-
លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រកុំឱ្យខ្មែរភ្លេចខ្លួន»

-
អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិពីររូបទៀត បានទទួលនីតិសម្បទានយោបាយឡើងវិញ

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួនពីររូបទៀតដែលជាប់បម្រាមតុលាការកំពូល ត្រូវបានព្រះករុណា ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញ បន្ទាប់ពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមព្រះរាជក្រឹត្យ២ដាច់ដោយឡែកពីគ្នា ដែលឡាយព្រះហត្តលេខានាថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ ។ អតីតមន្ត្រីទាំង២រូបនេះមាន៖ លោក ឃឹម ឡាគី អតីតអ្នកតំណាងរាស្ត្រមណ្ឌលកណ្តាល និង លោក ម៉ៅ សុផល អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ។ពួកលោកត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមរយៈសាលដីកាតុលាការកំពូល ។ គួររំលឹកថា ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព កាលពីថ្ងៃទី១ ខែសីហាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀតដែលជាប់បម្រាមតុលាការ ។សម្តេចបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សំណើរបស់អ្នកទាំងនោះ នឹងត្រូវទុកពេលពិចារណាមួយរយៈសិន។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៦រូបហើយ ត្រូវបានព្រះមហាក្សត្រនិងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ។ ក្នុងនោះរួមមាន ទី១. លោក គង់ គាំ…
-
លោក មុត ចន្ថា៖ តើនរណានៅក្រោយគណបក្សបេះដូងជាតិ?

ភ្នំពេញ : លោកមុត ចន្ថា បានលាតត្រដាងអំពីមេគំនិតដែលបានផ្តួចផ្តើមឱ្យបង្កើត«គណបក្សបេះដូងជាតិ» ឬ “Cambodia National Heart Party” ត្រូវបានគេដឹងយ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងប្រទេសបារាំង គឺ លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក អេង ឆៃអ៊ាង កំពុងដេកស៉ីលុយរដ្ឋាភិបាលអាមេរិកដែលជាប្រាក់បង់ពន្ធរបស់ប្រជាជនអាមេរិកខណៈដែលគាត់កំពុងត្រៀមរៀបចំឯកសារ ធានាយកក្រុមគ្រួសារទាំងមូលទៅរស់នៅលើទឹកដីអាមេរិក។ លោក មុត ចន្ថា ត្រូវបានគេស្គាល់ថាជាមនុស្សជំនិតបំផុតរបស់ លោក កឹម សុខា។ ការលាតត្រដាងនេះ បានធ្វើឡើងតាមរយៈហ្វេសប៊ុករបស់លោក មុត ចន្ថា។ លោក មុត ចន្ថា បន្តថា មិនមែនតែលោក អេង ឆៃអ៊ាង ម្នាក់ទេ ដែលនៅពីក្រោយគណបក្សថ្មីនេះ លោកស្រី មូរ សុខហួរ ក៏បានប្រកាសគាំទ្រការបង្កើតឡើងនូវគណបក្សនេះនៅក្នុងការប្រជុំជាមួយអ្នកគាំទ្រនៅអាមេរិក។ ចំណែកអ្នកនយោបាយរត់ភៀសខ្លួនកំពុងជ្រកកោននៅអាមេរិក និងតាមបណ្តាប្រទេសផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពគាំទ្រនិងឡង់សេបក្សថ្មីនេះផងដែរ។ លោកបានបញ្ជាក់ថា សេនារីយោដែលលោក អេង ឆៃអ៊ាង បានគិតគូរៀបចំឡើង រួមមានៈសេនារីយោទី១: បញ្ចេញឱ្យ លោក ថាច់សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្រ្តយ៍នៃគណបក្សសង្រ្គោះជាតិ ដាក់ពាក្យសុំសិទ្ធិនយោបាយ ដើម្បីត្រៀមមកដឹកនាំបក្សថ្មីនេះ គឺ «គណបក្សបេះដូងជាតិ» ព្រោះគាត់ក៏ជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ។ រហូតមកដល់ពេលនេះលោក ថាច់សេដ្ឋា រក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក៏មិនបានបដិសេធពីការមិនជាប់ពាក់ព័ន្ធជាមួយគណបក្សនេះដែរ។ សេនារីយោទី២: ក្រៅពីលោក ថាច់ សេដ្ឋា, លោក អេងឆៃអ៊ាង ក៏បានផ្ចុងផ្តើមឱ្យមនុស្សម្នាក់ដែលមិនធ្លាប់ប្រឡូកក្នុងកិច្ចការនយោបាយដោយផ្ទាល់ឱ្យចូលរួមដឹកនាំបក្សថ្មីនេះ។ តាមការណ៍ឱ្យដឹងមនុស្សវ័យកណ្តាលម្នាក់នេះគឺជាអតីតមន្រ្តីនៃ អង្គការអន្តរជាតិមួយដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នៅមុនពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និងជាសមាជិកក្រុមការងារស្រមោល (ឈ្មោះក្លែងក្លាយ) ប្រចាំខេត្តបាត់ដំបង ដែលត្រូវបានលោក អេង ឆៃអ៊ាង ចាត់ទុកជាឈាមថ្មីនិងជាបញ្ញាវន្តដែលអាចប្រម៉ែប្រមូលយុវជនឱ្យចូលរួម និងទាញបានសមានចិត្តពីមជ្ឈដ្ឋានសង្គមស៊ីវិល។ សេនារីយោទី៣: គណបក្សថ្មីនេះនឹងផ្តោតលើការរៀបចំរចនាសម្ព័ន្ធនិងកសាងកម្លាំងថ្មីរបស់ខ្លួនដោយមិនធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគាំទ្ររបស់អតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀនឡើយ ប៉ុន្តែមុខព្រួញរបស់គណបក្សនេះគឺកៀរគរ កម្លាំងគាំទ្រពីគណបក្សផ្សេងៗ ដូចជា គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច យុវជន ជាដើម។នេះជាសេនារីយោ បន្លំបំភ័ន្តភ្នែកដើម្បីធ្វើឱ្យគេយល់ច្រឡំថាបក្សបេះដូងជាតិមិនជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនដែលជាដៃគូក្នុងអតីតគណបក្សសង្រ្គោះជាតិ សំដៅបញ្ចៀសនូវការចោទប្រកាន់ពីអំពើក្បត់ភាពជាដៃគូនិងការថ្កោលទោសពីអ្នកគាំទ្ររបស់អតីត គណបក្សសង្រ្គោះជាតិ។ សេនារីយោទី៤: លោក អេង ឆៃអ៊ាង បញ្ឆេះឱ្យគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីតសមាជិកព្រឹទ្ធសភាចំនួន ១០រូបចាប់ផ្តើមរៀបចំកែប្រែរចនាសម្ព័ន្ធដឹកនាំ និងចុះធ្វើសកម្មភាពពង្រឹងរចនាសម្ព័ន្ធនិងកម្លាំងនៅមូលដ្ឋានតាមរយៈការចុះចែកអំណោយដោយលោក ទាវ វណ្ណុល ប្រធានគណបក្សនេះ។ ការចុះចែកអំណោយជាស្បៀងឧបភោគគាប់ជួននឹងយុទ្ធនាការលក់ប័ណ្ណនាឡិការបស់លោកសម រង្ស៉ីដែលប្រមូលបាន ប្រាក់ជាង២០ម៉ឺនដុល្លារ ដែលគេដាក់ការសង្ស័យយ៉ាងខ្លាំងថាគឺជាលុយបានមកពីយុទ្ធនាការលក់ប័ណ្ណនាឡិកា ដៃម៉ាកកាស្យូរបស់លោកសម រង្ស៉ីព្រោះរហូតមកទល់ពេលនេះគេមិនឃើញសកម្មភាពផ្តល់ជំនួយដល់ជនរងគ្រោះដោយ ជំងឺកូវីដ-១៩ ដូចគាត់បានអះអាងឡើយ។ ម្យ៉ាងទៀតដោយសារបញ្ហាផ្លូវច្បាប់គ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខទទួលលុយពីលោកសមរង្ស៉ីដើម្បីចែកអំណោយឡើយ។ដូច្នេះគេអាចធ្វើតាមរបៀបបន្លំភ្នែកថាជាជំនួយរបស់សប្បុរសជននៅក្រៅប្រទេសជំនួសវិញ។ ចំណុចនេះហើយដែលលោក ទាវ វណ្ណុល បានអះអាងនៅពេលចែកអំណោយជាស្បៀងឧបភោគ។ លោក ជា គឹមលី ប្រធានគណបក្សសង្រ្គោះជាតិប្រចាំអាមេរិកខាងជើងនិងអាមេរិកកាំង (CNRP NORTH AMERICA-AMERICA) ត្រូវបានគេដឹងថានឹងមកចូលរួមដឹកនាំបក្សភ្លើងទៀន។ សេនារីយោទី៥: អ្នកកនយោបាយជាប់បម្រាមនៃកូតាអតីតគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀតត្រូវបានប្រាប់ឱ្យ នៅស្ងៀមរង់ចាំរហូតបញ្ចប់បម្រាមហាមធ្វើនយោបាយ នៅក្រោយពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយគ្នានេះ លោក អេង ឆៃអ៊ាង បានអនុវត្តយុទ្ធសាស្រ្តវៃស្មៅបង្អើលពស់ដោយជំរុញឱ្យអ្នកនយោបាយជាប់បម្រាមកម្រិតធម្យមសាកល្បង ដាក់ពាក្យសុំសិទ្ធិនយោបាយ មានជាអាទិ៍ លោក ជូ ជុងងី, លោក ញឹម គឹមញុល និងលោក ស៊ុន ចន្ធីដើម្បីចង់ដឹងប្រតិកម្ម តប។ ជាលទ្ធផល បុគ្គលទាំងបីនាក់នេះត្រូវបានបដិសេធចំពោះសំណើសុំសិទ្ធិនយោបាយដោយហេតុផលរំលោភសាល ដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្រ្គោះជាតិ ខែវិច្ឆិកា ឆ្នាំ២០១៧។ សេនារីយោទី៦: បន្ទាប់ពីគណបក្សបេះដូងជាតិបានប្រមូលផ្តុំកម្លាំងគាំទ្រពីមជ្ឈដ្ឋានផ្សេងៗរួចហើយគណបក្សនេះនឹងត្រូវ ប្រកាសបញ្ចូលជាមួយគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៉ី)នៅប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីបូកផ្គួបនិងបង្កើនកម្លាំងគាំទ្រឱ្យគណបក្សភ្លើទៀនឱ្យក្លាយជាគណបក្សប្រកួតប្រជែងមួយដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលនៅមុនពេលរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដែលបានបង្កើតជាគណបក្សសង្រ្គោះជាតិ នៅខែកក្កដា ឆ្នាំ២០១២។ សេនារីយោទី៧: ក្រុមអ្នកនយោបាយនិរទេសខ្លួន មានដូចជាលោកសម រង្ស៉ី, លោកអេង ឆៃអ៊ាង, លោកស្រីមូរ សុខហួរ, លោកហូរ វ៉ាន់, លោកឡុង រី ជាដើមដើរតួនាទីជាអ្នកកៀរគរប្រភពហិរញ្ញវត្ថុគាំទ្រដល់ប្រតិបត្តិការកសាងរចនាសម្ព័ន្ធនិង កម្លាំងរបស់គណបក្សបេះដូងជាតិ និងត្រៀមបម្រុងសម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។ ភស្តុតាងអាចបញ្ជាក់ថាប្រាក់ជាង២០ម៉ឺនដុល្លារបានពីការលក់ប័ណ្ណ នាឡិកា ប្រាក់ជាង ៣០ម៉ឺនដុល្លារប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ និងលុយទូរទស្សន៍ព្រះអាទិត្យជិត ១លានដុល្លារ គិតទាំងការទាំងដើមអាចនឹងត្រូវបានគេយកមកបណ្តាក់ទុនក្នុងគណបក្សភ្លើងទៀនដើម្បីបប្រកួតប្រជែងក្នុង ការបោះឆ្នោតទាំងពីរនៅពេលខាងមុខ។ សេនារីយោទី៨: យុទ្ធសាស្រ្តរបស់លោក អេង ឆៃអ៊ាងគឺស្វែងរកអំណាចនយោបាយជាថ្មីដើម្បីដាក់សម្ពាធលើគណបក្ស កាន់អំណាចឱ្យចរចាជាមួយលោកសម រង្ស៉ី អាចឱ្យគាត់និងគូកនវិលត្រឡប់ចូលប្រទេសវិញ។ លោក ចន្ថា បានលើកឡើងថា អំពើក្បត់ដៃគូនយោបាយនេះបង្ហាញកាន់តែច្បាស់ឡើងនៅពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជកែប្រែរចនាសម្ព័ន្ធនិងថ្នាក់ដឹកនាំឡើងវិញ។ តាមពិតគណបក្សភ្លើងទៀន គ្រាន់តែជាបក្សចាំផ្ទះដូចគ្នានឹងគណបក្សសិទ្ធិមនុស្ស ព្រោះបក្សទាំងពីរបានច្របាច់កម្លាំងចូលគ្នាបង្កើតគណបក្សសង្រ្គោះជាតិរួចទៅហើយ។ការបង្កើតឡើងនូវ គណបក្សបេះដូងជាតិ គឺជាល្បិចបៀរបីសន្លឹក ដើម្បីបំភ័ន្តភ្នែកគេចចេញពីការចោទប្រកាន់ពីអំពើក្បត់ដៃគូនយោបាយ ខណៈដែលបក្សនេះមានចេតនាប្រមូលផ្តុំកម្លាំងថ្មី ដើម្បីយកទៅបូកជាមួយកម្លាំងបក្សភ្លើងទៀន។ លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា រឿងពិតមិនអាចប្រកែកបាន លោកសម រង្ស៉ីនិងគូកននៅក្រៅប្រទេសបានក្បត់ ជាមួយលោកកឹម សុខា ជាយូរមកហើយ ចាប់តាំងពីការចេញទៅបង្កើតចលនាសង្រ្គោះជាតិ នៅដើមឆ្នាំ២០១៨ និងការដណ្តើមយកដំណែងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅចុងឆ្នាំ២០១៨ ពីសំណាក់លោកសម រង្ស៉ី និងគូកននៅក្រៅប្រទេស៕ ដោយ: ពលជ័យ
-
ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ

ព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននឹងក្លាយជាបរាជ័យដ៏អាម៉ាសថ្មីមួយទៀតនៅអាស៊ីបន្ទាប់ពីបរាជ័យនៅតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៥៖ របបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងវៀតណាមខាងត្បូង ត្រូវបានដួលរលំមួយពព្រិចភ្នែក ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ
-
លោក មុត ចន្ថា៖ ថ្នាក់ដឹកនាំបក្សមួយតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ដាក់ខែ!

ភ្នំពេញៈ លោក មុត ចន្ថា ទំនងជាក្តៅស្លឹកត្រចៀកទ្រាំលែងបានៗ វ៉ៃបកចំៗទៅលើគណបក្សកែទម្រង់កម្ពុជា។ លោកថា ថ្នាក់ដឹកនាំគណបក្សនេះតាមជេរ តាមខាំ ដាក់ខែចំពោះលោក កឹម សុខា។ អ្វីដែលលោក មុត ចន្ថា ប្រតិកម្មទៅរកនេះ គឺសំដៅទៅលើលោក ផាន់ ច័ន្ទស័ក្តិ ដែលគេស្គាល់ថា ជាអតីតមេធាវីការពារលោក កឹម សុខា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានជេរ និងរិះគន់ខ្លាំងៗមកលើលោក កឹម សុខា។ ការប្រើក្បួននាគវ័ធកន្ទុយរបស់មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា លើលោក កឹម សុខា ត្រូវបានលោក មុត ចន្ថា ចោទសួរថា តើមន្រ្តីដែលតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ម្នាក់នោះ (សំដៅលើលោក ផាន់ ច័ន្ទស័ក្តិ) ត្រូវបានលោក អ៊ូ ចន្ទរ័ត្ន និងលោក ប៉ុល ហំម តែងតាំងឱ្យអនុវត្តបេសកកម្មឆ្កែកាចខាំមិនរើសមុខមែនទេ? តើបក្សនេះគួរដាក់ឈ្មោះ «បក្សជេរបញ្ចោរ»…
-
គណបក្សខ្មែរតែមួយ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះមន្ត្រីអតីតបក្សប្រឆាំងលក់សណ្តែកដី រឿងបង្កើតគណបក្សថ្មី

ភ្នំពេញៈ គណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាលឆ្នាំ២០២២ -២០២៣ ដោយសារអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានចេញទៅបង្កើតបក្សថ្មីចំនួន៥ គឺគណបក្សខ្មែរស្រឡាញ់ជាតិ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សបេះដូងជាតិ និង បក្សខ្មែរអភិរក្ស បានសម្រេចចិត្តចែកផ្លូវគ្នាដើរ ដោយក្រុមអញនិយមរៀងៗខ្លួនរួចទៅហើយ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ នៅក្នុងសេចក្តីអំពាវនាវនេះបានបញ្ជាក់ថា ឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា “ជាមនុស្សតែមួយ” ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនដោយបានបែងចែកក្រុមការងារចំនួនបី៖ ក្រុមទី១.អតីតតំណាងរាស្រ្ត CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បានបើកបក្សថ្មីដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មី បន្តបន្លំភ្នែកប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។ ក្រុមទី២. ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជាបានកំពុងបង្កើតព្រឹត្តិការណ៍ញុះញុង់លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្រុមទី៣. ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សមរង្ស៊ី រៀបចំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះគណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាល ឆ្នាំ២០២២-២០២៣ ពីព្រោះលោក សម…
