Category: Politico 360

  • អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី

    អ្នកនាំពាក្យក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី

    ភ្នំពេញ៖ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ជូនថា “ការសម្រេចតែងតាំងថ្នាក់ដឹកនាំក្រសួងបន្ថែមរបស់រាជរដ្ឋាភិបាល គឺផ្អែកលើតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែងរបស់ក្រសួង ដើម្បីជួយដឹកនាំ អភិវឌ្ឍ ស្ថាប័ន ឱ្យកាន់តែប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ការតែងតាំងនេះ ក៏ផ្អែកលើសមត្ថភាពចំណេះជំនាញ និងបទពិសោធន៍ការងារ ដែលសមស្របទៅនឹងតម្រូវការរបស់ក្រសួងផងដែរ។ ការតែងតាំងថ្នាក់ដឹកនាំ ដែលមានចំណេះជំនាញ និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឍស្ថាប័នព័ត៌មាន និងសោតទស្សន៍ ពុំមែនជាការខ្ជះខ្ជាយថវិកាជាតិដូចដែលក្រុមអគតិមួយចំនួនគិតនោះទេ”។ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ផ្ទុយទៅវិញ ការដែលមានថ្នាក់ដឹកនាំដែលមានជំនាញ និងបទពិសោធន៍ច្រើន និងច្បាស់លាស់ នឹងអាចជួយកសាងនូវក្របខ័ណ្ឌគោលនយោបាយ ផែនយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័ស នៃបច្ចេកវិទ្យាព័ត៌មានក្នុងពេលបច្ចុប្បន្ន ព្រមទាំងអាចជួយឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា ដើរទាន់បណ្តាប្រទេសនានា ក្នុងតំបន់ និងពិភពលោក។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្ថែមថា ពាក់ព័ន្ធនឹងការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការតែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន គឺផ្អែកលើតម្រូវការចាំបាច់ និង ស្ថានភាពជាក់ស្តែងរបស់ក្រសួងដើម្បី ជួយដឹកនាំអភិវឌ្ឍ ស្ថាប័ន…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកបើកចំហសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តក្នុងការប្រមើលលើវិស័យដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍”។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សាលើគោលបំណងក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វនីញ៉ា ក៏បានធ្វើការរៀបចំនូវសិក្ខាសាលាអំពីការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕ដោយ៖ពលជ័យ

  • គ.ជ.ប៖ រយៈពេល៤៥ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥៣ម៉ឺននាក់

    គ.ជ.ប៖ រយៈពេល៤៥ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥៣ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា រយៈពេល៤៥ ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥៣៦.៥៩៧នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣៨.២០៥នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៥.៧៦៤នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន១៦០.២០៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនមានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនមានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា “ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា តាមរយៈការការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាផលបុណ្យ និងពរជ័យ ស្របតាមបំណងប្រាថ្នារបស់ប្រជាជាតិខ្មែរក្នុងការរស់នៅក្នុងសុភមង្គល និងភាពសុខសាន្ត ដោយធ្វើយ៉ាងណាចៀសឱ្យផុតពីការបែកបាក់សាមគ្គីឯកភាពជាតិ ដូចកាលពីអតីតកាលដ៏សែនជូរចត់”។ ការបញ្ជាក់នេះ បានធ្វើក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលដ្ឋាន គឺជាប្រភពកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាពដាក់ចេញនូវគោលនយោបាយបម្រើឱ្យសេចក្តីត្រូវការរបស់ថ្នាក់មូលដ្ឋានវិញ ហើយការពង្រឹងការងារយុវជននៅថ្នាក់មូលដ្ឋានរឹតតែមានសារៈសំខាន់ ខណៈដែលសន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មីកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជននៅទូទាំងប្រទេស។ ក្នុងន័យនេះ ទោះបីគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យលើសលប់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏យើងទាំងអស់គ្នាជាសមាជិក-សមាជិកាគណបក្ស ចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ទាំងលើការងារពង្រឹងរចនាសម្ព័ន្ធ ការងារកសាងសមាជិក និងការងារឃោសនា-អប់រំ ក៏ដូចជាកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ដើម្បីថែរក្សា និងបង្កើនប្រៀបឈ្នះរបស់គណបក្សឱ្យមាននិរន្តរភាពរឹងមាំ។ ឯកឧត្តម…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងស្លូវ៉ាគី ៖ ការប្រកួតប្រជែងអំណាច បានបញ្ចេញឥទ្ធិពលអវិជ្ជមាន មកលើប្រទេសតូចៗ ដូចជាកម្ពុជា និងស្លូវ៉ាគី

