-
Positive Cambodia Ep16: យុវជន និងការរំពឹងទុកយ៉ាងមុតមាំនៃ សមិទ្ធផលដ៏មហាសាលនៃ មរតកសម្តេចតេជោ

-
AVI Vioce Ep39: សម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៖ AUKUS

កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះសម្ព័ន្ធភាពសន្តិសុខថ្មីមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវាបានប្រកាសជាផ្លូវដោយប្រទេសសម្ព័ន្ធមិត្តបីរួមមាន អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។ ការបង្កើតឡើងនូវសម្ព័ន្ធភាព AUKUS នេះគឺដើម្បីជាយន្តការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសឆ្លើយតបទៅនឹងការកើនឡើតឥទ្ធិពយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសចិននៅក្នុងតំបន់ ក៏ដូចជាបញ្ជាក់ពីវត្តមាននិងការប្ដេជ្ញាចិត្តកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
-
Positive Cambodia Ep15: ការកសាងហេដ្ឋារចនាសម្ព័ន្ធនៃការអភិវឌ្ឍន៍ស្ពានថ្នល់មានកម្រិតខ្ពស់នាពេលបច្ចុប្បន្ន

កម្ពុជា ក្រោយសន្តិភាពពេញលេញ និងបរិបូរ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ សម្តេច តេជោ ដែលលោកមានទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត ដើម្បីស្នើសុំការអភិវឌ្ឍនានានៅលើទឹកដីកម្ពុជា។ កម្ពុជាក(បានជំរុញកំណើននៃការដឹកជញ្ជូនទំនិញ និងដឡដូរទំនិញជាអន្តរជាតិជាមួយប្រទេសជិតខាង ជំរុញជីវភាព និងការប្រកបមុខរបរ និងជំនួញ ក៏ដូចជាចំណូលសម្រាប់ជាតិនិងប្រជាជន
-
Black & White Ep10: ការបង្កើតគណបក្សថ្មីៗនិងការចេញទៅបង្កើតគណបក្សថ្មីរបស់អតីតមន្ត្រីបក្សប្រឆាំង

ចំពោះវត្ដមាននៃគណបក្សបង្កើតថ្មី នៃអតីតសមាជិកគណបក្សប្រឆាំង បក្ស សង្គ្រោះជាតិដែលត្រូវបានរំលាយ គឺឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ខាងមុខ។ វាបង្ហាញនូវលទ្ធិប្រជាធិបតេយ្យដែលរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឲ្យបក្សថ្មីចូលរួមដោយយុត្តិធម៌ក្នុងការស្វែងរកសម្លេងគាំទ្រក្នុងពេលបោះឆ្នោត។ អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត ពុទ្ធា វាគ្មិនៈ លោក ឃុន ប៊ុននី
-
Black & White Ep9: ការប្រែប្រួលអាកាសធាតុ និងការចោទប្រកាន់ផ្នែកនយោបាយនៃការភ្ជាប់បញ្ហាអាកាសធាតុ

ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យុះ ។ល។ សុទ្ធតែធ្វើឲ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់កសិករខ្មែរ ការប្រែប្រួលអាកាសធាតុ ប៉ះពាល់អន្តរវិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គម សេដ្ឋកិច្ច និងនយោបាយផងដែរ។ កិច្ចព្រមព្រៀងជាច្រើនរដ្ឋាភិបាលបានធ្វើ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ឧទាហរណ៍ កិច្ចព្រមព្រៀងសហប្រជាជាតិ ស្តីពី អាកាសធាតុ ។ល។ ការចោទប្រកាន់ផ្នែកនយោបាយនៃបក្សប្រឆាំង គ្រាន់តែជាលេសវាយប្រហារដើម្បីទាញយកប្រជាភិថុ ព្រោះប្រទេសណាក៏មានបញ្ហាអាកាសធាតុនេះដែរ។
-
Black & White Ep8: សិទ្ធិរស់រៀនមានជីវិត គឺជាសិទ្ធិអទិភាពបំផុត

រដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងទៅដល់សុខុមាលភាពប្រជាជន និងសិទ្ធិរស់រៀនមានជីវិត ការរស់នៅត្រូវបានធានា និងការយកចិត្តទុកដាក់ពីសមណាក់ថ្នាក់ដឹកនាំប្រទេសជាតិ ក្នុងការប្រើវ៉ាក់សាំងដើម្បីសង្គ្រោះនូវជីវិតពលរដ្ឋពីជំងឺកូវីត១៩។ សម្តេចៈ ជីវិតដំបូងបំផុត មិនមែនជាការទាមទារនូវសិទ្ធិបញ្ចេមតិ ឬ ប្រជាធិបតេយ្យនោះទេ វាគឺជាសិទ្ធិរស់រានមានជីវិត ដែលប្រជាជនត្រូវតែទទួលបានមុនគេ។ ដូច្នេះ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពរបស់ប្រជាពលរដ្ឋ មុនរឿងរ៉ាងដទៃជាអទិភាពផ្សេងៗទៀត។ អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត ពុទ្ធា វាគ្មិនៈ លោក ឃុន ប៊ុននី
-
Black & White Ep7: ឥទ្ធិពលធំៗវិជ្ជមាន និងអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា

