-
អ្នកនាំពាក្យ៖ពន្ធនាគារជាទីកន្លែងអប់រំកែប្រែអ្នកទោសឱ្យក្លាយទៅជាមនុស្សល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗ និងមានការផ្តល់សេវាសុខាភិបាលបានប្រសើរដូចនៅក្នុងសហគមន៍នោះទេ

-
ប្រមុខការពារជាតិឱ្យគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយ

ភ្នំពេញៈប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសំណូមពរដល់ក្រុមការងារបច្ចេកទេស គណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ត្រូវចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រនូវបណ្តាឈ្មោះកោះទាំងឡាយដែលបានផ្ទៀងផ្ទាត់ និងបានរាប់ចំនួនកោះរួច ហើយដោយត្រូវថតរូបទុក និងដាក់ឈ្មោះ ជាភាសាខ្មែរ និងបរទេសដែលយើងបានធ្លាប់ហៅតាំងពីពេលមុនៗរហូតមកដល់បច្ចុប្បន្ន។
-
មនុស្សជំនិត កឹម សុខា៖បក្សភ្លើងទៀន និងសមរង្ស៊ី គឺតែមួយ!

ភ្នំពេញ:លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានបកស្បែកទណ្ឌិត សម រង្ស៊ី និងបក្ខពួកថា ទោះបីប្តូរទៅជាអ្វីក៏ដោយ គណបក្សជាតិខ្មែរ (១៩៩៥) ប្តូរទៅជា «គណបក្សសមរង្ស៊ី (១៩៩៨)» ប្តូរទៅជា «គណបក្សភ្លើងទៀន (២០១៧)» ក៏គណបក្សនេះ នៅតែជារបស់លោក សម រង្ស៊ី និងលោក សម រង្ស៊ី នៅឈរពីក្រោយដដែល។ លោក សម រង្ស៊ី បានយកគណបក្សសមរង្ស៊ី បច្ចុប្បន្នគណបក្សភ្លើងទៀន មកច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតចេញមកជា «គណបក្សសង្រ្គោះជាតិ»។
-
AVIVoice Ep47: កិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

មហាសន្និបាទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលជាវេទិកាសម្រាប់ឲ្យប្រទេសអភិវឌ្ឍន៍ធ្វើការប្តេជ្ញាចិត្តទៅលើការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្ដល់នូវកាលានុវត្តភាពដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ការរងគ្រោះពីការប្រែប្រួលអាកាសធាតុ។
-
ក្រុមនិយម កឹម សុខា ចំអកឱ្យ សម រង្ស៊ី និងបក្ខពួកដែលក្បត់ការរួបរួម!

ភ្នំពេញៈ ក្រុម កឹម សុខា និយម បានធ្វើការវាយប្រហារ និងដាក់ចំៗក្រយ៉ៅរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី រួមទាំងក្រុមផ្កាប់មុខរបស់ខ្លួន ដែលតែងតែចោទប្រកាន់ និងលាបពណ៌ទៅលើលោក កឹម សុខា ឥតឈប់ឈរ។ ក្រៅពីលាបពណ៌ គឺមេឧទ្ទាមរូបនេះ ក៏បានក្បត់ជាមួយលោក កឹម សុខា ជាពិសេសក្បត់ការរួបរួម ដោយទណ្ឌិត សម រង្ស៊ី បានឱ្យមនុស្សរបស់ខ្លួនទៅរៀបចំដំណើរការឡើងវិញនូវគណបក្សភ្លើងទៀន ដោយចាត់តាំងឱ្យលោក ថាច់ សេដ្ឋា ទៅដឹកនាំធ្វើសកម្មភាពចុះតាមមូលដ្ឋានដើម្បីកៀរគរកម្លាំង។ ចំណុចទាំងនេះហើយ ដែលបង្ហាញពីការបែកបាក់រវាងទណ្ឌិត សម រង្ស៊ី និងលោក កឹម សុខា។
-
ច្បាស់ណាស់! មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី គឺអ្នកដឹកនាំបណ្តុះហិង្សា!

