-
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

ភ្នំពេញ : ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ ធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប (EU) ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ដោយមានការចូលរួមពីដៃគូ ASEM ទាំង៥៣ប្រទេស និងស្ថាប័ន។ ឯកឧត្តម លុយ ដាវីត បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៨ ខែកក្កដា នេះថា កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ គឺមានរយៈពេល២ថ្ងៃ នៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២១ បានពិភាក្សាលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។ ឯកសារដ៏សំខាន់នេះ នឹងត្រូវអនុម័តដោយថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីការពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី…
-
សម្តេចក្រឡាហោមអំពាវនាវដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋបន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល បានអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឱ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍។ ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ ត្រូវរាយការណ៍…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-រដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី ជួបគ្នាតាមទូរស័ព្ទពិភាក្សាលើកិច្ចការសំខាន់បន្ទាន់មួយចំនួន

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបវត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផេន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិភាក្សាលើកិច្ចការសំខាន់បន្ទាន់ រួមមាន កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ការពង្រឹងភាពជាដៃគូអាស៊ាន-អូស្រ្តាលី និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន។ នៅជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណអូស្ត្រាលីសម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការចូលរួមប្រកបដោយអត្ថន័យរបស់អូស្រ្តាលីជាមួយអាស៊ាន និងបានកោតសរសើរអូស្ត្រាលី ចំពោះការគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្រាប់ការត្រៀមលក្ខណៈធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនរដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលីអំពីអាទិភាពមួយចំនួន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសំខាន់បន្ទាន់ ដូចជា កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវការស្តារ សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស រួមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ លោកជំទាវ ម៉ារីស ផេន បានរំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការជាមួយប្រទេសកម្ពុជា និងបណ្តារដ្ឋជាសមាជិកអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏មុតមាំរបស់អូស្រ្តាលីក្នុងការពង្រឹងភាពជាដៃគូ អាស៊ាន-អូស្រ្តាលី លោកជំទាវបានអះអាងជាថ្មីនូវការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត និងសមាហរណកម្មតំបន់។ លោកជំទាវ ម៉ារីស ផេន បានទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ប្រចាំឆ្នាំជាលើកដំបូង នៅខែតុលា ឆ្នាំ២០២១ ហើយនិងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញលេញសម្រាប់ការរៀបចំដោយជោគជ័យរបស់កម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរប្រទេសអូស្ត្រាលីដែលបានគាំទ្រទាន់ពេលវេលាដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តមបានគូសបញ្ជាក់ថា ការកើនឡើងការចូលរួមប្រកបដោយអត្ថន័យរបស់ប្រទេសអូស្រ្តាលីជាមួយ អាស៊ាន នឹងរួមចំណែកបន្ថែមទៀតយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធានាឱ្យ សម្រេចបាននូវសមិទ្ធផលប្រសើរក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ជាមួយអាស៊ានទាំងមូលដែលជាគ្រួសារដ៏រឹងមាំ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយការប្រឈមនានា ដើម្បីសន្តិភាព ស្ថិរភាព មជ្ឈភាពអាស៊ាន និងការកសាងសហគមន៍។ ឯកឧត្តមបានចែករំលែកអាទិភាពមួយចំនួនសម្រាប់ឆ្នាំក្រោយដែលកម្ពុជាធ្វើជាប្រធានអាស៊ាន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀតនៅក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងសមាហរណកម្មតំបន់ដែលស្របជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ខណៈពេលធ្វើការលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥លើកកម្ពស់ការ ចូលរួមប្រកបដោយប្រសិទ្ធភាពរបស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរ ការកសាងសហគមន៍ ការពង្រឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់អាស៊ាន។ ចំពោះបញ្ហាប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានដទៃទៀត ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកមាគ៌ានៃប្រក្រតីភាព និងការផ្លាស់ប្តូរតាមរយៈប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់អំពីការកោតសរសើររបស់កម្ពុជា ចំពោះជំហាននានាដែលប្រទេសព្រុយណេ ក្នុងនាមប្រធានអាស៊ាននាពេលបច្ចុប្បន្ន កំពុងអនុវត្តតាមការឯកភាពគ្នាជាឯកចន្ឆប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ ឯកឧត្ដម ក៏បានបង្ហាញនូវទំនុកចិត្ត លើកម្លាំងនៃភាពចម្រុះរបស់អាស៊ាន ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី តាមរយៈមាគ៌ាអាស៊ាន ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងការកសាងសហគមន៍ អាស៊ាន។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ផងដែរ៕ ដោយ:ពលជ័យ
-
អ្នកនាំពាក្យ៖ការរំលឹកឡើងវិញពីព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្កអស្ថិរភាពសង្គមឡើងវិញ

ភ្នំពេញ : អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍រំលឹកថា ថ្ងៃ៥-៦កក្កដា ១៩៩៧ បានកន្លងទៅជាង២៤ឆ្នាំរួចហើយ ហើយការរំលឹកឡើងវិញពីថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹងនិងចង់បង្កអស្ថិរភាពសង្គមឡើងវិញ។ ឯកឧត្តមបន្តថា ការរំលឹកឡើងវិញថ្ងៃ៥-៦កក្កដា ជាការអត់ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ មិនគួរមជ្ឈដ្ឋានប្រឆាំងនឹងក្រុមអមិត្តលើករម្លឹកព្រឹត្តិការណ៍នេះមកវិញទេ។ គឺវាមិនបានចំណេញអ្វីទេ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៧ ខែកក្កដា នេះថាព្រឹត្តិការណ៍ថ្ងៃទីថ្ងៃ៥-៦កក្កដាបានកន្លងហួស២៤ឆ្នាំរួចហើយ ដែលជារយៈកាលមួយវែងបង្គួរហើយ ហើយតាំងពីកើតព្រឹត្តិការណ៍នេះមកត្រូវបានបិទបញ្ចប់តាមរយៈអន្តរជាតិ។ ពីមុនមកហាក់ដូចជាមានការរំជើបរំជួល ពីផ្នែកអន្តរជាតិ ហើយចង់មានការគាបសង្កត់ផ្សេងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែក្រោយមកយើង បានសម្របសម្រួលត្រឹមត្រូវទៅតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ គឺមានការតែងតាំងនាយករដ្ឋមន្ត្រីទី១ រួចមកក៏ប្រក្រតីភាពវិត្រឡប់មកកម្ពុជាវិញហើយបានរៀបចំការបោះឆ្នោតឆ្នាំ១៩៩៨ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថា ជាអច្ឆរិយតាមដងទន្លេមេគង្គ ហើយមិនដែលមានការបោះឆ្នោតណាដែលល្អយ៉ាងដូច្នោះទេ។ការវាយតម្លៃនេះដោយសហភាពអឺរ៉ុប។ អ្នកនាំពាក្យដដែលបន្តថា ចូលមកដល់ថ្ងៃ៥-៦ ខែកក្កដា ឆ្នាំ២០២១នេះ មិនគួរមជ្ឈដ្ឋានប្រឆាំងនិងក្រុមអមិត្តលើក រម្លឹកព្រឹត្តិការណ៍៥-៦ ខែកក្កដា ១៩៩៧ មកវិញទេ។ គឺវាមិនបានចំណេញអ្វីទេ។ ពីព្រោះពេលនោះបើរដ្ឋាភិបាល មិនទប់ស្កាត់ការនាំចូលដោយលួចលាក់នៃកម្លាំងខ្មែរក្រហមមករាជធានីភ្នំពេញទេ យើងមិនមានថ្ងៃនេះទេ។ ពេលនោះបើសិនណាវាកើតឡើងមែន ក្រឡាប់ចាក់កម្ពុជា។ សន្តិភាពពេញលេញដែលទទួលបាននាឆ្នាំ១៩៩៨ ក៏អត់មានដែរ។យើងធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាលអីចឹងដោយសារកម្លាំងខ្មែរក្រហមចូលមកនៅក្នុងកម្ពុជា ។ មហិច្ឆតាខ្មែរក្រហម ទោះបីជាបាក់ទ័ពទៅព្រំដែនកម្ពុជា-ថៃក៏ពិតមែន ក៏ប៉ុន្តែវានៅរក្សាកម្លាំង។នៅរក្សាមហិច្ឆតា របស់វាប៉ុនប៉ងវិលត្រឡប់មកកាប់សម្លាប់ប្រជាជនជាថ្មី ។ យើងឃើញថា ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា នេះ ទោះបីជាមហាជនមួយចំនួនបំភ្លេចចោលក៏ពិតមែន ក៏ប៉ុន្តែបើយើងយកមកពិចារណាមានអត្ថន័យធំធេងណាស់ ពីព្រោះវាកើតមុនពេលដែលយើងទទួលបានសន្តិភាពពេញលេញនាថ្ងៃទី១២ ឆ្នាំ១៩៩៨។ ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ទៀតថា បើគ្មានព្រឹត្តិការណ៍មួយចម្អិនកំពិស ៥-៦ កក្កដា ១៩៩៧ ទេ។ បើទប់ស្កាត់មិនបានទាន់ពេលវេលាទេ គឺប្រទេសកម្ពុជាមិនមានអ្វីៗដូចបច្ចុប្បន្ននេះទេ។ គួរបញ្ជាក់ថា ថ្ងៃទី៥-៦ ខែកក្កដា ១៩៩៧ ដែលកម្លាំងទ័ពគ្រប់គ្រងដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ និងកម្លាំងទ័ពគ្រប់គ្រងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ បានប៉ះទង្គិចគ្នានៅកណ្តាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ១៩៩៧ គឺជាការបង្រ្កាបពួកអនាធិបតេយ្យជ្រុលនិយមខុសច្បាប់។ បើគ្មានការបង្រ្កាបទាន់ពេលវេលាទេ កម្ពុជាមិនអាចមានថ្ងៃនេះទេ ព្រោះពួកនេះ បាននាំទាហានខ្មែរក្រហម ដែលជាក្រុមប្រល័យពូជសាសន៍ចូលមករាជធានីភ្នំពេញហើយនាំអាវុធខុសច្បាប់មកបង្កលក្ខណៈលំបាក។ ការនាំទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើនមកកម្ពុជារបស់គណបក្សហ៊្វុនស៊ិនប៉ិច សម័យនោះ គឺជាទង្វើមួយដែលមិនអាចអត់ឳនឲ្យបានឡើយ ហើយកម្លាំងទ័ពដែលស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវតែចេញអន្តរាគមន៍ដោះស្រាយឲ្យទាន់ពេលវេលា៕ ដោយៈពលជ័យ
-
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ-បញ្ញវន្តស្រុកខ្មែរឆ្លើយតបទៅក្រុមបញ្ញវន្តរត់ចោលស្រុក៖ កម្ពុជាមានអធិបតេយ្យភាព និងបូរណភាពដែនដីពេញលេញ និងមិនអាចឱ្យបរទេសណារំលោភបំពានបានឡើយ

ភ្នំពេញៈសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានឆ្លើយតបទៅនឹងក្រុមបញ្ញវន្តរត់ចោលស្រុកមួយចំនួន ដែលបានលើកឡើងដោយគ្មានការពិតអំពីអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា។ លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិបានមានប្រសាសន៍រម្លឹកថា ការនិយាយបែបនេះរបស់បញ្ញវន្តនៅក្រៅស្រុក គឺវាមានសោកដនាថកម្មម្តងរួចមកហើយ សោកនាដកម្មយ៉ាងធ្ងន់ធ្ងរដូចពួក ប៉ុល ពត អៀង សារី ខៀវ សំផនសុទ្ធតែនៅក្រៅស្រុកទាំងអស់ទៅរៀននៅបរទេស។ លោកបន្តថា លោកក៏ជានិស្សិតធ្លាប់នៅបរទេសដែរ តែងតែក្រឡេកមកស្រុកទេសវិញជាមួយនឹងក្តីស្រឡាញ់ ហើយការស្រឡាញ់ដ៏ធំធេងនេះវាឆាប់ឈឺចាប់ណាស់ នៅពេលដែលឮអ្វីមួយមកប៉ះពាល់ទៅលើមាតុភូមិរបស់យើង។ ហេតុដូច្នេះហើយបានជាក្រុមគណបក្សប្រឆាំងតែងយករឿងនេះធ្វើជាឧបករណ៍ ដើម្បីចាប់រំញោចនិស្សិត បញ្ញវន្តនៅបរទេស។ នៅបរទេសឆ្ងាយណាស់ ប៉ុន្តែរំញោចលឿន ពីព្រោះមិនបានឃើញច្បាស់។ ដូចពួក ប៉ុល ពត មិនមែន ប៉ុល ពត អត់ស្នេហាជាតិទេ ប៉ុន្តែឮសូរអ្វីគ្រប់បែបយ៉ាង នៅពេលដែលមកដល់ប្រទេសនាំយកនូវមនោគមន៍វិជ្ជារបស់លោកខាងលិច។ ខ្មែរមិនដែលស្គាល់កុម្មុយនីស្តទេ។ ទីបំផុតរុញប្រទេសកម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមទៅក្នុងរបបប្រល័យពូជសាសន៍ នេះដោយសារតែយល់សភាពការណ៍របស់ខ្មែរមិនច្បាស់។ ជាការឆ្លើយតបទៅនឹងក្រុមបញ្ញវន្តនៅក្រៅប្រទេស លោកបណ្ឌិត ដៀប សុផល បានលើកឡើងថាគ្រាន់តែឮ វាមិនគ្រប់គ្រាន់ទេ ត្រូវតែមើលឱ្យឃើញនៅផ្លូវដែលគណបក្សប្រជាជនកម្ពុជា បានតស៊ូតាំងពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ កសាងប្រទេសពីផេះផង់ ពីបាតដៃទទេរហូតដល់មានអ្វីៗដល់សព្វថ្ងៃនេះ។ គឺមិនមែនជារឿងមួយធម្មតាទេ។ លោកបណ្ឌិត បានបញ្ជាក់ថា…
-
ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំកម្ពុជា ក្នុងឱកាសខួប១៣ឆ្នាំ និង៤ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញៈថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២១នេះ ជាខួប១៣ឆ្នាំ ដែលប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំណែកនៅថ្ងៃទី៨ ខែកក្កដា ស្អែកជាខួបឆ្នាំទី៤ ដែលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ក្នុងព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត និងជាសមិទ្ធផលមហាសាល ដែលបានមកពីការខិតំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នោះនៅលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមនានានៅ ព្រឹកនេះបានបង្ហាញពីការអបអរ និងការកត់សម្គាល់នានាចំពោះព្រឹត្តិការណ៍ដ៏កម្រនេះ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹក ថ្ងៃទី៧ ខែកក្កដានេះ បានសរសេរថា ការសម្រេចបញ្ចូលប្រាសាទទាំងពីរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ មិនមែនជាការចៃដន្យនោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ រហូតត្រូវបានយូណេស្កូ( UNESCO )ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងកេបិក ប្រទេសកាណាដា សម្រាប់ប្រសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំនៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ សម្តេចបន្តថា យើងជាកូនចៅបានចងចាំ…
