-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖គណបក្សដែលល្អបំផុតគឺគណបក្សប្រជាជនកម្ពុជាដែលតែងបានផ្តល់ នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ

នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន។ ប៉ុន្តែយើងមិនត្រូវបោះឆ្នោតដើម្បីតែប្រយោជន៍របស់គណបក្សណាមួយនោះឡើយ។ គណបក្សនយោបាយគ្រាន់តែជាបេក្ខភាពដើម្បីបម្រើរាស្ត្រតែប៉ុណ្ណោះ។ ដូច្នេះ គឺជាការចាំបាច់ណាស់ដែលយើងត្រូវបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។
-
យុទ្ធនាការឃោសនា៦ថ្ងៃ ៖ មានពាក្យបណ្តឹងចំនួន ៣៣ ត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយនិងកំពុងធ្វើការដោះស្រាយ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ចាប់ពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ ពោលគឺចាប់ពីថ្ងៃទី២១-២៦ ខែឧសភាឆ្នាំ២០២២ មានពាក្យបណ្ដឹងចំនួន ៣៣ ហើយត្រូវបានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបានដោះស្រាយ និងកំពុងធ្វើការដោះស្រាយពាក្យបណ្តឹងទាំងនោះទៅតាមនីតិវិធី។
-
អ្នកវិភាគចៅចាក់ស្មុក៖ គ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងតួនាទីស្នូលការពារសន្តិភាព បម្រើប្រជាពលរដ្ឋ អភិវឌ្ឍជាតិឱ្យរីកចម្រើនក្នុងសេចក្តីថ្លៃថ្នូរ និងមោទកភាពជាតិ

រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៧ ថ្ងៃហើយ ហើយប្រជាពលរដ្ឋខ្មែរ បានឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ មានភាពចាស់ទុំនយោបាយ ពោរពេញដោយបទពិសោធក្នុងការកសាង អភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ
-
ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានទទួលនូវសមិទ្ធផលដ៏ អស្ចារ្យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាបានបើកដំណើរការពេញលេញឡើងវិញ។ ជាពិសេសក្នុងរយៈកាលថ្មីៗនេះ មិនមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើយ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោតម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា កត្តាជោគជ័យនៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកដោយកត្តា០២យ៉ាង ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយតម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត។ សម្តេចមានចក្ខុវិស័យវែងឆ្ងាយ ហើយបានប្រមើលមើលតាំងតែពីដើមដំបូងនៃស្ថានការណ៍រីករាលដាលនៃជំងឺនេះ ដោយបានកំណត់ទុកថា មានតែការចាក់ថ្នាំវ៉ាក់សំាងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការរីករាលដាលបាន។
-
គ.ជ.ប៖ ថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាប្រព្រឹត្តទៅមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

-
អ្នកនាំពាក្យ ៖ គណបក្សប្រជាជនកម្ពុជាមានស្នាដៃកសាងអភិវឌ្ឍន៍ប្រទេស ក្នុងការបម្រើជាតិ និងប្រជាជន

គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចរាប់សិបឆ្នាំមកហើយ ។ ខ្លឹមសារកម្មវិធីនយោបាយមិនមានអ្វីប្រែប្រួលទេ ។បន្តកែលំអកម្មវិធីនយោបាយដែលបានដាក់ចេញ និងបានអនុវត្តរួចហើយឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងមានប្រសិទ្ធភាពក្នុងការកសាងអភិវឌ្ឍន៍ប្រទេស ភូមិ ឃុំ សង្កាត់របស់យើង ឲ្យកាន់តែមានលក្ខណៈល្អប្រសើរជាងរយៈពេលកន្លងទៅនេះ និងកែលំអចំណុចណាដែលខ្វះខាត ចំណុចណាដែលមិនទាន់សុក្រឹតភាព ធ្វើយ៉ាងម៉េចឲ្យមានសុក្រឹតភាព។
-
ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាស្ម័គ្រចិត្តបម្រើប្រជាជន សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានស្មារតីស្រលាញ់ និងគោរពដល់ប្រជាជនខ្មែរ និងស្ម័គ្រចិត្តបម្រើប្រជាជនអស់ពីចិត្ត ពីថ្លើម ប្រកបដោយគុណធម៌ សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន ដែលនេះក៏ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរតាំងពីបុរាណកាលមកម្លេះ។ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលច្បាស់លាស់ និងអាចធានាវឌ្ឍនភាពយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។
-
អ្នកវិភាគចៅចាក់ស្មុក៖ ល្បិចក្រុម សម រង្ស៉ី អន្ទងព្រលឹងខ្មោចបក្សសង្គ្រោះជាតិ ដើម្បីពង្រឹងព្រលឹងបក្សភ្លើងទៀនត្រូវបានបកអាក្រាត

ដំរីស្លាប់មិនអាចយកចង្អេរមកបិទបាំងជិតឡើយ! ល្បិចកលរបស់ក្រុម សម រង្ស៉ី ក្នុងការដណ្តើមខ្មោចបក្សសង្គ្រោះជាតិ និងយកឈ្មោះ កឹម សុខា ទៅប្រើប្រាស់ដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន ក្នុងចេតនាកៀរគរកម្លាំងឱ្យគាំទ្រគណបក្ស ភ្លើងទៀនរបស់ខ្លួនត្រូវបានបកអាក្រាតបណ្តើរៗ។ ក្រុមសកម្មជនអតីតខ្មោចបក្សសង្គ្រោះជាតិដែលស្មោះស្ម័គ្រនឹងក្រុម កឹម សុខា បានចេញមុខបដិសេធការឃោសនាបោកប្រាស់ថា «គណបក្សភ្លើងទៀន និងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ» និងត្រូវបានចាត់ទុកថាជា «ពួកក្រុមអ្នកនយោបាយទុច្ចរិតនិងកេងប្រវ័ញ្ចនយោបាយដ៏ថោកទាប»។ ក្រុមអ្នកនយោបាយ ដែលរត់ទៅជ្រកក្រោមស្លាកគណបក្សភ្លើងទៀននេះ ក៏ត្រូវបានចាត់ទុកថាជា«ក្រុមបក្សប្រហារ»ដោយសារតែទណ្ឌិត សម រង្ស៉ី ស្ថាបនិកបក្សនេះ និងគេជឿថានៅតែជាអ្នកបញ្ជាសកម្មភាពនយោបាយបក្សភ្លើងទៀនរហូតមកទល់ពេលនេះ បានធ្វើបក្សប្រហារដើម្បីឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ដណ្តើមតំណែងពីកឹម សុខា វិញ ក្រោយចាញ់បោសគូថខោរឿងលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិទាំងតក់ក្រហល់ ហើយឥឡូវនេះ បានក្បត់អតីតដៃគូខ្លួនរត់មកធ្វើនយោបាយនៅគណបក្សភ្លើង ទៀនដោយបោះបង់ កឹម សុខា ចោលមកបង្កើតបន្ទាយនយោបាយថ្មីមួយដែលក្រុម កឹម សុខា ហៅថាជាក្រុមបក្សប្រហារដែរ។
-
គ.ជ.ប ៖ ឃោសនាថ្ងៃទី៥ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សភាពការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។