-
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឱ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត

ភ្នំពេញៈឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាការសាងសង់ទំបន់វារីអគ្គិសនីសេសាន២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានវាយបកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះទៅអង្គការសិទ្ធិមនុស្សនេះថា ចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត។ ឯកឧត្តមបានចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជារបាយការណ៍បែបភូតកុហក និងជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ ហើយបានចាត់ទុករបាយការណ៍របស់ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះមានចរិតជាការបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។ •រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងម៉ត់ចត់ រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយផលប៉ះពាល់ទាំងឡាយតាមរយៈឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយនិងវិធានការច្បាស់លាស់រួចហើយដូចជា ១)ត្រូវកំណត់ឱ្យគម្រោងបញ្ចេញបរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមអំឡុងពេលប្រតិបត្តិគម្រោង ដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។ ២)គម្រោងបានផ្តល់ផ្ទៃដីទំហំ៧.០៨៦,៨០២ហិកតា ជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោង ព្រមទាំងសាងសង់លំនៅដ្ឋានដែលមានផ្ទះថ្មចំនួន១១៨ខ្នង ផ្ទះឈើចំនួន៤៧១ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន១២៧ខ្នង ជីកស្រះចំនួន៦៣ ស្រះ សាលារៀនចំនួន១២ សាលាមតេយ្យចំនួន១២ សាលាឃុំចំនួន២ វត្តអារាម៣ ប៉ុស្តិ៍នគរបាល២ ប៉ុស្តិ៍អាវុធហត្ថ១ និងជីកអណ្តូងទឹកចំនួន១៨១។ ដោយឡែកប្រជាពលរដ្ឋចំនួន១២គ្រួសារ ដែលរស់នៅភូមិភ្លុក ឃុំភ្លុកទទួលយកសំណងថវិកា 100% ពីក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋចំនួន៥៦គ្រួសារ…
-
ឥទ្ធិពលនយោបាយរបស់ កឹម សុខា-សម រង្ស៊ី សាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ

ភ្នំពេញៈ ឥទ្ធិពលនយោបាយរបស់មេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បាននិងកំពុងសាបរលាបទៅតាមអ្វីដែលអតីតមន្ត្រីក្រោមបង្គាប់របស់ខ្លួនកំពុងតែបែកបាក់គ្នាជាបំណែកៗ ហើយបានទៅបង្កើតគណបក្សរៀងៗខ្លួន ដោយសារតែបានដឹងថា ខ្មោចគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញទេ ហើយអ្វីដែលពួកគេទន្ទឹងរង់ចាំថា គណបក្សសង្គ្រោះជាតិរស់ឡើងវិញ ក៏វាលែងមានទៀតដែរ។ មានន័យថា ពួកគេមិនគាស់ខ្មោចយកមកហិត ដូច កឹម សុខា-សម រង្ស៊ី ស្រមើស្រមៃនោះឡើយ។ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី១០ ខែសីហានេះថា ការដែលលោកសម្រេចចិត្តបង្កើតគណបក្សកែទម្រង់កម្ពុជា ដោយសារតែគណបក្សសង្គ្រោះជាតិមិនមានឱកាសវិលត្រឡប់មកវិញបាន ពីព្រោះពេលវេលា៣ឆ្នាំជិត៤ឆ្នាំហើយ និងយន្តការអន្តរជាតិក្នុងការជួយដោះស្រាយហាក់ដូចជាមិនមានអ្វីធំដុំដែលអាចជួយដោះស្រាយបាន។ ទន្ទឹមនេះជំហរនយោបាយរបស់អ្នកធំៗហាក់ដូចជាមិនឃើញមានការសម្របសម្រួលគ្នាទៅវិញទៅមក។ ដូច្នេះលោកយល់ថា មិនមានលទ្ធភាពសង្គ្រោះជាតិចូលមកសាជាថ្មីទេ ។ លោកបានបញ្ជាក់ថា “បើសិនជាពលរដ្ឋខ្មែរចង់ចូលរួមដើម្បីជំរុញ ឬក៏ស្តារលទ្ធិប្រជាធិបតេយ្យឲ្យបានល្អឡើងវិញ ទាល់តែយើងម្នាក់ៗមានកាតព្វកិច្ចចូលរួមដើម្បីធ្វើម៉េចឲ្យប្រជាធិបតេយ្យល្អឡើងវិញ។ បើសិនជានាំគ្នានៅស្ងៀម ហើយនាំគ្នាបន្ទោស។ អាហ្នឹងខ្ញុំគិតថា ប្រហែលជាមិនអាចត្រឡប់មកវិញទេប្រជាធិបតេយ្យដែលយើងរំពឹងទុកនោះ”។ ចំណែកលោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវីការពារលោក កឹម សុខា បានថ្លែងថា អ្នកក្បត់ឆន្ទៈរាស្រ្ត គឺសម…
-
AVIVoice Ep 32: តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ យើងឃើញថាច្បាស់ណាស់អាស៊ាននឹងទទួលបានផលប្រយោជន៍ផ្នែកនយោបាយ ព្រោះថាចក្រភពអង់គ្លេសគឺជាមហាអំណាចមួយរូបនៅលើឆាកអន្តរជាតិ ហើយអង់គ្លេសក៏ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។ ដូចនេះ ពាក់ព័ន្ធជាមួយនឹងវិស័យនយោបាយ អាស៊ានអាចចាប់យកផលប្រយោជន៍ផ្សេងៗពីចក្រភពអង់គ្លេស។ មួយវិញទៀត ផលប្រយោជន៍សេដ្ឋកិច្ច គឺជាអ្វីចម្បងដែលភាគីទាំងពីរព្យាយាមជំរុញ។ យើងឃើញថាអង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចមួយរូប ហើយអាស៊ានក៏ជាទីផ្សារធំមួយ មិនថាសម្រាប់ចក្រភពអង់គ្លេសទេ ក៏ដូចជាសម្រាប់ប្រទេសផ្សេងៗនៅលើសកលលោក ជាពិសេសគឺមហាអំណាចតែម្ដង។ ការជំរុញភាពជាដៃគូសន្ទនានេះ អាចនឹងជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀតរវាងអាស៊ាន ក៏ដូចជាចក្រភពអង់គ្លេស។ សូមបញ្ជាក់ថា ចក្រភពអង់គ្លេសចាំបាច់ត្រូវតែជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងដៃគូផ្សេងៗ…
-
ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ ការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញជូនដល់មន្ត្រី និងក្រុមគ្រូពេទ្យជួរមុខក្នុងខេត្ត៧ ដែលប្រឈមមុខខ្លាំងនឹងការឆ្លងរីករាលដាលនៃវីរ៉ុសកូវីដ១៩ ជាពិសេសវីរ៉ុសកូវីដ ប្រភេទថ្មី «ដែលតា» ដែលរួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកោះកុង។ ការណ៍នេះ បានធ្វើឱ្យកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសឹង្ហបុរីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនជាងគេរួចស្រេចទៅហើយនោះ ក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌូនេស៊ី។ នេះមិនមែនជាការចៃដន្យឡើយ តែវាបានកើតចេញពីភាពជាអ្នកដឹកនាំនិងការគិតគូរគ្រប់ជ្រុងជ្រោយរបស់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំកសាងខឿនសុខុមាលភាព ប្រជាពលរដ្ឋដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងមិនទាន់មានថ្នាំព្យាបាលនេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីកគឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងខ្សែក្រវ៉ាត់ការពារអាយុជីវិតប្រជាពលរដ្ឋ។ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មាន៧៨,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន១៤,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។ កម្ពុជាក៏ត្រូវបានគេដឹងថា ជាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យកុមារ…
-
Cambodia2050 Ep22: ទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី និងសមិទ្ធផល ពីកិច្ចទំនាក់ទំនងរយៈពេល 65 ឆ្នាំមកនេះ