-
ប្រមុខការទូតកម្ពុជា បញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងអាស៊ាន-រុស្ស៊ី និងការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងអាស៊ាន និងរុស្ស៊ី និងអំពីការគាំទ្រយ៉ាងរឹងមាំរបស់រុស្ស៊ីចំពោះមជ្ឈភាពអាស៊ាន ដែលបានឆ្លុះបញ្ចាំងតាមរយៈការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី ការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ីតាមប្រព័ន្ធវីដេអូនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន លោកជំទាវ Retno Marsudi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្ស៊ី និងឯកឧត្តម Sergey Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៊ី។ ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញវ៉ាក់សាំងឱ្យក្លាយជាទំនិញ សាធារណៈសកល និងការចូលរួមរបស់រុស្ស៊ី ជាពិសេសក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងគោលបំណងពន្លឿនដំណើរការនៃ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងបង្កើនភាពរឹងមាំ។ នៅក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់រុស្ស៊ីឱ្យបង្កើនការចូលរួមកម្រិតជាន់ខ្ពស់ និងកិច្ចសន្ទនាប្រកបដោយការស្ថាបនា នៅក្នុងក្របខ័ណ្ឌអាស៊ាន សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកជាមួយកិច្ចប្រជុំអំពីផែនការស្តារសេដ្ឋកិច្ច ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់ប្រទេសកម្ពុជា ដែលនឹងចាប់ផ្ដើមក្នុង រយៈពេលខ្លីខាងមុខនេះ និងបានស្វាគមន៍ការកំណត់របស់ប្រទេសរុស្ស៊ី…
-
អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន មានចរិតនយោបាយ និងចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋាន

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុករបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) គឺមានចរិតនយោបាយ ចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ។ ការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើវិស័យព័ត៌មាន។ សម្តេចតេជោក៏គាំទ្រឱ្យមានជំនួយផ្នែកផ្លូវច្បាប់ដោយពុំគិតថ្លៃទៅដល់អ្នកសារព័ត៌មាននៅពេលដែលមានវិវាទវិជ្ជាជីវៈសារព័ត៌មានកើតឡើង។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៦ ខែកក្កដានេះថា ពាក់ព័ន្ធការចេញរបាយការណ៍របស់របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) គឺមានចរិតនយោបាយ មានចរិតចោទប្រកាន់មកលើកម្ពុជាដោយពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនបានសិក្សាស្រាវជ្រាវឱ្យបានត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែងអំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដែលអនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ដូច្នេះរបាយការណ៍នេះ ជារបាយការណ៍មួយដែលពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនអាចទទួលយកបានទេ។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របបសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះការអនុវត្តអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺត្រូវតែបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របទៅតាមច្បាប់កំណត់។ការអនុវត្តវិធានការនានាតាមច្បាប់ដោយបានកំណត់ពុំអាចចាត់ទុកថា ជាការបំបិទសិទ្ធិសេរីភាព ឬការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននោះទេ។ ផ្ទុយទៅវិញការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងចំនួនអង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី ទាំងបែបទំនើប គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយចំនួនអ្នកសារព័ត៌មានជាតិ និងបរទេសដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាក៏មានការកើនឡើងគួរឱ្យមានការកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនោះវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មានវិសាលភាព និងមធ្យោបាយកាន់តែសំបូរបែប ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស គឺអាចទទួលបានព័ត៌មានគ្រប់ប្រភពពីព្រះរាជាណាចក្រកម្ពុជាផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន និយាយមិនពិត!

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធនិងច្រានចោលចំពោះការចេញរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) ដែលបានដាក់បញ្ចូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅក្នុងបញ្ជីឈ្មោះមេដឹកនាំ ដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន គឺជាការមិនពិត និងមិនអាចទទួលយកបាននោះទេ។ ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីអង្គការអ្នករាយការណ៍គ្មានព្រំដែនបានចាត់បញ្ជូលឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីឈ្មោះមេដឹកនាំដែលលេបត្របាក់សិទ្ធិសេរីភាពសារព័ត៌មាន។ អង្គការនេះបានលើកឡើងអំពីការរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែតសារព័ត៌មាន ឬ វិទ្យុ ជាដើម។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថាការចេញរបាយការណ៍របស់អង្គការ អ្នករាយការណ៍គ្មានព្រំដែន គឺមិនអាចទទួលយកបានទេ ហើយបើប្រៀបធៀបកម្ពុជានៅក្នុងតំបន់ គឺកម្ពុជាដើរមុនគេនៅក្នុងការធ្វើឱ្យរីកសាយនៃវិជ្ជាជីវៈសារព័ត៌មានដែលប្រទេសដទៃអត់មានទេ។ បើប្រៀបធៀបនៅក្នុងតំបន់ កម្ពុជាមានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័នពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។ អ្នកនាំពាក្យទាំងអស់ គឺអាចទំនាក់ទំនងបាន២៤ម៉ោង ដើម្បីសម្រួលដល់ការឆ្លងឆ្លើយរវាងរាស្ត្រ និងរដ្ឋរឹតតែកៀកជាប់គ្នាទាំងអស់ ហើយដើម្បីធ្វើយ៉ាងម៉េចឱ្យព័ត៌មានរបស់រាជរដ្ឋាភិបាលជិតជាមួយនឹងប្រជាពលរដ្ឋ។ ពោលចង់ពន្លឿនអ្វីទៅកំណែទម្រង់របស់រដ្ឋាភិបាល គឺការផ្តល់សេវាដល់ប្រជាពលរដ្ឋមានគុណភាព និងប្រសិទ្ធិភាព។ អ្នកនាំពាក្យដដែលបានបន្តថា ការអប់រំអ្នកសារព័ត៌មាននៅកម្ពុជាខុសប្លែកពីអ្នកសារព័ត៌មាននៅបរទេស។ អ្នកសារព័ត៌មានបរទេសដែលមកធ្វើការនៅស្រុកខ្មែរ គឺជាសកម្មជនទេមិនមែនជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈទេ។ ភាគច្រើនគឺសកម្មជនដែលមានរបៀបវារៈលាក់លៀមនៅពីក្រោយខ្នង ហើយគេមិនបានចូលរួមនៅក្នុងការកសាង ហើយនិងការពង្រឹងនៃការដឹងការយល់ ហើយនិងការចូលរួមរបស់ប្រជាពលរដ្ឋទេ។ គឺព័ត៌មានរបស់គេគ្រាន់តែជាអ្នកបំបែកប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ឯកឧត្តម ផៃ…
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ តាមប្រព័ន្ធអនឡាញ

ភ្នំពេញៈប្រសិនជាពុំមានការប្រែប្រួលទេ នៅថ្ងៃសុក្រសប្តាហ៍នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (ZOOM)។ កិច្ចប្រជុំ និងពិនិត្យនិងពិភាក្សាលើរបៀបវារៈរួមមាន ទី១.សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា និង ទី២.បញ្ហាផ្សេងៗមួយចំនួន។ យោយតាងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថាយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (ZOOM) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពិនិត្យនិងពិភាក្សាលើ៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ២- បញ្ហាផ្សេងៗមួយចំនួនទៀត។អាស្រ័យ ហេតុនេះសូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន មេត្តាជ្រាបជាព័ត៌មាន។…