ការផ្សព្វផ្សាយបែបសុច្ចរិត និងទៀងត្រង់ ឈរខ្ពស់និងមានតម្លៃជាអមតៈ ប៉ុន្តែការផ្សព្វផ្សាយទុច្ចរិត បំផ្លាញអស់នៅកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពល្អផូរផង់របស់ជាតិ និងប្រជាជនខ្មែរ។ ប៉ុន្តែការផ្សាយដោយចេទនាទុច្ចរិត នៃក្រុមអ្នកមានទំនោរប្រឆាំងរដ្ឋាភិបាល ឈរនៅខ្ពស់រយៈពេលខ្លី និងអាចនឹងបាត់បង់តម្លៃនៅពេលប្រជាជានបានដឹងគ្រប់គ្នា។ ប្រជាជន ពេលបច្ចុប្បន្ន មានសុភវិនិច្ឆ័យ ប្រជាជនមិនល្ងង់ខ្លៅទេ ព័ត៌មានក្លែងក្លាយ និងលាភពណ៌ លែងមានតម្លៃយូរហើយ។ អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត ពុទ្ធា វាគ្មិនៈ លោក ឃុន ប៊ុននី
-
Black & White Ep6: តើការរំលាយគណបក្សសង្គ្រោះជាតិ មានការខាតបង់ចំពោះជាតិដែរឬទេ

វាពិតជាមានការខាតបង់ធំចំពោះបក្សសង្គ្រោះជាតិ ក្រោយពេលគេត្រូវបានរំលាយ ដោយសមាជិកនៃគណបក្សនេះមានការបែកបាក់ផ្ទៃក្នុង ទាំងការដឹកនាំ និងរចនាសម្ព័ន្ធគ្រប់គ្រងបក្ស។ វាមិនបានធ្វើឲ្យមានផលប៉ះពាល់ធំៗដល់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជំនួញ និងជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជន ជាពិសេសចំណូលរបស់ប្រទេសជាតិ ហើយការដាក់សម្ពាធខ្លះ វាគ្រាន់តែចំពេលចៃដន្យប៉ុណ្ណោះ ហើយវាមិនមានការដាក់ទណ្ឌកម្មធំៗ ឬដែលយើងនឹងហៅថាការប៉ះពាល់កិច្ចការទូត និងការដឹកនាំរបស់ប្រទេសកម្ពុជានោះទេដែរ។ អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត ពុទ្ធា វាគ្មិនៈ លោក ឃុន ប៊ុននី
-
Black & White Ep5: ការអំពាវនាវដោយ លោក សម រង្ស៊ី ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះស្រោចស្រង់ជាតិ

លោក សម រង្ស៊ី អតីតប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានរំលាយ បានអំពាវនាវទាំងងើលឲ្យប្រជាពលរដ្ឋខ្មែរចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាចរិកបង្កបញ្ហាខ្លួនឯង ហើយតែងជំរុញឲ្យអ្នកគាំទ្រប្រព្រឹត្តបំពានច្បាប់។ អ្នកដឹកនាំប្រឆាំង និងមិនភ្លឺស្វាងរូបនេះ តែងតែធ្វើឲ្យប្រជាជនខ្មែរលែងមានជំនឿ។ រដ្ឋាភិបាលកម្ពុជា នឹងមិនអនុញ្ញាតិឲ្យការអំពាវនាវខុសច្បាប់នេះបានកើតមានជារូបរាងឡើយ.. ហើយគ្មានខ្មែរណាម្នាក់ល្ងង់ខ្លៅធ្វើតាមការអំពាវនាវលោកសម រង្ស៊ី ដែរ ព្រោះគេខ្លាចនឹងមានទោស។ អ្នកសម្របសម្រួលៈ លោកៈ ហ៊ុត ពុទ្ធា វាគ្មិនៈ លោក ឃុន ប៊ុននី
-
Black & White Ep4: ការចោទពីក្រុមប្រឆាំងថា អជ្ញាធរមិនរកយុត្តិធម៌ជូនជនរងគ្រោះសមាជិកនៃបក្សប្រឆាំង

ការចោទប្រកាន់មកលើអជ្ញាធរដោយភ្ជាប់រឿងអាក្រក់ទៅដល់ថ្នាក់ដឹកនាំប្រទេស ជារឿងកើតឡើងរាប់ភ្លេច។ ពួកគេធ្វើនេះដើម្បីបុព្វហេតុទាញផលចំណេញផ្នែកនយោបាយ។ ពិសេសគឺ ដើម្បីទាញសមាណចិត្តប្រជាជន និងការធ្វើប្រជាភិថុ ដើម្បីដាក់កំហុសជូនរដ្ឋ និងទាញយកការគាំទ្រពីប្រជាជន! ប្រជាជនកម្ពុជាមិនល្ងិតល្ងង់ទេ។ ពួកគេមានការស្វែងយល់លើបញ្ហាច្បាស់ ហើយការបំភ្លៃណាមួយ គ្រាន់ជារឿងភូតកុហក ដែលវាមិនបង្កឲ្យមានផលអាក្រក់ធ្ងន់ធ្ងរទេ ព្រោះប្រជាជនខ្មែរយល់ច្បាស់។ ពិធីករៈ លោក. ពុទ្ធាវាគ្មិនៈ លោក. ឃុន ប៊ុននី