សំនួរ៖ ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ យើងនិយាយអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ក៏ដូចជាសមិទ្ធផលដែលកើតចេញពីកិច្ចទំនាក់ទំនងនេះ អស់រយៈពេល 65 ឆ្នាំផងដែរ។ ដែលមានការចូលរួមដោយវាគ្មិនកិត្តិយសលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ជាអ្នកជំនាញភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដំបូងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកបណ្ឌិត ទាក់ទងទៅហ្នឹង គ្រឿងឥស្សរិយយស ដែលរុស្ស៊ីបានបំពាក់ជូនប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី 25 ខែកក្កដានេះ ថាតើមានន័យយ៉ាងដូចម្ដេចដែរ? នេះជាការពិតនៅពេលកាលពីថ្ងៃទី 25 ខែកក្កដា កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានប្រកាសផ្ដល់នូវគ្រឿងឥស្សរិយយសទៅដល់សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ហើយនេះគឺជាកិត្តិយស មិនត្រឹមតែចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងនោះទេ ប៉ុន្តែវាក៏ជាកិត្តិយសដល់កម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាយើងទាំងមូលផងដែរ។ គ្រឿងឥស្សរិយយសនេះ វាបង្ហាញអំពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលយើង នៅក្នុងការអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាការថែរក្សានៅស្ថេរភាពនយោបាយ និងលើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ ជាពិសេសលើកកម្ពស់នូវទំនាក់ទំនងទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ខ្ញុំសូមរំលឹកផងដែរថា ឆ្នាំនេះគឺជាឆ្នាំពិសេស ដោយសារតែកម្ពុជា និងរុស្ស៊ី បាននឹងកំពុងប្រារព្ធខួបលើកទី 65 នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទោះបីជាស្ថានភាពកូវីដមិនអំណោយផលក្តី ក៏ប្រទេសទាំងពីរនៅក្នុងឆ្នាំ…
-
លោក កឹម សុខា មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលប្រកាសដោយទណ្ឌិត សម រង្សី

ភ្នំពេញ: លោក កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយទណ្ឌិត សម រង្សី កាលពីពេលថ្មីៗនេះទេ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីលោក កឹម សុខា នៅថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសនៅថ្ងៃទី៧ ខែសីហា របស់សហមេធាវីលោក កឹម សុខា បានឲ្យដឹងថា “ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោក សម រង្សី កាលពីពេលថ្មីៗនេះទេ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតឱ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ”។ បន្ថែមឱ្យកាន់តែច្បាស់ថែមទៀត លោកមេធាវី ចាន់ ចេន…
-
មនុស្សជំនិតរបស់លោក កឹម សុខា ឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន-ផាន់ ច័ន្ទស័ក្តិ យ៉ាងចាស់ដៃ

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានធ្វើការវាយបក ក៏ដូចជាការឆ្លើយតបទៅលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងលោក ផាន់ ច័ន្ទស័ក្តិ ដែលតែងតែរិះគន់គ្មានសំចៃទៅមកលើលោក កឹម សុខា ជាបន្តបន្ទាប់។ លោកមុត ចន្ថា បានហៅ លោក អ៊ូ ច័ន្ទរ័ត្ន ថា ជាមនុស្សនិយាយកុហក និងបានប្រដូច លោក ផាន់ ច័ន្ទស័ក្តិ ទៅនឹងសត្វដែលកំពុងតែដេញតាមខាំ និងវាយប្រហារដោយគ្មានហេតុផល និងភស្តុតាងមកលើលោក កឹម សុខា មិនលែង។ លោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “មេសូត្រដោះសារជាលេសគេចចេញពីការស្តីបន្ទោសចំពោះ ចិត្តចង្អៀតចង្អល់។ តើជឿទេថា លោក អ៊ូ ចន្ទរ័ត្ន មានបេះដូងពណ៌ក្រហមចង់រួបរួម? គាត់ធ្លាប់និយាយប្រាប់គេឯងថា រឿងរួបរួម ខ្លួនគាត់ម្នាក់មិនអីទេ តែទាល់តែសួរទៅចាស់ទុំនៅអាមេរិកសិនព្រមរួបរួមឬអត់?។ ម៉្យាងទៀតមន្រ្តីបក្សរបស់ គាត់ម្នាក់កំពុងតែដេញតាមខាំ និងវាយប្រហារដោយគ្មានហេតុផល និងភស្តុតាងមកលើ…
-
Positive Cambodia Ep5: សមិទ្ធិផលជាតិធំៗនាពេលបច្ចុប្បន្ន

-
Positive Cambodia Ep4: ម្លប់សន្តិភាព តម្លៃ នៃកេរ្តិ៍តំណែលជាតិ

-
Positive Cambodia Ep3: ការចូលរួមរបស់យុវជន និងការតបស្នងដល់ប្រទេសជាតិ
