Category: Politico 360

  • សម្តេចតេជោនាយករដ្ឋមន្ត្រី ពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ អំពីការដាក់បេក្ខភាពរបស់កម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ

    សម្តេចតេជោនាយករដ្ឋមន្ត្រី ពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ អំពីការដាក់បេក្ខភាពរបស់កម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការសៀងហៃ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្ដម Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំពោះការសម្របសម្រួលរបស់ឯកឧត្ដម ក្នុងការគំាទ្រការដាក់បេក្ខភាពរបស់កម្ពុជាជាអ្នកសង្កេតការណ៍ នៃ SCO និងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុសអំពីការដាក់បេក្ខភាពកម្ពុជាដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនារបស់អង្គការនេះក្នុងឆ្នាំ២០១៥។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO ដោយបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។ ទន្ទឹមនឹងការសាទរចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្ដម ឯកឧត្ដមអគ្គលេខាធិការ Zhang Ming បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញឯកឧត្ដមចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន។ ឯកឧត្ដមអគ្គលេខាធិការ បានកោតសរសើរកម្ពុជាចំពោះការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន…

  • នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ

    នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Yoon Suk Yeol ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតនូវទំនាក់ទំនងការទូតនៃប្រទេសទាំងពីរដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោផ្ទាល់ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី Yoon បានសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនឹងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះ ក្រោយការផ្តល់សច្ចាប័នដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី។ ឯកឧត្តមប្រធានាធិបតី Yoon បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគរបស់កូរ៉េច្រើនថែមទៀតនៅកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយរីករាយចំពោះការកើនឡើងនូវការវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរ នៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់ឯកឧត្តមប្រធានាធិបតី Yoon ឱ្យលើកទឹកចិត្តជំរុញការវិនិយោគរបស់កូរ៉េកាន់តែច្រើនថែមទៀតនៅកម្ពុជា។ ឯកឧត្តមប្រធានាធិបតី Yoon បានគូសបញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាលរបស់ឯកឧត្តម ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយភាគីកម្ពុជា ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច។…

  • ទីម័រឡេស្តេស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១របស់អាស៊ាន

    ទីម័រឡេស្តេស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១របស់អាស៊ាន

    ទីម័រឡេស្តេ សូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។ យើងសូមសម្តែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេរ ដោយរួមបញ្ចូលទាំងការឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិតទាំងបីរបស់អាស៊ាន។ យើងស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធដល់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ យើងសូមទទួលស្គាល់ និងសូមសម្តែងនូវការអរគុណចំពោះការបន្តផ្ដល់ជំនួយ និងការគាំទ្រដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគាំទ្រឥតងាករេ ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការផ្តល់ជំនួយកសាងសមត្ថភាពនានា៕

  • នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) និងបានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឯកសារនានាដែលបានចុះហត្ថលេខារួចស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។ នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយដែលភាគីទាំងពីរសម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៦% នៃខ្សែព្រំដែនរួម និងបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងឡាវ (JBC) ឱ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចុះហត្ថលេខានៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ នៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ។ នាយករដ្ឋមន្រ្ដីទាំងពីរ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល…

  • ការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

    ការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

    នៅអំឡុងកិច្ចប្រជុំកំពូលអាសានលើកទី៤០ និង៤១ ថ្នាក់ដឹកនាំបានវាយតម្លៃលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានឯកភាពនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំបានកត់សម្គាល់នូវអនុសាសន៍របស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕សូមអាននូវការវាយតម្លៃ និងសេចក្ដីសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • សេចក្ដីប្រកាសរួមបង្ហាញលទ្ធផលនៃជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង

    សេចក្ដីប្រកាសរួមបង្ហាញលទ្ធផលនៃជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង

    ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្ដីប្រកាសរួម បានគូសបញ្ជាក់ឱ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនឱ្យបានខ្លាំងក្លាថែមទៀត។ ភាគីចិនបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មីពីការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានអះអាងពីការគាំទ្រ ចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា។ ភាគីចិនបានបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាស្ថិរភាពដ៏យូរអង្វែង ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបានជូនពរយ៉ាងស្មោះស្ម័គ្រ និងមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងបន្តសម្រេចបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាជន ក្រោមម្លប់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី…

  • សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ

    សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ

    ភ្នំពេញ៖ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖1.ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។2.ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។3.បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។4.ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអ៊ុយក្រែន ជួបពិភាក្សាទ្វេភាគី

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអ៊ុយក្រែន ជួបពិភាក្សាទ្វេភាគី

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរអ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគីជាមួយឯកឧត្តម ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា ដំណោះស្រាយដោយសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុនផងដែរ។ ឯកឧត្តម ឌីមីត្រូ គូលេបា…

  • សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន

    សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដមប្រធានាធិបតី Marcos បានបង្ហាញនូវសេចក្តីប៉ងប្រាថ្នាដូចគ្នា និងបានពិភាក្សាអំពីវិធានការនានាដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវឯកសារនានាដែលបានចុះហត្ថលេខារួច។ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការកើនឡើងឡើងវិញនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាត។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីភាពចាំបាច់ក្នុងការជំរុញភាពជាដៃគូនៃវិស័យរដ្ឋ និងឯកជន និងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យហ្វីលីពីនវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមប្រធានាធិបតី Marcos បានពិភាក្សាគ្នាយ៉ាងយូរអំពីបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ…

  • លោក សួន សេរីរដ្ឋា ត្បកឱ្យក្រុមអ្នកវិភាគ-សង្គមស៊ីវិល ដែលស្នើឱ្យប្រធានាធិបតីអាមេរិកជួយជំរុញការស្ដារប្រជាធិបតេយ្យនៅកម្ពុជា

    លោក សួន សេរីរដ្ឋា ត្បកឱ្យក្រុមអ្នកវិភាគ-សង្គមស៊ីវិល ដែលស្នើឱ្យប្រធានាធិបតីអាមេរិកជួយជំរុញការស្ដារប្រជាធិបតេយ្យនៅកម្ពុជា

    ភ្នំពេញ៖​ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា ការដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកវិភាគខ្លះស្នើឱ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេន ឱ្យជួយជំរុញបើកផ្លូវស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ វាគឺជាទម្លាប់សភាវគតិដដែលៗ។ ក្រុមអង្គការសង្គមស៊ីវិលដែលជាសកម្មជននយោបាយលាក់មុខនេះ គឺសាហាវប្រៀបដូចជាជំងឺបូសលាក់មុខ ហើយការប្រជុំអាស៊ាននៅកម្ពុជានេះ គឺមិនមែនសំដៅសំខាន់ទៅលើកិច្ចការដែលពួកអង្គការសង្គមស៊ីវិលទាមទារទេ គឺសំខាន់បំផុតដោះស្រាយបញ្ហាតំបន់ បញ្ហាពិភពលោកដែលកំពុងកើតមានកំដៅ ហើយជាពិសេសគឺស្វែងរកតុល្យភាពនៃការរៀបចំសណ្តាប់ពិភពលោកឡើងវិញ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS ថា វត្តមានរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មកកម្ពុជានៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេន នៃសមាគមអាស៊ាន។ លោកបានបន្តថា ការដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកវិភាគខ្លះស្នើឱ្យលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជាជាប្រធានប្តូរវេនឱ្យជួយជំរុញបើកផ្លូវស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ វាគឺជាទម្លាប់សភាវគតិដដែលៗ របស់ក្រុមអ្នកដែលហៅខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់សិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស គឺថាវាអត់គេចផុតពីការពិតទេ ទោះបីខិតខំលាក់បិទបាំងខ្លួនថា ខ្លួនជាក្រុមអង្គការសង្គមស៊ីវិល…