Category: Politico 360

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពមានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតា គេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែងច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីកឱកាសសម្រាប់ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។

  • អ្នកនាំពាក្យក្រសួងព័ត៌មានទាត់ចោលចំពោះការចោទប្រកាន់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

    អ្នកនាំពាក្យក្រសួងព័ត៌មានទាត់ចោលចំពោះការចោទប្រកាន់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

    អ្នកនាំពាក្យក្រសួងព័ត៌មាន បានបដិសេធ និងច្រានចោលចំពោះការលើកឡើងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថា នៅប្រទេសកម្ពុជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានរងការដៅជាមុខសញ្ញា និងសេរីភាពសារព័ត៌មានរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនោះ គឺជាការលើកឡើងដែលពុំមានការពិត និងពុំត្រឹមត្រូវនោះទេ។

  • សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់អូរឬស្សីទី២  

    សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់អូរឬស្សីទី២  

    មានប្រសាសន៍សំណេះសំណាល សម្តេចភក្តីបានសាកសួរសុខទុក្ខអំពីស្ថានភាពការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាមន្ត្រី ជាកងម្លាំងនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារបានកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីកងកម្លាំងនិងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ ហើយបានយកចិត្តទុកដាក់ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យបរិស្ថានផងដែរ។

  • មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន 

    មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន 

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី 

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី 

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលគណៈប្រតិភូ សហគ្រាសធុនតូច និងមធ្យម មកពីប្រទេសម៉ាឡេស៊ី ចំនួន៥៣រូប កាលពីម្សិលមិញ ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ សម្រាប់អាជីវកម្ម និងការវិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ម៉ាឡេស៊ី គឺនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខបី ក្នុងចំណោមប្រទេសអាស៊ាន បើគិតពីតម្លៃវិនិយោគទុននៅកម្ពុជា។

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩​ នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន​ទេ​ពកោសល្យ​​ខ្ពស់របស់សម្តេចតេជោ 

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩​ នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន​ទេ​ពកោសល្យ​​ខ្ពស់របស់សម្តេចតេជោ 

    ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា​ ភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មាន​ទេ​ពកោសល្យ​​ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួមដោយប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល់​ការ​ណែនាំ​របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ កត្តាទាំងនេះ​បង្ហាញ​អំពី​ភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ នាំឱ្យយកឈ្នះសត្រូវដែលមើលពុំឃើញ​​ហើយកាច​សាហាវ​មួយ​នេះ ហើយកម្លាំង​សាមគ្គីភាពដ៏រឹងមាំនេះនឹងបន្តយូរអង្វែងទៅទៀតក្រោមការដឹកនាំរបស់សម្តេចតេជោ និង​គណបក្ស​ប្រជាជន​​កម្ពុជា។

  • លោកជំទាវ ពេជ ចន្ទមុន្នី៖ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខប្រពលរដ្ឋគ្រប់ទីកន្លែង 

    លោកជំទាវ ពេជ ចន្ទមុន្នី៖ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខប្រពលរដ្ឋគ្រប់ទីកន្លែង 

    លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ព្រោះអណ្តូងទឹកទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសនៅក្នុងបរិបទនៃជម្ងឺកូវីដ-១៩នេះ ដោយទឹកស្អាតបានជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានសុខភាពល្អជៀសផុតពីជំងឺទាំងឡាយទាំងពួងបាន។

  • សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម

    សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

  • ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដឹកនាំ​កសាង​និង​អភិវឌ្ឍ​ប្រទេស​សម្រេច​សមិទ្ធផល​ធំៗច្រើនជាងគេ​បំផុត

    ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដឹកនាំ​កសាង​និង​អភិវឌ្ឍ​ប្រទេស​សម្រេច​សមិទ្ធផល​ធំៗច្រើនជាងគេ​បំផុត

    ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​ថ្នាក់កណ្តាល​បាន​បញ្ជាក់ថា “​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​តែមួយគត់​ដែល​បាន​ដឹកនាំ​កសាង និង​អភិវឌ្ឍ​ប្រទេស​ដោយ​សម្រេច​សមិទ្ធផល​ធំៗ​ច្រើនជាងគេ​បំផុត ដោយ​ឈរលើ​គោលការណ៍ “​អ្វីៗ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​”​។ សមិទ្ធផល​ទាំងអស់​របស់រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​កើតមានឡើង​ដោយ​ចៃដន្យ​នោះទេ​។ ជាក់ស្តែង​ណាស់ គឺជា​ផ្លែផ្កា​នៃ​កត្តា​អ្នកដឹកនាំ ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​បុព្វហេតុ​បម្រើប្រជាពលរដ្ឋ​ គិតគូរ​ដល់​ប្រយោជន៍​ជាតិ​ជាធំ និង​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ទទួលបាន​ជីវភាព​រស់នៅ​ថ្លៃថ្នូរ​”​។

  • ឯកឧត្តម ហ៊ុន ម៉ានី៖ អគារស្នាក់ការ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រសិទ្ធិនាមថាអគារ «តេជោបូព៌ា» នឹងក្លាយជាអគារពហុបំណង

    ឯកឧត្តម ហ៊ុន ម៉ានី៖ អគារស្នាក់ការ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រសិទ្ធិនាមថាអគារ «តេជោបូព៌ា» នឹងក្លាយជាអគារពហុបំណង

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា មិនខុសពី ស.ស.យ.ក. ខេត្តផ្សេងៗនោះទេ អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រសិទ្ធិនាមថាអគារ «តេជោបូព៌ា» នេះ នឹងក្លាយជាអគារពហុបំណង ដែលមិនត្រឹមតែជាការិយាល័យរដ្ឋបាលប៉ុណ្ណោះទេ តែក៏ជាកន្លែងសម្រាប់យុវជន ដើម្បីទទួលបាននូវឱកាសនានា ទាំងការសិក្សា បណ្តុះបណ្តាល និងការចូលរួមសកម្មភាពសង្គម ព្រមទាំងកម្មវិធីជួបជុំផ្សេងៗ ដែលបម្រើប្រយោជន៍ដល់យុវជន និងសង្គមជាតិ។