Category: Politico 360

  • កម្ពុជានឹងផ្តល់ការគាំទ្រដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា

    កម្ពុជានឹងផ្តល់ការគាំទ្រដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា

    ភ្នំពេញ៖ កម្ពុជានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ ការបង្ហាញពីការគាំទ្រនេះ បានធ្វើឡើងននៅក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានិងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច…

  • លោក សួន សេរីរដ្ឋា៖ក្រុមប្រឆាំង អ្នកវិភាគមួយចំនួនតែងតែប្រើ សតិចម្កួតនយោបាយវាយប្រហារគ្មានការពិតមក​លើ​ថ្នាក់​ដឹកនាំរបស់កម្ពុជា

    លោក សួន សេរីរដ្ឋា៖ក្រុមប្រឆាំង អ្នកវិភាគមួយចំនួនតែងតែប្រើ សតិចម្កួតនយោបាយវាយប្រហារគ្មានការពិតមក​លើ​ថ្នាក់​ដឹកនាំរបស់កម្ពុជា

    ភ្នំពេញ៖អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាលោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS ថា អ្វីដែលក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាមួយចិន និងបង្ហាញជំហរនយោបាយលម្អៀងទៅរកចិនជាបន្តបន្ទាប់មកនេះ ដោយសារតែ​ជិតផុតអាណត្តិក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គឺតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់​មេដឹកនាំរត់ចោល​ស្រុករបស់ពួកគេ ដែលតែងតែប្រើសតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់​ដឹកនាំ​របស់កម្ពុជា។ លោកបញ្ជាក់ថាវិទ្យុបរទេសលើកឡើងអំពីថា វិភាគ អ្នកតាមដានសង្គមនយោបាយ គឺប្រភពមកតែពីក្រុមតែមួយដែលជា​អតីតតំណាងរាស្ត្ររបស់គេ ដែលជាអ្នកគាំទ្រផ្កាប់មុខទៅលើមេដឹកនាំរត់ចោលស្រុកតែម្តង។ អ្វីដែលពួកគេលើកឡើង​ចង្អុលបង្ហាញនឹងតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ ដែលតែងតែប្រើ​សតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅ​មកលើថ្នាក់ដឹកនាំរបស់កម្ពុជា។ អាជំងឺចម្កួត​នយោបាយ​នឹងវាបញ្ចេញនៅអាការៈទាំង ៩ចំណុច ដែលមេដឹកនាំនយោបាយរបស់ពួកគេកំពុងតែកើតមាន ហើយក្រុម​ផ្កាប់មុខរបស់ពួកគេនៅសល់ ២ ទៅ ៣ ដំបរស្វាយក៏ចាប់ផ្តើមឆ្លងនៅជំងឺចម្កួតនយោបាយដែលមានអាការៈ​ប្រហាក់​ប្រហែលគ្នានឹង វាជិតនឹងស្មើគ្នា ៩ចំណុចទៅហើយ។ លោកបន្តថា វាអត់ចម្លែកទេ ពីព្រោះយើងបានឃើញការពិតជាក់ស្តែងហើយ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការ​ដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន គឺប្រកាន់នូវនយោបាយការទូត ទន់ភ្លន់តែរឹងប៉ឹង ច្បាស់លាស់ គឺមិនឲ្យបរទេស ឬមហាអំណាចណា​មកបញ្ជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លូកលាន់នឹងកិច្ចការនយោបាយការបរទេសរបស់កម្ពុជាទេ។អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា វាអត់មានអ្វីដែលបង្ហាញថា កម្ពុជាមាននយោបាយលម្អៀងទៅចិនទេ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសជំហរ គឺទទួលយកជំនួយពីគ្រប់ភាគីទាំងអស់មិនថា មហាអំណាចកុម្មុយនីស្ត មហាអំណាចសេរី ទទួលយកអ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ដែលចង់វិនិយោគមករកស៊ីនៅក្នុង​ប្រទេស​កម្ពុជា។ នៅកម្ពុជាមានអ្នកវិនិយោគអាមេរិក ចិន…

  • សម្ដេចតេជោ ហ៊ុន សែន អបអរកុមារា អាយុ ១៣ឆ្នាំដែលប្រឡងជាប់បាក់ឌុប ថាជា”កុមារទេព”

    សម្ដេចតេជោ ហ៊ុន សែន អបអរកុមារា អាយុ ១៣ឆ្នាំដែលប្រឡងជាប់បាក់ឌុប ថាជា”កុមារទេព”

    ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី២២ខែធ្នូនេះបានបង្ហោះសារអបអរសាទរកុមារា ហ៊ឺ ទៀងគីមហុង អាយុត្រឹម១៣ឆ្នាំដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ។សម្ដេចតេជោ បានហៅកុមារ ទៀងគីមហុង ថាជា”កុមារទេព”។សម្ដេចតេជោបានបង្ហាញមនោសញ្ចេតនាកោតសរសើរកុមារា ទៀងគឹមហុង បន្ទាប់ពីលទ្ធនៃការប្រឡង បាក់ឌុបត្រូវបានប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២២ខែធ្នូនេះ ហើយ កុមារាហ៊ី ទៀងគីមហុង បានប្រឡងជាប់ដោយទទួលនិទ្ទេស “C”។ កុមារា ទៀងគីមហុង ក៏ធ្លាប់បានទទួលការចាប់អារម្មណ៍ពីសម្ដេចតេជោ ហ៊ុន សែន ជាលើកទី១កាលពីឆ្នាំ២០១៧ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យលើការយល់ដឹងរបស់កុមាររូបនេះ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖”តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ”។ សម្ដេចតេជោ បានសរសេរដោយរំលឹកពីរឿងរ៉ាវរបស់កុមារាទៀងគីមហុងថា៖ ខ្ញុំសូមជម្រាបជូនប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនៅថៃ៖ ពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា

    រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនៅថៃ៖ ពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃ ព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដែលផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូនេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថានឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា។ សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែពុំមានពេលវេលា និងពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅថា…

  • តុលាការនឹងប្រកាសសាលក្រមសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

    តុលាការនឹងប្រកាសសាលក្រមសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

    ភ្នំពេញ៖ តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា ក្នុងសំណុំរឿង «រួមគំនិតក្បត់ជាតិ ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុននឹងតុលាការឈានទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ​ឆ្នាំ២០២២ តាំងពីវេលាម៉ោង៨:៣០ រហូតដល់ម៉ោងជាង៩យប់បានចប់។ សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់នីតិវិធី នៃការសួរដេញដោលគ្រប់អង្គហេតុក្នុងសំណុំរឿងលោក កឹម សុខា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ជាថ្ងៃដែលគ្រប់ភាគីពាក់ព័ន្ធនៅក្នុងរឿងក្តីនេះ ត្រូវធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុន នឹងតុលាការឈាន ទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទនេះ។ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០២០។ តុលាការដំណើរការក្ដីនេះបានប្រមាណជា១ខែ…

  • បណ្ឌិត គិន ភា៖ ការលើកឡើងរបស់ក្រុមប្រឆាំងថាសម្តេចតេជោ ហ៊ុន សែន មិនស័ក្តិសមទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម គឺក្នុងហេតុផលនយោបាយ

    បណ្ឌិត គិន ភា៖ ការលើកឡើងរបស់ក្រុមប្រឆាំងថាសម្តេចតេជោ ហ៊ុន សែន មិនស័ក្តិសមទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម គឺក្នុងហេតុផលនយោបាយ

    ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយក្តាប់តូចថា ចំពោះការលើកឡើងរបស់មជ្ឈដ្ឋានក្រុមប្រឆាំងមួយចំនួនដែលមិនផ្តល់តម្លៃទៅដល់សមិទ្ធផលដែលសម្រេចបានដោយសម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលដែលជាតិយើងទទួលបានក្រោមការដឹកនាំរបស់សម្តេច គឺជាការលើកឡើងដោយខ្វះការពិចារណា ដោយខ្វះមូលដ្ឋានខាងផ្នែកសីលធម៌ សច្ចធម៌ ហើយបានបំពាននៅការពិតដោយសារពួកគេលើកឡើងបែបនេះ គឺក្នុងហេតុផលនយោបាយ។ គេមិនអាចទទួលស្គាល់ការពិតបែបនេះបានទេ ពីព្រោះការគិតបែបនេះ វាធ្វើឱ្យនយោបាយរបស់គេ កាន់តែសាបរលាប កាន់តែបាត់បង់តម្លៃ ពីព្រោះជានិច្ចជាកាលអ្នកដែលមាននិន្នាការប្រឆាំង ឬក៏ក្រុមដែលមកពីអតីតបក្សប្រឆាំង គឺមិនដែលឱ្យតម្លៃចំពោះសមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទេ។ គេតែងតែរកពាក្យពេជន៍ រកវិធីសាសន៍នានាដើម្បីសម្អុយ ឬក៏បង្ខូចកេរ្តិ៍ឈ្មោះ និងបង្ខូចនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ការទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ចំពោះពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក វាហាក់ដូចជាពួកគាត់នឹងជេរប្រទេចនឹងនយោបាយខ្លួនឯង។ ទោះជារាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ធ្វើអ្វីឥតខ្ចោះក៏ដោយ ក៏ពួកនេះនៅតែមានពាក្យពេជន៍លើកឡើងពីការមិនសប្បាយចិត្ត និងលើកហេតុផលផ្សេងៗ ដែលមានលក្ខណៈបន្តុះបង្អាប់នូវសមិទ្ធផលរបស់សម្តេចដែរ ។ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាបានដឹង និងជាសាក្សីរស់សម្រាប់សមិទ្ធផលជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន…

