-
តុលាការនឹងបើកសវនាការកាត់ទោសមេឧទ្ទាមក្រៅច្បាប់និងបក្ខពួក៤២នាក់ ពាក់ព័ន្ធការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៧ ខែធ្នូខាងមុខនេះ

ភ្នំពេញៈតុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះកាត់ទោសមេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២នាក់ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមរយៈផែនការ ៩វិច្ឆិកា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
-
អ្នកច្បាប់ពន្យល់ពីនីតិវិធីទាក់ទងនឹងការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិមេឧទ្ទាម សម រង្ស៊ី

កាលពីពេលថ្មីៗនេះចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ដើម្បីយកលុយទៅឲ្យម្ចាស់បំណុលចំនួនបួនភាគី ។តែ ដំណើរការនៃការលក់អចលនទ្រព្យមួយនេះនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?។
-
សេចក្តីថ្លែងការណ៍របស់មេធាវីរាជរដ្ឋាភិបាលបានអះអាងថា «កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់»

-
ទូតអាមេរិកកោតសរសើរកម្ពុជាដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យតាមរយៈការបើកដំណើរការសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ

ឯកអគ្គរដ្ឋទូត ផាទ្រិច មូផៃ(Patrick Murphy)បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាន លទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យតាមរយៈការបើក ដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យជាពិសេសការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។
-
លោក សួន សេរីរដ្ឋា៖ ក្រុមអ្នកនយោបាយរត់ចោលស្រុកដែលសុំឱ្យមានការចរចាត្រីភាគីសុទ្ធតែជាក្រុមមនុស្សខ្វាក់គំនិត

-
លិខិតមិត្តអ្នកអាន៖ «ខ្មោចអតីតបក្សប្រឆាំងរលាយទាំងផ្នូរ»

ភ្នំពេញៈគណបក្សមួយដែលមានឈ្មោះថា CNRP ដែលគេស្គាល់ថាជា «គណបក្សបំផ្លាញជាតិ» ត្រូវបានអំណាចសាលដីកាតុលាការកំពូលកាត់រំលាយ ហើយទីបំផុតនៅពេលនេះផ្ទះរបស់ទណ្ឌិត សម រង្ស៊ី ដែលជាអតីតទីស្នាក់ការគណបក្សបំផ្លាញជាតិមួយនេះ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេច រឹបអូសដាក់លក់ ដើម្បីសងសំណងផ្នែករដ្ឋប្បវេណីដល់ដើមបណ្តឹង
-
អ្នកនាំពាក្យ៖ពន្ធនាគារជាទីកន្លែងអប់រំកែប្រែអ្នកទោសឱ្យក្លាយទៅជាមនុស្សល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ

-
ប្រមុខការពារជាតិឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ

ភ្នំពេញៈប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួច ហើយដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន។
-
មនុស្សជំនិត កឹម សុខា៖បក្សភ្លើងទៀន និងសមរង្ស៊ី គឺតែមួយ!

ភ្នំពេញ:លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានបកស្បែកទណ្ឌិត សម រង្ស៊ី និងបក្ខពួកថា ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥) ប្តូរទៅជា «គណបក្សសមរង្ស៊ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះ នៅតែជារបស់លោក សម រង្ស៊ី និងលោក សម រង្ស៊ី នៅឈរពីក្រោយដដែល។ លោក សម រង្ស៊ី បានយកគណបក្សសមរង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន មកច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញមកជា «គណបក្សសង្រ្គោះជាតិ»។
-
AVIVoice Ep47: កិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

មហាសន្និបាទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលជាវេទិកាសម្រាប់ឲ្យប្រទេសអភិវឌ្ឍន៍ធ្វើការប្តេជ្ញាចិត្តទៅលើការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្ដល់នូវកាលានុវត្តភាពដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ការរងគ្រោះពីការប្រែប្រួលអាកាសធាតុ។