Category: Politico 360

  • ជំនួបលើកដំបូង: មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន

    ជំនួបលើកដំបូង: មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន

    ភ្នំពេញៈ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ នេះគឺជាជំនួបលើកដំបូង បន្ទាប់ពីលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទើបទទួលតំណែងថ្មីជំនួសលោកស្រី រ៉ូណា ស្មីត។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើលំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល, វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩ និងវឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណុចសំខាន់ៗ ចំនួន៣ ដែលប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លើកយកមកពិភាក្សារួមមានៈ១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអ.ស.ប. ការងារជំនួយផ្នែកច្បាប់ និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ១៩ផងដែរដោយផ្អែកលើការអនុវត្តវិធានការ ដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិរួមទាំងបរិបទសង្គមរបស់កម្ពុជា។ ចំណុចទី៣. លំហនយោបាយ ប្រជាធិបតេយ្យ…

  • សម្ដេចក្រឡាហោម ស ខេង និងអ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាពិភាក្សាគ្នាលើប្រធានបទសំខាន់ៗចំនួន៤

    សម្ដេចក្រឡាហោម ស ខេង និងអ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាពិភាក្សាគ្នាលើប្រធានបទសំខាន់ៗចំនួន៤

    ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn បានពិភាក្សាគ្នាលើប្រធានបទចំនួន ៤សំខាន់ រួមមានៈទី១.ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅនៃជំងឺកូវីដ-១៩នៅកម្ពុជា ទី២.ស្ថានភាពនៅក្នុងពន្ធនាគារ, ទី៣.លំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់ អង្គការមិនមែនរដ្ឋាភិបាល(NGOs )និងទី៤.វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។ ការពិភាក្សានេះ តាមប្រព័ន្ធវីដេអូសន្និសីទ Zoom នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែមិថុនា។ ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា លោក Vitit Muntarbhorn ក៏បានជម្រាបសម្ដេចថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការទប់ស្កាត់ការរីករាលនៃជំងឺនេះ ទន្ទឹមនោះក៏មានការដាក់ចេញគោលនយោបាយសង្គម ដើម្បីជួយគាំទ្រដល់ប្រជាជន និងអ្នកដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺនេះ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុក ដាក់ខ្ពស់ដោយបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះ ក្នុងនោះមានការបន្តជំរុញផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ ការជំរុញយទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការអនុវត្តការបិទខ្ទប់តំបន់មួយចំនួន តាមរយៈការដាក់ចេញវិធានការបង្រួមភូមិសាស្រ្តមានហានិភ័យ ដូចជា តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺផង និងកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិប្បមាទៅលើជីវភាពពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានិភ័យ។…

  • អង្គសភាបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

    អង្គសភាបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

    ភ្នំពេញ: អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដោយទទួលបានសំឡេងព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសឯកឧត្តម ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប. រួចហើយបញ្ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការប្រជុំដើម្បីកំណត់សម័យប្រជុំសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ចំពោះឯកឧត្តម ប្រាជ្ញ ចន្ទ។ គួររំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ខែមិថុនា បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ…

  • សម្តេចក្រឡាហោម ស ខេង៖ ការចាប់ខ្លួនសកម្មជនចំនួន៣រូប គឺសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់

    សម្តេចក្រឡាហោម ស ខេង៖ ការចាប់ខ្លួនសកម្មជនចំនួន៣រូប គឺសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់

    ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីការចាប់ខ្លួនសកម្មជនចំនួន ៣រូប កាលពីពេលថ្មីៗកន្លងមកនេះ គឺអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិប្រចាំកម្ពុជា នៅក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនេះជំនួបនេះ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ក៏បានលើកឡើងនៅកិច្ចការចំនួន២ជម្រាបជូនសម្ដេចក្រឡា ហោម ស ខេង ទី១. គឺការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និងការងារទី១.ពាក់ព័ន្ធចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣រូបកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងបញ្ហាទាំងពីរនេះ លោកជំទាវបានស្នើសុំព័ត៌មាន និងការយល់ឃើញបន្ថែមពីសម្ដេចក្រឡាហោម។ ចំពោះការចាប់ខ្លួនសកម្មជន៣រូប សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា សម្ដេចយល់ពីបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។ ពាក់ព័ន្ធនឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា ពិតមានការឆ្លងជំងឺនេះក្នុងពន្ធនាគារក្នុងរយៈពេលកន្លងមក និងថាក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយពេលនេះបានទទួលជោគជ័យ។…

  • ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់៖ ពីប្រតិបត្តិករបដិវត្តន៍ពណ៌ដ៏សកម្មមកជាជនរងគ្រោះអាជីព

    ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់៖ ពីប្រតិបត្តិករបដិវត្តន៍ពណ៌ដ៏សកម្មមកជាជនរងគ្រោះអាជីព

