Category: Politico 360

  • គណបក្សកសិករ ថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថអង្គព្រះមហាក្សត្រ

    គណបក្សកសិករ ថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ គណបក្សកសិករ បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរជាអម្បូរអង្គដ៏រុងរឿងនៃយើង។ គណបក្សកសិករ ក៏បានប្រកាសមិនគាំទ្រដាច់ខាតចំពោះការបើសម្ដីអសីលធម៌ប្រមាថក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ចំពោះព្រះចេស្តា។ តាមសម្តីរបស់បុគ្គលរូបនេះបានបំពាន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ មាត្រា៧ ដែលបានចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យ សម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ ទ្រង់មិន អាចនរណារំលោភបំពានបានឡើយ។ ទង្វើទាំងនេះបានស្តែងបញ្ជាក់យ៉ាងច្បាស់ថាទណ្ឌិត សម រង្ស៊ី តែងតែបានចិញ្ចឹមចិត្តយ៉ាងពិតប្រាកដម្ដងហើយម្ដងទៀតមានបំណងចង់បំផ្លាញរំលាយចោលរបបរាជានិយម និងសន្តិភាព នៅកម្ពុជាយ៉ាងពិតប្រាកដ។ គណបក្សកសិករ ក៏បានអំពាវនាវដល់ស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតចំពោះឧក្រិដ្ឋជនរូបនេះទៅតាមរដ្ឋធម្មនុញ្ញ ស្របច្បាប់ជាធរមាន និងប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រ ដោយឥតងាករេ និងប្តេជ្ញាបន្តការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ រាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រ មិនឱ្យនរណារំលោភបំពានបានឡើយ។ គណបក្សកសិករ គាំទ្រយ៉ាងពេញទំហឹងតាមយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលដោយជោគជ័យទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃនេះ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការគោរពសិទ្ធមនុស្ស តាមលទ្ធិប្រជាធិបតេយ្យ មានការរីកចម្រើនគ្រប់វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កែប្រែមុខមាត់សង្គមជាតិប្រកបដោយសុខមាភាពសង្គម និងនីតិរដ្ឋ៕ដោយ៖ពលជ័យ

  • គណបក្សភ្លើងទៀនបដិសេធអំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី

    គណបក្សភ្លើងទៀនបដិសេធអំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងទណ្ឌិត សម រង្ស៊ី

    ភ្នំពេញ៖ គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ សូមថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀននៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០២២នេះ។ ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថ្លែងអំណរគុណ និងកោតសរសើរចំពោះការឆ្លើយតបរបស់គណបក្សភ្លើងទៀននេះដែរ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជាថ្មីម្តងទៀតគណបក្សភ្លើងទៀនសូមបញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈ ដូចខាងក្រោម៖-គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។-គណបក្សភ្លើងទៀន ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬ រំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។គណបក្សភ្លើងទៀនគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយនិងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។-គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ហា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្ស នយោបាយណាមួយឡើយ។ ឆ្លៀតក្នុងឱកាសនេះដែរ គណបក្សភ្លើងទៀន ( សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន គ្រាន់តែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ សម រង្ស៊ី

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន គ្រាន់តែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ សម រង្ស៊ី

    ភ្នំពេញ៖ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ការចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ខែតុលានេះ គឺមិនបានថ្កោលទោសទៅលើទណ្ឌិតដែលជាជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរនោះទេ ពោលគឺថ្កោលទោសតែបុគ្គលណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ ប៉ុន្តែដល់ជនក្បត់ជាតិ សម រង្ស៊ី ដែលធ្វើការប្រមាថចំៗទៅលើអង្គព្រះមហាក្សត្រ គឺគណបក្សភ្លើងទៀន មិនបានថ្កោលទោសនោះទេ។ ទាក់ទងសេចក្តីថ្លែងការណ៍នេះ អ្នកតាមដានព្រឹត្តិការណ៍នយតយោបាយនៅកម្ពុជា លោក សួន សេរីរដ្ឋា បានហៅសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើហទៀនថា គ្រាន់តតែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់រាជបល្ល័ង្ក ប្រមាថព្រះមហាក្សត្រ ដែលនៅពីក្រោយកំពុងតែបញ្ជាគោលនយោបាយ និងគណបក្សនយោបាយគណបក្សភ្លើងទៀនតែប៉ុណ្ណោះ។ បើពិនិត្យមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ គឺមានលក្ខណៈសរសេរពង្វៀង និងចេញថ្លែងការណ៍ពង្វៀងនូវអ្វីដែលជាការលើកឡើងជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានថ្លែងចំឈ្មោះតែម្តងទៅលើលោក ទាវ វណ្ណុល លោក សុន ឆ័យ លោក ថាច់ សេដ្ឋា ដែលជាប្រធាន អនុប្រធានគណបក្សភ្លើងទៀន។ ដោយសម្តេចតេជោបានចោទសួរថា តើទង្វើរបស់ សម…

  • សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ថ្កោលទោសជនក្បត់ជាតិ ស រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ថ្កោលទោសជនក្បត់ជាតិ ស រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីសក្ការៈគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស។ ក្រៅពីការថ្កោលទោស សមាជិក សមាជិកា គណបក្សភ្លើងទៀន ឃុំទ្រាស ក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិរូបនេះ និងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។ យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ ខែតុលា នេះបានឱ្យដឹងថា “តាមការមើលឃើញខ្ញុំបាទឈ្មោះ ឡាន់ ស្វាង ជំទប់ទី២ គណបក្សភ្លើងទៀន ឃុំទ្រាស ព្រមទាំងសមាជិកគណបក្សភ្លើងទៀនទាំងអស់ក្នុងឃុំទ្រាស ក្នុងឃ្លីបវីដេអូនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា “តាងនាមក្រុមតំណាងសមាជិកគណបក្សភ្លើងទៀនឃុំទ្រាស ព្រមទាំង ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងឃុំទ្រាសស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី…

  • សមាជវិសាមញ្ញ ៣០ តុលា៖ គណបក្សខ្មែររួបរួមជាតិ-កម្ពុជានិយម បញ្ចូលគ្នាឱ្យទៅជាគណបក្សតែមួយ

    សមាជវិសាមញ្ញ ៣០ តុលា៖ គណបក្សខ្មែររួបរួមជាតិ-កម្ពុជានិយម បញ្ចូលគ្នាឱ្យទៅជាគណបក្សតែមួយ

    ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជវិសាមញ្ញស្តីពីការបញ្ចូលគ្នាវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម ឱ្យទៅជាគណបក្សតែមួយ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីជាការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។ ការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សទាំងពីរ គឺយោងតាមកិច្ចព្រមព្រៀងស្តីពីការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ AMS ថា នៅក្នុងសមាជវិសាមញ្ញក៏នឹងមានការមកចូលរួមរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនផងដែរ។ លោកបន្តថា អង្គសមាជនឹងជ្រើសតាំងអនុប្រធានគណបក្ស អនុម័តសចក្តីព្រាងវិសោធនកម្មលក្ខន្តិកៈគណបក្ស គោលនយោបាយគណបក្ស ជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ សមាជិកគណៈកម្មាការនាយក និងទិសដៅអនុវត្តបន្ត។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម រួមទាំងមន្ត្រីជាន់ខ្ពស់ នៃគណបក្សទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីស្វែងរកការសម្រេចរួមឈានទៅបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយ។ ជំនួបនេះ គឺរវាងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាមួយលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម។ ក្នុងគោលដៅបង្រួបបង្រួម ផ្សះផ្សា អ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម…

  • អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថ្កោលទោសនិងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការបុគ្គល សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចលើកលែងតទៅទៀតបានឡើយ។ នេះយើងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ មានដូចជា លោក ជីវ កត្តា លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន និងលោក ខៃ រដ្ឋា។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងខ្ញុំជាអ្នកតំណាងរាស្ត្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹកនាំ គណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថ សារជាថ្មីដល់អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងការណ៍ចោទអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀត បានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា…

  • ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង និងសមាជិកគណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង និងសមាជិកគណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង ព្រមទាំងសមាជិក សមាជិការគណបក្សភ្លើងទៀនទាំងមូល នៃឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចេញមកធ្វើការថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត និងបានប្រកាសថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក ចាន់ សុខុន ជំទប់ទី២ និងជាប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង នៅថ្ងៃទី២៦ ខែតុលា បានឱ្យដឹងថា សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូលពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ។ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ សមាជិក សមាជិការគណបក្សភ្លើងទៀនទាំងមូល ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គ ព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។ សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល សូមប្រកាសជាឱឡារិក…

  • បន្ទាប់ពីមានអធិបញ្ជា៖តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណី សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    បន្ទាប់ពីមានអធិបញ្ជា៖តំណាងអយ្យការបានបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណី សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ភ្នំពេញៈ លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា ករណីឈ្មោះ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជាជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ (ស្ទួន)តំណាងអយ្យការបានបញ្ជាទៅ​មន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងលើករណីនេះរួចរាល់ហើយ។ ការបញ្ជាទៅមន្រ្តីនគរបាលយុត្តិធម៌ស្រាវជ្រាវស៊ើបអង្កេត និងប្រមូលភស្តុតាងលើករណីទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញអធិបញ្ជា​ឱ្យលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឺងបំផុតលើទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ក្នុងលិខិតអធិបញ្ជាចុះថ្ងៃទី២៥ខែតុលាម្សិលមិញ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ថា នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ…

  • សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន អំពីទំនាក់ ទំនងរវាងបក្សភ្លើងទៀន ជា មួយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

    សារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន អំពីទំនាក់ ទំនងរវាងបក្សភ្លើងទៀន ជា មួយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី
  • រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ

    រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិត របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ អធិបញ្ជារបស់ក្រសួងយុត្តិធម៌បានសង្កត់ថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។ សម្តីដែល សម រង្ស៊ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ៕ ដោយ៖ពលជ័យ សូមជូនខ្លឹមសារលិខិត៖