-
គណបក្សភ្លេីងទៀនប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

-
លោក សួន សេរីរដ្ឋា៖ ប្រជាពលរដ្ឋជាង៨០% ចេញទៅបោះឆ្នោតបង្ហាញពីជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្ររទេសកម្ពុជា

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៦ ខែមិថុនានេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋជាង៨០ភាគរយ បានចេញទៅបោះឆ្នោត ដែលនេះបង្ហាញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្ររទេសកម្ពុជា ដែលប្រជាពលរដ្ឋសម្រេចចិត្តចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងនៅថ្នាក់ឃុំ សង្កាត់ ជាពិសេស ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ក្នុងអាណត្តិទី៥ សម្រាប់បម្រើសេវារដ្ឋបាលមូលដ្ឋានដល់ពួកគាត់រស់នៅក្នុងឃុំសង្កាត់នីមួយៗទូទាំងព្រះរាជាណាចក្រកម្ពុជា។
-
អ្នកនាំពាក្យគ.ជ.ប៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៥,៣លានសំឡេង

អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ ប្រាប់ AMS នៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះថា គណបក្សនយោបាយចំនួនបួនដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺ១.គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥.៣៣៧.៧៥៤ សំឡេងគិតជាភាគរយស្មើ ៧៤,៣២ភាគរយ។ ២. គណបក្សភ្លើងទៀន ទទួលបាន ១.៦១០.៤៣៤សំឡេង ស្មើ ២២,២៦ភាគរយ។ ៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៩១.៧៩៣សំឡេង ស្មើ ១,២៧ភាគរយ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ៦៣.៩៤៧សំឡេ ស្មើ ០,៨៨ភាគរយ។ ចំណែកគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេង ៣៣.៣០៥សំឡេង ស្មើ ០,៥២ភាគរយ។
-
អ្នកវិភាគចៅចាក់ស្មុក៖ គណបក្សភ្លើងទៀនគួរកុំព្យាយាមប្រើប្រាស់ល្បិចកលទុច្ចរិតដូចឆ្នាំ២០១៣ និងគួរទទួលស្គាល់បរាជ័យដ៏អាម៉ាស់ភ្លូកទឹកភ្លូកដីរបស់ខ្លួន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៥ មិថុនា

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានបិទបញ្ចប់ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគៀបសង្កត់ណាមួយឡើយ។ ប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៧៧,៩១% បានអញ្ជើញទៅបោះឆ្នោត ដោយក្តីសប្បាយរីករាយ និងបានធ្វើការសម្រេចចិត្តក្នុងបន្ទប់សម្ងាត់ដើម្បីជ្រើសរើសគណបក្សនិងបេក្ខជនដែលខ្លួនស្រឡាញ់ពេញចិត្ត និង ជឿជាក់សម្រាប់ការដឹកនាំ គ្រប់គ្រង ផ្តល់សេវានិងបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន។ លទ្ធផលបឋម បង្ហាញថាគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់នៅទាំង ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា។
-
គណបក្សនយោបាយចូលរួមប្រកួតប្រជែង ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ អាចទទួលយកបាន

គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូនគ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយបានកើតឡើងនោះទេ និងអាចទទួលយកបាន។
-
បិទបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយជោគជ័យ

-
អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ពុំមានភាពមិនប្រក្រតីកើតឡើងនោះទេ

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់AMSនៅមុននេះបន្តិច ថា គិតត្រឹមពេលនេះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះនៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង២៣.៦០២ ការិយាល័យ ពុំទាន់មានបញ្ហានៃភាពមិនប្រក្រតីកើតឡើង។
-
ខេត្តតាកែវគិតត្រឹមម៉ោង១២ប្រជាពលរដ្ឋជាង៦៩ភាគរយបានអញ្ជើញមកបោះឆ្នោត

-
មន្ត្រីគ.ជ.ប៖គិតត្រឹមម៉ោង១១ក្នុងក្របខណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋបានចេញមកបោះឆ្នោតចំនួន៥៦,១៧ភាគរយ

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងជាប្រធាន ប្រតិកម្មព័ត៌មានគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS មុននេះបន្តិចថា គិតត្រឹមម៉ោង១១ ថ្ងៃទី៥ខែមិថុនាឆ្នាំ ២០២២នេះ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួន ៥៦,១៧ភាគរយ។ លោកបានបញ្ជាក់ថា ពុំមានអ្វីរំខានដល់ដំណើរការបោះឆ្នោតនេះទេ។
-
មន្រ្តីគ.ជ.ប៖មិនមានករណីសកម្មជនចូលអុកឡុកការិយាល័យបោះឆ្នោតទេ,វិដេអូដែលបង្ហោះគឺជាវិដេអូចាស់
