Category: Politico 360

  • កម្ពុជាសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ចាត់ថ្នាក់កម្ពុជាមិនបានប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្ស

    កម្ពុជាសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ចាត់ថ្នាក់កម្ពុជាមិនបានប្រឹងប្រែងលុបបំបាត់ការជួញដូរមនុស្ស

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចាត់ថ្នាក់កម្ពុជា ស្ថិតក្នុងកម្រិតទាបក្នុងសកម្មភាពលុបបំបាត់ការជួញដូរមនុស្ស។ ការដាក់ចំណាត់ថ្នាក់នេះ កម្ពុជាពិតជាមិនអាចទទួលយកបានទេចំពោះរបាយការណ៍នេះ ខណៈដែលកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងការពារជនរងគ្រោះ។ ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិកចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបង្ហាញថា ប្រទេសកម្ពុជាស្ថិតក្នុងបញ្ជីតាមដានចំណាត់ថ្នាក់២ ក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

  • បណ្ឌិត សេក សុជាតិ ត្បកឱ្យទណ្ឌិតរត់ចោលស្រុករឿងប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ

    បណ្ឌិត សេក សុជាតិ ត្បកឱ្យទណ្ឌិតរត់ចោលស្រុករឿងប្រតិកម្មការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ

    បណ្ឌិត សេក សុជាតិ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែកក្កដានេះថា ការលើកឡើងរបស់លោក សម រង្ស៊ី ទាក់ទងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជារឿងត្រឹមត្រូវហើយ ពីព្រោះគាត់មើលឃើញថា វាមានភាពមិនប្រក្រតីខ្លះ គឺជារឿងចៀសមិនផុតទេ ក៏ប៉ុន្តែអ្វីដែលយើងសង្កត់ធ្ងន់ និងអ្វីដែលយើងមើលឃើញវែងឆ្ងាយ មានន័យថា សមត្ថភាពថ្នាក់ដឹកនាំនៅក្នុងគណបក្សក្រៅរដ្ឋាភិបាល ឬក៏គណបក្សប្រឆាំង គឺបង្ហាញអំពីទន់ខ្សោយ ឬក៏ទន់ជ្រាយ មិនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រជែងអំណាចជាមួយនឹងគណបក្សកាន់អំណាច។ ដូច្នេះបានត្រឹមតែប្រើវោហារស័ព្ទនយោបាយ ដើម្បីកែប្រែស្ថានការណ៍ ហើយសម្តែងក្តីព្រួយបារម្ភជាសាធារណៈដើម្បីទាក់ទាញប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ឆ្នោតឱ្យមើលឃើញថា គាត់ជាជនរងគ្រោះជាដើម។

  • ឯកឧត្តម សាយ សំ​អាល់​៖ សម័យ​តេ​ជោ​សន្តិភាព គឺជា​ឱកាស​មាស​សម្រាប់​បងប្អូន​ខ្មែរ​អ៊ី​ស្លាម ប្រតិបត្តិ​សាសនា​យ៉ាង​ពេញលេញ​

    ឯកឧត្តម សាយ សំ​អាល់​៖ សម័យ​តេ​ជោ​សន្តិភាព គឺជា​ឱកាស​មាស​សម្រាប់​បងប្អូន​ខ្មែរ​អ៊ី​ស្លាម ប្រតិបត្តិ​សាសនា​យ៉ាង​ពេញលេញ​

    ​សម័យ​តេ​ជោ​សន្តិភាព គឺជា​ឱកាស​មាស​សម្រាប់​បងប្អូន​ខ្មែរ​អ៊ី​ស្លាម​អាច​គោរព​ប្រតិបត្តិ​សាសនា ជាមួយនឹង​សិទ្ធិសេរីភាព បង្ហាញ​អត្តសញ្ញាណ​ខ្លួនឯងបាន​យ៉ាង​ពេញលេញ​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ថ្លែង​ក្នុងឱកាស​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ខ្មែរ​អ៊ី​ស្លាម នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២​។

  • វេទិកាសាធារណៈ​ផ្សព្វផ្សាយ​ពី​សក្តានុពល​និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់​

    វេទិកាសាធារណៈ​ផ្សព្វផ្សាយ​ពី​សក្តានុពល​និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់​

