-
អ្នកវិភាគចៅចាក់ស្មុក៖ ល្បិចក្រុម សម រង្ស៉ី អន្ទងព្រលឹងខ្មោចបក្សសង្គ្រោះជាតិ ដើម្បីពង្រឹងព្រលឹងបក្សភ្លើងទៀនត្រូវបានបកអាក្រាត

ដំរីស្លាប់មិនអាចយកចង្អេរមកបិទបាំងជិតឡើយ! ល្បិចកលរបស់ក្រុម សម រង្ស៉ី ក្នុងការដណ្តើមខ្មោចបក្សសង្គ្រោះជាតិ និងយកឈ្មោះ កឹម សុខា ទៅប្រើប្រាស់ដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន ក្នុងចេតនាកៀរគរកម្លាំងឱ្យគាំទ្រគណបក្ស ភ្លើងទៀនរបស់ខ្លួនត្រូវបានបកអាក្រាតបណ្តើរៗ។ ក្រុមសកម្មជនអតីតខ្មោចបក្សសង្គ្រោះជាតិដែលស្មោះស្ម័គ្រនឹងក្រុម កឹម សុខា បានចេញមុខបដិសេធការឃោសនាបោកប្រាស់ថា «គណបក្សភ្លើងទៀន និងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ» និងត្រូវបានចាត់ទុកថាជា «ពួកក្រុមអ្នកនយោបាយទុច្ចរិតនិងកេងប្រវ័ញ្ចនយោបាយដ៏ថោកទាប»។ ក្រុមអ្នកនយោបាយ ដែលរត់ទៅជ្រកក្រោមស្លាកគណបក្សភ្លើងទៀននេះ ក៏ត្រូវបានចាត់ទុកថាជា«ក្រុមបក្សប្រហារ»ដោយសារតែទណ្ឌិត សម រង្ស៉ី ស្ថាបនិកបក្សនេះ និងគេជឿថានៅតែជាអ្នកបញ្ជាសកម្មភាពនយោបាយបក្សភ្លើងទៀនរហូតមកទល់ពេលនេះ បានធ្វើបក្សប្រហារដើម្បីឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ដណ្តើមតំណែងពីកឹម សុខា វិញ ក្រោយចាញ់បោសគូថខោរឿងលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិទាំងតក់ក្រហល់ ហើយឥឡូវនេះ បានក្បត់អតីតដៃគូខ្លួនរត់មកធ្វើនយោបាយនៅគណបក្សភ្លើង ទៀនដោយបោះបង់ កឹម សុខា ចោលមកបង្កើតបន្ទាយនយោបាយថ្មីមួយដែលក្រុម កឹម សុខា ហៅថាជាក្រុមបក្សប្រហារដែរ។
-
គ.ជ.ប ៖ ឃោសនាថ្ងៃទី៥ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
-
គ.ជ.ប ណែនាំប្រាំចំណុចដល់គណបក្សនយោបាយ ឬ/និងបេក្ខជនឈរឈ្មោះ ក្នុងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី២៥ ខែឧសភានេះ បានធ្វើការកត់សម្គាល់ថាផ្អែកតាមប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនាបោះឆ្នោតត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការចាប់ផ្តើមយុទ្ធនាការនេះ ដោយមានការសម្របសម្រួល និងផ្តល់កិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់បានធ្វើសកម្មភាពឃោសនាតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួនតាមលទ្ធភាពស្របតាមកម្មវិធីដែលបានកំណត់ និងក្នុងបរិយាកាសមានសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។
-
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក»

តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី (HASEBE Tsuyoshi) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់មកពីបណ្ដាប្រទេសអាស៊ីដ៏ទៃទៀត ថ្លែងសុន្ទរកថាក្នុងសន្និសីទ អន្តរជាតិ លើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់រូបវ័ន្តផង និង តាមប្រព័ន្ធអនឡាញផង នៅថ្ងៃទី ២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសពីប្រទេសស្វីស អំពីការវិវត្តដ៏ល្អនៅកម្ពុជា

-
គ.ជ.ប ៖ សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីបួនបានប្រព្រឹត្តទៅដោយរលូន

-
ឯកអគ្គរាជទូតហូឡង់វាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា

ឯកឧត្តម Remco Johannes va Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការរៀបចំជាប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ។
-
មេបញ្ជាការកងទ័ពជើងគោកជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ

-
បីថ្ងៃ នៃការឃោសនា៖ គណៈកម្មការឃុំសង្កាត់រៀបចំ ការបោះឆ្នោត ទទួលបានបណ្តឹងចំនួន១៨

រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណទ្តិទី៥ ឆ្នាំ២០២២ គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត បានទទួលបណ្តឹងចំនួន១៨បណ្តឹង ដោយក្នុងបណ្តឹងទាំងនោះ ប្តឹងទៅគណៈកម្មាការឃុំសង្កាត់រៀបចំ ការបោះឆ្នោតសុំឲ្យផ្តន្ទាទោស។ បណ្តឹងទាំង១៨ គឺប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជា ចំនួន ១៤បណ្តឹង ប្តឹង ដោយអាជ្ញាធរ១បណ្តឹង ប្រជាពលរដ្ឋ១បណ្តឹង ប្រធានគណបក្សប្រជាជនកម្ពុជាឃុំ១បណ្តឹង និងគណបក្សភ្លើងទៀន ១បណ្តឹង។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ទំនុកចិត្តមិនអាចសាងឡើងត្រឹមតែមួយថ្ងៃ ឬមួយរយៈពេលនោះទេ វាទាមទារពេលវេលា និងឆន្ទៈ

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែឧសភានេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរថា ទំនុកចិត្ត ក្តីស្រលាញ់ និងការគាំទ្រដែលប្រជាពលរដ្ឋផ្តល់ជូនគណបក្សប្រជាជនកម្ពុជាយើង មិនអាចកើតមានឡើយប្រសិនបើថ្នាក់ដឹកនាំមូលដ្ឋានយើងមិននៅជាប់ជាមួយពួកគាត់ជាប្រចាំ ដឹងសុខដឹងទុក្ខ រួមដំណើរជាមួយគ្នា និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ឱ្យបានទាន់ពេលវេលា។