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងស្លូវ៉ាគី ៖ ការប្រកួតប្រជែងអំណាច បានបញ្ចេញឥទ្ធិពលអវិជ្ជមាន មកលើប្រទេសតូចៗ ដូចជាកម្ពុជា និងស្លូវ៉ាគី

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ អ៊ីនហ្គ្រីត ប្រូកខូ រដ្ឋលេខាធិការ ក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី បាន យល់ ស្រប គ្នាថា ការ ប្រកួតប្រជែង អំណាច បាន បញ្ចេញ ឥទ្ធិពល អវិជ្ជមាន មក លើ ប្រទេសតូចៗ ដូច ជា កម្ពុជា និង ស្លូវ៉ាគី។ ក្នុងន័យនេះ ភាគីទាំងពីរជឿជាក់ថា វាចំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ក្រោមឆ័ត្ររបស់ស្ថាប័នអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអឺរ៉ុប។ ការបញ្ជាក់នេះ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅរដ្ឋធានីប្រាទីស្លាវ៉ា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ ជាកិច្ចចាប់ផ្តើម រដ្ឋលេខាធិការទាំងពីរបានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពនយោបាយ…

  • សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

    សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ការក្រើនរំលឹកនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាចំនួន ៣,៤៥៧នាក់ នៃខេត្តកណ្ដាល ដែលពិធីនេះបានធ្វើឡើងនៅវិមាន៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។…

  • ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បញ្ជាក់អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

    ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បញ្ជាក់អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

    ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បាន មានប្រសាសន៍ថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ៤៤ថ្ងៃមកនេះ បានប្រព្រឹត្តទៅដោយរលូន និងស្ថិតក្នុងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពល្អ ។ ហើយបញ្ហាប្រឈមនានាក្នុងដំណើរការនេះ គឺស្ទើរតែគ្មាន។ ឯកឧត្តម សោម សូរីដា បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៣ ខែធ្នូ នេះថា រយៈពេល ៤៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គឺក្រុមចុះឈ្មោះបោះឆ្នោតដែលមាន ១៦៥២ក្រុម ស្មើនឹង ១៦៥២ ឃុំ សង្កាត់ ចុះឈ្មោះជូនប្រជា ពលរដ្ឋបានចំនួនជាង ៥២ម៉ឺន នាក់ ។ ហើយកិច្ចដំណើរការបានប្រព្រឹត្ត ទៅរលូនល្អ និងស្ថិតក្នុងស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ល្អ ។…

  • ប្រធាន គ.ជ.ប បញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង៖ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ

    ប្រធាន គ.ជ.ប បញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង៖ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជូនឯកឧត្តម គ្រីសស្តុហ្វ អង់ដ្រេ ហ្រា្វសា (Christophe- André Frassa) សមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង និងជាប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំងថា “ចំពោះប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជា គឺមិនអនុញ្ញាតឱ្យមានការបោះឆ្នោតជំនួស ឬបោះឆ្នោតតាមអេឡិចត្រូនិចទេ។ បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតតាមបញ្ជីគណបក្សនយោបាយ មិនមែនតាមប្រព័ន្ធឯកត្តនាមនោះទេ”។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា “UNTAC” រួចមក ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ទាំងសកល ទាំងអសកលយ៉ាងទៀងទាត់ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត បានចំនួន១៦លើក រួចមកហើយ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន…

  • គ.ជ.ប៖ រយៈពេល៤៣ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥២៦.៩២៥នាក់

    គ.ជ.ប៖ រយៈពេល៤៣ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥២៦.៩២៥នាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន៥២៦.៩២៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣៣.៥៣៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៤.៧៧១ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៥៥.៥៤៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦.៥២១ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.៣៦៧ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៧១៩ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី…

  • សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្តេជ្ញានឹងខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអង់គ្លេស-កម្ពុជា ឱ្យបានជិតស្និទ្ធ

    សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្តេជ្ញានឹងខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអង់គ្លេស-កម្ពុជា ឱ្យបានជិតស្និទ្ធ

    ភ្នំពេញ៖ សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានប្តេជ្ញានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ (កម្ពុជា-អង់គ្លេស) ឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។ ការប្តេជ្ញានេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ បន្ទាប់ពីបានចូលកាន់មុខតំណែងកាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការតែងតាំងសេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាជាលើកដំបូងក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងចក្ខុវិស័យរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម អប់រំ ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។…