-
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសេចក្តីថ្លែងការណ៍របស់ស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ដោយលើកយកចំណុចមួយចំនួនរួមមាន៖ ១)អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះបង្ហាញពីកំណើនភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។
-
មុខសញ្ញាក្រុមបងធំដែលធ្លាប់អុកឡុកក្នុងភូមិធ្លាប់ជាប់គុកបីឆ្នាំ បានបង្ហាញមុខនៅក្នុងគណបក្សភ្លើងទៀន

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាក្រុមបងធំ ជាជនអន្ធពាលក្នុងភូមិ ធា្លប់កាប់សមត្ថកិច្ចឱ្យរបួស និងធ្លាប់ជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងក្បួនដង្ហែនៃយុទ្ធនាការឃោសនារបស់គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ ដោយមានសញ្ញាសម្គាល់ថា ជាសមាជិក “គណបក្សភ្លើងទៀន”។ តើបុរសដែលស្លៀកពាក់ខោអាវឈុតបែបសន្តិសុខ និងឡូហ្គោគណបក្សភ្លើងទៀនលើអាវ និងមួកនោះជានរណា?
-
ឯកឧត្តម ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់លើសលប់ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើដោយពុំគិតពីការនឿយហត់
-
ទណ្ឌិត សម រង្ស៊ី វ៉ៃប្រហារលើ កឹម សុខា យ៉ាងចាស់ដៃរឿងអត់ទៅបោះឆ្នោត

ទណ្ឌិត សម រង្ស៊ី បានវ៉ៃប្រហារយ៉ាងចាស់ដៃ និងចំៗទៅលើលោក កឹម សុខា ដែលជាដៃគូរបស់ខ្លួន ដែលមិនបានចេញទៅបោះឆ្នោត និងបានចោទប្រកាន់ថា លោក កឹម សុខា បានប្រមាថអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ ហើយជាការសោកស្តាយ។ អ្វីដែលលោ កឹម សុខា ធ្វើនេះ គឺខុសធ្ងន់ណាស់។ ការវ៉ៃប្រហារលើលោក កឹម សុខា បានធ្វើឡើងតាមរយ:វិទ្យុអាស៊ីសេរី កាលលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
-
មាត់ថា ទេ! តែដៃលូក៖នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត រិះគន់គណបក្សភ្លើងទៀន

នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានធ្វើការរិះគន់ទៅលើគណបក្សភ្លើងទៀនដែលបង្ហាញពីភាពមិនច្បាស់លាស់របស់ខ្លួនពាក់ព័ន្ធនឹងការប្រកាសបដិសេធមិនទទួលស្គាល់ការបោះឆ្នោតតែទទួលអាសនៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងមិនបានឆ្លុះបញ្ចាំងពីឆន្ទៈ រួមរបស់គណបក្សភ្លើងទៀន ដោយសារថ្នាក់ដឹកនាំគណបក្សមួយនេះហាក់បីដូចជានៅស្តាយអាសនៈដែលទទួលបាន។
-
អ្នកវិភាគចៅចាក់ស្មុក៖ លទ្ធផលរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បង្ហាញថាទណ្ឌិត សម រង្ស៊ី ចប់ដោយបរិបូណ៌

លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ទោះបីជាមិនទាន់ផ្លូវការ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី និងដឹកនាំជាមេឃុំចៅសង្កាត់ចំនួន១៦៤៨ ឃុំសង្កាត់នៅកម្ពុជា ខណៈគណបក្សភ្លើងទៀនដែលមានទណ្ឌិត សម រង្ស៊ី និងគូកនជួយឃោសនាដោយខុសច្បាប់ និងកុហកអ្នកគាំទ្រខ្លួនថា គណបក្សភ្លើងទៀននិងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ ឬថាគណបក្សភ្លើងទៀនជាដួងព្រលឹងរបស់ខ្មោចគណបក្សសង្គ្រោះជាតិ បានចាញ់ការបោះឆ្នោតនេះ។
-
គ.ជ.ប បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួន៨ ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួនប្រាំបី ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
-
អ្នកវិភាគនយោបាយលាតត្រដាងពីចរិតមារយាទអាក្រក់របស់គណបក្សភ្លើងទៀន

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកវិភាគ បានថ្លែងប្រាប់ AMS នៅថ្ងៃទី០៨ ខែមិថុនានេះ ចំពោះអ្វីដែលជាប្រតិកម្មនយោបាយរបស់ក្រុមគណបក្សប្រឆាំងបានធ្វើឡើង ក្រោយបោះឆ្នោត ហើយបដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយចោទប្រកាន់មកលើការរៀបចំការបោះឆ្នោត គឺវាមិនមានអ្វីប្លែកទេ។ ដោយយើងបានដឹងមុនរួចទៅហើយថា ក្រោយបោះឆ្នោតពួកគេនឹង បដិសេធលទ្ធផល នៃការបោះឆ្នោត ហើយពួកគេនឹងនិយាយអាក្រក់អំពីការរៀបចំការបោះឆ្នោត ព្រោះនេះវាជាទម្លាប់មារយាទនយោបាយរបស់ពួកគេកន្លងមក។
-
ប្រមុខការពារជាតិ៖ កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក។ “កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ” ។
-
កិច្ចប្រជុំសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដាវិញ

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សនៅថ្ងៃសៅរ៍ និងអាទិត្យ ទី0៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ នៅវិមាន៧មករា។ ប៉ុន្តែកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដាឆ្នាំ២០២២វិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៅថ្ងៃទី0៨ ខែមិថុនា ឆ្នាំ២០២២។