Category: Politico 360

  • លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ

    លោក សួន សេរីរដ្ឋា រិះគន់ចំៗលើក្រុមអ្នកវិភាគ-ក្រុមសង្គមស៊ីវិល ដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់សម រង្ស៊ី ជាគំនិតក្បត់ជាតិ

    ភ្នំពេញៈ អតីតប្រធានគណបក្សអំណាចខ្មែរបានរិះគន់ចំៗ និងគ្មានសំចៃទៅលើក្រុមអ្នកវិភាគមួយចំនួន ព្រមទាំងក្រុមសង្គមស៊ីវិលដែលមិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ ចំណុចនេះហើយដែលបញ្ជាក់ថា ក្រុមអ្នកវិភាគ មាត់វែង មាត់ខ្លី មាត់ស្អុយ និងក្រុមសង្គមស៊ីវិលទាំងអស់នេះ គឺជាបក្ខពួកតែមួយជាមួយនឹងមេក្រុមនយោបាយរត់ចោលស្រុក។ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានថ្លែងប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះ ហេតុអ្វីបានជាក្រុមបណ្ឌិតអ្នកវិភាគទាំងឡាយ ព្រមទាំងក្រុមសង្គមស៊ីវិលផង មិនហ៊ាននិយាយថា គំនិតចង់បង្កើតរដ្ឋាភិបាលរួបរួមជាតិ និងបង្កើតកងទ័ពរបស់ «មេក្រុមនយោបាយរត់ចោលស្រុក» នោះ ជាគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ?។ លោកបានសង្កត់ធ្ងន់ថា យើងឃើញហើយក្រុមបណ្ឌិតអ្នកវិភាគ និងក្រុមសង្គមស៊ីវិល ដែលធ្វើគ្រប់បែបយ៉ាងចង់ជួយប្រោសអាយុជីវិតនយោបាយឱ្យមេក្រុមនយោបាយរត់ចោលស្រុករស់ឡើងវិញនោះ កន្លងមក ពួកគេធ្វើគ្រប់បែបយ៉ាង ដោយប្រមូលគ្នាលើកម្រាមដៃចង្អុលមករាជរដ្ឋាភិបាល ចោទរាជរដ្ឋាភិបាល លាបពណ៌រាជរដ្ឋាភិបាលគ្រប់បែបយ៉ាង រហូតហ៊ានយកស្លាកក្រុមអង្គការសង្គមស៊ីវិលរបស់ពួកគេ ទៅគ្របការពារសកម្មជននយោបាយ នៃអង្គការភេរវកម្មបរទេសនៅក្រៅស្រុក ដែលធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាទៀតផង។ តែយើងតែងកត់សម្គាល់ និងចំណាំថា គ្រប់លើកនៅពេលដែលមេក្រុមនយោបាយរត់ចោលស្រុក និយាយ ឬអំពាវនាវអ្វីមួយដែលខុសច្បាប់ ប្រឆាំងច្បាប់រដ្ឋធម្មនុញ្ញ…

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការអំពាវនាវរបស់ សម រង្ស៊ី គឺជាការអំពាវនាវឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល

    ភ្នំពេញៈអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកការអំពាវនាវរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២២ ខែកក្កដានេះថា ជាគោលការណ៍ ច្បាប់ការអំពាវនាវបែបនេះ គឺជាអំពើល្មើសទៅនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយវាជាការអំពាវនាវមួយឱ្យធ្វើបដិវត្តន៍តាមបែបហិង្សាក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយណាដែលជាការចូលរួម ការអនុវត្ត ការគាំទ្រ ឬមួយអ្នកដែលផ្តើមគំនិត អ្នកផ្សំគំនិត គឺត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ទាំងអស់នេះ។ រីឯឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា អ្វីដែល សម រង្ស៊ី អំពាវនាវគឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើសរបស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋ មិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ សម រង្ស៊ី ហើយការលើកឡើងរបស់សម រង្ស៊ី…

  • សង្គមស៊ីវិល និងមេដឹកនាំបក្សនយោបាយ៖ អវត្តមានគណបក្សសង្គ្រោះជាតិធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត

    សង្គមស៊ីវិល និងមេដឹកនាំបក្សនយោបាយ៖ អវត្តមានគណបក្សសង្គ្រោះជាតិធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត

    ភ្នំពេញៈសង្គមស៊ីវិល និងមេដឹកនាំគណបក្សនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុកការលើកឡើងរបស់អ្នកវិភាគមួយចំនួន និងប្រជាពលរដ្ឋខ្លះថា អវត្តមានគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត៤ឆ្នាំមកនេះ ធ្វើឱ្យខូចខាតផលប្រយោជន៍ជាតិ គឺជាការមិនពិត និងជារឿងប្រឌិតឡើងដើម្បីគេងចំណេញនយោបាយតែប៉ុណ្ណោះ។ វាគ្រាន់តែជាទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានរំលាយដោយច្បាប់។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី២១ ខែកក្កដានេះថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនគណបក្សប្រឆាំងតែមួយទេ រាល់គណបក្សនយោបាយទាំងអស់ដែលអត់មានសំឡេងនៅក្នុងរដ្ឋសភា ហើយដែលមិនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល គឺចាត់ទុកជាបក្សប្រឆាំងទាំងអស់។ ដូច្នេះនៅក្នុងប្រទេសកម្ពុជា មានបក្សប្រឆាំងច្រើនណាស់ដែលកំពុងតែធ្វើសកម្មភាពស្របច្បាប់ ដើម្បីប្រឆាំងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងន័យកែលម្អ និងស្ថាបនា។ មិនមែនរង់ចាំតែគណបក្សមួយដែលបានរំលាយដោយច្បាប់ ដោយសារមេដឹកនាំ និងក្រុមដឹកនាំគណបក្សនោះរំលោភច្បាប់នោះទេ។ ដូច្នេះការលើកឡើងរបស់ក្រុមដែលយល់ឃើញថា ទាល់តែមានវត្តមានបក្សមួយ ដែលត្រូវបានរំលាយដោយតុលាការហើយនោះ។ នេះគឺគ្រាន់តែទស្សនៈលម្អៀងនយោបាយមួយរបស់ក្រុមអ្នកដែលគាំទ្របក្សដែលត្រូវបានច្បាប់រំលាយ បក្សដែលមិនគោរពច្បាប់ មិនគោរពច្បាប់បោះឆ្នោត ច្បាប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយដែលចង់ឱ្យពួកឧទ្ទាមក្រៅច្បាប់នេះ វិលមកធ្វើសកម្មភាពច្របូកច្របល់ចលាចលនៅក្នុងសង្គម ដើម្បីបំពេញនូវមហិច្ឆិតានយោបាយ ចិញ្ចឹមចិត្តធ្វើរដ្ឋប្រហារដោយបដិវត្តន៍ពណ៌ ចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ លោក សួន សេរីរដ្ឋា បានបន្តថា ទាក់ទងទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសប្រជាធិបតេយ្យ ពលរដ្ឋ គឺជាគោលដៅធំបំផុតដែលរដ្ឋាភិបាលត្រូវអភិវឌ្ឍន៍ជួយដល់ប្រជាពលរដ្ឋនៅក្នុងការបង្កបង្កើនផល នៅក្នុងការធ្វើអាជីវកម្ម និងនៅក្នុងការធ្វើអ្វីមួយដើម្បីឱ្យជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើន។ ប៉ុន្តែមិនមែនមានន័យថា អភិវឌ្ឍន៍ទាល់តែទៅជួយសងបំណុលធនាគារ អភិវឌ្ឍន៍ទាល់តែអត់ស្បៀងអាហារយកស្បៀងអាហារទៅឱ្យ…

  • មនុស្ស​ជំនិត​របស់លោក កឹម សុខា : “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​”

    មនុស្ស​ជំនិត​របស់លោក កឹម សុខា : “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​”

    ​ភ្នំពេញៈ មនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​ហៅ​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត ​សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដូច​នៅ​ប្រទេស​ភូមា​នោះ គឺជា​អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ​បាន​ហៅ​ការអំពាវនាវ​នេះ គឺជា​ការស្រមើស្រមៃ​។ ជាការ​គិត​បែប​ចម្កួត​នយោបាយ និង​ជា​បទឧក្រិដ្ឋ​ដែល​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​លើកលែង​ឱ្យបានទេ ចំពោះ​បុគ្គល​នេះ និង​បក្ខពួក ឬ​បើ​បើ​ជន​ណា​ចូលរួម​ជាមួយ​អំពើ ​និង​សកម្មភាព​ខុសច្បាប់​នេះ។​ ​លោក​ មុត ចន្ថា ដែលជាមនុស្ស​ជំនិត​របស់លោក កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​សម រ​ង្ស៊ី បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ! អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច​។ លោក កឹម សុខា ព្យាយាម​រក​ដំណោះស្រាយ​ក្នុងស្រុក រីឯ​លោក ​សម រ​ង្ស៊ី ខំប្រឹង​អូស​ចេញ​។ ភាពខុសគ្នា​! ”​។​ ​ការសរសេរ​របស់លោក ​មុត ចន្ថា គឺ​ចង់​ដាស់តឿន​ដល់​អ្នកនយោបាយ និង​សកម្មជន​ដែល​ងប់ងុល​ជឿ​តាម​មេ​ឧទ្ទាម​ក្រៅច្បាប់​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដូច​នៅ​ប្រទេស​ភូមា កុំ​ជឿ​តាម​មេ​ឧទ្ទាម​រូបនេះ ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​។ អន្ទាក់​ថ្មី​ដាក់​អ្នកនយោបាយ និង​សកម្មជន​មមាច គឺ​បើសិន​ជាមាន​អ្នកនយោបាយ​ស្ទើរភ្លើង និង​សកម្មជន​នៅក្នុង​ស្រុក​ដែល​នាំគ្នា​អនុវត្តន៍តាម​ការអំពាវនាវ​នេះ…

  • អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៖ការអំពាវនាវ​របស់​សម រង្ស៊ី​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុងលក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​

    អ្នកនាំពាក្យ​រាជរដ្ឋាភិបាល៖ការអំពាវនាវ​របស់​សម រង្ស៊ី​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុងលក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​

    ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ពណ៌នា​ការអំពាវនាវ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដូច​នៅ​ប្រទេស​ភូមា​នោះ គឺ​វា​ខុស​ទៅនឹង​អ្វី​ដែលជា​ប្រក្រតីភាព​របស់​កម្ពុជា ពីព្រោះ​រាជរដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត​។ ការអំពាវនាវ​របស់​ទណ្ឌិត​រូបនេះ​ រឹត​តែ​បង្ហាញខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុង​លក្ខណៈ​ឧទ្ទាម​និយម​ដែល​ទទួលបាន​បរាជ័យ​។ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ឯ​ឧ​ត្ត​ម ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថា លោក​មិន​ជឿថា ការអំពាវនាវ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់​រត់ចោលស្រុក សម រង្ស៊ី​ ឱ្យប្រជាពលរដ្ឋ​បង្កើត​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ដូច​នៅ​ប្រទេស​ភូមា មិនមាន​ប្រសិទ្ធភាព និង​យកជាការ​បានទេ គឺ​គ្រាន់តែ​ជាការ​អំពាវនាវ​មួយ​ឱ្យមានការ​ចាប់អារម្មណ៍​តែប៉ុណ្ណោះ​។ ពីព្រោះ​ការអំពាវនាវ​នេះ មិនមែនជា​លើក​ទី​១ ទេ គឺ​ច្រើនលើក​ហើយ​។ ដូចជា​ការអំពាវនាវ​ឱ្យ​កង​ប្រដាប់អាវុធ​បែរ​កាណុង​។ អំពាវនាវ​ឱ្យប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល ប៉ុន្តែ​ការអំពាវនាវ​នេះ វា​គ្មាន​ប្រសិទ្ធភាព​នោះទេ​។​ ​អ្នកនាំពាក្យ​ដដែល​បញ្ជាក់ថា អ្វីដែល​ សម រង្ស៊ី អំពាវនាវ ​គឺ​វា​ខុស​ទៅនឹង​អ្វី​ដែលជា​ប្រក្រតីភាព​របស់​កម្ពុជា​ ពីព្រោះរាជរដ្ឋាភិបាល​កើតចេញពី​ការបោះឆ្នោត ក្នុង​រយៈពេល​កន្លងមក​តាំងពី​ឆ្នាំ​១៩៩៣​រហូតមកដល់​ពេលនេះ​នៅតែប្រក្រតីភាព គឺ​ការបោះឆ្នោត​ទៀងទាត់ ហើយ​ការជ្រើសរើស​របស់​នាយ​ក​រដ្ឋមន្ត្រី ឬក៏​រាជរដ្ឋាភិបាល​ គឺ​តាមរយៈប្រជាពលរដ្ឋ​មិនមែន​តាមរយៈ​អ្នកនយោបាយ​ទេ​។ ដូច្នេះ​បើ​ប្រៀបធៀប​រវាង​សម្តេច​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​ សម រង្ស៊ី ហើយ​ការលើកឡើង​របស់​…

  • អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ

    អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ

    ភ្នំពេញៈ អ្នកវិភាគ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាដូចនៅប្រទេសភូមានោះ គឺគ្រាន់តែការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាននោះទេ ពីព្រោះបរទេស ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្មានអ្នកណាគាំទ្រទេ។ រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការទប់ស្កាត់ក៏ដូចជាបង្ក្រាបរាល់សកម្មភាព ឬចលនាណាដែលខុសច្បាប់។ ពីក្រៅប្រទេសទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមា។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា ការចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់ទណ្ឌិតរត់ចោលស្រុក គឺយកតាមភូមា មិនត្រឹមត្រូវទេ ពីព្រោះសភាពការណ៍នៅភូមា និងកម្ពុជាខុសដូចគ្នាមេឃ និងដី។ វាអត់ដូចគ្នាទេ។ ដោយសារតែមនុស្សនេះអត់ការងារធ្វើ ចេះតែនឹកស្រមើស្រមៃទៅ ការស្រមើស្រមៃរបស់ទណ្ឌិតរត់ចោលស្រុកនេះ អត់បានការទេ ពីព្រោះប្រជាពលរដ្ឋ កងទ័ព នគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនេះ គ្មានអ្នកទៅតាមទណ្ឌិតរូបនោះទេ។ វាគ្រាន់តែជាការស្រមើស្រមៃដែលមិនអាចក្លាយជាការពិតបាន។ ឯកឧត្តមបានបញ្ជាក់ថា…

