Category: Politico 360

  • គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការលើជនក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការលើជនក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា “ ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្ដិចក៏អត់ដែរ ” និងបានចោទទៀតថា “…ស្ដេចសព្វថ្ងៃក្បត់ជាតិ …”។ល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញា បន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះ មហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។ គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឱ្យអស់ពីកម្ពុជា៕ដោយ៖ពលជ័យ

  • ក្រុមប្រឹក្សាធម្មនុញ ថ្កោលទោសយ៉ាងដាច់អហង្ការនិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ក្រុមប្រឹក្សាធម្មនុញ ថ្កោលទោសយ៉ាងដាច់អហង្ការនិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ ដែលជាស្ថាប័នមានសមត្ថកិច្ចធានាការពាររដ្ឋធម្មនុញ្ញ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ សម រង្ស៊ី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ហើយដែលមិនអាចនរណារំលោភបំពានបានឡើយ។ បុគ្គល សម រង្ស៊ី បានប្រើប្រាស់សម្តីប្រមាថធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដោយបានហៅព្រះអង្គចំៗ ព្រះ នាមដោយក្តីប្រមាថ និងបាននិយាយពេញមាត់ថា “ ស្ដេចសព្វថ្ងៃ គ្មានមនសិកាជាតិ សូម្បីតែបន្តិច” ថែមទៀត។ មិនតែប៉ុណ្ណោះបុគ្គលនេះ ថែមទាំងបានចោទប្រកាន់ប្រមាថព្រះអង្គថា“…ជាជនក្បត់ជាតិពេញទី ដោយបានកាត់ទឹកដីខ្មែរឲ្យបរទេស..”។ សម្ដីនេះមិនត្រឹមតែជាការប្រមាថព្រះចេស្ដានៃអង្គព្រះមហាក្សត្រ នោះទេ ថែមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជាតិខ្មែរទាំងមូល។ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្កោលទោសយ៉ាងដាច់អហង្កានិងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបុគ្គល សម រង្ស៊ី ដែលបានប្រើសម្តីប្រមាថធ្ងន់ធ្ងរបំផុតលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់តែងតែគោរព និងប្រតិបត្តយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រង់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយទ្រង់តែងគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ៕ដោយ៖ពលជ័យ

  • អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្កោលទោសទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រ

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្កោលទោសទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រ

    ភ្នំពេញ៖ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមមន្ត្រី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសយ៉ាងដាច់អហង្ការនឹងទង្វើរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ដែលព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។ សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ស្វាយ ស៊ីថា មានខ្លឹមសារដូចតទៅ៖១-ខ្ញុំព្រះករុណា ខ្ញុំ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពនិងព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។ ជនក្បត់ជាតិតជំនាន់រូបនេះបានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈ ចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។ ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបានចោទប្រកាន់ព្រះមហាក្សត្រថាជាជនក្បត់ជាតិដែលបានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។២-ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពួកយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រ។៣-យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការបំផុតចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ។៤-ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។៥-យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ ៣ ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។៦-យើងខ្ញុំជាប្រជារាស្រ្តខ្មែរ…

  • ក្រសួងយុត្តិធម៌ថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះមហាក្សត្រ

    ក្រសួងយុត្តិធម៌ថ្កោលទោសចំពោះទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះមហាក្សត្រ

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ បានធ្វើញ្ញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមពាសមេឃហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរទូទាំងនគរ ថា “មិនមានមនសិការជាតិ” និង “ក្បត់ជាតិ។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិខាងលើនេះ ចំពោះអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ ថា “ក្បត់ជាតិ” គឺ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គ ព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំពោះប្រជាជាតិខ្មែរទាំងមូល។ ក្រសួងយុត្តិធម៌ បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្ខពួក ដែលហ៊ានប្រព្រឹត្តអំពើប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលប្រជារាស្ត្រ ខ្មែរទូទាំងនគរមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ យើងខ្ញុំទាំងអស់គ្នា ជាប្រជានុរាស្ត្រខ្មែរគ្រប់រូប សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំទាំងអស់គ្នាដែលជាប្រជានុរាស្ត្រខ្មែរ៕ដោយ៖ពលជ័យ

  • ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងសោមនស្សរីករាយក្រៃលែង ដោយឯកឧត្តម ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតសាជាថ្មីម្ដងទៀត ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន (CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមឱ្យយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា (CYCPP) សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះស្ម័គ្រជូនចំពោះឯកឧត្តម។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឆ្លៀតក្នុងតឱកាសនេះផងដែរ ដើម្បីអបអរការបិទបញ្ចាប់ដោយជោគជ័យសមាជជាតិលើកទី២០ គណបក្សកុម្មុយនីស្តចិន។ សមិទ្ធផលរបស់សមាជជាតិជាប្រវត្តិសាស្ត្រនេះ នឹងពិតជារួមចំណែកដល់ការបន្តកសាងរបស់ប្រទេសចិន ឆ្ពោះទៅរកភាពទំនើប និងពង្រឹងការកសាងសង្គមនិយមកាន់តែជឿនលឿនតាមចរិតលក្ខណៈពិសេសរបស់ចិន។ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន សហគមន៍អន្តរជាតិបានកោតសរសើរចំពោះជោគជ័យដ៏ធំធេងរបស់ប្រទេសចិន លើការកាត់បន្ថយភាពក្រីក្រ វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អព្ភូតហេតុអភិវឌ្ឍន៍របស់ប្រទេសចិន ក៏បានជំរុញកំណើនសកល ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លើសពីនោះទៅទៀត ភាពបុរេសកម្មរបស់គណបក្សកុម្មុយនីស្តចិន ក្នុងការកសាង “សហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ” បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់មនុស្សជាតិទាំងមូល។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងគតិបណ្ឌិត និងភាពជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពរបស់ឯកឧត្តម គណបក្សកុម្មុយនីស្តចិននឹងបន្តកសាងសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់ ប្រជាជនចិន និងពិភពលោកទាំងមូល។…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០២២ នេះ បានផ្ញើសារអបអរសាទរ ឯកឧត្តម ស៊ី ជីនពីង ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិនជាថ្មី។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានសម្តែងសេចក្តីរីករាយយ៉ាងក្រៃលែងដោយបានទទួលដំណឹងថា ឯកឧត្តម ស៊ី ជីនពីង ត្រូវបានជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC)នៅក្នុងសមាជ ជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីពេលថ្មីៗនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមគណបក្សប្រជាជនកម្ពុជា (CPP) សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ។ ឆ្លៀតឱកាសនេះ អបអរសាទរដល់ថ្នាក់ដឹកនាំ និងសមាជិក CPC ទាំងអស់ ចំពោះការបិទបញ្ចប់ដោយជោគជ័យ ន សមាជជាតិលើកទី ២០ នៃគណបក្សកុម្មុយនីស្តចិន ដែលនឹងផ្តល់កម្លាំងថ្មី ដល់ការកសាងប្រទេសចិន ក្លាយជាប្រទេសសង្គមនិយមទំនើប ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់ឯកឧត្តម ពិភពលោកបានសាទរចំពោះជោគ ជ័យដ៏ធំធេងរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយមតាមលក្ខណពិសេសរបស់ចិន…

  • ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម

    ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងសមាគមពាណិជ្ជករវ័យក្មេងវៀតណាម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដើម្បីស្វែងយល់ និងពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមអាជីវករវ័យក្មេងកម្ពុជា-វៀតណាម។ ជំនួបនេះ ក៏ទទួលបានការចូលរួមផងដែរពីបណ្តានាយកក្រុមហ៊ុន តំណាងក្រុមហ៊ុន និងធុរជនសំខាន់ៗជាច្រើន។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា លទ្ធផលស្នូលនៃការពិភាក្សាគ្នានៅព្រឹកនេះរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ គឺការឯកភាពគ្នាចំពោះសារសំខាន់នៃវិស័យឯកជន ជាពិសេសវិស័យសហគ្រិនភាព ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងការបង់ពន្ធប្រាក់ចំណេញជូនជាតិ។ ឆ្លើយតបទៅនឹងការតាំងចិត្តរបស់ភាគីធុរជនវៀតណាមក្នុងការបង្កើនលទ្ធភាពឲ្យកាន់តែខ្ពស់សម្រាប់ក្រុមអជីវករកម្ពុជាឲ្យបានមកបើកធុរកិច្ចកាន់តែច្រើនក្នុងប្រទេសវៀតណាម គណៈប្រតិភូកម្ពុជា ក៏បានតាំងចិត្តបង្កើតលទ្ធភាពឲ្យក្រុមធុរជននៃប្រទេសទាំងពីរ បានជួបគ្នាដោយផ្ទាល់នាពេលខាងមុខនេះ ក្រោមការសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុវជនវៀតណាម។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សមាគមពាណិជ្ជករវ័យក្មេងវៀតណាម ជាសមាគមពាណិជ្ជកម្មធំជាងគេបំផុត និងមានសាខានៅទូទាំងរដ្ឋធានី ខេត្តទាំង ៦៣ ក្នុងប្រទេសវៀតណាម។ សមាគមនេះ បានផ្តល់ការងារជូនកម្មករជាង ៣លាននាក់ទូទាំងប្រទេស មានមនុស្សធ្វើការប្រមាណ ១១៥០០ នាក់ និងបានបង់ប្រាក់ចំណូលជូនរដ្ឋចំនួន ៣ពាន់លានដុល្លា…

  • លោក ញឹក ប៊ុនឆៃ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ

    លោក ញឹក ប៊ុនឆៃ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ

    ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា ២៣ តុលា ១៩៩១ មានគោលដៅបង្រួបបង្រួមផ្សះផ្សាជាតិ លើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្តារកសាងអភិវឌ្ឍកម្ពុជាឡើងវិញ ដែលជាក្តាមានសារសំខាន់ និងជាផលប្រយោជន៍ចម្បងសម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣-តុលា-១៩៩១-២៣-១០-២០២២ នៅទីស្នាក់ការកណ្តាល គណបក្សខ្មែររួបរួមជាតិ ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ លោកបន្តថា គណបក្សខ្មែរួបរួមជាតិ និងគណបក្សកម្ពុជានិយម សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងរំឭកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ស្តីពីកម្ពុជា ២៣តុលា ៩១។ សន្ធិសញ្ញាសន្តិភាពនេះ គឺក្នុង ក្របខណ្ឌនៃដំណោះស្រាយជាប្រវត្តិសាស្ត្រមួយ ក្នុងការបញ្ចប់សង្គ្រាម ហើយបើកឱ្យមានការពាក់ព័ន្ធផ្ទាល់ពីអង្គការសហប្រជាជាតិ ដូចជាការបង្កើតអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ដែលគេស្គាល់ថា អ៊ុនតាក់។ យើងអាចកត់សម្គាល់បានថា…

  • សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ច្រើនជាងគេ

    សហភាពសហព័ន្ធយុវជនកម្ពុជា ដាក់អ្នកសង្កេតការណ៍ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ច្រើនជាងគេ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ គ.ជ.ប បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន ១.៦៨៥នាក់ ដោយក្នុងនោះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានចំនួន ១.៦៦៥នាក់ (ស្រី ៥៥៥នាក់) និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តកំពង់ចាម មានចំនួន២០នាក់។ ចំណែកអង្គការ សមាគមចំនួន ៤ទៀត គ.ជ.ប កំពុងពិនិត្យមានដូចជា សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តមណ្ឌលគិរី មានចំនួន៤២នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តសៀមរាប មានចំនួន ២០៥នាក់, សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ខេត្តបន្ទាយមានជ័យ មានចំនួន ៧៣នាក់ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានចំនួន ៣៣នាក់ សរុបរួមមានចំនួន ៣៥៣នាក់ (ស្រី ១៧៣នាក់)។ គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃការវិនិយោគក្នុងស្រុក

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃការវិនិយោគក្នុងស្រុក

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជក់ថា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។ ក្នុងស្មារតីនេះ ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងដំណាក់កាលនៃការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ក្រុមហ៊ុននៅតែខិតខំពុះពារជម្នះការលំបាក រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង…