-
រដ្ឋមន្ត្រីការបរទេសកម្ពុជាពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងកម្ពុជា និងអាល្លឺម៉ង់ ដូចដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញ៉ាប់ ព្រមទាំងបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិផងដែរ។ ជំនួបពិភាក្សារវាងភាគីទាំងពីរ ក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏គួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ជាពិសេស នៅក្នុងឆ្នាំ២០២២ ដែលត្រូវបានធ្វើការកត់សម្គាល់តាមរយៈការបញ្ចប់ការពិនិត្យដោយក្រសួងការបរទេសនៃប្រទេសទាំងពីរលើសេចក្តីថ្លែងការណ៍រួមស្តីពីគោលបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅរាជធានីភ្នំពេញ កាលពីខែមករា នៅក្នុងឆ្នាំនោះ ហើយដែលបានបើកផ្លូវឱ្យមានដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៅកាន់អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងរយៈពេល២៧ឆ្នាំមកនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីកិច្ចពិភាក្សាដ៏ល្អរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឱ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមបម្រុងកម្លាំងការពារសន្តិសុខ SEA Games-ASEAN Para Games 2023 និងការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខណៈដែលឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 នៅក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដាខាងមុខ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ឯកឧត្ត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ…
-
សម្ដេចក្រឡាហោម៖ រាជរដ្ឋាភិបាលបន្ដប្ដេជ្ញាចិត្តក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នីតិរដ្ឋ និងលំហនយោបាយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ច និងបន្ដប្ដេជ្ញាចិត្តក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នីតិរដ្ឋ និងលំហនយោបាយ តាមរយៈការពិគ្រោះយោបល់ជាមួយគ្រប់តួអង្គពាក់ព័ន្ធនានា ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តសេដ្ឋកិច្ចសង្គម ប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូក្នុងការចូលរួមលើកកម្ពស់ប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោមបានបន្តថា អង្គការសង្គមស៊ីវិល ក៏បានចូលរួមធ្វើសកម្មភាព តាមរយៈការចូលរួមស្វែងរកដំណោះស្រាយដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំសុខភាព និងបរិស្ថានជាដើម។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា គិតត្រឹមដំណាច់ខែធ្នូឆ្នាំ ឆ្នាំ២០២២នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៦.១០៩ ក្នុងនោះ សមាគម ចំនួន ២.៦២៣…
-
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅលោកមឿន តុលា, វន់ ពៅ និងថេង សាវឿន ចូលបំភ្លឺ

ភ្នំពេញ៖ លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គី និងលោក ថេង សាវឿន ប្រធានសមាគម-CCFC នឹងធ្វើការចូលឆ្លើយបំភ្លឺតាមការអញ្ជើញនៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំភ្លឺលើការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។ តាមលិខិតអញ្ជើញរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ត្រូវចូលបំភ្លឺនៅវេលាម៉ោង៨:៣០នាទីព្រឹក។ លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គីចូលបំភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២:៣០នាទីរសៀល។ លោក ថេង សាវឿន ប្រធានសមាគមកសិករ ចូលបំភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០ព្រឹក ពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។ សូមជម្រាបថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការបង្ហោះចម្រៀងអមដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ» ផងដែរ៕ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងលោកថាច់ សេដ្ឋា ជួបឯកឧត្តម ហ៊ុន ម៉ាណែត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទម្លាយឱ្យដឹងថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានទៅជួបជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុន។ នៅក្នុងជំនួបនោះ លោក ថាច់ សេដ្ឋា បាននិយាយពីរឿងចាប់ខ្លួនសមាជិកបក្សខ្លួនទៅឯកឧត្តម ហ៊ុន ម៉ាណែត។ឯកឧត្តម ហ៊ុន ម៉ាណែត បាន ឆ្លើយតបវិញថា បើមិនចង់ឱ្យចាប់ខ្លួនលុះត្រាតែសមាជិកបក្ស លោក ថាច់ សេដ្ឋា កុំធ្វើខុសច្បាប់គឺបានហើយ។ ការទម្លាយឱ្យដឹងរឿងនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់ មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា” និយាយឱ្យច្បាស់ទៅ ថាច់ សេដ្ឋា ថ្ងៃមុនទៅជួប ហ៊ុន ម៉ាណែត , ហ៊ុន ម៉ាណែត បានរាយការណ៍ឱ្យខ្ញុំ ។គេបានដឹងហើយថា…
-
លោកបណ្ឌិត គិន ភា ៖ «ថ្ងៃ៧ មករា ៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

