Category: Politico 360

  • លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិប្រកាសផ្អាកការចរចាបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

    លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិប្រកាសផ្អាកការចរចាបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

    ភ្នំពេញៈ គណបក្សខ្មែររួបរួមជាតិ បានសម្រេចផ្អាកការចរចាបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដោយមើលឃើញពីស្ថានភាពគណបក្សហ៊្វុនស៊ិនប៉ិចបច្ចុប្បន្នមិនមែនដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺដឹកនាំដោយឈ្មោះ ហេង ហាក់លីម ដែលជាអ្នកតែងតែប្រឆាំងនឹងការបង្រួបបង្រួម ទើបក្រុមការងារចរចាគណបក្សខ្មែររួបរួមជាតិសម្រេចផ្អាកការចរចា។នេះបើតាមការបញ្ជាក់របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅក្នុងសន្និសីទកាសែតកាលនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា ការបង្កការលំបាក និងភាពស្មុកស្មាញ ដែលមិនអាចឱ្យការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យទៅជាគណបក្សហ៊្វុនស៊ិនប៉ិចតែមួយបាន គឺការបង្កឡើងដោយឈ្មោះ ហេង ហាក់លីម ដែលជាអ្នកបម្រើផ្ទាល់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ដែលគ្មានតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ហើយដើរតួនាទីជាថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដូចជាការសម្រេចដូចខាងក្រោមនេះ៖ ក្រុមការងារចរចាគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មិនចាំបាច់មានលិខិត តែងតាំង គឺនិយាយគ្នាតែមាត់ទទេ ហើយផ្លាស់ប្តូរលទ្ធផលចរចាគ្នានេះស្រេចតែចិត្តគ្រប់ពេល។ មិនឱ្យមានរចនាសម្ព័ន្ធដឹកនាំគណបក្សនូវតួនាទីជាអគ្គលេខាធិការដោយយកមកជំនួសវិញដោយខុទ្ទកាល័យដែលរូបគេ (ហេង ហាក់លីម) ចង់ធ្វើជានាយកខុទ្ទកាល័យនេះឯង។ លោក ហាក់ លីម ចោទថា ប្រធានក្រុមការងារចរចាគណបក្សហ៊្វុនស៊ិនប៉ិចជាមនុស្សរបស់លោក ញឹក ប៊ុនឆៃ ហើយមានបំណងសើរើរៀបចំថ្មី និងមិនទទួលស្គាល់លទ្ធផលដែលក្រុមការងារគណបក្សទាំងពីរ បានឯកភាពគ្នាហើយ ដូចជា…

  • អ្នកវិភាគចៅចាក់ស្មុក៖ កឹម សុខា ជាមេបក្សល្មោភកាម បើកម្ពុជាថិតក្នុងកណ្តាប់ដៃជនក្បត់ជាតិនេះ ប្រហែលប្រជាជនកម្ពុជា មិនអាចស្គាល់សុខសន្តិភាពពេញលេញដូចសព្វថៃ្ងនេះទេ

    អ្នកវិភាគចៅចាក់ស្មុក៖ កឹម សុខា ជាមេបក្សល្មោភកាម បើកម្ពុជាថិតក្នុងកណ្តាប់ដៃជនក្បត់ជាតិនេះ ប្រហែលប្រជាជនកម្ពុជា មិនអាចស្គាល់សុខសន្តិភាពពេញលេញដូចសព្វថៃ្ងនេះទេ