    (ភ្នំពេញ)៖ ការចាប់ខ្លួនជនសង្ស័យជាសមាជិកនៃចលនាមាតាធម្មជាតិខុសច្បាប់ចំនួន៣នាក់ ពីបទប្រមាថព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ និងបទរួមគំនិតក្បត់ជាតិត្រូវបានបណ្តាញព័ត៌មាន និងក្រុមជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ ព្រមទាំងក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុកយកធ្វើអាជីវកម្ម ដោយព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ។ ពួកគេបានបំភ្លៃការពិតទាំងគ្មានខ្មាសអៀនថា អាជ្ញាធឃោរឃៅចាប់ខ្លួនជនសង្ស័យទាំងនេះ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពបង្ហាញពីសេចក្តីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។ តែពួកគេធ្វើជាមិនដឹង មិនឮ និងព្យាយាមបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិព្រមទាំងមួលបង្កាច់កម្ពុជាទាំងកម្រោលដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន និងបញ្ចេញកំហឹងសងសឹកចំពោះកម្ពុជា និងការពារក្រុមដែលមាននិន្នាការនិងអនុវត្តផែនការដូចខ្លួនតែប៉ុណ្ណោះក្រោមរូបភាពជាជនរងគ្រោះនៃការរឹតត្បិតសេរីភាព និងសិទ្ធិបញ្ចេញមតិ។ ភស្តុតាងដែលត្រូវបានលេចធ្លាយជាបន្តបន្ទាប់ទាំងឯកសារ និងវីដេអូបានបង្ហាញថាក្រុមជនសង្ស័យទាំងនេះមិនមែនជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិពិតប្រាកដនោះទេ តែពួកគេបានយកលេសបរិស្ថាន និងធនធានធម្មជាតិធ្វើជាលេស ដើម្បីធ្វើសកម្មភាពដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលគេបានដាក់ចុះមក។ សូម្បីតែជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីថ្ងៃទី២០ កន្លងទៅបានទទួលស្គាល់ និងសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិតគឺចង់ឲ្យមានការងើបបះបោរប្រឆាំងហើយឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមវិធានការផ្ទុយ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។ ចម្លើយសារភាពចំពោះមុខសមត្ថកិច្ចនេះគឺជាទះកំផ្លៀងមួយដៃយ៉ាងទម្ងន់ទៅលើមេគំនិតនៃការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា និងជាការដាល់អារម្មណ៍ដល់សាធារណមតិជាតិ និងអន្តរជាតិបានយល់កាន់ តែច្បាស់ពីល្បិចកលដ៏ស្មោគគ្រោករបស់ក្រុមជនមួយចំនួនទាំងជនជាតិខ្មែរ និងបរទេសមួយចំនួនដែលបានព្យាយាមបំផ្លាញកម្ពុជាតាមគ្រប់រូបភាព និងបានបកស្បែកចៀមចេញពីឆ្កែចចកបង្ហាញពីទង្វើដ៏អាក្រក់ថោកទាបរបស់ក្រុមជនបំផ្លាញកម្ពុជា។ ហេតុអ្វីបានជាក្រុមជនអគតិ និងអមិត្តបរទេសមួយចំនួនព្យាយាមគាំទ្រក្រុមជនសង្ស័យក្បត់ជាតិទាំងនេះ និងបំភ្លៃការពិតអំពីកម្ពុជា ហើយពួកគេប្រើយន្តការអ្វី? ទី១)ពួកគេបានចងក្រងគ្នាជាបណ្តាញដើម្បីរួមកម្លាំងគ្នាវាយប្រហារមកលើរាជរដ្ឋាភិបាល ទាំងនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន និងនៅលើបណ្តាញទំនាក់ទំនងសង្គម។ ជាយុទ្ធនាការបំផ្លាញកម្ពុជា ដោយពួកគេបានចែកតួនាទីគ្នាអ្នកខ្លះធ្វើសកម្មភាពប្រឆាំងដោយផ្ទាល់ បង្កើតព្រឹត្តិការណ៍ មានអ្នកខ្លះចេញមុខការងារក្រោមឆ័ត្រសិទ្ធិមនុស្ស…

  • លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសកម្ពុជា

    លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសកម្ពុជា

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តមក៏បានអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។ នៅក្នុងជំនួបទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តម ដូមីនិក រ៉ាអាប់ អំពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ…

  • ​ពលរដ្ឋ និង​​និស្សិត​កម្ពុជា ដែល​កំពុងជាប់គាំង​នៅ​ឥ​ណ្ឌានឹងបានមកដល់កម្ពុជានៅថ្ងៃសុក្រខាងមុខនេះ

    ​ពលរដ្ឋ និង​​និស្សិត​កម្ពុជា ដែល​កំពុងជាប់គាំង​នៅ​ឥ​ណ្ឌានឹងបានមកដល់កម្ពុជានៅថ្ងៃសុក្រខាងមុខនេះ

