Category: Politico 360

  • ឯកឧត្តមបណ្ឌិត គិន ភា ៖ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ

    ឯកឧត្តមបណ្ឌិត គិន ភា ៖ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ

    ភ្នំពេញ: ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតសភាលើកទី៧។ ការបោះឆ្នោតឆ្នាំ២០២៣ នឹងក្លាយជាការបោះឆ្នោតដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដោយសារការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅ ហើយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋអាចនឹងត្រូវបានប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ បស្ចិមប្រទេសមួយចំនួន ដើម្បីពិពណ៌នាឬលាបពណ៌អំពីប្រទេស កម្ពុជាផងដែរ។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមានតួនាទីសំខាន់ណាស់ ក្នុងការនាំរូបភាពពិតអំពីកម្ពុជា ទៅកាន់អ្នកបោះឆ្នោត ក៏ដូចជាពិភពលោកទាំងមូល។ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតសភាចំនួន៦លើករួចមកហើយ ក្តី ប៉ុន្តែការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានអំពីការយកព័ត៌មានពាក់ព័ន្ធ នឹង បោះឆ្នោត មិនសូវបានរៀបចំឡើងនោះទេ ជាពិសេសក្នុង បរិបទនៃការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ។ ក្នុងបរិបទនេះហើយ ទើប វិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែត កម្ពុជា សហការគ្នារៀបចំ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា» នេះឡើង។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះ បណ្តាល សារព័ត៌មានស្តីពី « តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា»រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងភាពជាដៃគូជាមួយក្លិបអ្នកកាសែតកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២…

  • ថ្នាក់ដឹកនាំសហភាពសហជីពធ្វើលិខិតបណ្ដឹងតវ៉ាជាលើកទី២ ជូនលោក មឿន តុលា ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ

    ថ្នាក់ដឹកនាំសហភាពសហជីពធ្វើលិខិតបណ្ដឹងតវ៉ាជាលើកទី២ ជូនលោក មឿន តុលា ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំសហភាពសហជីពដែលតំណាងឱ្យសមាជិក ចំនួន២១០សហព័ន្ធសហជីព និងអង្គការសមាគមនៅកម្ពុជា ធ្វើលិខិតបណ្ដឹងតវ៉ា (លើកទី២) ជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករ និយោជិត នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមលិខិតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្នាក់ដឹកនាំសហភាពសហជីពកាន់តែមានការខកចិត្តខ្លាំងបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញឥរិយាបថតាមរយៈសំដីរបស់លោក មឿន តុលា ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Cambojanews ចេញផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧:២៣ល្ងាច។ សូមបញ្ជាក់ជូនលោកថា យើងមានភ័ស្តុតាងជាច្រើនដែលបង្ហាញថា CENTRAL បានប្រើមន្ត្រីរបស់ខ្លួនឈ្មោះ ឃុន ថារ៉ូ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំ ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL នាពេលកន្លងមក ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី ដែល CENTRAL ហៅថា “សហជីពឯករាជ្យ” តាមរយៈការសន្យាផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់មកសហជីពថ្មីៗទាំង នោះត្រូវស្តាប់តាមការដឹកនាំរបស់ CENTRAL ប្រសិនបើពួកគេចង់បន្តទទួលបានជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ជាងនេះទៅទៀត CENTRAL…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំអពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ទាក់ទងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយចំនួនដែលនិយាយដដែលៗអំពីការបើកលំហឱ្យមានប្រជាធិបតេយ្យ ហើយយើងចង់ចោទជាសំណួរថា តើលំហប្រជាធិបតេយ្យដែលពួកគេចង់បានហ្នឹងគឺបែបណា? ជាលំហប្រជាធិបតេយ្យមួយដែលរាជរដ្ឋាភិបាលត្រូវតែរណបតាមបរទេស ស្តាប់តាមបរទេស រហូតបាត់បង់នូវឯករាជ្យភាព និងជំហរនយោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងម៉េច គឺថាតាមតែអ្វីដែលពួកគេអ្នកបញ្ជាចង់បាននោះឬយ៉ាងណា? ។ លំហប្រជាធិបតេយ្យចង់និយាយថា ទាល់តែឱ្យមានក្រុមបក្សនយោបាយ និងអ្នកនយោបាយ ដែលពួកគេគាំទ្រ ពួកគេឱ្យលុយនៅពីក្រោយ ហើយដែលពួកគេប្រើប្រាស់ជាក្រុមអ្នកនយោបាយដើម្បីញុះញង់បង្ក្យមានចលាចលនៅក្នុងប្រទេសកម្ពុជា ចូលរួមមកនៅក្នុងសង្វៀននយោបាយរប់សកម្ពុជាធ្វើឱ្យកម្ពុជាបាត់បង់ស្ថេរភាព បាត់បង់សន្តិភាព ធ្វើឱ្យកម្ពុជាលែងមានការអនុវត្តច្បាប់ត្រឹមត្រូវ ឬមួយយ៉ាងណា?។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ការបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋាន គឺបានធ្វើរួចហើយ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងមហាសាមគ្គីភាពដ៏រឹងនឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោបានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្ស

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងមហាសាមគ្គីភាពដ៏រឹងនឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោបានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្ស

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកម្សាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់…

  • បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក

    បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក

    ភ្នំពេញ៖ហ្វេសប៊ុកកុមារពេជ្រ បានទម្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនេះ ឃើញមានវត្តមានលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។ នៅលើហ្វេសប៊ុក កុមារពេជ្រ បានសរសេរបញ្ជាក់ថា «អេង ឆៃអ៊ាង និងឡុង រី លើកដៃស៊ីញ៉ូថា កុំថតប្រយ័ត្នបែកធ្លាយវីដេអូ»។ “ភ្លើងទៀនប្រហែលជិតរលត់ទៀតហើយ បើធ្វើបែបនេះដោយភ្ជាប់ខ្លួនជាមួយសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ”។ វត្តភ្នំសេរីជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួរ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។ វត្តភ្នំសេរីរបស់សង្ឃ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀនជាមួយទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ ដើម្បីពិភាក្សាការងារនិងរៀបចំយុទ្ធសាស្រ្ត។ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ…

  • ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

    ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

    ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនថា ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ហើយការលើកឡើងរបស់ពួកគេគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែការពិតពួកគេត្រូវតែទទួលស្គាល់ថា អ្វីៗទាំងអស់ បើសិនជាគ្មានសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើងនោះទេ ការបោះឆ្នោតជាទៀងទាត់ក៏មិនអាចអនុវត្តទៅបានដែរ។ ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀន បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បំពេញតួនាទីមិនឯករាជ្យទៅតាមច្បាប់ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ បន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី២៤ ខែធ្នូនេះថា ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត គឺមិនអាចកាត់ផ្តាច់ពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមកនេះទេ។ ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលទទួលបាន…

  • រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ នៃខេត្តកំពង់ស្ពឺ

    រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ នៃខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ៕

  • រាជរដ្ឋាភិបាលសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ

    រាជរដ្ឋាភិបាលសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។ នេះបើតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ៕

  • រាជរដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល

    រាជរដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល

    ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់យកឃុំមួយចំនួន នៅស្រុកខ្សាច់កណ្តាល និងល្វាឯម។ នេះបើយោងតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ៕

  • រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល

    រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល

    ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន០៥ ពីស្រុកកោះធំ។ នេះបើយោងតាមអនុក្រឹតចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។