-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចាប់ផ្តើម

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល។ ប្រជាពលរដ្ឋបានឈរតម្រង់ជួរតាមលំដាប់លំដោយ ដើម្បីចូលទៅក្នុងការិយាល័យបោះឆ្នោត ក្នុងការបោះឆ្នោតជូនគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដោយមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមសង្កេតការណ៍អំពីដំណើរការនៃការបោះឆ្នោត។
-
គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដល់ម៉ោង១២យប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិថា គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង៨:០០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖
-
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ៖ ប្រជាពលរដ្ឋដែលនឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនច្រើន បង្ហាញពីប្រជាធិបតេយ្យខ្លាំង

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានសង្កេតឃើញថា ចំនួនប្រជាពលរដ្ឋដែលនឹងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺមានចំនួនច្រើន គណបក្សនយោបាយ និងប្រជាពលរដ្ឋមានភាពចាស់ទុំ ដែលនេះបង្ហាញពីប្រជាធិបតេយ្យខ្លាំង ដែលប្រជាពលរដ្ឋបានយកសិទ្ធិរបស់គាត់ទៅបោះឆ្នោត។
-
គ.ជ.ប ៖ ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាប្រព្រឹត្តទៅមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ

-
គ.ជ.ប ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេល១៤ថ្ងៃ បិទបញ្ចប់ដោយរលូន

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ ទោះបីមានករណីខ្លះបានកើតឡើងក្នុងអំឡុង ពេលឃោសនាបោះឆ្នោតក៏ដោយ ប៉ុន្តែដោយមានការសម្របសម្រួល និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូនល្អ ពុំមានករណីអំពើហិង្សា ឬការគំរាមកំហែង។
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និង ប្រតិបត្តិករគ្រប់លំដាប់ថ្នាក់

-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យនៃការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គឺពុំត្រឹមត្រូវ ធ្វើនយោបាយូបនីកម្មនិងជ្រើសរើសតែមួយជ្រុង

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានច្រានចោលទាំងស្រុងនូវការអត្ថាធិប្បាយដែលមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២របស់អ្នកនាំពាក្យ របស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Liz Throssell នៅមុនការបោះឆ្នោត ឃុំ-សង្កាត់នៅកម្ពុជា។
-
គ.ជ.ប អំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

គ.ជ.ប បានបញ្ជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្ស នយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។
-
គ.ជ.ប សម្រេចលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន៥លានរៀល និងរក្សាសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន ទាំង១៥រូប

បន្ទាប់ពីបានបើកសវនាការនៅរសៀលថ្ងៃទី០២ ខែមិថុនានេះ ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចទទួលយកពាក្យបណ្តឹងរបស់មេធាវី គា អ៊ាវ តំណាងដោយអាណត្តិឲ្យឈ្មោះ ជិន ដាវី សកម្មជនគណបក្សប្រជាជនកម្ពុជា និងទទួលយកពាក្យបណ្តឹងរបស់លោក គង់ រ៉ៃយ៉ា ដែល គ.ជ.ប ទទួលបានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយផ្ទុយនឹងគតិច្បាប់។ ជាមួយគ្នានេះ ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន៥លានរៀល និងរក្សាសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន ទាំង១៥រូប។
-
អ្នកនាំពាក្យ៖ ទោះបីជាមានបណ្តឹងមួយចំនួន ប៉ុន្តែវាមិនអាចធ្វើឱ្យរំខាន ឬក៏រាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតនោះទេ

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ប្រាប់ AMS នៅល្ងាចថ្ងៃទី០២ ខែមិថុនានេះថា “ទោះបីជាមានបណ្តឹងមួយចំនួនក៏ពិតមែន ប៉ុន្តែវាមិនអាចធ្វើឱ្យរំខាន ឬក៏រាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតនោះទេ”។ អ្នកនាំពាក្យ គ.ជ.ប បានអះអាងទៀតថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។