-
រដ្ឋមន្ត្រីមហាផ្ទៃ និងប្រធានគ.ជ.ប ណែនាំដល់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ក្នុងចេតនាបង្កចលាចលដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត

សម្តេចក្រឡាហោម ស ខេង ឧបនាយាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំដល់គណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាព កៀរគរ ប្រមូលកម្លាំងពី រាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
-
អ្នកវិភាគចៅចាក់ស្មុក៖ ទណ្ឌិត សម រង្ស៊ី និងអ្នកទោសផ្សេងទៀតនៅតែភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀន តើនេះជាយុទ្ធសាស្ត្រជីកផ្នូរឱ្យគណបក្សនេះដែរទេ?

ទោះបីជាមានការព្រមានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើការបើកការស៊ើបអង្កេត កាលដែលអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាទណ្ឌិត និងខ្លះកំពុងជាប់បម្រាមធ្វើនយោបាយ បានយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀនទៅចែកចាយតាមបណ្តាញសង្គម ហើយដែលអាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ផងដែរ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅតែបំពានបម្រាម និងបានធ្វើសកម្មភាពឃោសនាដោយភ្ជាប់រវាងសម រង្ស៊ី ខ្មោចគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនដោយប្រើប្រាស់សារ និងនិមិត្តរូបដែលសំដៅលើគណបក្សភ្លើងទៀន។
-
គ.ជ.ប ច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ

ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ដោយមានការចូលរួមពីឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
-
គ.ជ.ប ៖ គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ក្នុងចេតនាបង្កចលាចលអសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងធានា ឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយ រលូន ស្ថិតក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការណែនាំគណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាព កៀរគរ ប្រមូលកម្លាំងពី រាជធានី ខេត្តណាមួយ ទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កចលាចល អសន្តិសុខសង្គម ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
-
ឃោសនាបោះឆ្នោតថ្ងៃទី១២៖ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃទីដប់ពីរ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បានធ្វើសកម្មភាពនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ដើម្បីឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
-
អ្នកវិភាគចៅចាក់ស្មុក៖ ធាតុពិតបានបង្ហាញកាន់តែច្បាស់ថា ក្រុម សម រង្ស៊ី និយមជាអ្នកប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

តើជំងឺចាស់របស់ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិចង់រើឡើងវិញឬយ៉ាងណា? ខណៈផែនការជាបន្តបន្ទាប់ ដែលត្រូវបានបែកធ្លាយសុទ្ធតែជាផែនការដែលបានផ្សារភ្ជាប់នឹងការបោះឆ្នោត ក្នុងនោះមនុស្សជំនិតៗរបស់ទណ្ឌិត សម រង្ស៊ី ជាច្រើនរូបបានចូលមកក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ និងបានសហការធ្វើសកម្មភាពជាមួយក្រុមថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនយ៉ាងសកម្មក្នុងនោះរួមមានឈ្មោះ ប៊ុត ធារី មកពីប្រទេសបារាំងក្រោយមកបានរត់គេចខ្លួនទៅប្រទេសបារាំងវិញ បន្ទាប់ពីបែកធ្លាយព័ត៌មាននិងអៀ ចាន់ណា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទរួមគំនិតក្បត់។ នៅថ្ងៃទី១ ខែមិថុនានេះ អ្នកស្និទ្ធនឹងក្រុមប្រឆាំងបានទម្លាយផែនការដ៏ក្តៅគគុកមួយរបស់ក្រុមប្រឆាំងដែលពួក គេគ្រោងនឹងកៀរគរមនុស្សឱ្យបានជាង ៣ ម៉ឺននាក់ មកពីបណ្តាខេត្តនានាមកកាន់រាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ដើម្បីរួមនឹងកម្លាំងមានស្រាប់នៅរាជធានីភ្នំពេញ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា ខុសពីបណ្តាប្រទេសមួយចំនួន ប្រជាពលរដ្ឋខ្មែរបានផ្តល់ទំនុកចិត្តទទួលយកការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិ រហូតដល់ជាង៩០% នៃចំនួនប្រជាជនសរុប ១៦លាននាក់។ ដូច្នេះ យើងសង្ឃឹមថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស និងជួយសង្គ្រោះអាយុជីវិតប្រជាជនឆ្លងផុតពីគ្រោះភ័យវិបត្តិនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក៏នឹងបន្តទទួលបាននូវការគាំទ្រ និងការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់លើសពី៩០% ដូចជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងផងដែរ
-
បន្ទាប់ពីផែនការសម្ងាត់ប្រមូលមនុស្សបីម៉ឺននាក់មកអុកឡុកការបោះឆ្នោតត្រូវបែកធ្លាយ លោក ប៊ុត ធារី មនុស្សជំនិតរបស់ សមរង្ស៊ី រត់គេចខ្លួនចេញពីកម្ពុជាទៅបារាំងវិញ

តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន បានឱ្យដឹងថា គណបក្សនេះ បានទទួលផែនការសម្ងាត់ពីមេឧទ្ទាមក្រៅច្បាប់ សម រង្សី ឱ្យប្រមូលកម្លាំងពីបណ្តាខេត្តឱ្យឡើងភ្នំពេញឱ្យបានយ៉ាងតិចបីម៉ឺននាក់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនរាប់ពាន់គ្រឿងដើម្បីធ្វើសកម្មភាពអុកឡុករំខានដល់ដំណើរការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ប៉ុន្តែផែនការដ៏ពិសពុលនេះ ត្រូវបានបែកធ្លាយមុនពេលពួកគេចាប់ផ្តើម។ បន្ទាប់ពីបែកធ្លាយផែនការសម្ងាត់នេះ ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលជាមនុស្សជំនិតរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំងវិញ។ ការគេចខ្លួនយ៉ាងស្លន់ស្លោនេះ គឺកើតឡើងបន្ទាប់ពីផែនការអាក្រក់បែកការណ៍
-
ការបោះឆ្នោតជិតមកដល់៖ ប្រធាន គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ អញ្ជើញទៅបោះឆ្នោត

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសល់ត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
-
យុទ្ធនាការឃោសនា១១ថ្ងៃ៖ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា ឆ្នាំ២០២២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។ នេះបើយោងតាមរបាយការណ៍បូកសរុបប្រចាំថ្ងៃរបស់ គ.ជ.ប ដែល AMS ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។