  • AVI Voice Ep 29: យុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា

    AVI Voice Ep 29: យុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា

    នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។ ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងពីភាពខុសគ្នានៃគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ និងគូសបញ្ជាក់ពីភាពលេចធ្លោនៃគោលនយោបាយ FOIP របស់ជប៉ុន។ លោកក៏បានរំលឹកពីសម្ពាធដែលកម្ពុជាអាចនឹងទទួលបានក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលមានដូចជាសំណុំរឿងកោះតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ សំណួរទី១៖ បើយើងសង្កេតមើលលើយន្តការនានា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា។ នោះគឺយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (FOIP) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ តើបច្ចុប្បន្ន ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ FOIP និង BRI កំពុងប្រជែងគ្នានៅលើវិស័យអ្វីខ្លះ? ជាការពិតជា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ គឺជាគំនិតផ្ដួចផ្ដើមមួយដែលកំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ ក្នុងតំបន់ ក៏ដូចជាពិភពលោក។ បើទោះបីជា គំនិតផ្តួចផ្តើមនេះត្រូវបានគេអះអាងថា ជាគំនិតផ្ដួចផ្ដើមមិនសំដៅប្រកួតប្រជែងជាមួយនឹងចិន ជាពិសេសប្រកួតប្រជែងជាមួយនឹងគំនិតផ្ដួចផ្ដើម Belt and Road Initiative របស់ចិនក៏ដោយ…

  • បទអត្ថាធិប្បាយ៖ ការបំពានខ្សែបន្ទាត់ក្រហមដោយចេតនារបស់អាមេរិក វាមិនខុសអ្វីពីការប្រលែងជាមួយភ្លើងដែលពិតជានឹងត្រូវឆេះរោលខ្លួនឯង

    បទអត្ថាធិប្បាយ៖ ការបំពានខ្សែបន្ទាត់ក្រហមដោយចេតនារបស់អាមេរិក វាមិនខុសអ្វីពីការប្រលែងជាមួយភ្លើងដែលពិតជានឹងត្រូវឆេះរោលខ្លួនឯង

    ប៉េកាំង៖ យន្តហោះដឹកជញ្ជូនមួយគ្រឿងនៃកងទ័ពអាមេរិក បានចុះចតនៅចិនតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកក្កដា។ នេះជាទង្វើដ៏គ្រោះថ្នាក់ដែលបង្ករឿងហេតុ ក្នុងចេតនាអាក្រក់ ហើយក៏ជាទង្វើប្រលែងជាមួយភ្លើងដែលបំពានយ៉ាងកម្រោលនូវខ្សែបន្ទាត់ក្រហមរបស់ចិនផងដែរ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរនូវការកំណត់នៃសេចកី្តប្រកាសរួម៣ច្បាប់រ វាងចិន និងអាមេរិក។ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះរឿងនេះនាថៃ្ងដដែលនោះ ហើយបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា កងទ័ពរំដោះប្រជាជនចិនកំពុងរក្សា ភាពប្រុងប្រយ័ត្នខ្ពស់ ហើយនឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ដើម្បីកម្ទេចចោលយ៉ាងដាច់ខាតនូវរាល់ការប៉ុនប៉ងដែលចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យ។ មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា កាលពីថ្ងៃទី៦ ខែកក្កដា លោក Kurt Campbell មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការសន្តិសុខជាតិ នៃសេតវិមានអាមេរិកធ្លាប់បង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ ក្នុងអំឡុងពេលចូលរួមកិច្ចសន្ទនាតាមអនឡាញ ដែលរៀបចំដោយសមាគមអាស៊ីនៃធនាគារគំនិត អាមេរិកថា មិនគាំទ្រឱ្យ «តៃវ៉ាន់ឯករាជ្យ» នោះទេ លោកបានអះអាងថា «ពួកយើងយល់ដឹងទាំងស្រុងពីភាពរសើបនៃបញ្ហាតៃវ៉ាន់»។ ទោះយ៉ាងណាក៏ដោយ រំលងតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ យន្តហោះដឹកជញ្ជូនកងទ័ពអាមេរិកក៏បានហោះហើរទៅកាន់ចិនតៃវ៉ាន់ ហើយបានធ្វើការឃុបឃិតគ្នា ខាងយោធាយ៉ាងកម្រោល។ ទង្វើមាន «មុខពីរ» របស់អាមេរិកបែបនេះមិនត្រឹមតែលាតត្រដាងយ៉ាងច្បាស់នូវមុខមាត់ពិតប្រាកដ នៃការបោកបញ្ឆោត ខាងយុទ្ធសាស្ត្រព្រមទាំងឧបាយកលដ៏អាក្រក់ ដែលប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យអ្នកផងទាំងពួងបានមើលឃើញថា អាមេរិកគ្មានកេរ្តិ៍ឈ្មោះជាមហាប្រទេសទាល់តែសោះ ហើយតាំងពីដើមមកបាន «និយាយផ្សេងធ្វើផ្សឹង» ដែលធ្វើឱ្យពិភពលោកទាំងមូលប្រមាថមើលងាយ។ សូមរំលឹកថា បន្ទាប់ពីឡើងកាន់មុខតំណែងរដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានអះអាងថា នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ប៉ុន្តែតាមពិតទៅអាមេរិកបានប្រព្រឹត្តទង្វើដ៏គ្រោះថ្នាក់ជាប់រហូតមកដែលបណ្តែតបណ្តោយ និងលើកទឹកចិត្តដល់កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យនៅកោះតៃវ៉ាន់ឱ្យក្លាយជាអ្នកដើរនាំមុខនៃយុទ្ធសាស្ដ្រស្តុអាមេរិកស្តីពីការទប់ស្តាត់ការអភិវឌ្ឍរបស់ចិនដោយគ្រប់ជ្រុងជ្រោយ។ ទង្វើខុសឆ្គងនេះ…

