-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាមពិតជាបានយល់ច្បាស់នូវការឈឺចាប់ និងការភ័យខ្លាច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សង្គ្រាម ជាពិសេសក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ៧០ ដែលបានបង្កនូវវិនាសកម្ម និងការបំផ្លិចបំផ្លាញធំធេងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាផងដែរ និងដែលបានបន្តនៅរស់រានមានជីវិតមកទល់បច្ចុប្បន្ន ពិតជាបានយល់ច្បាស់ណាស់នូវការឈឺចាប់ និងការភ័យខ្លាចទាំងនោះ ជាពិសេសអំពីតម្លៃនៃសន្តិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ន ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមជាមួយនឹងកិត្តិយស និងកិត្យានុភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងសាកលលោក។
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ឯកសារគោលនយោបាយការពារជាតិ ដែលហៅថា សៀវភៅសការពារជាតិ បានផ្តល់តម្លៃនិងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ មានជាកម្រងផែនការយុទ្ធសាស្ត្ររយៈពេលវែងដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវអនុលោមទៅតាមគោលនយោបាយនេះ។
-
មេបញ្ជាការកងទ័ពជើងគោកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២១-២០២២ នៅវៀតណាម

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។
-
ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី …

ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំសូមបរមរាជានុញ្ញាតថ្លែង អំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង ភរិយានៃសពនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្អូនប្រុសនៃសពព្រមទាំង ក្រុមគ្រួសារ សាច់ញាតិទាំងអស់នៃសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។
-
ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ៖ សេចក្តីសម្រេចរបស់សភាអឺរ៉ុប គឺជាការបំភ្លៃ លំអៀង មានចរិតនយោបាយ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានឡើងថ្លែងក្នុងរដ្ឋសភានាព្រឹកថ្ងៃទី១១ ខែឧសភានេះថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប ដែលបានចេញកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ គឺជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការ គោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗ ដែលពាក់ព័ន្ធនឹងកម្ពុជាមានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។ សភាអឺរ៉ុបបែរជាផ្អែកទាំងស្រុងតែទៅលើប្រភពព័ត៌មានដែលគ្មានការបញ្ជាក់ច្បាស់លាស់ ផ្តល់ដោយអ្នកនយោបាយឆ្វេងនិយម និងពួកប្រជាកលនិយម សកម្មជននយោបាយជ្រុលនិយម និងអង្គការសិទ្ធិមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាល
-
សម្តេចប្រធានរដ្ឋសភា៖ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនឹងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវនឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ។
-
រដ្ឋសភាកម្ពុជាថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបជាការបំភ្លៃ មានចរិតនយោបាយ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប “ស្ដីពីការបង្ក្រាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា” ដែលបានអនុម័តកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ និងបានប្រកាសច្រានចោលសេចក្តីសម្រេចនេះទាំងស្រុង និងបានហៅសេចក្តីសម្រេចនេះ ជាការបំភ្លៃ ការលំអៀង មានចរិតនយោបាយ ប្រកាន់ភាគីម្ខាងៗ និងខ្វះការគោរពដល់រដ្ឋអធិបតេយ្យ។ សេចក្តីសម្រេចនេះ និងសេចក្តីសម្រេចមុនៗដែលពាក់ព័ន្ធនឹងកម្ពុជា មានចេតនាមើលរំលងវឌ្ឍនភាពនៃកំណែទម្រង់លើផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសទាំងស្រុង។
-
អ្នកវិភាគ៖ កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក គឺជាវេទិកាដ៏មានសារៈសំខាន់ដែលអាស៊ានចាំបាច់បង្ហាញនូវជំហររបស់ខ្លួនចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៃប្រទេសមហាអំណាច

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបាន បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ពិតជាមានសារៈសំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការលើកកម្ពស់ភាពជាដៃគូរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាន។ កិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយដែលអាស៊ានចាំបាច់ត្រូវយកឱកាសនេះ បង្ហាញនូវជំហររបស់ខ្លួនឱ្យបានច្បាស់លាស់ចំពោះការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ នៃមហាយក្សទាំងអស់។
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

ក្រសួងការបរទេសកម្ពុជាបានប្រកាសនៅព្រលប់ថ្ងៃទី០៩ ខែឧសភានេះ ឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពពិធី បញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។