-
អ្នកនាំពាក្យគណបក្សប្រជាជនអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមការឃោសនារបស់វិទ្យុពីក្រៅប្រទេស ដែលផ្ទុយពីការពិតនៅក្នុងកម្ពុជា

-
អ្នកវិភាគចៅចាក់ស្មុក៖ ចរិតក្បត់ជាតិ ការញុះញង់រើសអើងនិងការធ្វើនយោបាយបែបបោកប្រាស់ពលរដ្ឋនៅតែស្ថិតក្នុងចិត្ត និងជាយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំងជ្រុលនិយម

ប្រជាពលរដ្ឋខ្មែរត្រូវការថែរក្សាសាមគ្គីភាព បង្រួមបង្រួមជាតិ ក្នុងស្មារតីខ្មែរតែមួយ មិនត្រូវការការញុះញង់ បំបែកបំបាក់សាមគ្គីជាតិខ្មែរ និងស្អប់ខ្ពើមជាតិសាសន៍ និងប្រកាន់និន្នាការ នយោបាយឡើយ។ ចរិតនយោបាយញុះញង់ រើសអើងស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង និងបង្ហាញពីការបែកបាក់សង្គមនេះធ្លាប់បានកើតឡើងខ្លាំងនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ ២០១៧ ពេលដែលគណបក្សសង្គ្រោះជាតិដែលកើតចេញពីបរទេសរៀបចំឱ្យមានការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី (គណបក្សភ្លើងទៀនបច្ចុប្បន្ន) និងគណបក្សសិទ្ធិមនុស្សរួមគ្នា ក្រោយមកក្លាយជាអង្គការចាត់តាំងនយោបាយ និងជាប្រតិបត្តិករបដិវត្តន៍ពណ៌ នៅមានជីវិតនៅឡើយ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោជាអ្នកដឹកនាំផ្ទាល់ គឺរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់៣ធំៗ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែងនៃឱកាសទាំងនេះ សម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់ ៣ធំៗ គឺ១.ការពារសុខសនិ្តភាព ២.រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និង៣.ពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។
-
ពិធីប្រគល់-ទទួលលិខិតរបស់សម្តេចតេជោ ហ៊ុន សែន និងវីដេអូចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក”

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីប្រគល់-ទទួល លិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងវីដេអូបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» រវាងលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
-
គ.ជ.ប វាយតម្លៃពីសភាពការណ៍ទូទៅថ្ងៃទីដប់ នៃការឃោសនា គឺគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីដប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ បណ្ដាគណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតចំពោះគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា “មន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសភូមិ-ឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ”។
-
គ.ជ.ប ដឹកសម្ភារ ឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទៅកាន់គណ:កម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត

គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកសម្ភារឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានដូចជា បញ្ជីបោះឆ្នោតផ្លូវការ សន្លឹកឆ្នោតផ្លូវការ ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ ហិបឆ្នោត បន្ទប់សម្ងាត់ និងឯកសារផ្សេងទៀត ទៅកាន់គណ:កម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។ ការដឹកសម្ភារសម្រាប់បម្រើឱ្យការបោះឆ្នោត គឺដឹកចេញពីឃ្លាំងដាក់សម្ភាររបស់ គ.ជ.ប ដែលមានទីតាំងស្ថិតគីឡូម៉ែត្រលេខ៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។
-
ថ្ងៃទីប្រាំបួន នៃការឃោសនា៖ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់ ទៅតាមកម្មវិធីរបស់គណបក្សនយោបាយនីមួយៗ។
-
គ.ជ.ប សម្រេចអនុញ្ញាតជូនភ្ញៀវពិសេសសម្រាប់ពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែឧសភានេះ បានជម្រាបជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងបណ្ដាស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាទាំងអស់ថា គ.ជ.ប បានចេញសេចក្ដីសម្រេច លេខ១៧៩ គ.ជ.ប ស.ស.រ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
-
គ.ជ.ប ៖ ថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ បណ្ដាគណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗដែលគណបក្សនយោបាយបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។