-
Black & White Ep13: តើសេចក្តីអនុម័តថ្មីរបស់គណកម្មការកិច្ចការបរទេសសហរដ្ឋអាមេរិក អាចនឹងផ្តល់ផលប៉ះពាល់ដល់កម្ពុជាក្នុងកម្រិតណា?

-
Black & White Ep12: ឆ្លើយតបលើការចោទប្រកាន់ពីក្រុមប្រឆាំងថា មេដឹកនាំកម្ពុជាជាមេដឹកនាំផ្តាច់ការ

-
Black & White Ep11: លំហប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិហួសព្រំដែននៃក្រុមប្រឆាំងនៅកម្ពុជា

-
Positive Cambodia Ep17: យុវជន និងការរំពឹងទុកយ៉ាងមុតមាំនៃ សមិទ្ធផលដ៏មហាសាលនៃ មរតកសម្តេចតេជោ

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ និងសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ការសាងសង់ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា ។ កីឡដ្ឋានដ៏ទំនើបនាសម័យតេជោនេះ បានសាងសង់មានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ។ យុវជនកម្ពុជាមានភ័ព្ទសំណាងខ្លាំងណាស់ដែលបានស្គាល់នូវសន្តិភាពពេញលេញ ជាផ្នែកមួយសំខាន់នៃមរតតេជោ ដែលបានបន្សល់ទុកដល់យុវជនសម័យបច្ចុប្បន្ន និងជាផ្នែកបំផុតបំផុតក្នុងការកសាងអ្វីៗពីចំណុចនេះទៅ។ មានសន្តិភាព នឹងមានការអភិវឌ្ឍ ដែលប្រទេសកម្ពុជាបាននិងកំពុងដើរទៅមុខ…. ដោយគ្មានការឈប់ឈរ ដើម្បីបុព្វហេតុកសាងជាតិ និងមាតុភូមិមួយ ក្នុងរបទដែលប្រជាជនមានភាពរីករាយ និងទទួទលបានសុភមង្គល។ នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនយើងនឹងធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងសំណួរដូចខាងក្រោម៖ ១.ខ្ញុំចង់ជំរាបសួរលោកបន្តិចថា កាលពីជំនាន់លោក អ្វីដែលជាមរតក របស់សម្តេចតេជោ ដែលដក់ក្នុងក្រអៅបេះដូងរបស់លោក? ២.មានភាពខុសប្លែកគ្នាយ៉ាងណា បើប្រៀបធៀប កាលពីក្រោយឆ្នាំ១៩៧៩ តើអ្វីជាភាពខុសប្លែកគ្នាធំៗសម្រាប់លោក? ៣.តើសមិទ្ធិផលដ៏មហាសាលមួយនេះ ពិតណាស់ ក្នុងនាមជាយុវជនម្នាក់ ក្រោមការអប់រំរបស់រាជរដ្ឋាភិបាល តើលោកយល់ថាយុវជនមានមោទនភាពបែបណា ? …
-
អ្នកវិភាគចៅចាក់ស្មុក៖ជនក្បត់ជាតិសញ្ជាតិ២ សម រង្ស៊ី និងបក្ខពួក កំពុងស្ថិតក្នុងស្ថានភាពយីអ៊ុនដាក់អារក្ខជាន់ ខណៈកាសែតអង់គ្លេស The Guardian កែតម្រូវការផ្សាយខុសរបស់ខ្លួន

ភ្នំពេញ៖ ទណ្ឌិតជនក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី កំពុងរងនូវភាពអាម៉ាសជាទីបំផុតក្នុងនាមជាអ្នកនយោបាយអង្ករកំប៉ុង ប្រើប្រាស់ព័ត៌មានក្លែងក្លាយចោទថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ដើម្បីបំពេញមហិច្ឆតាអំណាចខ្លួន តែចុងក្រោយតម្រិះវាជិះកឯង ក្រោយពីកាសែតឌឹហ្គ័រដាន (The Guardian) របស់ចក្រភពអង់គ្លេស បានធ្វើការកែតម្រូវខ្លឹមសារអត្ថបទរបស់ខ្លួន។ កាសែតឌឹ ហ្គ័រដានបានកែតម្រូវថាខ្លួន រាយការណ៍ខុសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបុគ្គលម្នាក់ដែលបានទិញសញ្ជាតិពីប្រទេសសាយប្រឹស។
-
អ្នកវិភាគចៅចាក់ស្មុក៖ គំនិតផ្តួចផ្តើមលើការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ថាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ ធ្វើឱ្យអ្នកនយោបាយឡេឡឺភ្លីភ្លើសញ្ជាតិ២ ដូចជនក្បត់ជាតិ សម រង្ស៊ី ចប់ដោយបូរិបូណ៌

«ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។ នេះគឺជាការបញ្ជាក់ គោលជំហរយ៉ាងច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១។
-
Cambodia2050 Ep26: ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី សមិទ្ធផល និងទិសដៅអនាគត

-
AVI Voice Ep40: ការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន

ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
-
សហរដ្ឋអាម៉េរិកជាគ្រូគង្វាលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលភ្លេចឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ជំងឺខ្លួនឯង

ភ្នំពេញ:រដ្ឋសភាសហរដ្ឋអាមេរិកដែលដិតដាមដោយរូបភាពអំពើ ហិង្សាអំឡុងពេលកុបករគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រុកចូលកាន់កាប់យ៉ាងអនាធិបតេយ្យ និងជានិមិត្តរូបនៃការបែកបាក់សង្គម និងគំរូអាក្រក់នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់មហាអំណាច បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យ កម្ពុជាដើម្បីដាក់ទណ្ឌកម្ម លើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដែលស្នើឡើង ដោយតំណាងរាស្ត្រ ២នាក់ដែលលុះដោយអគតិ និងជាអ្នកស្និទ្ធខ្លាំង និងផ្តល់ការគាំទ្រលើក្រុមជនក្បត់ជាតិដោយចោទថាមន្ត្រីរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យ។
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលជឿថា សេចក្តីស្នើច្បាប់របស់សភាជាន់ទាបអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាមួយចំនួនយ៉ាងអយុត្តិធម៌ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងថា ជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។