-
គ.ជ.ប៖ រយៈពេល៤២ថ្ងៃ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥សែននាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល៤២ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា មកដល់គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥២០.៤០៤នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៣០.១៦៧នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៤.០៥២នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៥២.៧៣៤ នាក់។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦.៤៩៣ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.៩០៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៦៨៤នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៧៩៩នាក់។ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២…
-
អ្នកវិភាគចៅចាក់ស្មុក៖ មឿន តុលា និងបក្ខពួកកំពុងប្រើប្រាស់អង្គការសង់ត្រាល់ធ្វើនយោបាយក្រោមការរៀបចំរបស់អង្គការអេស៊ីល ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ ចេតនាទុច្ចរិតរបស់ មឿន តុលា និងគូកនក្នុងអង្គការសង់ត្រាល់ ត្រូវបានបកអាក្រាតក្រោយពីលេចធ្លាយនូវផែនការលួចអូសទាញកម្លាំងពីប្រភពផ្សេងៗក្នុងសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជាក្រោមការជួយគាំទ្រដោយផ្ទាល់និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) ដើម្បីឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី និងចូលរួមជាមួយក្រុមខ្លួន ហើយទិសដៅអនាគតបង្កើតជាកម្លាំងនយោបាយមួយដើម្បីអុកឡុកកម្ពុជាដូចដែលគេបានធ្វើកាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ នេះជាល្បិចកលចាស់ដែលគេធ្លាប់បានប្រើប្រាស់រួចមកហើយកាលពីដើមឆ្នាំ២០០០ ក្នុងការរៀបចំកម្លាំងនយោបាយឱ្យ កឹម សុខា តាមរយៈការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអ្នកគាំទ្រនិងជួយរៀបចំកម្លាំងនៅមូលដ្ឋាននិងក្រោយមកបង្កើតជាគណសិទ្ធិមនុស្ស និងបន្ទាប់មកបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ ដែលបានអនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនៅឆ្នាំ២០១៣ និង២០១៤ និងឆ្នាំបន្តបន្ទាប់។ ការបកស្បែកមុខ មឿង តុលា ឃុន ថារ៉ូ នៃអង្គការសង់ត្រាល់នៅពេលនេះគឺជាភាពចាំបាច់និងមានសារៈសំខាន់បំផុតព្រោះជាការទប់ស្កាត់និងបង្ការជាមុនការបង្កើតអង្គការចាត់តាំងនយោនាយបដិវត្តន័ពណ៌ថ្មី បន្តវេនពីអតីតបក្សសង្គ្រោះជាតិដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ដែលតំណាងឱ្យសមាជិកភាគច្រើនក្នុងប្រទេសកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំងទៅនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដោយអង្គការ ACIL ដោយបានបញ្ជាក់ថា អង្គការមួយនេះបាននិងកំពុងផ្តល់ការគាំទ្រដោយផ្ទាល់និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។ តាមរយៈលិខិតចេញដោយថ្នាក់ដឹកនាំសហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជាផ្ញើទៅ កាន់លោក WILLIAM CONKLIN នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) ចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២…
-
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិទម្លាយអាថ៌កំបាំងនៅពីក្រោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

ភ្នំពេញ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានអះអាងថា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមែនជាអង្គការឯករាជ្យទេ និងមិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ។ ដោយលោកបានទម្លាយថា CENTRAL សម្រាប់ថ្ងៃអនាគាតអាចនឹងឈានទៅបង្កើតគណបក្សថ្មីមួយទៀត ហើយលោកស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញលើករណីទាំងនេះ ជៀសវាការបង្កើតចលាចលណាមួយដោយបានជំនួយពីក្រៅប្រទេស ដើម្បីបង្កជាបបញ្ហាធ្វើឱ្យបាត់បង់សន្តិភាពនៅក្នុងប្រទេសកម្ពុជា។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះថា អ្វីដែលយើងឃើញទិដ្ឋភាពជាក់ស្តែង គឺមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) មិនមែនជាអង្គការឯករាជ្យទេ និងមិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ ហើយបានលូកដ៏ជ្រៅទាក់ទទងទៅនឹងការលួចបង្កើត លួចចងក្រងសហជីព ដូចជាករណីពួកគាត់បានយកអំណោយផ្សេងៗ ទៅលួចបង្កើតចងក្រងសហជីពដោយផ្តល់ជាហិរញ្ញវត្ថុផ្សេងៗ។ កន្លងមកក៏មានការប្រជុំជាក្រុមដែលយើងធ្លាប់ប្រជុំជាមួយអង្គការនានា ហើយខាងមន្ត្រី CENTRAL បានវត្តមានប្រជុំនោះ (មានលេខទូរស័ព្ទ) ដោយធ្វើការទំនាក់ទំនងដោយសម្ងាត់ ដើម្បីធ្វើការចងក្រង។ ដូច្នេះលោកមិនទោមនស្សអ្វីទេ ប៉ុន្តែលោកសូមអំពាវនាវដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបង្កលក្ខណៈមិនល្អប្រសើរ ដែលធ្វើឱ្យបងប្អូនកម្មករខាតបង់ផលប្រយោជន៍នៅថ្ងៃអនាគត។ ប្រធានសម្ព័ន្ធសហជីពជាតិយល់ឃើញថា “អង្គការមួយនេះ សម្រាប់ថ្ងៃអនាគតអាចនឹងឈានទៅបង្កើតគណបក្សថ្មីមួយទៀត អ៊ីចឹងហើយវាជារឿងនយោបាយ…
-
ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតពីសំណាក់មន្ត្រី CENTRAL

ភ្នំពេញ៖ ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជាជាច្រើន បានធ្វើការប្តឹងតវ៉ាប្រឆាំងនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត នៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ជាមន្ត្រីរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋាន ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។ យោងតាមលិខិតចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ថា្នក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៅកម្ពុជា បានជម្រាបជូនលោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថា “យើងខ្ញុំទាំងអស់គ្នាពិតជាមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទទួលព័ត៌មាន និងពិនិត្យឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា មានបុគ្គលដែលតាំងខ្លួនជាមន្ត្រីរបស់អង្គការ CENTRAL បាននិងកំពុងធ្វើចលនាលួចលាក់ក្នុងការ ញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់យើងខ្ញុំដែលបានចូលរួមកម្មវិធីបណ្តុះបណ្ដាល និងសិក្ខាសាលានានារបស់អង្គការ CENTRAL ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី តាមរយៈការសន្យា ផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ។ សកម្មភាពលួចលាក់ទាំងអស់នេះ ធ្វើឱ្យមានការបែកបាក់សាមគ្គីភាពនិងឯកភាពក្នុងចលនា កម្មករនិយោជិត និងធ្វើឱ្យសំឡេងឯកភាពរួមរបស់សហជីពចុះទន់ខ្សោយ ដែលផ្ទុយពីទិសដៅរួម និងកិច្ច ខិតខំប្រឹងប្រែងរួមរបស់យើងខ្ញុំទាំងអស់គ្នា ហើយជាយថាហេតុធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍ បច្ចុប្បន្ននិងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ លើសពីនេះ សកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់កម្លាំងនៃចលនាកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។ យើងខ្ញុំទាំងអស់គ្នា ប្រឆាំងដាច់អហង្ការចំពោះសកម្មភាព ដែលបង្កប់នូវចេតនាទុច្ចរិតទាំងនេះ ហើយទាមទារជាដាច់ខាតឱ្យអង្គការ CENTRAL បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមរបស់ចលនាកម្មករនិយោជិតនៅកម្ពុជា”។ឮ ថា្នក់ដឹកនាំសហភាពសហជីព…
-
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ករណីឃុំខ្លួនឈ្មោះ ឈឹម ស៊ីថរ មិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រូត៏ពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ។ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ ការិយាល័យអ្នកនាំពាក្យ បានបញ្ជាក់ជូនដូចខាងក្រោម៖១- ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រូត៏ពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួមនោះទេ។២- ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និង ដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ ក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.ដើម្បី បន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០…
-
រដ្ឋសភាអនុម័តសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងសេចក្តីព្រាងច្បាប់ចំនួនបី

ភ្នំពេញ៖ រដ្ឋសភាបានអនុម័តលើសេចក្តីស្នើវិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ការអនុម័តនេះ បានធ្វើឡើងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួន៤ គឺ៖១- ការពិភាក្សា និងអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីស្នើវិសោធនកម្មនេះទំាងមូល មានចំនួន ៩៩សំឡេង។២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០២១ ៖ សេចក្តីព្រាងច្បាប់នេះ មាន ៣ជំពូក…
-
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឆ្លើយតបទៅនឹងការទាមទារឱ្យដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមសង្គមស៊ីវិល បានធ្វើសេចក្ដីថ្លែងការណ៍ទាមទារឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរឃុំខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ០១៣ ចុះថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ ដែលត្រូវបានចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ចូនរឿងឱ្យស៊ើបសួរលេខ ០១៩ អ.យ.ន ចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះ គឺបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា “ប្រសិនបើជនត្រូវចោទ បានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន”។ ប្រភពដដែលបានបញ្ជាក់ទៀតថា ចំពោះការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។…
-
លោក យ៉ង សាំងកុមារ ទទួលបានតំណែងពីរក្នុងរាជរដ្ឋាភិបាល ខណៈលោក ឡឹក សុធារ តែងតាំងជាអនុរដ្ឋលេខាធិការ

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ បានទទួលការតែងតាំងជាផ្លូវការដោយទទួលតំណែងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ចំណែក លោក ឡឹក សុធារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។សូមជូនខ្លឹមសារព្រះរាជក្រឹត្យ៖
-
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាប្រតិកម្មជាមួយវិទ្យុបរទេសផ្សាយជាខេមរៈភាសា ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជាស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់បទវិចារណកថា ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្សាយបទវិចារណកថារបស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងគួរឱ្យអៀនខ្មាសពន់ពេក។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថា អង្គព្រះមហាក្សត្រ គឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិនិងប្រជាជន ហើយព្រះអង្គក៏មិនលូកលាន់ក្នុងកិច្ចការនយោបាយទេ ដែលមិនគួរចាប់យកជាកម្មវត្ថុនៃការប្រមាថ និងវាយប្រហារចំពោះព្រះអង្គឡើយ។ សីលធម៌របស់អ្នកមិនគួរធ្លាក់ចុះទាបបែបនេះ តាមរបៀបពួក ប៉ុល ពត ទមិឡឥតសាសនា ដែលបានធ្វើរួចមកហើយចំពោះ ព្រះមហាក្សត្រ ញាតិវង្សានុវង្ស និងចំពោះប្រជាជាតិខ្លួនឯង។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថា វិទ្យុបរទេសផ្សាយជាខេមរៈភាសា ក៏ដូចជាសារព័ត៌មាននានា…
-
លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោកដាំ សិទ្ធិ ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នៅក្នុងលិខិតរបស់លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា “ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ”៕ដោយ៖ពលជ័យ