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល គឺមានចេតនាញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ទាក់ទងទៅនឹងការលើកកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបង្ហាញអំពីការព្រួយបារម្ភចំពោះការបង្កើតគណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ គឺជាការព្រួយបារម្ភដែលមិនបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីតួនាទីភារកិច្ចរបស់គណៈកម្មការនេះនៅឡើយទេ។ ឯកឧត្តម មាស សុភ័ណ្ឌ បន្តថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនេះ គឺគ្រាន់តែមានចេតនានៅក្នុងការញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូ វទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងនៅក្នុងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងហាក់ដូចជាមានចេតនាចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយខ្វះក្រមសីលធម៌ទៅវិញ។ ឯកឧត្តមបានទាញនូវការពន្យល់ថា គណៈកម្មការតាមដានវាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកស្ទួយនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានព្រមទាំងតម្រង់ទិសដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានឱ្យអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ មិនមែនបង្កើតឡើង ដើម្បីយកអ្នកសារព័ត៌មានជាគោលដៅ ដើម្បីធ្វើការតាមដានបំភិតបំភ័យដាក់សំពាធ ឬបំបិទសិទ្ធិសរីភាពខាងសារព័ត៌មាននោះទេ។ អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ដោយឈរលើស្មារតីលើកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មានការការពារផលប្រយោជន៍ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការនេះឡើង ដោយឱ្យមានការចូលរួមពីសហព័ន្ធ សមាគម និងក្លិបសារព័ត៌មានមួយចំនួនចូលរួមនៅក្នុងគណៈកម្មការនេះ ដើម្បីផ្តល់មតិយោបល់ក្នុងការវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកការអនុវត្តវិធានការការវាយតម្លៃផ្សេងៗពាក់ព័ន្ធទៅនឹងការប្រកបវិជ្ជាជីវៈសារព័ត៌មាន គឺជាសិទ្ធិផ្តាច់មុខរបស់ក្រសួងព័ត៌មាន ប៉ុន្តែដោយឈរលើស្មារតីនៃការលើកម្ពស់សិទ្ធិសរីភាពខាងសារព័ត៌មាន ក៏ដូចជាគិតផលប្រយោជន៍ដល់អ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតនូវគណៈកម្មការនេះឡើងដើម្បីឱ្យមានការចូលរួមពីសមាសភាពតំណាងសហព័ន្ធ សមាគម ក៏ដូចជាក្លិបសារព័ត៌មានចូលរួមពិនិត្យ និងវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនេះ។ ដូច្នេះតាមរយៈយន្តការនេះ យើងមិនអាចចាត់ទុកថាជាយន្តការដែលបង្កើតឡើង ដើម្បីដាក់សម្ពាធបំភិតបំភ័យឬតាមដានអ្នកសារព័ត៌មាន ដូចជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនោះឡើយ៕ដោយៈពលជ័យ
-