    ក្រុមហ៊ុនអង្គរ​ប្លាយ​វ៉ូដ សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​របានរៀបចំ​វេទិកាសាធារណៈស្តីពី​ការផ្សព្វផ្សាយ​អំពី​សក្តានុពល និង​អត្ថប្រយោជន៍​ដែល​នឹង​ទទួលបាន​ពី​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ការដាំដុះ​ដំណាំ​ឈើ​ប្រភេទ​ដើម​ប្រេងខ្យល់ (Eucalyptus) នៅលើ​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ និង​ក្រុមហ៊ុន ភី​.​អិន​.​ធី ខូ អិ​ល​ធី​ឌី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​។​

  • គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ជូន​គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា​

    គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ជូន​គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា​

    អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី (​មួយ​)​មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​)​និង​មាត្រា​១២៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជាប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

  • លោក សួន សរីរ​ដ្ឋា ៖ ប្រតិកម្ម​របស់​ទណ្ឌិត​រត់ចោលស្រុក​រឿង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​គឺ​មិន​ឆ្លុះបញ្ចាំង​អំពីអ្វី​ដែលជា​តម្រូវ​ការពិត​ប្រាកដ​នៅ​កម្ពុជា​

    លោក សួន សរីរ​ដ្ឋា ៖ ប្រតិកម្ម​របស់​ទណ្ឌិត​រត់ចោលស្រុក​រឿង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​គឺ​មិន​ឆ្លុះបញ្ចាំង​អំពីអ្វី​ដែលជា​តម្រូវ​ការពិត​ប្រាកដ​នៅ​កម្ពុជា​

    លោក សួន សរីរ​ដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា​បាន​មានប្រសាសន៍ប្រាប់ AMS​នៅ ថ្ងៃទី​១៨​ខែកក្កដា​នេះ​ថា​មេដឹកនាំ​នយោបាយ​ដែលជា​ទណ្ឌិត​រត់ចោលស្រុក​រូបនេះ​គឺ​មិនដែល​មើលឃើញ​អ្វី​ជា​ចំណុច​ល្អ ចំណុច​ប្រសើរ និង​បែបបទ​នៃ​ការអនុវត្ត​ល​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅក្នុង​ប្រទេស​កម្ពុជា​ទេ ។

  • កម្ពុជា​-​ជប៉ុន ធ្វើការ​ដើម្បី​ភាពជោគជ័យ​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​

    កម្ពុជា​-​ជប៉ុន ធ្វើការ​ដើម្បី​ភាពជោគជ័យ​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​

    ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន ផ្លាស់ប្ដូរ​យោបល់ និង​ការពិភាក្សា​ជាមួយ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro)​ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា​នៅក្នុង​ជំនួប​នៅ​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០២២​។​ប្រធានបទ​នៃ​កិច្ចពិភាក្សា​គឺ​​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន​ក៏ដូចជា​រវាង​អាស៊ាន​-​ជប៉ុន​និង​ការត្រៀម​រៀបចំ​សម្រាប់​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​លើក​ទី​៥៥​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​នឹងត្រូវ​រៀបចំ​ដោយ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ។

  • IPTP គាំទ្រគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា

    IPTP គាំទ្រគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា

    សម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក គាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមអំពាវនាវឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងដាក់ចេញអនុសាសន៍រឹងមាំ សម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំងស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។

  • នៅថ្ងៃទី១៩ កក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ

    នៅថ្ងៃទី១៩ កក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ

    ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិនិត្យមើលថា តើច្បាប់នេះនឹងបញ្ជូនទៅគណៈកម្មការជំនាញណាមួយដើម្បីសិក្សាស្រាវជ្រាវ។ បន្ទាប់ពីសិក្សាស្រាវជ្រាវរួចគណៈកម្មាការជំនាញត្រូវធ្វើរបាយការណ៍ដើម្បីស្នើដាក់ជូនសភាពេញអង្គដើម្បីពិនិត្យ និងអនុម័ត។ ឯកឧត្តមបានបន្តថា គណៈរដ្ឋមន្ត្រីបានបញ្ជូនសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួនមកដល់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

  • អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា​ គាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ 

    អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា​ គាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ 

    អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា​ បានគាំទ្រទាំងស្រុងសំណើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបម្រើឧត្តមប្រយោជន៍របស់ជាតិ គឺ៖ (ទី១)-ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេស អំណាចនីតិ​ប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង (ទី២)-ការធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាព នយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។