  • ប្រធាន គ.ជ.ប ឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

    ប្រធាន គ.ជ.ប ឆ្លើយតបទៅនឹងការដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

    ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា ការបោះឆ្នោតពេលណាក៏ គ.ជ.ប ត្រូវធ្វើឱ្យមានយុត្តិធម៌ដែរ ក៏ដូចជាទៅតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងនិងនីតិវិធីបទបញ្ជាដែលបានចែង ហើយបើធ្វើខុសពីនឹងក៏អត់បានដែរ។ ការបញ្ជាក់របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិលមួយចំនួនកាលពីថ្ងៃទី១៤ ខែកកក្កដា ឆ្នាំ២០២១ បានដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយគេបានដាក់លក្ខខណ្ឌចំនួន៦ចំណុច ដែលក្ដោបទៅលើសេរីភាព ឯករាជ្យភាព និងតម្លាភាព។  បើតាមលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានឱ្យដឹងថា សន្និសីទសារព័ត៌មានស្តីពីការស្នើសុំលក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ/សង្កាត់ឆ្នាំ២០២២ រៀបចំដោយអង្គការខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល។ ដោយលោកបានបញ្ជាក់ថា អនុសាសន៍លក្ខខណ្ឌ ៦ចំណុចមានដូចជា ១. បរិយានយោបាយសេរី ២. សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ៣.ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត ៤. តួនាទីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ៥.កងកម្លាំងប្រដាប់អាវុធ តុលាការឯករាជ្យ និងអព្យាក្រឹត្យ និង៦.សមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោត។ ចំណែកលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS ថា អ្វីដែលគ.ជ.ប បានកំពុងអនុវត្តកន្លងមកគឺអនុវត្តកិច្ចការរបស់ខ្លួនដើម្បីធានាឱ្យកិច្ចការរបស់គ.ជ.ប ដំណើរទៅដោយល្អប្រសើរក្នុងកម្រិតអតិបរមា។ ក្នុងកម្រិតអតិបរមានេះគឺដៅទៅលើកិច្ចការរបស់គ.ជ.ប ហើយពិសេសទៅលើយន្តការដឹកនាំគ្រប់គ្រងស្ថាប័នគ.ជ.ប តាំងពីគ.ជ.ប អគ្គលេខាធិការដ្ឋានដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ដែលជារចនាសម្ព័ន្ធមួយក្នុងឆ្នាំដែលអត់មានការបោះឆ្នោត។ ប៉ុន្តែនៅឆ្នាំដែលមានរចនាសម្ព័ន្ធនៃឆ្នាំដែលមានការបោះឆ្នោត គឺមានយន្តការ៤ថ្នាក់ យន្តការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត។ អ្វីដែលជាយន្តការដែលមានកំណត់នៅក្នុងច្បាប់ គឺគ.ជ.ប តែងតែពង្រឹងកកិច្ចការអនុវត្តរបស់ខ្លួនឱ្យបាននៅក្នុងកម្រិតអតិបរមាមួយ គឺកិច្ចការទាំងអស់ត្រូវគោរពអនុលោមទៅតាមបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធមម្មនុញ្ញក៏ដូចជាច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់សម្រាប់ការបោះឆ្នោតកំពុងនៅជាធរមាន។ កម្រិតអប្បបរមាដែលលើកឡើងដោយអង្គការសង្គមស៊ីវិល លោកមិនយល់ទេ។ ក្នុងក្របខ័ណ្ឌជាស្ថាប័នគ.ជ.ប គឺយើងប្រឹងប្រែងអនុវត្តដើម្បីអនុវត្តទាញយកលទ្ធផលមួយឱ្យទទួលបានខ្ពស់បំផុតក្នុងកម្រិតអតិបរមា។ លោកបានបញ្ជាក់ថា “កិច្ចការរបស់យើងក្នុងឆ្នាំ២០២១នេះ គ.ជ.ប កំពុងតៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងកម្រិតអតិបរមាដែលគ.ជ.ប ប្រមើ និងអនុវត្តឱ្យបាន គឺប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាង១០លាននាក់ ត្រូវធ្វើយ៉ាងណាឱ្យបញ្ជីបោះឆ្នោតធានាបាននូវគុណភាព គឺភាពពេញលេញ ភាពពេញលេញនេះ គឺសំដៅលើប្រឹងប្រែងយ៉ាងណាចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋដែលមានជាង១០លាននាក់នេះឱ្យបានក្នុងកម្រិតមួយខ្ពស់ ក្នុងអាត្រាមួយអាចទទួលយកបាន បើធៀបទៅនឹងអាត្រាប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងតំបន់ គឺគ.ជ.ប យើង ឬក៏ព្រះរាជាណាចក្រកម្ពុជាយើងបានចុះឈ្មោះអ្នកបោះឆ្នោតបានចំនួន៨៥.០៦ភាគរយហើយ គឺជាអាត្រាមួយខ្ពស់ណាស់ នេះហើយគឺជាកម្រិតអតិបរមាដែលគ.ជ.បខិតខំប្រឹងប្រែងបំពេញ និងអនុវត្តឱ្យបាន”។ ទាក់ទងសមាសភាព គ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ថា សមាសភាព គ.ជ.ប ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ហើយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយសភាពេញអង្គ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សមាសភាពដែលកំពុងតែមានបច្ចុប្បន្ននេះ គឺសមាសភាពមួយដែលរៀបចំឡើងដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សមាសភាពនេះ មិនបានរំលោភលើបទបញ្ញត្តិច្បាប់ណាមួយទេ៕  ដោយៈ ពលជ័យ

  • អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»

    អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»

    (ប៉េកាំង)៖ លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រព័ត៍មានចិន Guancha Syndicate នៅទីក្រុងប៉េកាំងនាថ្ងៃទី៩ ខែកក្កដា ដែលត្រូវចំខួបទី ៥០ឆ្នាំ នៃទស្សនាកិច្ចនៅប្រទេសចិនដោយសម្ងាត់របស់លោកHenry Alfred Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកបានលើកឡើងនូវទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិន និងអាមេរិកដែលជាបញ្ហា និងប្រធានបទក្តៅ ហើយបានប្រមើលមាគ៌ានៃការអភិវឌ្ឍទំនាក់ទំនង នៃប្រទេសទាំងពីរនាថ្ងៃអនាគត។ លោក Le Yucheng បានថ្លែងថា អាមេរិក និងបណ្តាប្រទេសអឺរ៉ុប ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកនិយាយបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំទេ បញ្ហាសិទ្ធិមនុស្សរបស់ប្រទេសពួកគាត់ផ្ទាល់ ក៏ធ្លាប់មានកំណត់ត្រាស្ថិតក្នុងហីនភាពដែរ។ ក្នុងប្រវតិ្តសាស្ត្រ ពួកគាត់បានប្រល័យពូជសាសន៍ទៅលើជនជាតិដើម ហើយមានការរើសអើង និងធ្វើបាបលើក្រុមជនជាតិភាគតិច។ ចលនាឆ្តោះទៅទិសខាងលិច (Westward Movement) របស់អាមេរិកបានកាប់សម្លាប់ និងបណ្តេញជនជាតិដើមអាមេរិក Indians ជាទ្រង់ទ្រាយធំ បណ្តាលឲ្យចំនួនជនជាតិ Indians ធ្លាក់ចុះពី៥លាននាក់មកសល់ត្រឹម ២៥ម៉ឺននាក់ ក្នុងរយៈពេលប្រមាណជាង ១០០ឆ្នាំ ពួកគេធ្លាប់ជាក្រុមប្រជាជនចម្បង ដែលរស់នៅអាមេរិកខាងជើង បច្ចុប្បន្ននៅសល់មិនដល់ ២% នៃចំនួនប្រជាជនសរុប។ នៅអតីតអគារស្នាក់នៅនៃសាលាជនជាតិដើមភាគតិចនៅប្រទេសកាណាដា បានរកឃើញជាបន្តបន្ទាប់នូវសាកសពរបស់កុមារជាង២០០នាក់ ព្រមទាំងផ្នូរខ្មោចគ្មានអត្តសញ្ញាណរាប់ពាន់ ក្នុងរយៈពេល ១៦០ឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់មានកុមារចំនួន៤០០០នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងចំឡែកនៅសាលានេះ។ មកទល់សព្វថ្ងៃ ជនជាតិស្បែកខ្មៅអាមេរិកដូចលោក George Floyd នៅតែមិនអាចដកដង្ហើមបាន ជនជាតិដើមភាគតិចកំពុងរងការរើសអើង ជនអាណាថានៅដើរពេញផ្លូវ។ ប្រទេសបែបនេះនៅហ៊ានប្រសិទ្ធនាមខ្លួនឯង ជាអ្នកការពារសិទ្ធិមនុស្ស ជាគ្រូបង្រៀនសិទ្ធិមនុស្ស ហើយបង្គាប់បញ្ជានិងរិះគន់ប្រទេសដទៃ បើនិយាយឲ្យធ្លាយទៅ ការពិតគឺយកបញ្ហាសិទ្ធិមនុស្សធ្វើហេតុផល ដើម្បីចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ * ការយកចិត្តដាក់ទុករបស់ភាគីអាមេរិក លើបញ្ហាសិទ្ធិមនុស្សនៅចិនប្រៀបដូច «សត្វចចកទៅជូនពរឆ្នាំថ្មីដល់មាន់» លោក Le Yucheng