-
លោកគង់ គាំ ប្រាប់សកម្មជន-អ្នកគាំទ្រ CNRP កុំយល់ច្រឡំ ! ទីស្នាក់ការ CNRP គឺជាកម្មសិទ្ធិរបស់សម រង្ស៊ី-ជូឡូង សូមួរ៉ា ពិតប្រាកដមែន

ភ្នំពេញៈ លោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ទៅក្រុមសកម្មជននិងអ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិឬស៊ីអិនអភី ( CNRP ) ថា ទីស្នាក់ការ CNRP ជាកម្មសិទ្ធិរបស់ ប្តីប្រពន្ធ សម រង្ស៊ី-ជូឡូង សូមួរ៉ា ។មិនមែនជាញើសឈាមរបស់សកម្មជន និងអ្នកគាំទ្រនោះទេ។
-
មនុស្សជំនិតលោកកឹម សុខា ៖ ហេតុអ្វីផ្តល់តម្លៃឱ្យទីស្នាក់ការជាងគណបក្ស?

ភ្នំពេញៈហេតុអ្វីផ្តល់តម្លៃឱ្យទីស្នាក់ការជាងគណបក្ស?។ នេះជាចំណងជើងអត្ថបទរបស់លោក មុត ចន្ថា ដែលត្រូវបានគេ ស្គាល់ថា ជាមនុស្សជំនិតរបស់លោកកឹម សុខានិងមន្ត្រីជាន់ខ្ពស់មួយរូបធ្លាប់ប្រឡូកជោកជាំក្នុងអតីតគណបក្សសង្គ្រោះជាតិ។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២១ដោយរៀបរាប់នូវចំណុចនីមួយៗទាក់ទង ខ្មោចគណបក្សមួយនេះ។នេះគ្រាន់តែជាផ្នែកខ្លះនៃសំណេររបស់លោក។
-
ព្រឹកស្អែករដ្ឋសភាបន្តសម័យប្រជុំ ដោយមានរបៀបវារៈសំខាន់ចំនួនប្រាំមួយ

រដ្ឋសភាជាតិនៃកម្ពុជានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែក នេះដោយមានរបៀបវារៈសំខាន់ចំនួនប្រាំមួយ។ក្នុងនោះ មានរបៀបវារៈបោះឆ្នោតជ្រើសតាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភាជំនួស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលទទួលរមណភាព។
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា

ភ្នំពេញៈកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១
-
ក្រសួងមហាផ្ទៃសម្រេចចុះឈ្មោះគណបក្សកម្ពុជានិយម

-
AVIVoice Ep48: ដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS

កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូសំខាន់ៗទាំងនេះ រួមទាំងពង្រឹងការងាររួមគ្នាទៅលើការលើកកម្ពស់ការស្ដារសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩។
-
Positive Cambodia Ep31: ជនជាតិខ្មែរ និងជនបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចអាចធ្វើដំណើរមកកម្ពុជាមិនបាច់ធ្វើចត្តាឡីស័ក

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ជនបរទេស បងប្អូនខ្មែរដែលមកពីក្រៅប្រទេសក្តី ដែលបានចាក់វ៉ាក់សាំងរួចហើយនោះ មិនតម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ទៀតទេ គ្រាន់តែត្រូវធ្វើតេស្តរហ័សតែប៉ុណ្ណោះ»។ នេះបើយោងតាមសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
-
Positive Cambodia Ep30: ព្រះរាជពិធីបុណ្យអុំទូកនឹងត្រូវផ្អាក ការរៀបអាពិពាហ៍ពិពាហ៍ និងពិធីសាសនាផ្សេងៗ ត្រូវបានប្រារព្ធធម្មតា

សំរាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយសារមានការរីករាលដាលនៃការឆ្លងនៃវីរុសកូវីដ១៩ តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ។ ដោយឡែកឆ្នាំនេះ ឆ្នាំ២០២១ ក៏នឹងមិនអនុញ្ញាតឱ្យមានការប្រារព្ធដូចឆ្នាំមុនៗដូចគ្នាផងដែរ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩។
-
អ្នកនាំពាក្យៈ បើក្រសួងមហាផ្ទៃប្តឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិ គឺជាប់គុកហើយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិប្រកាសប្តឹង ក្រសួងមហាផ្ទៃក៏ប្តឹងទៅមិនមានបញ្ហាអ្វីទេ គឺជាសិទ្ធិ។ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃបានផ្តាំទៅតំណាងស្ថាបនិក គណបក្សបេះដូងជាតិ កុំរត់ទៅសុំសិទ្ធិជ្រកកោននយោបាយ ពីព្រោះថា បើក្រសួងមហាផ្ទៃប្តឹងទៅតុលាការ គឺជាប់គុកហើយ។
-
Positive Cambodia Ep29: រដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ជួយដល់អ្នករងផលប៉ះពាល់ពីកូវីដ-១៩
