Category: Politico 360

  • ព្រឹទ្ធសភាប្រជុំពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរ នៅថ្ងៃទី១៨ ខែឧសភា

    ព្រឹទ្ធសភាប្រជុំពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរ នៅថ្ងៃទី១៨ ខែឧសភា

    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈសំខាន់ៗចំនួនពីរ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ និងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ 

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ 

    ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ ដែលស្តែងចេញតាមរយៈការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិរន្តរ៍។

  • អ្នកវិភាគចៅចាក់ស្មុក៖ សម្តេចតេជោសែនបានកសាងកិត្យានុភាពជាតិដ៏ល្បីរន្ទឺនៅលើសកលលោក បង្កើតមោទកភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក 

    អ្នកវិភាគចៅចាក់ស្មុក៖ សម្តេចតេជោសែនបានកសាងកិត្យានុភាពជាតិដ៏ល្បីរន្ទឺនៅលើសកលលោក បង្កើតមោទកភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក 

    កម្ពុជាក្នុងសម័យតេជោសន្តិភាពបានបង្កើតនូវកំណត់ត្រាស្នាដៃជាប្រវត្តិសាស្ត្រថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកការទូតប្រកបដោយទេពកោស្យ បាននាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់កម្ពុជានៅអំឡុងពេលនៃដំណើរទស្សនកិច្ចនៅលើទឹកដីសហរដ្ឋអាម៉េរិកពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ នោះគឺភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិកនាថ្ងៃទី១២ និងទី១៣ ខែឧសភា និងការទទួលបានការស្វាគមន៍ ការគោរពស្រឡាញ់និងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក និងកាណាដាដែលខំស្កាត់មកពីគ្រប់ទិសទីដើម្បីស្វាគមន៍និងបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ 

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ 

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)​ បានមានប្រសាសន៍បញ្ជាក់ថា​ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋតាមរយ:ការអនុវត្តជាក់ស្ដែងនៅតាមគោលដៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩​ ដោយមានការចូលរួមពីសប្បុរសជន កងកម្លាំង អាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធធ្វើឱ្យយើងទទួលបានភាពជោគជ័យមកដល់ពេលនេះ។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោ បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស 

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោ បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស 

    ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែង ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាមសម្តេចតេជោ ជាប្រធានអាស៊ាន ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការទទួលរាក់ទាក់ដ៏ស្និទ្ធស្នាលពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា រាប់ពាន់នាក់។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ  

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ  

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា​ ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវ ដូចដែលបានធ្វើកន្លងមកហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

  • ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតត្រូវ​បាន​ គ.ជ.ប យកមកធ្វើតេស្តបង្ហាញពីគុណភាពដល់ភាគីពាក់ព័ន្ធ 

    ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតត្រូវ​បាន​ គ.ជ.ប យកមកធ្វើតេស្តបង្ហាញពីគុណភាពដល់ភាគីពាក់ព័ន្ធ 

    ទឹកខ្មៅលុបមិនជ្រះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បញ្ជាទិញពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដប សម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ត្រូវបានយកមកធ្វើតេស្តដើម្បីបង្ហាញអំពីគុណភាពនៃទឹកខ្មៅ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្តីការ គ.ជ.ប។ ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ។

  • អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន 

    អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន 

    លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក បានគោរពកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ។

  • អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះសម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត

    អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះសម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត

    អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១២ ខែឧសភានេះថា តាមរយៈការជ្រលក់ម្រាមដៃចូលទៅក្នុងដបដើម្បីបញ្ជាក់អំពីការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាវិធានការសំខាន់មួយដែលបានកំណត់នៅក្នុងច្បាប់ នេះគឺជាចំណុចមួយដែលចង់បញ្ជាក់អំពីការជ្រលក់ទឹកខ្មៅលុបមិនជ្រះ បន្ទាប់ពីអ្នកមានឈ្មោះបោះឆ្នោតបានទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិប។ ប៉ុន្តែលក្ខខណ្ឌសំខាន់មួយទៀត គឺការធានាថា ប្រជាពលរដ្ឋតែម្នាក់គត់នឹងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតែមួយកន្លែង។ ទឹកខ្មៅលុបលាងមិនជ្រះជាផ្នែកមួយដែលបានកំណត់នៅក្នុងច្បាប់ដែលតម្រូវឱ្យ គ.ជ.ប ប្រើប្រាស់សម្រាប់ការបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់បោះឆ្នោតបានតែមួយដង។

  • ប្រមុខការពារជាតិកម្ពុជាឆ្លើយចំពោះការចោទប្រកាន់ថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺគ្មានការពិត

    ប្រមុខការពារជាតិកម្ពុជាឆ្លើយចំពោះការចោទប្រកាន់ថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺគ្មានការពិត

    រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់សាជាថ្មីថា ការចោទប្រកាន់របស់បរទេសមួយចំនួនថា នៅមូលដ្ឋានសមុទ្ររាមមានកងទ័ពបរទេស គឺជាការចោទប្រកាន់គ្មានការពិតនោះទេ។ សម្តេចបានអះអាងថា ក្នុងរដ្ឋធម្មនុញ្ញមាត្រា៥៣ គឺបាននិយាយច្បាស់ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិនៅក្នុងការទទួលយកជំនួយយោធាជាសម្ភារ ជាអាវុធ ការហ្វឹកហ្វឺនសព្វបែបយ៉ាងទាំងអស់។ កម្ពុជាមិនមានអ្វីដែលត្រូវបិទបាំងទេ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកនៅរាម។ កន្លងមកនេះ មានការចោទប្រកាន់ទៅតាមអ្វីដែលគេចង់និយាយ គឺគេចេះតែនិយាយទៅ។ ក៏ប៉ុន្តែរឿងពិតជាក់ស្តែង អ្នកខ្លះមានបំណងចង់ទៅមើលមូលដ្ឋានកងទ័ពជើងទឹកនៅរាម ហើយកម្ពុជាបើកចំហឱ្យទៅមើលដោយមិនមានការលាក់បាំងអ្វីទេ។