-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងឯកឧត្តម ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែល ឯកឧត្តម កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ផ្វាម មិញជិញ បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមរយៈការជួបប្រជុំដោយផ្ទាល់។ ទន្ទឹមនឹងនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះលទ្ធផលវិជ្ជមានជាច្រើននៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាមកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នាផងដែរ ឯកឧត្តម ក៏បានធ្វើការអបអរសាទរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅនៅក្នុងខែឧសភាកន្លងមក តាមលក្ខណៈប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ លើសពីនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី…
-
នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា – សហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពីខែកញ្ញាកន្លងទៅ និងបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប ខណៈដែលអង្គការទាំងពីរកំពុងប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -សហភាពអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX។ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ហើយដែលនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី…
-
កម្ពុជា និងជប៉ុន ពង្រីកទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីររំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមនាយករដ្ឋមន្ត្រី KISHIDA បានកត់សម្គាល់ដោយសេចក្ដីសោមនស្សចំពោះទំនាក់ទំនងដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា-ជប៉ុន ដោយរំឭកអំពីដំណើរទស្សនៈកិច្ចទាំងពីរលើករបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុនមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំនេះ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់ និងបានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានថ្លែងអំណរគុណជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់សមភាគីជប៉ុនឱ្យជួយកម្ពុជាដើម្បីសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥» ផងដែរ។ ឯកឧត្តម KISHIDA បានកោតសរសើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសមត្ថភាពរបស់សម្តេចក្នុងការធ្វើជាប្រធានអាស៊ាន និងបានគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីនាំមកនូវភាពជាក់ស្តែងសម្រាប់សហគមន៍អាស៊ាន និងដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ក្នុងនោះរួមមាន វិបត្តិនៅអ៊ុយក្រែន និងការបាញ់មីស៊ីល…
-
សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

ភ្នំពេញ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ដ្រី នៃ ប្រទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដូចខាងក្រោម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ៖«គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាមនៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា» ដែលមានទឹកប្រាក់ចំនួន ២៤៥១ លានយ៉េន (ប្រមាណ ១៧ លានដុល្លារអាមេរិក)«កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក)«គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ» ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន…
-
នាយករដ្ឋមន្ត្រីកម្ពុជា និងអូស្ត្រាលី ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលនៅក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកសេចក្តីសោមន្សរីករាយក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-អូស្ដ្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកកិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការរុករករ៉ែមាសផងដែរ។ ទន្ទឹម នឹង ការសាទរ ចំពោះ អភិវឌ្ឍ ន៍ដ៏ គួរ ឲ្យ កត់ សម្គាល់ របស់កម្ពុជា ឯកឧត្តម Anthony Albanese ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្រ្ដាលីសម្រាប់ការរួមចំណែកដល់ដំណើរការកសាងសន្តិភាព និងការបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យផ្សេងៗ រួមមាន អប់រំ កសិកម្ម ហេដ្ឋារចនា សម្ព័ន្ធ ការបោសសំអាតមីន…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២។*កិច្ចប្រជុំកំពូល G20តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញ ទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ »…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ តើមនុស្សប៉ុន្មាននាក់ដែលគិតថា កម្ពុជាអាចមានថ្ងៃនេះ? តើអ្វីៗដែលយើងសម្រេចបាននេះ ជារឿងចៃដន្យឬ?

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ត្រឡប់ទៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ យុទ្ធជនមួយក្រុមតូចដឹកនាំដោយសមមិត្ត ហ៊ុន សែន ផ្តើមការតស៊ូដាក់ជីវិត រើបម្រះចេញពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត។ កាលនោះ តើមនុស្សប៉ុន្មាននាក់ ដែលគិតថា គាត់អាចទទួលបានជោគជ័យ និងអាចដឹកនាំប្រទេសរហូតបានមកដល់ថ្ងៃនេះ? ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាត្រូវបានរំដោះទាំងស្រុងចេញពីរបបខ្មែរក្រហម។ ពីបាតដៃទទេ កម្ពុជាត្រូវបន្តរស់ដោយពឹងខ្លួនឯងចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ក្រោមទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរពីប្រទេសបស្ចិមលោក ដែលមានចេទនាដាក់កម្ពុជាឱ្យនៅឯកកោ។ ទោះយ៉ាងនេះ កម្ពុជាបន្តរស់ដោយខ្លួនឯងយ៉ាងអង់អាចរហូតដល់មានកិច្ចសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឈានទៅដល់ការបោះឆ្នោតសកលឆ្នាំ១៩៩៣ ដែលកាលនោះ សន្តិភាពពេញលេញក៏រកមិនទាន់បាន ទោះមានជំនួយពីអង្គការសហប្រជាជាតិ។ សង្រ្គាមនៅបន្ត ដែលតម្រូវឱ្យកម្ពុជា ត្រូវបន្តដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើន ដោយខ្លួនឯងជាថ្មី។ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្មះ-ឈ្មះ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម ហ៊ុន សែន សន្តិភាពពេញលេញបានកើតមានឡើង ហើយខ្មែរគ្រប់ភាគីបានក្លាយជាអ្នកឈ្មះ ក្រោមនយោបាយដែលដាក់ចេញដោយខ្មែរខ្លួនឯង។ នេះជាសន្តិភាព ដែលកើតមានឡើងក្រោមការលះបង់ ការប្រឹងប្រែង និងការតម្តល់ប្រយោជន៍ជាតិខ្មែរជាធំ។ ឯកឧត្តម ហ៊ុន ម៉ានី…
-
សម្តេចតេជោនាយករដ្ឋមន្រ្តី និងអនុប្រធានាធិបតីឥណ្ឌា ជួបពិភាក្សាការងារទេ្វភាគី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលកំពុងមាននាពេលបច្ចុប្បន្ន និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ជាពិសេស នៅលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ នាជំនួបពិភាក្សាការងារទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឥណ្ឌាជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយឯកឧត្តម Jagdeep Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ការគាំទ្រនេះ។ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងផងអំពីទំនាក់ទំនងជាមិត្តភាពដ៏យូរលង់រវាងប្រជាជាតិទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ទំនាក់ទំនងការទូតទីមួយ ដែលបានទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចជាលើកទី១ របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មីក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។ ឯកឧត្តមអនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគីទៅកាន់កម្រិតខ្ពស់ជាងមុន។ ឯកឧត្តមអនុប្រធានាធិបតី Jagdeep Dhankha បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០

ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមប្រកួតរបស់ក្រុមបាញ់កាំភ្លើងដៃកងទ័ពជើងគោកកម្ពុជា ចំនួន ៥៥រូប។ នៅក្នុងពិធីនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស បានអញ្ជើញចូលរួមប្រកួតបាញ់កាំភ្លើងមិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនាការសម្តែងសិល្បទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយមនោសញ្ចេតនា និងស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពីត្រូវបានខកខាករៀបចំអស់រយៈពេល០២ឆ្នាំជាប់គ្នាមក គឺឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) នេះ រួមទាំងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM)៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត
-
ប្រធានាធិបតីសហរដ្ឋអាមេរិកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀល នៅសណ្ឋាគារសុខាភ្នំពេញ។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើដំណើរមកកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ានពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។ លោកនឹងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាពនៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ សេចក្តីប្រកាសរបស់សេតវិមាន បានបន្ថែមថា លោក ចូ បៃឌិន…