ភ្នំពេញៈ លោក មុត ចន្ថា បានសរសេរនៅលើបណ្តាញហ្វេសប៊ុកនៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា អ្នកដឹកនាំនយោបាយនិយម បង្ហាញគំរូ ឬបណ្តុះផ្នត់គំនិតនិងមនោគមវិជ្ជាស្អប់ខ្ពើម ហិង្សា រើសអើង ចោទមួលបង្កាច់ លាបពណ៌ និងបង្កជម្លោះរមែង បានមកវិញនូវគ្រាប់ពូជគ្មានគុណភាពសម្រាប់ការបន្តវេន ដើម្បីឱ្យពួកគេចូលរួមនិងធ្វើវិភាគទានជួយដល់សង្គមឡើយ។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថា ជាមនុស្សដែលបំផុតជាមួយលោក កឹម សុខា ហើយក៏ជាអ្នករួមការងារក្នុងអតីតគណបក្សសង្គ្រោះជាតិជាមួយទណ្ឌិត សម រង្ស៊ី ផងដែរ។ ការសរសេររបស់លោកខាងលើនេះ គឺសំដៅទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលកំពុងតែគេចខ្លួននៅក្រៅប្រទេសដែលតែងតែញុះញង់ លាបពណ៌ និងបង្កជម្លោះមិនចេះចប់ចេះហើយ រហូតធ្វើឲ្យសកម្មជន និងអ្នកគាំទ្រខ្លួនជាប់ពន្ធនាគារ។
-
Positive Cambodia Ep27: សេចក្តីវាយតម្លៃរបស់សម្តេចតេជោ រយះពេលដ៏ខ្លីខាងមុខ អាស៊ាននឹងអាចគ្រប់គ្រងជំងឺកូវិដដ៏មានប្រសិទ្ធភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការអូសបន្លាយការរាតត្បាតជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ២ ឆ្នាំកន្លងមកនេះបានក្លាយជាវិញ្ញាសាសាកល្បងនូវសមត្ថភាពនៃការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសសមាជិកអាស៊ាននីមួយៗហើយក្នុងពេលដ៏ខ្លីខាងមុខ អាស៊ាននឹងអាចគ្រប់គ្រងជំងឺនេះមានប្រសិទ្ធភាព។ លោកថ្លែងដូច្នេះ ក្នុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ តាមប្រព័ន្ធវីដេអូអនឡាញកាលពីថ្ងៃទី២៦ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ» ដែលប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ។
-
Black & White Ep44: សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៣ចំណុចសំរាប់អាស៊ានក្នុងឆ្នាំ២០២២

-
Black & White Ep43: កិច្ចព្រមព្រៀងក្រុងប៉ារីស តើនរណាជាវីរបុរសជាតិ?

អត្ថបទយោង និងខ្លឹមសារសង្ខេប កាលពីថ្ងៃទី២៣ តុលា ២០២១ ពោលគឺចំថ្ងៃដែលប្រារព្ធរំឭកខួបទី៣០ នៃកិច្ចព្រមព្រាងនៅទីក្រុងប៉ារីស លោក សម រង្ស៊ី និងអ្នកគាំទ្របានធ្វើបាតុកម្មមួយ នៅទីលានសាធារណរដ្ឋ នាទីក្រុងប៉ារីស ស្ដីអំពីកម្ពុជា។ – ថ្លែងសារនយោបាយ ក្នុងជំនួបក្រុមបាតុករ លោកសម រង្ស៊ីបានលើកឡើងនូវខ្លឹមសារមួយចំនួន៖ – ទីមួយ គឺលោកបានចោទប្រកាន់ថា៖ ប្រទេសកម្ពុជា គឺរដ្ឋរបស់ ហ៊ុនសែន (សម្ដេច) និងបក្សពួក ហ៊ុនសែន។ គាត់និងក្រុមគាត់ មិនចង់បានបែបនោះទេ គឺចង់បានសាធារណរដ្ឋ។ – ទីពីរ លោកលើកឡើង អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយលោកបន្ដចោទឡើងថា៖ តើរដ្ឋអំណាច ហ៊ុន សែន ចូលចិត្ដនិងចង់អនុវត្ដិតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសដែរឬទេ? ព្រោះកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាអនុវត្ដិលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ កម្ពុជាបច្ចុប្បន្ន មិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាប្រទេសផ្ដាច់ការ គ្មានសិទ្ធិ គ្មានសេរី គ្មានពហុបក្ស ។ – ទីបី លោកបានលើកឡើងថា៖ នៅកម្ពុជា រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសចំពោះចំណុចមួយសំខាន់ គឺការបោះឆ្នោត។ នៅក្នុងកិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជាមានការបោះឆ្នោតពិតប្រាកដ…
-
Black & White Ep42: ផ្នត់គំនិតរបស់ប្រជាជនបែបណា ជាជោគវាសនាជាតិ

ដូចយើងដឹងហើយថា ”គំនិត គឺជាសមិទ្ធផលនៃការគិតរបស់មនុស្ស ការគិតបែបណា សកម្មភាពក៏ប្រព្រឹត្ដិព្រមទៅតាមនោះដែរ។ ក្នុងន័យនេះ រឿងនយោបាយដូចគ្នា ប្រជាពលរដ្ឋចាំបាច់ និងដាច់ខាតត្រូវតែដុសខាត់ផ្នត់គំនិតរបស់ខ្លួន គិតចំពោះឧត្ដមប្រយោជន៍ជាតិជាធំ ព្រោះកាលបើយើងផ្ដល់សារសំខាន់ចំពោះជាតិ ហើយយើងនឹងអាចវិនិច្ឆ័យចំពោះព័ត៌មានទាំងឡាយណាដែល នាំឲ្យខាតបង់ចំពោះផលប្រយជន៍ជាតិ។