-
បន្ទាប់ពីបញ្ចប់ទស្សនកិច្ច៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងធ្វើសន្និសីទកាសែតពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម នៅប្រទេសមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការធ្វើសន្និសីទកាសែតនេះ បន្ទាប់ពីឯកឧត្តមបានបញ្ចប់ទស្សនកិច្ចនៅមីយ៉ាន់ម៉ា។
-
ប៉ូលិសយកលិខិតឱ្យដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក បិទនៅសាលាសង្កាត់ចង្រែលើ

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបានយកលិខិតជូនដំណឹងពីសាលក្រមផ្តន្ទាទោស សម រង្ស៊ី និងបក្ខពួក មានដូចជា មួរ សុខហួរ, ជូឡុង សូមូរ៉ា, តុ វ៉ាន់ចាន់, នុត រំដួល, ហូរ វ៉ាន់, អេង ឆៃអ៊ាង ដាក់ពន្ធនាគារក្នុងម្នាក់កំណត់១០ឆ្នាំ ពីបទរួមគំនិតក្បត់ បទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និងអំឡុងពេលបន្តបន្ទាប់ ទៅបិទនៅសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
-
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានក្រុមការងារ ស្តីពីជំនួយមនុស្សធម៌អាស៊ាន និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
-
ទស្សនកិច្ចលើកដំបូង ៖ ឯកឧត្តម ប្រាក់ សុខុន ជួបជាមួយឯកឧត្តម មីង អោងឡាំង ផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្តនិងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ានិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាគឺមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនាតបតាមការអញ្ជើញរបស់ក្រុមប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
-
អ្នកវិភាគមួយរូបបញ្ចេញទស្សនៈជុំវិញដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់មីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូ ជាការយល់ឃើញរបស់លោករឿងសំខាន់ដែលជារបៀបវារៈអាទិភាពបំផុត គឺការបញ្ឈប់នៅអំពើហិង្សានានាដែលមាន នៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីឈានទៅរកការចរចាឬការសម្របសម្រួលខាងនយោបាយណាមួយដែលមានលក្ខណៈទូលំទូលាយ (ចំណុចសំខាន់ទី១)។ ចំណុចសំខាន់ទី២. ការពិភាក្សាទៅលើលទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌តាម រយៈមជ្ឈមណ្ឌលមនុស្សធម៌អាស៊ានគឺជារឿងសំខាន់បំផុតដែលប្រជាជនមីយ៉ាន់ម៉ាកំពុងតែត្រូវការក៏ដូចជាវ៉ាក់សាំងបង្ការវីរុសកូវីដ។
-
លោកបណ្ឌិត គិន ភា ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជាមានលក្ខណៈជាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានមានប្រសាសន៍ប្រាប់ AMS ថា ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនមកកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនង រវាង ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យជាពិសេសសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ហើយកម្ពុជា និងជប៉ុន មានទំនាក់ទំនង នឹងគ្នាជាយូរអង្វែងមក ហើយ និងមានប្រវត្តិទំនាក់ទំនងជាផ្លូវនៃប្រទេសទាំងពីរតាំងពីឆ្នាំ១៩៥៣ ។
-
សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្ដមនាយករដ្ឋមន្ត្រី គីស៊ីដា បានមានជំនួបកំពូលជាមួយគ្នា និងបានទទួលស្គាល់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ គឺស្ថិតក្នុងកម្រិតល្អបំផុតដែលពុំធ្លាប់មាន។ ជាងនេះទៅទៀត ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ដូចជា បញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ា។ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកនូវទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ៕
-
នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
-
នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់អត់ធ្មត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់ឱ្យធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្ដើមដំណើរការចរចាសម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី ដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ដំណាក់កាលអភិវឌ្ឍដូចបច្ចុប្បន្ននេះរួចហើយ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏នៅបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខ ហើយបើទោះជាជួបបញ្ហាប្រឈមច្រើនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង០២ឆ្នាំកន្លងមកនេះ ក៏រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះវិបត្តិនេះរហូតជោគជ័យគួរជាទីមោទនៈ ជាពិសេសអាទិភាពសំខាន់ចាំបាច់បំផុត គឺការការពារអាយុជីវិតប្រជាពលរដ្ឋ តាមរយៈការស្រោចស្រពវ៉ាក់សាំង ព្រមជាមួយនឹងការរៀបចំទីតាំងព្យាបាលរបស់រដ្ឋនៅទូទាំងប្រទេសដោយមានការទំនុកបម្រុងថ្នាំសង្កូវ និងអាហារហូបចុកបរិបូរគ្រប់គ្រាន់។