-
អ្នកនាំពាក្យគ.ជ.ប៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៥,៣លានសំឡេង

អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ ប្រាប់ AMS នៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះថា គណបក្សនយោបាយចំនួនបួនដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺ១.គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥.៣៣៧.៧៥៤ សំឡេងគិតជាភាគរយស្មើ ៧៤,៣២ភាគរយ។ ២. គណបក្សភ្លើងទៀន ទទួលបាន ១.៦១០.៤៣៤សំឡេង ស្មើ ២២,២៦ភាគរយ។ ៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៩១.៧៩៣សំឡេង ស្មើ ១,២៧ភាគរយ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ៦៣.៩៤៧សំឡេ ស្មើ ០,៨៨ភាគរយ។ ចំណែកគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេង ៣៣.៣០៥សំឡេង ស្មើ ០,៥២ភាគរយ។
-
អ្នកវិភាគចៅចាក់ស្មុក៖ គណបក្សភ្លើងទៀនគួរកុំព្យាយាមប្រើប្រាស់ល្បិចកលទុច្ចរិតដូចឆ្នាំ២០១៣ និងគួរទទួលស្គាល់បរាជ័យដ៏អាម៉ាស់ភ្លូកទឹកភ្លូកដីរបស់ខ្លួន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ៥ មិថុនា

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានបិទបញ្ចប់ក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគៀបសង្កត់ណាមួយឡើយ។ ប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៧៧,៩១% បានអញ្ជើញទៅបោះឆ្នោត ដោយក្តីសប្បាយរីករាយ និងបានធ្វើការសម្រេចចិត្តក្នុងបន្ទប់សម្ងាត់ដើម្បីជ្រើសរើសគណបក្សនិងបេក្ខជនដែលខ្លួនស្រឡាញ់ពេញចិត្ត និង ជឿជាក់សម្រាប់ការដឹកនាំ គ្រប់គ្រង ផ្តល់សេវានិងបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ឃុំសង្កាត់របស់ខ្លួន។ លទ្ធផលបឋម បង្ហាញថាគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់នៅទាំង ២៥ ខេត្តរាជធានីនៃប្រទេសកម្ពុជា។
-
គណបក្សនយោបាយចូលរួមប្រកួតប្រជែង ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ អាចទទួលយកបាន

គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូនគ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយបានកើតឡើងនោះទេ និងអាចទទួលយកបាន។
-
បិទបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយជោគជ័យ

-
អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ពុំមានភាពមិនប្រក្រតីកើតឡើងនោះទេ

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់AMSនៅមុននេះបន្តិច ថា គិតត្រឹមពេលនេះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះនៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង២៣.៦០២ ការិយាល័យ ពុំទាន់មានបញ្ហានៃភាពមិនប្រក្រតីកើតឡើង។
-
ខេត្តតាកែវគិតត្រឹមម៉ោង១២ប្រជាពលរដ្ឋជាង៦៩ភាគរយបានអញ្ជើញមកបោះឆ្នោត

-
មន្ត្រីគ.ជ.ប៖គិតត្រឹមម៉ោង១១ក្នុងក្របខណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋបានចេញមកបោះឆ្នោតចំនួន៥៦,១៧ភាគរយ

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងជាប្រធាន ប្រតិកម្មព័ត៌មានគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS មុននេះបន្តិចថា គិតត្រឹមម៉ោង១១ ថ្ងៃទី៥ខែមិថុនាឆ្នាំ ២០២២នេះ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួន ៥៦,១៧ភាគរយ។ លោកបានបញ្ជាក់ថា ពុំមានអ្វីរំខានដល់ដំណើរការបោះឆ្នោតនេះទេ។
-
មន្រ្តីគ.ជ.ប៖មិនមានករណីសកម្មជនចូលអុកឡុកការិយាល័យបោះឆ្នោតទេ,វិដេអូដែលបង្ហោះគឺជាវិដេអូចាស់

-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចាប់ផ្តើម

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល។ ប្រជាពលរដ្ឋបានឈរតម្រង់ជួរតាមលំដាប់លំដោយ ដើម្បីចូលទៅក្នុងការិយាល័យបោះឆ្នោត ក្នុងការបោះឆ្នោតជូនគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដោយមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមសង្កេតការណ៍អំពីដំណើរការនៃការបោះឆ្នោត។
-
គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដល់ម៉ោង១២យប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិថា គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង៨:០០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