Category: Politico 360

  • សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា

    សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា

    ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន” (Advancing Together for Sustainable, Inclusive, and Resilient ASEAN) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ សម្តេចអគ្គមហាសេនាបតីតេជោ…

  • សេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

    សេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

    ភ្នំពេញ៖ សេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ គួរជាទីមោទនៈ៕សូមជូនសេចក្ដីរាយការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងពីភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងពីភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២

    ភ្នំពេញ៖ កូនក្រមុំអាស៊ានដ៏ស្រស់ឆ្លាត ពេលនៅក្រោមអាណាព្យាបាលរបស់កម្ពុជាមួយឆ្នាំ២០២២ពេញនេះ បានបើកចិត្តយ៉ាងទូលាយទទួលយកដៃគូមិត្តភាពឆ្លាត (ចិន) និងដៃគូមិត្តភាពពូកែ (អាមេរិក) ព្រមទាំងដៃគូមហាមិត្តទាំងអស់នៃសមាជិកសន្ធិសញ្ញា TAC ដែលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដែលមាន៥០ប្រទេសនាពេលនេះ ជាមិត្តដ៏ល្អវិសេសវិសាលរបស់អាស៊ាន។ នេះជាការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ។ លោកបញ្ជាក់ថា នេះជាភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២។ លោក សួន សេរីរដ្ឋា បានបន្តថា មិនតែប៉ុណ្ណោះ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន កម្ពុជាបានសម្រេចបាននូវគោលនយោបាយថ្នាក់ថ្នម «មជ្ឈភាពអាស៊ាន» មិនឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន និងបង្កើន «មិត្តភាពអាស៊ាន» ដោយទទួលស្គាល់ អ៊ុយក្រែន ជាសមាជិក TAC ហើយពិសេសថែមពីលើនោះទៅទៀតគឺបានរក្សាជំហរ «រក្សាចាស់បន្ថែមថ្មី» ដោយការពថ្នាក់ថ្នមប្រទេសមីយ៉ាន់ម៉ា មិនឱ្យបែកបាក់ចេញពីអាស៊ាន និងបានជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានចាស់ ទទួលយកប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ានថ្មីឱ្យបានឆាប់ តាមរយៈការផ្តល់ឋានៈជាអ្នកអង្កេតការណ៍ដើម្បីត្រៀមចូលជាសមាជិកពេញសិទ្ធិ។ ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា នេះជាមោទនភាពនៃនយោបាយការទូតដ៏ទន់ភ្លន់ល្អឥតខ្ចោះរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំ G20 សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងអំឡុងពេលស្នាក់នៅឥណ្ឌូនេស៊ី សម្តេចតេជោ នឹងជួបជាមួយបណ្ដាមេដឹកនាំមួយចំនួននៅទីនោះផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំបានយ៉ាងល្អ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះទទួលបានជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់កូនចៅយើងតជំនាន់។ សូមជូនពរ…

  • សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា

    សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា

    សេចក្ដីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។១- តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ បានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។២-ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះចៅស៊ុលតង់ ត្រូវបានថ្វាយនូវព្រះរាជពិធីត្រួតពល។ ព្រះអង្គបានយាងដាក់កម្រងផ្កា និងសម្តែងការគោរពនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រកម្ពុជា។៣-ព្រះចៅស៊ុលតង់ ទ្រង់មានព្រះរាជសវនការជាមួយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋថ្ងៃត្រង់ថ្វាយជាព្រះកិត្តិយសដល់ព្រះចៅស៊ុលតង់។៤-ព្រះចៅស៊ុលតង់ក៏បានជួបប្រជុំទ្វេភាគីជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។…

  • ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ

    ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានជួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្តមអគ្គលេខាធិការ Guterres បានសាទរសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិប្រកបដោយជោគជ័យចំនួន៣ រួមមាន សាលាក្តីខ្មែរក្រហមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) និងជំនួបប្រចាំឆ្នាំរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយគ្រប់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយសង្កត់ធ្ងន់ ពីការចាប់ផ្តើមឡើងវិញនូវជំនួបនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីការអាក់ខានដោយសារការ រាតត្បាតកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្រ្ត តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ដែលបានរួមវិភាគទានដល់យុទ្ធនាការចាក់វ៉ាក់សាំងប្រកបជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា…

  • លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចាកចេញពីកម្ពុជាហើយ

    លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានចាកចេញពីកម្ពុជាហើយ

    ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ លោក ចូ បៃដិន បានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ គួររម្លឹកឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន បាន អបអរសាទរកម្ពុជា ចំពោះ ភាពជោគជ័យ ដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន អាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុង ពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមាន កិច្ចសហប្រតិបត្តិលើ…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ានី ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យជាមួយនឹងផ្លែផ្កាគួរជាទីមោទនៈបំផុតសម្រាប់កម្ពុជា។ យើងខ្ញុំពិតជាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះភាពជោគជ័យជាប្រវត្តិសាស្រ្តនេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាពិសេសដល់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងមន្រ្តីកិច្ចការបរទេសគ្រប់ជាន់ថ្នាក់ ចំពោះការដាក់ចេញ និងចូលរួមអនុវត្តនូវផែនការការងារបានយ៉ាងមានប្រសិទ្ធភាព មិនថាលើទិដ្ឋភាពនយោបាយ ខ្លឹមសារ និងបច្ចេកទេស។ ភាពជោគជ័យនេះ ក៏មិនអាចផ្តាច់ចេញផងដែរ ពីការចូលរួមយ៉ាងសស្រោកសស្រាំពីថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិនានា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយធ្វើយ៉ាងណាឱ្យកិច្ចប្រជុំទាំងមូលប្រព្រឹត្តិទៅបានដោយរលូន”។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែង និងសូមសម្តែងនូវភាពជឿជាក់ខ្ពស់បំផុតចំពោះសមត្ថភាពកម្ពុជា មិនថាក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជយោ ព្រះរាជាណាចក្រកម្ពុជា!៕ដោយ៖ពលជ័យ

  • នាយករដ្ឋមន្ត្រីកម្ពុជា-កាណាដា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ

    នាយករដ្ឋមន្ត្រីកម្ពុជា-កាណាដា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក នៅក្នុងជំនួបទ្វេភាគីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការចូលរួមតាំងពីយូរមកហើយរបស់កាណាដានៅក្នុងដំណើរការសន្តិភាពនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។ សម្តេចតេជោ កោតសរសើរកាណាដា ចំពោះតួនាទីយ៉ាងសកម្មនៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា រួមទាំងការបោសសំអាតមីនផងដែរ និងបានស្នើកាណាដាបន្តការគាំទ្ររបស់ខ្លួនជួយដល់កម្ពុជា ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។ សម្តេចតេជោ ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តី ទ្រូដូ អំពីគំនិតផ្តួចផ្តើម និងការសម្របសម្រួលរបស់កម្ពុជាយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន​ ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយបណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែន នៅប្រទេសប៉ូឡូញ។ ឯកឧត្តម ចាស្ទីន ព្យែ ទ្រូដូ បានឱ្យតម្លៃទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជួយបង្កើតឱកាស ក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។ ឯកឧត្តមក៏បានសម្ដែងនូវអំណរគុណដ៏ស្មោះសរចំពោះការដឹកនាំ និងគំនិតផ្ដួចផ្ដើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយដល់អ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិនេះផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈនោះ សម្តេចតេជោបានសម្តែងការគាំទ្រចំពោះការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-…

  • ឯកឧត្តមប្រធានាធិបតី ចូ បៃដិន អបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ

    ឯកឧត្តមប្រធានាធិបតី ចូ បៃដិន អបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យ ដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន អាស៊ាននៅឆ្នាំនេះ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាពនៃកិច្ចសហប្រតិបត្តិការ រួមមាន កិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។ សម្តេចនាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជាដែលត្រូវបានលួច។ ពាក់ព័ន្ធនឹងការដោះមីន សម្តេចតេជោ បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ សម្តេចតេជោ បានលើកឡើងពីគោលជំហររបស់កម្ពុជា ក្នុងការទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយគិតគូរពីកត្តាមនុស្សធម៌ និងមេត្តាធម៌ និងបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិក យោងតាមអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០២ ដែលមានស្រាប់…