បញ្ជាក់ថា មនុស្សមួយចំនួនខាងភាគីអាមេរិក បានយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សរបស់ចិន ធ្វើឲ្យគេមានអារម្មណ៍ម៉្យាងប្រៀបដូចជា “សត្វចចកទៅជូនពរឆ្នាំថ្មីដល់មាន់”(ពុំមានបំណងល្អ)។ ដូចអ្វីដែលមហាជនបានដឹងហើយគោលនយោបាយរបស់អាមេរិកគឺប្រឆាំងនឹងចិន ក៏ប្រឆាំងនឹងឥស្លាម ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រាប់កាំភ្លើងរបស់អាមេរិក បានធ្លាក់ទៅលើទឹកដីរបស់ជនជាតិឥស្លាម បម្រាមឥស្លាមដំបូងគេបង្អស់ត្រូវបានដាក់ចេញដោយអាមេរិកដែរ តែអ្វីដែលចំឡែកនោះគឺអាមេរិកបែបជាមកបារម្ភឈឺឆ្អាលរឿងសិទ្ធិមនុស្សរបស់ជនជាតិចិនឥស្លាម ដែលកំពុងរស់នៅប្រកបដោយសុភមង្គល នៅតំបន់ស៊ីចាំងទៅវិញ តើវាគួរឲ្យអស់សំណើចដែរឬទេ? * អាមេរិកមិនគួរកាន់ពិល ឆ្លុះឃើញតែអ្នកដទៃ មិនឆ្លុះមើលខ្លួនឯង លោក Le Yucheng បានលើកឡើងពីបញ្ហាប្រភពដើមនៃវីរុសជំងឺកូវីដ១៩ ភាគីចិនគឺប្រកាន់ខ្ជាប់នូវឥរិយាបថបើកចំហ តម្លាភាព និងសហការជានិច្ច ចិនបានអញ្ជើញអ្នកជំនាញនៃអង្គការសុខភាពពិភពលោក មកទស្សនាកិច្ចនៅប្រទេសចិនចំនួន ២លើក ដើម្បីសហការស្រាវជ្រាវលើបញ្ហាប្រភពដើមនៃវីរុសនេះ។ “ករណីមន្ទីរពិសោធន៍ចិនបង្កធ្លាយចេញ នូវវីរុសគីមិនអាចទៅរួចទេ” សេចក្តីសន្និដ្ឋានមួយនេះបានកត់ត្រាឲ្យច្បាស់ ក្នុងរបាយការណ៍សហការសិក្សាស្រាវជ្រាវរវាងចិន និងអង្គការសុខភាពពិភពលោក។ ប៉ុន្តែប្រទេសមហាអំណាចមួយចំនួន បានបដិសេធទទួលយកការពិត យកបញ្ហាវិទ្យាសាស្ត្រដ៏ម៉ឺងម៉ាត់ បង្កើតទៅជារឿងនយោបាយប៉ុនប៉ងយកទ្រីស្តីទុច្ចរិតដែលប្រឌិត ដោយភ្នាក់ងារចារកម្មមកដាក់មន្ទិលសង្ស័យ លើមតិជាឯកច្ឆន្ទរបស់អ្នកវិទ្យាសាស្ត្រ យកការវិភាគនិងដាក់ទោសកំហុសដោយគ្មានអំណះអំណាង មកប្រកែកនឹងនូវរបាយការណ៍ប្រកបដោយ ភាពជំនាញរបស់អង្គការសុខភាពពិភពលោក។ បញ្ហាប្រភពដើមជាប់ពាក់ព័ន្ធនឹងតំបន់ និងប្រទេសជាច្រើនលើពិភពលោក។ ប្រសិនបើភាគីអាមេរិកពិតជាខ្វល់ពីការពិត និងតម្លាភាព គួរតែទទួលយកការស៊ើបអង្កេតរបស់អន្តរជាតិ ដើម្បីស្វែងរកប្រភពដើមនៃការឆ្លងជំងឺកូវីដ១៩ នៅអាមេរិក មូលហេតុដែលអាមេរិកប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩គ្មានប្រសិទ្ធភាព បញ្ហាវត្តមាននៃមូលដ្ឋានពិសោធន៍ជីវសាស្ត្រនៅអាមេរិក មិនមែនចេះតែកាន់ពិលឆ្លុះមើលគេ តែមិនឆ្លុះមើលខ្លួនឯងទេ។ * ការផ្តួលរំលំចិនមិនមែនជាថ្នាំសម្រាប់ដោះស្រាយបញ្ហារបស់អាមេរិក លោក Le Yucheng បានថ្លែងថា មនុស្សមួយចំនួនខាងភាគីអាមេរិក បានខិតខំរកវិធីបង្វែលបញ្ហាក្នុងប្រទេសរបស់ខ្លួនទៅលើចិនបញ្ហាប្រឈមធំបំផុតរបស់ប្រទេសមហាអំណាចដូចអាមេរិក គឺតែងតែកើតចេញពីផ្ទៃក្នុង