លោក មុត ចន្ថា៖ លោក អ៊ូ ច័ន្ទរ័ត្ន ជាថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ, គណបក្សបង្កើតថ្មី គឺជាបក្សកម្ទេចដែក

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានធ្វើការរិះគន់ទៅលើលោក គង់ គាំ និងលោក អ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត ដែលទើបបង្កើតគណបក្សថ្មី អំពីការប្រកូកប្រកាសបង្រួបបង្រួមគណបក្ស ដែលទើបបង្កើតថ្មីឱ្យទៅជាគណបក្សតែមួយ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែប្រកាសឱ្យឮសូរសំឡេង កុំឱ្យប្រជាពលរដ្ឋស្តីបន្ទោសតែប៉ុណ្ណោះ និងបានហៅគណបក្សដែលទើបបង្កើតថ្មី គឺជាបក្សកម្ទេចដែក។ លោក មុត ចន្ថា បានចំអកឱ្យលោក អ៊ូ ច័ន្ទរ័ត្ន ថា ទោះអុជធូបបួងសួងដល់ព្រះឥន្ទ ព្រះព្រហ្ម ក៏ទៅមិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា បានទេ បើស្ថិតក្នុងទម្រង់ និងស្ថានភាពដូចចាប់ក្តាមដាក់ចង្អេរបែបនេះ។ មនុស្សជំនិតរបស់លោក កឹម សុខា បានសរសេរឌឺដងឌៀមដាមនៅលើហ្វេសប៊ុកថា ម្នាក់ៗប្រកូកប្រកាសរួបរួម រួបរួមតាមរូបមន្តខាងក្រោម?១-សុំចុះចូល?២-ដាក់ពាក្យសុំចូលរួម ឬសុំចូលជ្រកផ្ទះ?៣-រុះផ្ទះចោល ឬទុកផ្ទះចោល ដើម្បីរួបរួម?៤-គ្រាន់តែប្រកាសឱ្យឮសូរសំឡេង កុំឱ្យពលរដ្ឋស្តីបន្ទោស?៥-រួបរួមមានលក្ខខណ្ឌៈ អញគ្រាន់បើជាង ធំជាង យូរជាងឯង? លោក មុត ចន្ថា បានបន្តថា ការរួបរួមមិនអាចធ្វើទៅបាន ដោយសារកត្តាមួយចំនួនរួមមានៈគ្មានឆន្ទៈពិតប្រាកដ គ្មានគោលបំណងសុចរិត…
-
Positive Cambodia Ep6: ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកស្ទួយវិស័យទេសចរ និងចំណូលសេដ្ឋកិច្ច

-
អតីតប្រធានវិទ្យុអាស៊ីសេរី៖ សម រង្ស៊ី ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រា

ភ្នំពេញៈ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ជាខេមរភាសា បានធ្វើការរិះគន់ និងវ៉ៃប្រហារទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថា ដល់ពេលដែល សម រង្ស៊ី ត្រូវរៀបចំខ្លួនឱ្យដើរផ្លូវត្រង់ ព្រោះគាត់ដើរផ្លូវវៀច ដូចមនុស្សស្រវឹងស្រាហើយ។ ការវ៉ៃប្រហារនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មួយរយៈចុងក្រោយនេះ ហាក់ដូចជាវង្វេងវង្វាន់ បានប្រកាសអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ រួមទាំងការរិះគន់ព្រះមហាក្សត្រ។ ទាក់ទងការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះ ត្រូវបានលោក ពិន សំខុន លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីយប់ថ្ងៃទី១០ ខែសីហាថា បើនិយាយពីលោក សម រង្ស៊ី ដល់ពេលមួយដែលគាត់ត្រូវរៀបចំខ្លួនឱ្យដើរផ្លូវត្រង់ ពីព្រោះគាត់ដើរផ្លូវវៀចដូចមនុស្សស្រវឹងស្រាហើយ។ ហេតុដុច្នេះហើយ លោកចង់និយាយថា ការជ្រើសរើសមេដឹកនាំ វាមិនមែនជារបស់មួយដែលកើតហើយមិនចេះបាត់ទៅវិញទេ។ ខ្លួនលោកផ្ទាល់តែងតែគិតថា នៅពេលដែលគេគាំទ្រយើង គឺនៅពេលដែលយើងធ្វើត្រូវ នៅពេលណាដែលយើងធ្វើមិនត្រឹមត្រូវ ឬនិយាយផ្តេសផ្តាស បង្កើតបរិយាកាសបែកបាក់គ្នា បង្កើតបរិយាកាសលែងឱ្យគេជឿដល់គណបក្សប្រឆាំង ក្នុងពេលនោះ មានអ្នកគេគិតតា លោកសម រង្ស៊ី ក៏ដឹងខ្លួនឯងដែរ…