  • លោក សួន សេរីរដ្ឋា៖ រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    លោក សួន សេរីរដ្ឋា៖ រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានលើកឡើងនូវរោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី រវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ មានដូចជា៖១- ខឹងឆេវឆាវ បាត់បង់ភាពម្ចាស់ការ ពេលឮគេនិយាយសរសើរពីភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួនឯង២- ចូលចិត្តចោទប្រកាន់លាបពណ៌លើអ្នកណាដែលលែងជឿ លែងស្តាប់ លែងដើរតាមខ្លួន និងលែងឱ្យលុយខ្លួនដោយប្រើពាក្យចោទថា «គេលក់ក្បាល» សូម្បីអតីតអ្នកគាំទ្រខ្លួនក៏ដោយ៣- មហិច្ឆតារវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិខ្លួនកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព៤- ក្តៅក្រហាយ ឬអាឡែកហ្ស៊ីនឹងពាក្យ «អរគុណសន្តិភាព» ហើយស្អប់អ្នកស្រឡាញ់ការពារសន្តិភាពគ្រប់គ្នា៥- ចូលចិត្តដើរញុះញង់ឱ្យបរទេសផ្តាច់ជំនួយ ដាក់ទណ្ឌកម្មលើប្រទេសជាតិខ្លួនឯង បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងដែលកំពុងទទួល៦- បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ៧- កើតចេញអាការៈច្រណែន ឈ្នានីស ជាមួយអ្នកនយោបាយបន្តវេនជំនាន់ថ្មី…

  • គ.ជ.ប បង្ហាញលទ្ធផលជំនួបទ្វេភាគីជាមួយអង្គការខុមហ្វ្រែល

    គ.ជ.ប បង្ហាញលទ្ធផលជំនួបទ្វេភាគីជាមួយអង្គការខុមហ្វ្រែល

    ភ្នំពេញ៖ តបតាមសំណើរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន៧រូប ដឹកនាំដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប ដើម្បីជួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ ឯកឧត្ដម សោម សូរីដា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូអង្គការខុមហ្វ្រែល និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការបោះឆ្នោតនាពេលកន្លងមក ព្រមទាំងការផ្ញើរបាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីអង្គការខុមហ្វ្រែល ស្នើសុំ គ.ជ.ប ជួបពិភាក្សាបន្ថែមលើរបាយការណ៍ ស្ដីពីបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានដាក់ជូន គ.ជ.ប ធ្វើការពិនិត្យ។ ឯកឧត្ដម សោម សូរីដា បានជម្រាបភាគីអង្គការខុមហ្វ្រែល ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥…

  • អ្នកវិភាគចៅចាក់ស្មុក៖ ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»ដែលសម្តេចតេជោទទួលបានជាមោទកភាពជាតិខ្មែរ និងភាពត្រឹមត្រូវនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