ភ្នំពេញៈ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។លោកបានបញ្ជាក់យ៉ាងដូច្នេះថា “សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បើយើងពិបាកក្នុងការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល សូមប្រៀបធៀបតែនៅក្នុងរង្វង់គ្រួសារយើងនីមួយៗទៅ ក៏យើងអាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវ មានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គមគ្រួសារបស់ខ្លួន?អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជេីញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី និងទំនៀមទម្លាប់ក្នុងការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទរាប់ចាប់តាំងពីវគ្គនាយទាហានសកម្មជំនាន់ទី១ ក្នុងឆ្នាំ១៩៩៦ រហូតមានការចាប់អារម្មណ៍ និងការទទួលស្គាល់ជាបន្តបន្ទាប់ ដោយផ្តើមពីការប្រកួតកម្រិតផ្ទៃក្នុងសាលា រហូតមានការបើកទូលាយឱ្យបណ្តាសា្ថប័ន-កងឯកភាពផ្សេងទៀតចូលរួមជាមួយចាប់ពីឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០១៧ និង២០១៨ កន្លងទៅ ក៏ធ្លាប់ត្រូវបានរៀបចំក្នុងកម្រិតថ្នាក់ជាតិ ដោយមានការចូលរួមពីមហាជនផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ចំពោះការរៀបចំក្នុងឆ្នាំ២០២៣ នេះ ដែលធ្វើឡើងបន្ទាប់ពីត្រូវបានអាក់ខានរយៈពេលពីរឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩, សូមវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃដំណើររៀបចំការប្រកួតទាំងមូលទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនៃសមាសភាពចូលរួម ដោយក្នុងឆ្នាំនេះផ្ទាល់ មានការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួតចំនួនច្រើនជាងបណ្តាឆ្នាំមុនៗ រហូតដល់ប្រមាណ ២៧ ក្រុម មកពី ១៧ ស្ថាប័ន-កងឯកភាព ព្រមជាមួយនឹងចំនួនកីឡាករ-កីឡាការិនីសរុបប្រមាណ ២៧០ រូប។ ជោគជ័យនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យកីឡាក្នុងជួរកងយោធពលខេមរភូមិន្ទ និងការលើកស្ទួយការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាការបង្ហាញនូវភាពរីកចម្រើនរបស់មាតុភូមិកម្ពុជានាពេលបច្ចុប្បន្នក្នុងសម័យតេជោសន្តិភាព…
-
លោក អ៊ុច លាង៖ ៤៤ឆ្នាំនៃជ័យជម្នះ ៧ មករា ១៩៧៩-២០២៣

ភ្នំពេញ៖ ក្នុងរយៈពេល៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជាបានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៏ត្រឹមត្រូវ ដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ានក៏ដូចជាលើកកំពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក៏ដូចជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព ភាពរុងរឿង និងស្ថិរភាព បើទោះបីជាបច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាពស្មុគស្មាញក៏ដោយ ហើយជាពិសេសផលប៉ះពាល់នៃវិបត្តិដោយសារជំងឺកូវីដ-១៩ ជម្លោះ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិនៅមីយ៉ាន់ម៉ាក៏ដោយ។ ៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ អត្ថន័យនៃគុណបំណាច់ ៧ មករា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា នៅសល់តែ២ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឈរលើមូលដ្ឋាន នៃថ្ងៃជ័យជម្នះ ៧ មករា កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង នៅខេត្តក្រចេះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ឆ្នាំ២០២៣នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រាប់មីន ដែលនៅតែជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។…
-
គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្ងៃទី១៣ មករា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលបាន ចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ។ គ.ជ.ប បានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណង ឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈ ការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។ គ.ជ.ប បានបន្តថា ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃ បិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។ ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិន ច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ ・ ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមាន លក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។…