    ភ្នំពេញៈពលរដ្ឋ និង​និស្សិត​ទាំង៧៦នាក់ដែលកំពុងជាប់គាំងនៅប្រទេសឥណ្ឌា នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា បញ្ជាក់ឱ្យដឹង។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១នេះ ឱ្យដឹងថាយោងតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាលស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ និង និស្សិត​ខ្មែរចំនួន ៧៦នាក់ ដែល​ជាប់គាំង​នៅ​ប្រទេស​ឥណ្ឌា។​ ពលរដ្ឋ និង​និស្សិត​ទាំង៧៦នាក់​នេះ នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤:២០ (​ម៉ោង​នៅ​កម្ពុជា​)​។ ក្នុងការ​ចេញដំណើរ​នេះ​ក៏​នឹងមានមន្ត្រី​ស្ថានទូតទទួលបន្ទុក​ផ្នែក​ការងារ​កុងស៊ុល​ជួយ​សំរួល និង​ជូន​ដំណើរ​ទៅ​អាកាសយានដ្ឋាន អន្តរជាតិ​ឥន្ទ្រា​គន្ធ (Indira Gandhi International Airport) ក្រុង​ញូ​ដែ​លី​ ។​ ​ប្រភពដដែលបន្តថា ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ ឆ្នាំ ២០២០ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា បានយកចិត្តទុកដាក់ ធ្វើការ​សម្របសម្រួលប្រគេន និង​ជូន​ព្រះសង្ឃ ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស ឥណ្ឌា…

  • ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ

    ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន មានការចាប់អារម្មណ៍ទៅ លើអ្វីដែលជាការណ៍នាំទៅដល់ការចាប់ខ្លួនយុវជន០៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបំភ្លឺជូនសាធារណជនជប ដូចតទៅ៖១- អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន ។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០៧របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការ នេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។ តាមមូល ហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការ បំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ។២- ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញាតិអេស្ប៉ាញ ដែល ឈរពីក្រោយឈ្មោះអង្គការនេះ ហើយដែលត្រូវក្រសួងមហាផ្ទៃបណ្ដេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនអោយធ្វើសកម្មភាពខុសច្បាប់…

  • សហមេធាវីលោក កឹម សុខា ប្រកាសច្រានចោលអ្នកបង្កើតបក្សថ្មី ដែលតែងយកឈ្មោះលោក កឹម សុខា ទៅប្រើ

    សហមេធាវីលោក កឹម សុខា ប្រកាសច្រានចោលអ្នកបង្កើតបក្សថ្មី ដែលតែងយកឈ្មោះលោក កឹម សុខា ទៅប្រើ

    ភ្នំពេញ: លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានបញ្ជាក់ថា អស់ពីក្រុមមួយចូលដល់ក្រុមមួយទៀតហើយ ប៉ុន្មានថ្ងៃថ្មីៗនេះ អស់លោកដែលរៀបនឹងបង្កើតបក្សថ្មី បានទៅដល់ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត។ ដើម្បីសម្រេចបានមហិច្ឆតារបស់ក្រុមខ្លួន អស់លោកទាំងនោះ បាននិយាយបញ្ចុះបញ្ចូលអ្នកគាំទ្រអតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោកកឹម សុខា ឱ្យបង្កើត ហើយលោកប្រធាន កឹម សុខា នៅពីក្រោយខ្នង។ល។ លោកបានគូសបញ្ជាក់បន្ថែមថា ដើម្បីកុំឱ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញរបស់អស់លោកទាំងអស់នោះ លោកសូមបញ្ជាក់សាជាថ្មីថា លោក កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមក បានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយជាសាធារណៈជាច្រើនលើក ច្រើនសាមកហើយថា លោកកឹម សុខា មិនគាំទ្រក្រុមណាមួយឱ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នងក្រុមណាមួយដែរ ហើយពេលនេះក៏ដូចគ្នាដែរ។ ជាមួយគ្នានេះ លោកមេធាវី ចាន់ ចេន សូមអស់លោកអ្នកនយោបាយដែលតាំងខ្លួនឯងជាព្រះបាទធម្មិក ជាអ្នកខ្លាំង ប្រជាពលរដ្ឋគាំទ្រច្រើនភ្លុកទឹកភ្លុកដីទៅហើយ សូមឈប់យកឈ្មោះលោកកឹម សុខា ទៅប្រើប្រាស់ដើម្បីបំភ្លៃ បោកប្រាស់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរតទៅទៀតទៅ អាណិតអ្នកគាំទ្រ…

  • រដ្ឋមន្រ្តីការបរទេសកម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំទ្វេភាគីពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម

    រដ្ឋមន្រ្តីការបរទេសកម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំទ្វេភាគីពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម

    ភ្នំពេញៈ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ មុនកិច្ចប្រជុំទ្វេភាគីនេះ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានផ្តោតលើវិស័យបរិស្ថាន និងកិច្ចសហប្រតិបត្តិការ រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ។ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានរួច រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ឯកឧត្តម ដូមីនិក…