Category: Politico 360

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន ១៣រូបដែលចប់អាណត្តិបេសកកម្ម

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន ១៣រូបដែលចប់អាណត្តិបេសកកម្ម

    ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងឯកអគ្គរាជទូតកម្ពុជាចំនួន១៣រូបដែលចប់អាណត្តិបេសកកម្មវិលចូលប្រទេសវិញ។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ឯកអគ្គរាជទូតកម្ពុជា ចំនួន ១៣រូប ដែលចប់អាណត្តិបេសកកម្ម វិលចូលប្រទេសមានដូចជា ១-ឯកឧត្តម ចាន់ រតនា ពីឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណា ចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងពីឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសណូវែលហ្សេឡង់ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ២-ឯកឧត្ដម ហុក សុភា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណា ចក្រកម្ពុជាប្រទេសប្រុយណេដារូស្សាឡាម ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៣-លោកជំទាវ បាន បូរ៉ុម ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណា​ចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងពីឯកអគ្គរាជទូតតែងតាំងប្រចាំសាធារណរដ្ឋនីការ៉ាហ្គនិងសាធារណរដ្ឋវ៉េណេស៊ុយអេឡាចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៤-ឯកឧត្តម ហ៊ុន ហាន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណា​ចក្រ កម្ពុជា ប្រចាំរដ្ឋគូវ៉ែត និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និង ព្រះរាជាណាចក្របារ៉ែន ចូលប្រទេស ដោយត្រូវចប់អាណត្តិបេសក​កម្ម ។ ៥-ឯកឧត្តម…

  • ទំនាក់ទំនងកម្ពុជា-ចិន៖ មិត្តភាពដែលមិនអាចបំបែកបាន

    ទំនាក់ទំនងកម្ពុជា-ចិន៖ មិត្តភាពដែលមិនអាចបំបែកបាន

    ភ្នំពេញ៖ “មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត” “មិត្តល្អជួយគ្នាក្នុងគ្រាក្រ” “មិត្តភាពដែក” “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និង”សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា” ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដែលតែងតែត្រូវបានប្រើដើម្បីបរិយាយអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ចាប់ពីពេលនោះមកក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធកម្ពុជា និងចិនបានបង្កើតនិងបីបាច់ថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បងនិងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងបញ្ជាក់ជាសាធារណៈជាបន្តបន្ទាប់ថា ចិនជា «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» របស់ប្រទេសកម្ពុជា។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានចាក់ឫសជ្រៅដោយផ្អែកលើគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន គោលការណ៍ស្មើភាព និងស្មើសិទ្ធិការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកនិងការប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក។ ថ្វីបើមិនមានព្រំដែនជាប់គ្នាតែប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយទន្លេមេគង្គនិងទន្លេឡានឆាង – យើងមានទឹករួមគ្នា, យើងមានទន្លេរួមគ្នា។ ក្នុងទិដ្ឋភាពនយោបាយកម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតរបស់ចិន។ ប្រទេសទាំងពីរផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការកម្រិតខ្ពស់ជាញឹកញាប់និងទៀងទាត់។ កម្ពុជាតែងតែជាអ្នកគាំទ្រដ៏មុតមាំបំផុតនៃគោលនយោបាយចិនតែមួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «កម្ពុជានឹងមិនផ្លាស់ប្តូរគោលនយោបាយចិនតែមួយរបស់ខ្លួននោះទេ»។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិន គឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកាន់តែសំខាន់ខ្លាំងឡើងរបស់កម្ពុជា។ ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសាកល និងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។ យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ…

  • ក្នុងឋានៈជាប្រធានអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ាជា “ថ្មក្តៅ” ទោះយើងមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងអាចគ្រប់គ្រងមិនឱ្យបែកបាន!

    ក្នុងឋានៈជាប្រធានអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ាជា “ថ្មក្តៅ” ទោះយើងមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងអាចគ្រប់គ្រងមិនឱ្យបែកបាន!

    ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ កម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន(ASEAN)ជាលើកទី៣។ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ អ្នកតាមដានសភាពការណ៍នៅក្នុងតំបន់ និងអន្តរជាតិបានកត់សម្គាល់ឃើញថា មានបញ្ហាថ្មីតានតឹងមួយចំនួនបានកើតឡើង និងបញ្ហាចាស់ដែលបន្តសេសសល់ពុំទាន់បញ្ចប់។ ក្នុងនោះមានបញ្ហានៅប្រទេសមីយ៉ាន់ បញ្ហាសង្រ្គាមអ៊ុយក្រែន បញ្ហាចិន និងតៃវ៉ាន់ជាដើម។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាម្សិលមិញនៅក្នុងវេទិកាមួយដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយទទួលស្គាល់ថា ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា មិនមែនជារឿងងាយស្រួលឡើយ។ ឯកឧត្តមបានរំលឹកទៅដល់ប្រវត្តិដ៏ស្មុគស្មាញនៃប្រទេសនេះបន្ទាប់ពីការបញ្ចប់អាណានិគមបរទេសប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយយោធា។ បច្ចុបប្បន្នមានក្រុមប្រដាប់អាវុធរៀងៗខ្លួនចំនួន២០។ បញ្ហាមីយ៉ាន់ម៉ា ជា “ថ្មក្តៅ” តែ យើងអាចគ្រប់គ្រងបាន ទោះជាមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងមិនឱ្យប្រេះបែកដែរ។ យើងព្យាយាមអស់លទ្ធភាព។គ្រប់រឿងយើងបានបញ្ចេញ។ ឯកឧត្តម គង់ ភោគ បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបញ្ជាក់រួចហើយថា ១.ធ្វើអ្វីក៏ធ្វើទៅតែឱ្យតែចូលរួមដើម្បីសន្តិសុខ សន្តិភាពក្នុងតំបន់ ២.ធ្វើអ្វីក៏ធ្វើទៅ កុំតែទៅវាយប្រហារប្រទេសមួយផ្សេងទៀត ៣.ធ្វើអ្វីក៏ធ្វើទៅឱ្យតែស្របតាមគោលការណ៍អាស៊ាន និងធម្មនុញ្ញអាស៊ាន។ ឯកឧត្តមបន្តថា…

  • អ្នកវិភាគ៖ បន្ទាប់ពីក្លាយជាសមាជិក និងធ្វើជាប្រធានអាស៊ានពីរដងរួចមកហើយ កម្ពុជាទទួលបានបទពិសោធន៍ជាច្រើននិងមានសមត្ថភាពដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

    អ្នកវិភាគ៖ បន្ទាប់ពីក្លាយជាសមាជិក និងធ្វើជាប្រធានអាស៊ានពីរដងរួចមកហើយ កម្ពុជាទទួលបានបទពិសោធន៍ជាច្រើននិងមានសមត្ថភាពដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

    ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ ឆ្នាំ២០២២ គឺជាលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន( ASEAN)។ កម្ពុជាបានធ្វើប្រធានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។ តើកម្ពុជាបានរៀនសូត្របទពិសោធន៍អ្វីខ្លះក្នុងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ? លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ AMS ថា ក្នុងរយៈពេលដែលកម្ពុជាចូលជាសមាជិកនៃសមាគមអាស៊ាន(ខែមេសា១៩៩៩)កម្ពុជាបានដើរតួនាទីជាប្រធានអាស៊ានប្តូរវេនរយៈពេលបីដងគិត ទាំងលើកនេះ។ ឆ្លងកាត់សកម្មភាពចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានរៀនសូត្រផ្លាស់ប្តូរ បទពិសោធន៍ច្រើនណាស់ ក្នុងភាពជាអ្នកដឹកនាំអង្គការអន្តររដ្ឋាភិបាលដែលជាអង្គការតំបន់មួយដើម្បីនឹងធ្វើកិច្ចជាមួយនឹងបណ្តាប្រទេសដែលជាដៃគូររបស់អាស៊ាន គឺមានប្រទេសជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេស អឺរ៉ុប មួយចំនួនទៀត ដែលជាដៃគូរអាស៊ាន ដៃគូរសេដ្ឋកិច្ច និងវប្បធម៌។ នេះគឺជាបទពិសោធន៍មួយដែលថ្នាក់ដឹកនាំ ក៏ដូចជាក្រុមឧត្តមមន្ត្រីអាស៊ាន។ យើងបានរៀនសូត្រសិក្សាផ្លាស់ប្តូរនៅបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសធំៗលើពិភពលោក ក៏ដូចជាបណ្តាប្រទេសដែលរីកចម្រើនលើពិភពលោកលើវិស័យសេដ្ឋកិច្ច សិក្សាធិការ ការស្រាវ ជ្រាវ វប្បធម៌ និងទេសចរណ៍នេះផងដែរ។…

  • អ្នកនាំពាក្យ៖ ពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូលតាមចាប់ខ្លួន សម រង្ស៊ី ទេ

    អ្នកនាំពាក្យ៖ ពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូលតាមចាប់ខ្លួន សម រង្ស៊ី ទេ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា កម្ពុជាពុំមានការស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហមតាមចាប់ខ្លួនទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នោះទេ។ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន។ ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិតជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី និយាយថា ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាទៅនគរបាលជាតិឱ្យទាក់ទងប៉ូលិស អន្តរជាតិ តាមចាប់ខ្លួន (សម រង្ស៊ី)។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ AMS នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះថា “សម រង្ស៊ី បាននិងកំពុងមួលបង្កាច់ ប្រឌិតពត៌មានដើម្បីឱ្យមជ្ឈដ្ឋានជាតិ និង បរទេសចាប់អារម្មណ៍ និងការពារវា។ ជាក់ស្តែងគឺពុំមានគោលការណ៍ណ ដើម្បីស្វែងចាប់ខ្លួនវានោះទេ លើកលែងតែវាមកដល់កម្ពុជាទើបចាំបាច់ត្រូវតែចាប់ញាត់គុកឱ្យខានតែបាន”។ ចំណែកឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ AMS ដែរថា ក្រសួងយុត្តិធម៌អត់មានស្នើឱ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញនិវាទក្រហម (Red…

  • នាយករដ្ឋមន្រ្ដីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា

    នាយករដ្ឋមន្រ្ដីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៨-១១ ខែវិច្ឆិកា

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ក្រសួងការបរទេសបានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា…

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៤០-៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន លើក ទី៤០ លើកទី៤១ កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។ ក្រសួងការបរទេសបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់កំពូល ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលបួនថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុន…

  • ស្នងការនគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

    ស្នងការនគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

    ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបប្រមាណជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមូយចំនួទៀត ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះថា ទាក់ទងនឹងផែនការការពារ និងការប្រើប្រាស់កម្លាំងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម…

  • អ្នកវិភាគ៖ តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកអាស៊ាន?

    អ្នកវិភាគ៖ តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការចូលជាសមាជិកអាស៊ាន?

    ភ្នំពេញ៖ កម្ពុជាបានទទួលធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន (ASEAN) នៅឆ្នំា២០២២នេះ។ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេសអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បន្ទាប់ពីនោះ កម្ពុជាបានទទួលធ្វើជាប្រធានប្តូរវេនចំនួនពីរដងរួចមកហើងដែរ គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២។ ដោយឡែកនៅឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនជាលើកទី៣ ដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាខាងមុខនេះ។ តបនឹងសំណួរថា ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានទទួលផលប្រយោជន៍អ្វីខ្លះចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ? លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពននៅកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ប្រាប់ AMS ថា ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា គឺទទួលបានផលប្រយោជន៍ច្រើននៅក្នុងនោះ គឺផលប្រយោជនសមាហរណកម្មសេដ្ឋកិច្ច នយោបាយ វប្បធម៌ ដែលជាកត្តាសំខាន់សម្រាប់ប្រជាជាតិនៅក្នុងសមាគមអាស៊ាន។ សមាហរណកម្មសេដ្ឋកិច្ច កាលណាយើងបានចូលជាសមាជិកអាស៊ាន គឺផ្តោតទៅលើសេដ្ឋកិច្ចអាស៊ានទាំងមូលដែលយើងធ្វើកិច្ចការជាមួយបណ្តាប្រទេសមហាអំណាច ប្រទេសដែលមានគេមានសេដ្ឋកិច្ចរីកចម្រើន គឺគេឱ្យតម្លៃមកលើទំហំនៃទីផ្សារអាស៊ាន។ លោកបានបញ្ជាក់ថា កម្ពុជាក្នុងឋានៈជាសមាជិកមួយក្នុងអាស៊ាន គឺទទួលសមាហរណកម្មសេដ្ឋកិច្ចនេះ ជាប្រយោជន៍សម្រាប់ពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាតិរបស់កម្ពុជាឱ្យដើរទាន់បណ្តាប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ ក៏ដូចជាប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកដែលគេកំពុងតែរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាពិសេសកម្ពុជា គឺជាប្រទេសមួយដែលជាសមាជិកអាស៊ាន គឺជាផ្នែកមួយនៃទីផ្សារអាស៊ាន។ កម្ពុជាក៏អាចផ្តល់ឱ្យទៅប្រទេសអាស៊ានដែលជាសមាជិកដូចគ្នានៅការដោះដូរផលិតកសិម្មផ្សេងៗទៀត ក៏ដូចជាយើងអាចនឹងចាប់ដៃគូជាមួយបណ្តាប្រទេសអាស៊ានបូកដែលគេផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជាតិអាស៊ាន។ ”ត្រឡប់ទៅរកផលប្រយោជន៍នយោបាយវិញ ក្នុងឋានៈជាប្រទេសដែលជាសមាជិកនៅក្នុងអង្គការតំបន់…

  • ឯកឧត្តមនាយករដ្ឋមន្រ្តី​វៀតណាមនឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    ឯកឧត្តមនាយករដ្ឋមន្រ្តី​វៀតណាមនឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់អញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    ភ្នំពេញ៖ឯកឧត្តមផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី០៨ដល់ទី០៩ខែវិច្ឆិកាឆ្នាំ២០២២។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ-បត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់​រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។…