    ភ្នំពេញ៖ ថ្ងៃនេះកូនស្រី កឹម សុខា បានបង្ហោះនូវសារជូនពរថ្ងៃកំណើតរបស់ឪពុកដែលមានអាយុគម្រប់៦៨ឆ្នាំ។ ទោះបីខំប្រឹងលើកតម្កើងឪពុករបស់ខ្លួន ដែលជាជនជាប់ចោទពីបទក្បត់ជាតិយ៉ាងលន្លង់លន្លោចធ្វើដូចជាអ្នកស្នេហាជាតិ ស្នេហាប្រជាជនមែនទែន សុទ្ធតែដើម្បីដឹកនាំជាតិទៅរកសេរីភាពសុខសន្តិភាព និងភាពរីកចម្រើនពិតប្រាកដ ក៏ដោយតែធាតុពិតរបស់ កឹម សុខា មិនអាចលាក់បាំងភ្នែកអ្នកផងបានឡើយ។ ពិតជាមិនចេះខ្មាសអៀនសម្តីខ្លួនឯងមែន តាមពិតបើប្រទេសកម្ពុជាថិតក្នុងកណ្តាប់ដៃ កឹម សុខា មែននោះប្រហែលប្រជាជនកម្ពុជាមិនអាចស្គាល់រសជាតិ សុខសន្តិភាពពេញលេញដូចសព្វថៃ្ងនេះទេ ជាក់ស្ដែងគឺជនល្មោភតណ្ហា និងស្រេកឃ្លានអំណាច កឹម សុខា ក្រៅពីពូកែខាងបោកស្រីៗ គឺលក់ឧត្តមគតិឱ្យបរទេសថែមទៀត។ និយាយឱ្យចំទៅទំនងទាំងប្រពន្ធ និងកូនស្រី កឹម សុខា មិនបានដឹងថាប្តី និងឪពុករបស់ខ្លួនគឺជាជនល្មោភកាមតណ្ហានោះទេ តែអ្នកស្គាល់ កឹម សុខា ច្បាស់បានឱ្យដឹងថា តាំងពីក្មេងរហូតមកដល់វ័យនេះ កឹម សុខា គឺជាមនុស្សល្មោភកាមតណ្ហាបំផុត និងអាចថាជាមនុស្សមានជំងឺល្មោភកាមក៏ថាបាន។ ដើម្បីបានយល់ច្បាស់ថា តើប្រវត្តិ កឹម សុខា ល្មោភកាមតណ្ហាយ៉ាងនោះ ខាងក្រោមនេះគឺជាជីវប្រវត្តិត្រួសៗរបស់ កឹម សុខារហស្សនាម «១យប់១០ដង»៖ នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ពេល កឹម សុខា…

  • ប្រធានថ្មី គ.ជ.ប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា

    ប្រធានថ្មី គ.ជ.ប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា

    ភ្នំពេញ: ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ការប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រាជ្ញ ចន្ទ បានចូលស្បថនៅក្នុងព្រះបរមរាជវាំងកាលពីថ្ងៃទី២៥ ខែមិថុនារួចមក។ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងរៀបចំពិធីការប្រកាសចូលកាន់តំណែងប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ។ តាមកម្មវិធីដែលបានគ្រោងទុក ពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប ។ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តលើឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយទទួលបានសំឡេងព្រមចំនួន…

  • នាយឧត្តមសេនីយ៍ សៅ សុខា : ស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង និងជនបរទេសដែលជាមេខ្លោង និងអ្នកពាក់ព័ន្ធហ៊ានចូលមកកាប់ឈើនៅក្នុងស្រុកខ្មែរ

    នាយឧត្តមសេនីយ៍ សៅ សុខា : ស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នង និងជនបរទេសដែលជាមេខ្លោង និងអ្នកពាក់ព័ន្ធហ៊ានចូលមកកាប់ឈើនៅក្នុងស្រុកខ្មែរ

    ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនមេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំការពារព្រំដែនលេខ២ មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន រួមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុចនិងមន្ត្រីមួយចំនួន សរុបចំនួន ៧នាក់ ពាក់ព័ន្ធករណីសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងបទល្មើសព្រៃឈើនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។  ការចាប់ខ្លួននេះ ដោយក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឲ្យដឹងថា ជនសង្ស័ហហទាំង ៧នាក់ ដែលចាប់ខ្លួនមានដូចជាៈ ១.ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២,  ២.ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច,  ៣.ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច  ៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច ៥.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន ៦.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន ៧.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៦ ខែមិថុនានេះថា ខាងជំនាញកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៀតរកអ្នកណាដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវជនបរទេសដែលជាមេក្លោងផ្តល់ថវិកាឲ្យ និងជនបរទេសដែលបានឃុបឃិតជាមួយឃនជាតិខ្មែរ ហ៊ានយកគ្រឿងចក្រ ហ៊ានមកកាប់ឈើនៅក្នុងស្រុកខ្មែរ ហើយលោកនឹងធ្វើកិច្ចការងារនេះជាមួយភាគីប្រទេស ជិត ខាងអំពីបញ្ហាការការពារព្រំដែន ការទប់ស្កាត់ជាមួយបទល្មើស។ ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងលោក  ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿ ម៉ូតូ២គ្រឿង និងរណាយន្ត១។  បច្ចុប្បន្នបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានដូចជា ១. ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ២. ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ៣. ឈ្មោះវ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និង៤. ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿងរណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។ ចំណែកក្រុមការងាររបស់គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នៅថ្ងៃទី២៥ ខែមិថុនា  ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបានកាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូលចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី៕ ដោយ:ពលជ័យ

  • អ្នកនាំពាក្យរដ្ឋសភា និងប្រធានថ្មី នៃគ.ជ.ប. ឆ្លើយតបទៅក្រុមប្រឆាំង និងសង្គមស៊ីវិល

    អ្នកនាំពាក្យរដ្ឋសភា និងប្រធានថ្មី នៃគ.ជ.ប. ឆ្លើយតបទៅក្រុមប្រឆាំង និងសង្គមស៊ីវិល

    ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋសភា និងប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឆ្លើយតបទៅនឹងការរិះគន់ចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំង និង មន្ត្រីសង្គមស៊ីវិលមួយចំនួនតូចពាក់ព័ន្ធការជ្រើសរើសប្រធាន គ.ជ.ប. ដែលថា គ្មានតម្លាភាព និងមិនទូលំទូលាយ និងអំពីសមត្ថភាពការដឹកនាំរបស់ប្រធានថ្មី គ.ជ.ប. មិនមានបទពិសោធន៍ក្នុងវិស័យបោះឆ្នោត។ អ្នកនាំពាក្យរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា ការជ្រើសរើសប្រធាន គ.ជ.ប. ធ្វើទៅតាមច្បាប់។ គឺមាត្រា ៥, មាត្រា ១១។ ក្រុមអ្នករិះគន់គេមិនពេញចិត្ត។ គេប្រឆាំងជានិច្ច ហើយចង់ឲ្យអព្យាក្រឹត្យទាល់តែធ្វើតាមគេ ហើយបើធ្វើតាមគេវាខុសច្បាប់។ ទាល់តែជ្រើសរើសយកគ្នាគេបានគេថាត្រឹមត្រូវ។ បើយើងធ្វើតាមច្បាប់គេថាមិនត្រឹមត្រូវទេ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “អ្វីក៏ដោយគ្មានអីអព្យាក្រឹត្យ។ គ្មានអីត្រឹមត្រូវជាងច្បាប់ទេ។ គាត់មានយោបល់គឺជាយោបល់មួយប៉ុណ្ណឹងទេ មិនមែនជាយោបល់របស់ប្រជាជនទូទាំងប្រទេសទេ។ យោបល់ប្រជាជនទូទៅដែលត្រឹមត្រូវ គឺច្បាប់នឹងហើយ។ យើងគោរពតាមច្បាប់រើស៥ថ្ងៃ និងតម្លាភាព។ អ្នកណាដាក់ពាក្យក៏បានដែរ។ តាមមាត្រា១១ គឺថា បញ្ជូនទៅគណបក្សដើម្បីជ្រើសរើស។ អាហ្នឹងជាច្បាប់ដែលតម្រូវ ហើយចង់ធ្វើខុសច្បាប់ចង់ថា ត្រឹមត្រូវ? យើងមិនអាចធ្វើបានទេ។ នៅក្នុង គ.ជ.ប.…

  • លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង

    លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង

    ភ្នំពេញៈលោកស៊ុន សុវណ្ណារិទ្ធ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក​ ឈួរ ច័ន្ទឌឿន។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់នៅថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២១នេះ។ ចំណែក លោក ឈួរ ច័ន្ទឌឿន នឹងទៅទទួលតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ សូមជម្រាបថា លោក ស៊ុន សុវណ្ណារិទ្ធ មុនទទួលតំណែងជាអភិបាលខេត្ត លោកជាអភិបាលរងខេត្តកំពង់ឆ្នាំង៕

  • ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីពលិកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួប៧០ឆ្នាំ

    ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីពលិកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួប៧០ឆ្នាំ

