប៉ាពេញសិទ្ធិ។នៅក្នុងកិច្ចប្រជុំនៃមហាសន្និបាតអន្តរសភាអាស៊ាន នៅថ្ងៃនេះដែរ សម្តេចចក្រីហេង សំរិន ប្រធាននៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានអនុញ្ញាតឱ្យ ប្រធានគណៈកម្មាធិការជំនាញ នីមួយៗនៃមហាសន្និបាតអាយប៉ា ឡើងធ្វើសេចក្តីរាយការណ៍ ពីលទ្ធផលដែលគណៈកម្មាធិការនីមួយៗ បានពិភាក្សានិង អនុម័ត។គណៈកម្មាធិការជំនាញអាយប៉ា រួមមាន៖ គណៈកម្មាធិការសេដ្ឋកិច្ចហិរញ្ញវត្ថុគណៈកម្មាធិការកិច្ចការនយោបាយ គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការស្ត្រី (វ៉ាយប៉ា )។ល។សូមបញ្ជាក់ថា នៅក្នុងឱកាសដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី៤៣ គណៈកម្មាធិការនយោបាយ (AI PA43) បានជួបប្រជុំ ពិភាក្សា គ្នាទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការ ជំរុញ សន្តិភាព សាមគ្គីភាព និងពហុភាគីនិយម ឆ្ពោះទៅមជ្ឈភាពអាស៊ាន ។មហាសន្និបាតអន្តរសភា លើកទី៤៣ បានពិភាក្សាគ្នាលើ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប។ ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម រចនា ស៊ីង បានលើកទ្បើងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ កម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយបន្តទៅមុខទៀត ទំនាក់ទំនងដ៏ល្អជិតស្និទ្ធនេះ ក៏នឹងត្រូវបានបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជាក្នុងកាលៈទេសៈលំបាកចាប់តាំងពីក្រោយសម័យរបបប៉ុលពត និងដំណាក់កាលស្វែងរកសន្តិភាពរហូតក្លាយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស…
-
ប្រធានរដ្ឋសភាម៉ារ៉ុកអបអរសាទរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី ប្រធានរដ្ឋសភាប្រទេសម៉ារ៉ុក បានអបអរសាទរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាម៉ារ៉ុក បានធ្វើជាសភាប្រទេសសង្កេតការណ៍ AIPA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាម៉ារ៉ុក។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុ នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា នៅក្នុងពេលដែលឯកឧត្តមប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី បានអបអរសាទរចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាម៉ារ៉ុក បានធ្វើជាសភាប្រទេសសង្កេតការណ៍ AIPA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាម៉ារ៉ុក។ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងណាស់មកហើយ។ កម្ពុជា និងម៉ារ៉ុកជាប្រទេសរាជានិយមដូចគ្នា និងបានស្គាល់សុខទុក្ខគ្នាទៅវិញទៅមក។ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ឯកឧត្តមប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក នៅពេលវេលាសមស្របណាមួយ។…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួប សន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានិងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ ។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុក ចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យ រវាងប្រទេស ប្រជាជន និងជា ពិសេស យុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការ អបអរ សាទរចំពោះការរីកចម្រើន ឥតឈប់ ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ…
-
គ.ជ.ប ៖ រយៈពេល ៣៣ថ្ងៃមានប្រជាពលរដ្ឋ ចុះ ឈ្មោះបោះឆ្នោតថ្មីជាង ៤៤០.០០០នាក់

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ៣៣ថ្ងៃ គិត ចាប់ពីថ្ងៃទី២០ ខែតុលាដល់ត្រឹម ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៤៤.៨៤៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៩០.៦៧៦ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៣.២៥៥ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១២៣.៩៩៩ នាក់។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះ បោះឆ្នោតថ្មី មានចំនួន ១០.៩៧០ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៥៣៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.៦១០ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៥៥៦ នាក់។…
-
លោក សួន សេរីរដ្ឋា អំពាវនាវកុំឲ្យប្រជាកសិករចាញ់បោកអ្នកនយោបាយដែលកំពុងប្រើវោហារបោកប្រាស់ និយាយបោកប្រាស់អំពីតម្លៃផលិតផលកសិកម្ម

ភ្នំពេញៈ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអំពាវនាវកុំឲ្យប្រជាកសិករ កុំយល់ច្រឡំ កុំបន្ទោស ហើយកុំចាញ់បោកអ្នកនយោបាយដែលកំពុងប្រើវោហារបោកប្រាស់ និយាយបោកប្រាស់បងប្អូន អំពីតម្លៃផលិតផលកសិកម្ម ស្រូវអង្ករ បន្លែ សាច់ និងផ្លែឈើគ្រប់ប្រភេទ ។ លោក សួន សេរីរដ្ឋា បានថ្លែងថា “តម្លៃផលិតផលកសិកម្ម ស្រូវអង្ករ បន្លែ សាច់ និងផ្លែឈើគ្រប់ប្រភេទ មិនមែនស្ថិតនៅលើការទាមទារលក់ឲ្យបានថ្លៃនិងឡើងថ្លៃនៅទីផ្សារទេ ! ពីព្រោះផលិតផលកសិកម្មមិនមែនជាប្រភេទផលិតផលកម្រនោះទេ ។ ដូចនេះសូមបងប្អូនប្រជាកសិករ កុំយល់ច្រឡំ កុំបន្ទោស ហើយកុំចាញ់បោកអ្នកនយោបាយដែលកំពុងប្រើវោហារបោកប្រាស់ និយាយបោកប្រាស់បងប្អូន ! “។ លោកបន្តថា អ្នកនយោបាយដែលនៅចំពោះមុខកសិករសន្យាថា ខ្លួនដឹកនាំអាចធ្វើឲ្យផលិតផលកសិកម្មឡើងថ្លៃ ហើយនៅចំពោះមុខអ្នកទិញយកទៅហូបចុកសន្យាថា ខ្លួនដឹកនាំអាចធ្វើឲ្យតម្លៃទំនិញហូបចុក ចុះថោកនោះ គឺជាអ្នកនយោបាយថោកដែលបោកប្រាស់ប្រជាពលរដ្ឋទាំងកសិករនិងអ្នកទិញហូបចុកប៉ុណ្ណោះ ! ។ នៅប្រទេសណាក៏ដោយ… គេព្យាយាមរក្សាឬទម្លាក់តម្លៃ ផលិតផលកសិកម្ម ស្រូវអង្ករ បន្លែ សាច់ និងផ្លែឈើដែលជាប្រភេទអាហារហូបចុកប្រចាំថ្ងៃរបស់មហាជនឲ្យមានតម្លៃទាប ដើម្បីឲ្យអ្នកទិញហូបចុក អាចមានលទ្ធភាពទិញយកទៅហូបចុកទទួលទានបានគ្រប់ៗគ្នា !…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ ឯកឧត្តម Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤ នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩…
-
លទ្ធផលនៃកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស

ភ្នំពេញ៖ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានដោយជោគជ័យ ក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០២១មក គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចសន្ទនាមួយទៀត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងការបរទេសឥណ្ឌូណេស៊ី។ ការរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានឆ្នាំនេះ គឺស្របនឹងការប្រារព្ធកម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១២។ កិច្ចសន្ទនានេះ មានការចូលរួមពីរដ្ឋសមាជិកអាស៊ានទាំងដប់ និងស្ថាប័នជាតិសិទ្ធិមនុស្សមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្តល់ជាវេទិកាថ្នាក់តំបន់មួយ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចែករំលែកនូវឧត្តមានុវត្តន៍ និងបទពិសោធន៍ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកនីមួយៗ។ នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម Sidharto Reza Suryodipuro អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចសហប្រតិបត្តិការអាស៊ាន និងជាប្រធាននៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន នៃក្រសួងការបរទេសសាធារណៈរដ្ឋឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានកាន់តែមានសារៈសំខាន់ជាងពេលមុន ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្នដែលតំបន់អាស៊ានកំពុងប្រឈម ដូចជា ភាពលំបាកផ្នែកសេដ្ឋកិច្ចដែលជាលទ្ធផលនៃជំងឺរាតត្បាត វិបត្តិស្បៀងអាហារនិងថាមពល និងការ ផ្លាស់ប្តូរទិដ្ឋភាពនយោបាយក្នុងស្រុក និងក្នុងតំបន់។ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដោយស្មោះត្រង់ តំណាងរងកម្ពុជា និងជាប្រធានអាយឆា ឯកឧត្តម ជិន ម៉ាលីន…
-
លោក សួន សេរីរដ្ឋា៖ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី គឺជាអ្នកនយោបាយចង្រៃបំផុត

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី រត់ចោលស្រុក គឺជាអ្នកនយោបាយចង្រៃបំផុត ដែលចូលចិត្តនិយាយប្រឌិតរឿងឆ្កឹះឆ្កៀល ប្រឌិតរឿងមិនពិត បែកបាក់សាមគ្គីជាតិ បែកបាក់ភាតរភាពរបស់ជាតិ ដែលកំពុងតែរីកចម្រើនលូតលាស់ គឺមានន័យថា អ្នកនយោបាយនោះ គឺជាអ្នកនយោបាយចង្រៃបំផុត។ ជំពូកអ្នកនយោបាយចង្រៃបំផុតដែលថោកទាប និយាយប្រើភាសាបាតផ្សារយូកូមបែបនេះ គឺយើងអត់ចង់ឱ្យមានជំពូកអ្នកនយោបាយបែបនេះនៅក្នុងសង្វៀននយោបាយកម្ពុជា ដើម្បីប្រកួតប្រជែងធ្វើជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាទេ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែវិច្ឆិកាថា គេនិយាយថា សំដីសជាតិ មាយាទសពូជ ដូច្នេះអ្វីដែលជាប្រតិកម្មដ៏ថោកទាបបំផុតរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះ គឺបានសបញ្ជាក់អំពីពូជដ៏ថោកទាប និងក្បត់ជាតិ ដែលមានតាំងពីជំនាន់ជីតា ជំនាន់ឪពុក រហូតមកដល់ជំនាន់ខ្លួន ដែលសម្តេចតេជោ ហ៊ុន សែន ហៅថា ពូជក្បត់ជាតិ៣ជំនាន់។ ការធ្វើនយោបាយតាមលក្ខណៈដែលប្រឌិតរឿងគ្រប់បែបយ៉ាង ដើម្បីឱ្យខ្លួនឯងមានការចាប់អារម្មណ៍ពីអ្នកដទៃ ពីសាធារណៈជន និងដើម្បីឱ្យបណ្តាញផ្សព្វផ្សាយសារព័ត៌មានដែលគាំទ្រនៅគំនិតភូតភរបោកប្រាស់របស់ខ្លួនយកទៅផ្សព្វផ្សាយ ដើម្បីជាចេតនាយកទៅចាក់រុកឱ្យប្រជាពលរដ្ឋខ្មែរស្អប់អ្នកដឹកនាំកម្ពុជាបច្ចុប្បន្ន ជាពិសេសសំដៅទៅលើក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន…