Category: Politico 360

  • ក្រុមការងារយុវជនគណបក្សក្រសួងផែនការថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថអង្គព្រះមហាក្សត្រ

    ក្រុមការងារយុវជនគណបក្សក្រសួងផែនការថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សក្រសួងផែនការ បានប្រកាសថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្ត ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងនគរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ក្រុមការងារយុវជនគណបក្សក្រសួងផែនការបានបន្តថា ជនក្បត់ជាតិតជំនាន់នេះ បានហៅព្រះនាមព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំៗ ឈ្មោះយ៉ាងដាច់សាច់។ នេះជាពាក្យសំដីដែលប្រជារាស្ត្រខ្មែរយើងគ្រប់ទិសទីទាំងក្នុងប្រទេស ទាំងនៅក្រៅប្រទេស មិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពិតជាមិនអាចទទួលយកបានជាដាច់ខាត ចំពោះការប្រមាថម្តង ហើយម្ដងទៀតរបស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ព្រមទាំងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកមិនអាចលើកលែងបានឡើយ។ យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជានិច្ច ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងខ្ញុំ ដែលជាប្រជារាស្ត្រខ្មែរ។ ក្រុមការងារយុវជនគណបក្សក្រសួងផែនការបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ…

  • សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ

    សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ

    ភ្នំពេញ៖ អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារម៉ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែល បណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរ ដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាព សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនេះ។ ហេតុនេះ យើងជំរុញយ៉ាងខ្លាំងឱ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។ យើងអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូលដ្ឋានជាក់ស្ដែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និង ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕ដោយ៖ពលជ័យ

  • កងទ័ពជើងគោកថ្កោលទោសទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

    កងទ័ពជើងគោកថ្កោលទោសទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុង មាត្រា៧ ថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហ តាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកបើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈរបស់ប្រជារាស្ត្រខ្មែរ ដោយគ្មានការលើកលែងនោះឡើយ៕ដោយ៖ពលជ័យ

  • គណបក្សធម្មាធិបតេយ្យថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដែលប្រមាថអង្គព្រះមហាក្សត

    គណបក្សធម្មាធិបតេយ្យថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដែលប្រមាថអង្គព្រះមហាក្សត

    ភ្នំពេញ៖ គណបក្សធម្មាធិបតេយ្យ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ គណបក្សធម្មាធិបតេយ្យ សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ គណបក្សធម្មាធិបតេយ្យ ប្តេជ្ញាបន្តដង្ហែតាម អង្គព្រះមហាក្សត្រ ដោយឥតងាករ និងប្ដេជ្ញ បន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារ អង្គព្រះមហាក្សត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។ គណបក្សធម្មាធិបតេយ្យ បន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជា៕ដោយ៖ពលជ័យ

  • ឯកឧត្តម ហ៊ុន ម៉ានី៖ «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្ស៊ី»

    ឯកឧត្តម ហ៊ុន ម៉ានី៖ «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្ស៊ី»

    ភ្នំពេញ៖ «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្សី»។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។ “ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិរបស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។ “ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី សូមឲ្យទណ្ឌិត សម រង្ស៊ី បញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា…

  • ក្រសួងការបរទេសកម្ពុជាបដិសេធចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group

    ក្រសួងការបរទេសកម្ពុជាបដិសេធចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន  French OL Group

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជាបានបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួងកបទ.សអ។ នេះបើយោងតាមសេចក្តីបដិសេធរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ករណីនេះឱ្យបានឆាប់បំផុត៕ដោយ៖ពលជ័យ

  • មេបក្សយុវជនកម្ពុជា៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ គឺជាទង្វើដ៏ថោកទាបបំផុត

    មេបក្សយុវជនកម្ពុជា៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះចេស្តាព្រះមហាក្សត្រ គឺជាទង្វើដ៏ថោកទាបបំផុត

    ភ្នំពេញ៖ មេដឹកនាំគណបក្សយុវជនកម្ពុជា បានសម្តែងការសោកស្តាយដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់ គឺទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៊ី ដែលបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅនេះបានបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត។ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា “វាគឺជារឿងគួរឱ្យសោកស្តាយបំផុត ដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់នោះបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅឃើញថាជនម្នាក់នេះ បាននឹងបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត ប្រជាប្រុសស្រីខ្មែរពុំគួររាប់រកជននេះឡើយ”។ លោក ពេជ្រ ស្រស់ បានស្នើឱ្យជនក្បត់ជាតិនេះ គួរឈប់ធ្វើនយោបាយថតទៅទៀត ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំយកតម្រាប់តាម។ មេដឹកនាំគណបក្សយុវជនកម្ពុជាបានបញ្ជាក់ថា “ជនម្នាក់នោះ (ទណ្ឌិត សម រង្ស៊ី) គួរតែឈប់ធ្វើជាអ្នកនយោបាយខ្មែរតទៀតទៅ ពីព្រោះថាគ្មានជនជាតិខ្មែរណាមួយអកតញ្ញូ ជាមួយអង្គព្រះមហាក្សត្រខ្មែរឡើយ វាមានតែជនអគុណធម៌ អកតញ្ញូ សម រង្ស៊ី ម្នាក់គត់ ដែលទុយ៌សប្រមាថព្រះមហាក្សត្រខ្មែរ ជាគំរូដ៏អាក្រក់បំផុតក្នុងសង្គមជាតិខ្មែរយើង ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិខ្មែរកុំយកគំរូតាមជនខ្វះគុណធម៌ និងអកតញ្ញូដូច (ទណ្ឌិត សម រង្ស៉ី)…

  • គណបក្សសញ្ជាតិកម្ពុជាថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ប្រមាថដល់អង្គព្រះមហាក្សត្រ

    គណបក្សសញ្ជាតិកម្ពុជាថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ប្រមាថដល់អង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៊ី និងបក្ខពួក ដែលបានធ្វើការប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រទូទាំងនគរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គណបក្សសញ្ជាតិកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងមួយរយៈចុងក្រោយនេះ ម្តងហើយម្តងទៀត ទណ្ឌិតក្បត់ជាតិតសន្តាន សម រង្ស៊ី ដែលជាអ្នកធ្លាប់បានលុតជង្គង់អង្វរដល់សហគមន៍អន្តរជាតិឱ្យដក EBA កុំទិញទំនិញនាំចូលពីកម្ពុជា កុំទិញទំនិញផលិតនៅកម្ពុជា កុំផ្ដល់ជំនួយដល់កម្ពុជា កុំធ្វើការវិនិយោគនៅកម្ពុជា ជាអ្នកបំបែកឆ្នាំងបាយប្រជារាស្ត្រខ្មែរ ជាអ្នកញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាអ្នកបានចុះហត្ថលេខាកាត់ទឹកដីខ្មែរ៤ខេត្ត គឺខេត្តរតនគិរីខេត្ត ម៉ណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែងឱ្យពួកយួនកុកស …។ល។ ជាពិសេស នាពេលថ្មីៗនេះ ក្នុងឃ្លីបវីដេអូ មួយទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានធ្វើការប្រមាថម៉ាក់ងាយដល់អង្គព្រះមហាក្សត្រថា «ស្ដេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ តែបន្តិចក៏អត់ដែរ» និងបានបន្តទៀតថា «…ស្ដេចសព្វថ្ងៃក្បត់ជាតិ…» ។ល។ គណបក្សសញ្ជាតិកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែតុលា…

  • គ.ជ.ប៖ រយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង៨ម៉ឺននាក់

    គ.ជ.ប៖ រយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង៨ម៉ឺននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង៨ម៉ឺននាក់ នឹងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជិត៤ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្តីពីលទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៨៧៤ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០.៥៨២ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.០៤៧ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.៦៧០ នាក់។ គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល ៥ថ្ងៃ (២០-២៤ តុលា) លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ…

  • រដ្ឋបាលរាជធានីភ្នំពេញថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    រដ្ឋបាលរាជធានីភ្នំពេញថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតដល់ព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ។ ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញសាជាថ្មី ម្តងទៀត អំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ព្រះកិត្តិនាមរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយ ក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ដែលនេះ គឺជាសារជាតិដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវជាថ្មីម្ដងទៀតដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះទង្វើរបស់ទណ្ឌិត សម…