-
គ.ជ.ប បង្ហាញចំនួនអ្នកសង្កេតការណ៍ជាតិដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន៤ ដែលបានដាក់ពាក្យស្នើសុំជាអ្នកសង្កេតការណ៍ សរុបចំនួន ៧.៤០០ រូប ក្នុងនោះស្ត្រី សរុបចំនួន ៤.២៤៥ រូប ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ នេះ បើយោតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អាជីពជាយោធិន គឺបូជាសម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។ ការបញ្ជាក់នេះ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលដែលត្រូវបានកសាងក្នុងឆ្នាំ២០២០-២០២១ នៅក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។
-
ជំនួបសម្តេចក្រឡាហោម ស ខេង ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន

-
រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍ស្តីពីវិវាទការងារ នៅក្រុមហ៊ុនណាហ្គាវើលដ៍

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ស្តីពីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។ នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។
-
ដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់៖ បណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៥ ខែមីនានេះថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបានពាក់ព័ន្ធនឹងការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន១៥២ បណ្តឹង។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភដោយសារអត្រាចាក់វ៉ាក់សាំងមានកម្រិតខ្ពស់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាអបអរសាទរចំពោះលោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិ

នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចោទសួរថា តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ចាប់តាំងពីឆ្នាំ២០០៦មក? ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ពិសេសដែរនោះ គឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»នេះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អ អ្វីអាក្រក់។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចូលចតរបស់នាវាស្វ័យការពារជប៉ុន បង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការចូលចតរបស់នាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជាជាលើកដំបូង។
-
តំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ប្រាំបីនាក់ ត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងមនុស្សប្រាំបីនាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ នេះបើតាមដីកាបង្គាប់ឱ្យដោះលែងរបស់សាលាដំបូង។ មនុស្សទាំងប្រាំបីនាក់ ដែលត្រូវបានដោះលែងនេះមាន៖ ទី១.ឈ្មោះ ឈឹម ស៊ីថរ ទី២.ឈ្មោះ រី សុវណ្ណឌី ទី៣.ឈ្មោះ ស៊ុន ស្រីពេជ្រ ទី៤.ឈ្មោះ ហៃ សុភាព ទី៥.ឈ្មោះ ឃ្លាំង សុបិន្ដ ទី៦.ឈ្មោះ ទូច សិរីមាស ទី៧. ឈ្មោះ សុខ ណារិទ្ធ និងទី៨.ឈ្មោះ ឈឹម សុខន។