    អ្នកវិភាគចៅចាក់ស្មុក៖ ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»ដែលសម្តេចតេជោទទួលបានជាមោទកភាពជាតិខ្មែរ និងភាពត្រឹមត្រូវនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញ៖ ស្ថាបនិកសន្តិភាពនិងជារដ្ឋបុរសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់ដ៏វិសេសវិសាលមួយទៀតកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គឺពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់ប្រកបដោយកិត្តិយសនេះជាពានរង្វាន់ថ្មីបន្ថែមសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាអ្នកតស៊ូដ៏ស្វិតស្វាញ ជាអ្នកនយោបាយដ៏ឆ្នើម ជាអ្នកការទូតទន់ភ្លន់ប្រកបដោយទេពកោសល្យ ជាមេដឹកនាំប្រកបដោយបញ្ញា ញាណឈ្លាសវៃ និងមានការទទួលខុសត្រូវខ្ពស់រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងជាមេដឹកនាំដ៏សកម្មបំផុតក្នុងការចូលរួមដោះស្រាយបញ្ហាទាំងក្នុងតំបន់និងពិភពលោក និងបានចូលរួមគិតគូរយ៉ាងហ្មត់ចត់ពីអនាគតនៃប្រជាជាតិក្នុងតំបន់និងពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។ ប្រជាជាតិខ្មែរទាំងមូលពិតជាមានមោទកភាពបំផុតចំពោះសម្តេចតេជោដែលទទួល បានពានរង្វាន់ប្រកបដោយកិត្តិយសនេះ និងបង្ហាញនូវការគាំទ្រ ជឿជាក់មានទំនុកចិត្តកាន់តែខ្លាំងក្លាថែមទៀតចំពោះស្ថាបនិកសន្តិភាពជាតិខ្មែរក្នុងការដឹកនាំប្រទេស។ ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដែលសម្តេចតេជោទទួលបានគឺ ពិតជាស័ក្តិសមបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលមួយជីវិតរបស់សម្តេច គឺដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ សម្តេចបានយកជីវិតធ្វើជាដើមទុនតស៊ូជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលមកវិញនៃរបបសាហាវយង់ឃ្នងខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិល នាំយកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ព្រមទាំងស្តារ និងកសាងជាតិពីក្រោមគំនរផេះផង់ ឈាម និង ទឹកភ្នែកឱ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ…

  • អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើលអូសបន្លាយពេលវេលា?

    អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើលអូសបន្លាយពេលវេលា?

    ភ្នំពេញ៖ បាតុកម្មនៃអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលមានអាយុមួយឆ្នាំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះជាមួយនឹងការបន្តតវ៉ារបស់អតីតបុគ្គលិកនៅសេសសល់ប្រមាណ ១០០នាក់ ដែលមិនព្រមចូលតុចរចានិងបញ្ចប់វិវាទតាមការសម្រេចរបស់តុលាការក្រោមការសម្របសម្រួលរបស់ក្រសួងការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ។ ចលនាបាតុកម្មដែលគេបានដឹងថាមានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអង្គការបរទេស និងជនបរទេសមួយចំនួននៅពីក្រោយខ្នងដែលធ្វើឱ្យការស្វែងរកដំណោះស្រាយជួបឧបសគ្គ និងទទួលរងសម្ពាធនិងការញុះញង់ជាបន្តបន្ទាប់។ ការបន្តអង្កៀម និងចិញ្ចឹមបាតុកម្មនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍ ក៏ដូចជាប្រជាពលរដ្ឋមើលឃើញថាតួអង្គខាងក្រៅមិនចង់ឱ្យបញ្ហានេះបញ្ចប់ដោយងាយ និងខិតខំចិញ្ចឹមទំនាស់ដើម្បីបម្រើឱ្យឧបាយកល ទុច្ចរិត និងចិញ្ចឹម«នយោបាយ ៣ កុំ» បំផ្លាញឆ្នាំងបាយពល រដ្ឋខ្មែរតាមរយៈការអំពាវនាវឱ្យបរទេស (១) កុំទិញទំនិញកម្ពុជា (២) កុំវិនិយោគនៅកម្ពុជា និង(៣) កុំផ្តល់ជំនួយដល់កម្ពុជា។ ហេតុនេះហើយបានជា ក្រុមអតីតបុគ្គលិកប្រមាណ ១០០នាក់ដែល នៅសេសសល់ត្រូវបន្តការតវ៉ាក្រោមការញុះញង់របស់សមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយនិងបញ្ជាពីបរទេសដើម្បី បំផ្លាញមុខមាត់កម្ពុជាក្រោមលេសសិទ្ធិកម្មករ និងសេរីភាពនៃការធ្វើបាតុកម្ម។ បាតុកម្មខុសច្បាប់ដែលបានប្រកាសតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ហើយរហូតមកដល់ពេលនេះ បាតុកម្មនេះមិនដឹងជាចង់ទាមទារអ្វីឱ្យពិតប្រាកដឡើយ។ ប៉ុន្តែអ្វីដែលគេបានដឹងគឺមាន ភស្តុតាងជាបន្តបន្ទាប់បង្ហាញថាបាតុកម្មរបស់អតីតក្រុមបុគ្គលិក ណាហ្គាមិនមែនជាបាតុកម្មធម្មតាឡើយ។ សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គា វើលដ៍ ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកដោយមានការរៀបចំផែនការយ៉ាងច្បាស់លាស់ ព្រមទាំងមានការគាំទ្រថវិកាពីក្រៅប្រទេសផង នោះ បានធ្វើសកម្មភាពបំពានច្បាប់ម្តងហើយម្តងទៀត…