ការផ្តួលរំលំចិនគឺមិនមែនជាថ្នាំ សម្រាប់ដោះស្រាយបញ្ហារបស់អាមេរិកឡើយ។ ចិនគ្មានបំណងប្រកួតប្រជែងអ្វីជាមួយនឹងអាមេរិកឡើយ គ្រាន់តែបន្តការឆ្កោះទៅមុខដោយឥតឈប់ និងបំបែកឯកត្តកម្មខ្លួនឯង។ យើងមិនមានយុទ្ធសាស្ត្រដណ្តើមធ្វើជាមេដឹកនាំ មានត្រឹមតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ គោលដៅគឺដើម្បីឲ្យប្រជាជនរស់នៅដោយភាពសុខស្រួល សម្រេចនូវក្តីប្រាថ្នារបស់ប្រជាជន គឺរស់នៅប្រកបដោយភាពសុខុមរមនា។ ការទំនាក់ទំនងជាមួយនឹងប្រទេសចិន ដោយចាប់ផ្តើមពីអំណាយនិងតួនាទី គឺពោសពេញដោយអនុត្តរភាព និងទស្សនៈសង្គ្រាមត្រជាក់គ្រាន់តែចង់បញ្ចេញសាច់ដុំ និងកាន់ដំបងបន្លាចឲ្យមនុស្សភ័យខ្លាចប៉ុណ្ណោះ។ ជនជាតិចិនគឺមិនខ្លាចទេ ក្នុងប្រវត្តិសាស្ត្រគឺយើងក្រខ្សាត់ណាស់ មានតែបាតដៃទទេគ្មានអ្វីទាំងអស់ នៅសម័យកាលមានតែអង្ករ និងកាំភ្លើងវែងធម្មតាសម្រាប់ប្រយុទ្ធក្នុងសង្គ្រាម ក៏យើងមិនដែលខ្លាចនរណាដែរ ឥឡូវកាន់តែគ្មានហេតុផលអ្វីទៅខ្លាច“អំណាច និងតួនាទី”។ * ផែនការ B3W របស់អាមេរិកបញ្ជាក់កាន់តែច្បាស់ថា “ខ្សែក្រវាត់មួយផ្លូវមួយ” គឺជាផ្លូវដែលត្រឹមត្រូវ ផ្លូវនៃអនាគត លោក Le Yucheng បានបញ្ជាក់ថា ភាគីអាមេរិកបានលើកឡើងនូវផែនការ B3W(ស្តារពិភពលោកឲ្យកាន់តែល្អប្រសើរ)បន្ទាប់ពី“ខ្សែក្រវាត់មួយផ្លូវមួយ” បានបង្កើតអស់រយៈពេលជាង៧ឆ្នាំ នេះមិនត្រឹមតែមិនអាចទល់ទប់នឹង “ខ្សែក្រវាត់មួយផ្លូវមួយ” បែរជាបានបញ្ជាក់ឲ្យឃើញកាន់ច្បាស់ថា “ខ្សែក្រវាត់មួយផ្លូវមួយ” គឺជាផ្លូវដែលត្រឹមត្រូវ ផ្លូវនៃអនាគត។ ចំណុចគន្លឹះដែល “ខ្សែក្រវាត់មួយផ្លូវមួយ” អនុវត្តបានល្អគឺ “អនុវត្តចំគោលដៅ” “អនុវត្តនៅនឹងមូលដ្ឋានដោយផ្ទាល់” ដូចការសាងសង់ផ្លូវថ្នល់ សង់ស្ពាននិងផ្លូវក្រោមដីសុទ្ធតែត្រូវការប្រាក់សុទ្ធ និងកម្លាំងញើសឈាម មិនមែនគ្រាន់តែជួបប្រជុំ សរសេររបាយការណ៍ និយាយតែពាក្យស្លោកអាចសម្រេចបាននោះទេ។ ទន្ទឹមនឹងនេះ “ខ្សែក្រវាត់មួយផ្លូវមួយ” គឺបានបើកចំហ និងប្រកបដោយភាពអត់ឱន យើងមិនប្រឆាំងនឹងផែនការសហការល្អ ដែលលើកឡើងដោយប្រទេសដទៃឡើយ។ សង្ឃឹមថាអាមេរិក និងបណ្តាប្រទេសអឺរ៉ុប អាចសម្រេចនូវផែនការហេដ្ឋានរចនាសម្ព័ន្ធឲ្យចំគោលដៅពិតប្រាកដ ជួយសាងសង់ផ្លូវ សាងសង់ស្ពានជូនប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានច្រើនបង្កើតនូវឱកាសការងារ និងផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនជូនពួកគាត់ មិនមែនផ្តោតតែការយកចិត្តទុកដាក់ ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបញ្ជូលទស្សនៈគុណតម្លៃបែបអឺរ៉ុបដោយបង្ខំ៕ ប្រភព:Fresh News