    ភ្នំពេញៈនៅថ្ងៃទីចន្ទ ទី២៨ ខែមិថុនាខាងមុខនេះ គឺជាគម្រប់ខួប៧០ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តឈានចូលជិតមកដល់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានរំលឹកអំពីពលិកម្មរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសង្រ្គោះ ការការពារ​ ការកសាងសន្តិភាព និង ការអភិវឌ្ឍប្រទេសកម្ពុជា។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ថ្ងៃទី២៥ ខែមិថុនានេះ ឯកឧត្តមបានសរសេរថា “៧០ ឆ្នាំកន្លងទៅនេះកម្ពុជា បានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន គណបក្សប្រជាជនកម្ពុជា នៅរួមរស់ជាមួយគ្នាដោះស្រាយបញ្ហានានាគ្រប់ពេលវេលា។ សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងរួមទាំងជនរួមជាតិរាប់ពាន់រាប់លាននាក់របស់យើង ក្នុងបេសកកម្ម ដើម្បីជាតិមាតុភូមិ ជាមួយការគាំទ្រដ៏ស្មោះសរ ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ”។ អបអរសាទរ ខួបលើកទី៧០ កំណើតគណបក្សប្រជាជនកម្ពុជា ដែលនឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ! ការចាប់ផ្តើមដំបូងនៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា គឺនៅឆ្នាំ១៩៥១ ខណៈពេលដែលកម្ពុជាកំពុងស្ថិតក្រោមអាណានិគមបារាំង ក្នុងបុព្វហេតុប្រមូលផ្តុំអ្នកសេ្នហាជាតិ ប្រឆាំងនឹងការគ្រប់គ្រងត្រួតត្រារបស់បារាំង ចលនានេះ បានរីកធំធាត់ និងបានក្លាយជាកម្លាំងផ្ទៃក្នុងមួយដ៏សំខាន់ ចូលរួមចំណែកគាំទ្រដល់ដំណើរការនៃការទាមទារឯករាជ្យជាតិពីបារាំង…

  • ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ

    ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ

    ភ្នំពេញ: ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញចូលស្បថនៅក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ មុននឹងចូលកាន់តំណែង។ ចំណែកការប្រកាសចូលកាន់តំណែង​ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ។ គួររម្លឹកឱ្យដឹងថា ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ប្រាប់ AMS ថា តាមកម្មវិធីដែលបានរៀបចំ គឺឯកឧត្តមនឹងអញ្ជើញចូលស្បងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ ឯកឧត្តមបានបញ្ជាក់ថា ទាក់ទងការងារ គ.ជ.ប គឺជាស្ថាប័នមួយដែលយើងត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ក៏ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ និងនីតិវិធីផ្សេងៗ ដែលបានកំណត់ហើយ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនីមួយៗឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ហើយមានតែធ្វើទៅតាមលិខិតបទដ្ឋានជាធរមានមិនអាចធ្វើអ្វីខុសពីនឹងបានទេ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…

  • ប្រធានថ្មី នៃ គ.ជ.ប នឹងចូលស្បថក្នុងព្រះបរមរាជវាំងនៅរសៀលនេះ មុនចូលកាន់តំណែង

    ប្រធានថ្មី នៃ គ.ជ.ប  នឹងចូលស្បថក្នុងព្រះបរមរាជវាំងនៅរសៀលនេះ មុនចូលកាន់តំណែង

    ភ្នំពេញ: ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញចូលស្បថនៅក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ មុននឹងចូលកាន់តំណែង។ ប៉ុន្តែការប្រកាសចូលកាន់តំណែងនៅមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា តាមកម្មវិធីដែលបានរៀបចំ គឺឯកឧត្តមនឹងអញ្ជើញចូលស្បងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែការប្រកាសចូលកាន់តំណែងនៅមិនទាន់កំណត់ថ្ងៃនៅឡើយទេ។ ឯកឧត្តមបានបញ្ជាក់ថា ទាក់ទងការងារ គ.ជ.ប គឺជាស្ថាប័នមួយដែលយើងត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ក៏ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ និងនីតិវិធីផ្សេងៗ ដែលបានកំណត់ហើយ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនីមួយៗឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ហើយមានតែធ្វើទៅតាមលិខិតបទដ្ឋានជាធរមានមិនអាចធ្វើអ្វីខុសពីនឹងបានទេ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប និងបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប និងបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក

    ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែង ដោយទទួលបានសំឡេងព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។ តាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋសភាបានឱ្យដឹងថា ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (ឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន)ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប.ទៅកាន់រដ្ឋសភាហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប។ បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា…