-
ការសន្យាខ្យល់ : លោក មុត ចន្ថា រិះគន់មេឧទ្ទាមក្រៅច្បាប់រឿងសន្យាជួយចិញ្ចឹមភរិយា និងកូនៗលោកកែម ឡី

ភ្នំពេញៈ មនុស្សជំនិតរបស់លោក កឹម សុខា បានរិះគន់ដោយគ្មានសំចៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលបានសន្យាជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ភរិយាសពលោក កែម ឡី និងជួយចិញ្ចឹមកូនៗទាំង៥នាក់ រួមទាំងការរៀនសូត្រផងដែរ។ ប៉ុន្តែវាមិនដូចជាអ្វីដែលទណ្ឌិត សម រង្ស៊ី បានសន្យានោះទេ គឺបានត្រឹមតែកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ។ លោក មុត ចន្ថា បានសរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនសំដៅទៅរកទណ្ឌិត សម រង្ស៊ី ថា អតីតមេដឹកនាំបក្សប្រឆាំងម្នាក់កំពុងរត់គេចខ្លួនធ្លាប់បានអះអាងនៅចំពោះមុខលោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី នៅប្រទេសអូស្រ្តាលី «…កុំបារម្ភរឿងជីវភាពរស់នៅនិងការចិញ្ចឹមថែទាំកូនៗ រៀនសូត្រ ចាំខ្ញុំនឹងជួយ…»។ ការសន្យាក្តែងៗនេះបានត្រឹមតែសន្យាខ្យល់ក្នុងរយៈពេល៥ឆ្នាំទៅនេះ។ សន្យារបស់បុរសម្នាក់នោះ គឺជាការសន្យាយកប៊ុង ឬ យកគួរ ដើម្បីឆ្លៀតឱកាសកេងចំណេញទាំងប្រជាប្រិយភាព និងទាំងចំណេញលុយច្រកចូលហោរប៉ៅ។ លោកបានបន្តថា អតីតអ្នកនយោបាយដែលកំពុងមានសិទ្ធិសេរីភាព មានមុខរបរនៅក្រៅប្រទេស ឬអ្នកខ្លះដេកស៊ីលុយ ឧត្ថម្ភជាប្រាក់បង់ពន្ធរបស់ប្រជាជននៃរដ្ឋបរទេស ដែលពួកគេកំពុងតាំងទីលំនៅក្នុងឋានៈជាជនភៀសខ្លួន ប៉ុន្តែពួកគេ មិនបានយកភ្នែកមើលក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ឡើយហើយពួកគេបានត្រឹមតែរៀបចំពិធីបុណ្យរំឭក ខួបនៃការសម្លាប់ប៉ុណ្ណោះ ដើម្បីចំណេញប្រជាប្រិយភាព និងប្រមូលយកលុយដាក់ចូលហោរប៉ៅ។ ឱកាសរកលុយ! បើមិនខ្មេះទេ កុំព្រុសឱ្យគេឮ!។ ទាក់ទងរឿងនេះដែរ អ្នកស្រី ប៊ូ រចនា បានទម្លាយឲ្យដឹងថា ចាប់តាំងពីអ្នកស្រី និងកូនៗទាំង៥នាក់បានទៅរស់នៅ ប្រទេសអូស្ត្រាលីមិនដែលបានទទួលថវិកាជំនួយពីលោកសម រង្ស៊ី និងមូលនិធីណាមួយទេ។ ការទម្លាយរឿងនេះ របស់ភរិយាលោកកែម ឡី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន cambodiadaily កាលពីពេលថ្មីៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍តាមប្រព័ន្ធអេឡិចត្រូនិកជាមួយសារព័ត៌មាននោះ អ្នកសារព័ត៌មានអង្គភាពមួយនេះ បានលើកជាសំណួរទៅអ្នកស្រី ប៊ូ រចនា ថា “កន្លងមកអ្នកស្រីគ្រួសាររបស់អ្នកស្រីបានទទួលនូវប្រាក់ឧបត្ថម្ភផ្សេងៗ ជាពិសេសពីគណបក្សនយោបាយដូចជាគណបក្សសង្គ្រោះជាតិ ជាពិសេសពីភាគីលោកសម រង្ស៊ីដែលតែងតែប្រមូល លុយនៅក្រៅប្រទេសច្រើនរាប់ម៉ឺនដុល្លារថាតើដែលបានចែកចាយមកដល់អ្នកស្រីដែរទេលុយទាំងអស់ហ្នឹង ឬក៏មូលនិធិខ្លះដើរប្រមូលលុយដាក់ឈ្មោះបណ្ឌិត កែម ឡី យកទៅធ្វើបុណ្យធ្វើទាន តើលុយនឹងមានដែលបានចូលមកដល់អ្នកស្រី គ្រួសាររបស់អ្នកស្រីដែរទេ?”។ អ្នកស្រី ប៊ូ រចនា បានឆ្លើយយ៉ាងដូច្នេះថា “ការពិតទៅតាំងពីខ្ញុំមកជាន់លើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំអត់បានទទួលថវិកា ជំនួយមកពីខាងណាទេ”។ សូមជម្រាបថា អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលីកាល ពីដើមឆ្នាំ២០១៨ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។ គួរបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ក្បែរស្ដុបបូកគោរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១៦។សពលោក កែម ឡី ត្រូវបានយកទៅបញ្ចុះនៅស្រុកកំណើតនាខេត្តតាកែវ។ ចំណែកឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះថា ជួប សម្លាប់ ក៏ត្រូវបានតុលាការសម្រេចទោសរួចមកហើយ៕ ដោយៈពលជ័យ
-
ភរិយាលោក កែម ឡី ទម្លាយការពិត គឺមិនដែលបានលុយពីសម រង្ស៊ី និងមូលនិធិផ្សេងៗនោះទេ

ភ្នំពេញ : អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បានទម្លាយឱ្យដឹងថា ចាប់តាំងពីអ្នកស្រី និងកូនៗទាំង៥នាក់ បានទៅរស់នៅប្រទេសអូស្ត្រាលី មិនដែលបានទទួលថវិកាជំនួយពីសម រង្ស៊ី និងមូលនិធិណាមួយទេ។ ការទម្លាយរឿងនេះរបស់ភរិយាលោក កែមឡី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអេឡិចត្រូនិកជាមួយសារព័ត៌មាន cambodiadaily ដោយអ្នកយកសារព័ត៌មានអង្គភាពមួយនេះបានចោទសួរអ្នកស្រី ប៊ូ រចនា ថា “កន្លងមកអ្នកស្រី គ្រួសាររបស់អ្នកស្រីបានទទួលនូវប្រាក់ឧបត្ថម្ភផ្សេងៗ ជាពិសេសពីគណបក្សនយោបាយ ដូចជាគណបក្សសង្គ្រោះជាតិ ជាពិសេសពីភាគីលោក សម រង្ស៊ី ដែលតែងតែប្រមូលលុយនៅក្រៅប្រទេសច្រើនរាប់ម៉ឺនដុល្លារហ្នឹងថា តើដែលបានចែកចាយមកដល់អ្នកស្រីដែរទេលុយទាំងអស់ហ្នឹង ឬក៏មូលនិធិខ្លះដើរប្រមូលលុយដាក់ឈ្មោះបណ្ឌិតកែម ឡី យកទៅធ្វើបុណ្យធ្វើទាន តើលុយនឹងមានដែលបានចូលមកដល់អ្នកស្រី គ្រួសាររបស់អ្នកស្រីដែរទេ?”។ អ្នកស្រី ប៊ូ រចនា បានឆ្លើយយ៉ាងដូច្នេះថា“ការពិតទៅតាំងពីខ្ញុំមកជាន់លើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំអត់បានទទួលថវិកា ជំនួយមកពីខាងណាទេ”។ សូមជម្រាបថា អ្នកស្រី ប៊ូ រចនា និងកូនៗទាំង៥នាក់បានទៅដល់ទីក្រុងមែលប៊ន (Melbourne)ប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំ២០១៨ បន្ទាប់ពីរស់នៅក្រោមការការពាររបស់អង្គការសហប្រជាជាតិនៅប្រទេសថៃអស់រយៈពេលជិត១៨ខែ។ គួរបញ្ជាក់ថា លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែងក្បែរស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១៦។ សពលោក កែម ឡី ត្រូវបានយកទៅបញ្ចុះនៅស្រុកកំណើតនាខេត្តតាកែវ។ ចំណែកឃាតកដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនឈ្មោះថា ជួប សម្លាប់។ ឃាតករូបនេះក៏ត្រូវបានកាត់ទោសដោយតុលាការ៕ ដោយៈ ពលជ័យ
-
AVI Voice Ep 28: គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានលើកឡើងពីប្រវត្តិរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្គា យូស៊ីហ៊ីដេ និងការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ អាបេ ជាពិសេសទាក់ទងនឹងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលបើកចំហ និងសេរី (Free and Open Indo-Pacific) ។ លោកបណ្ឌិតបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការជំរុញដំណើរការរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់មេគង្គ ក៏ដូចជាសក្ដានុពលរបស់ជប៉ុនក្នុងការធ្វើជាស្ពានជួយធ្វើឲ្យទំនាក់ទំនងកម្ពុជានិងអាមេរិកមានភាពល្អប្រសើរជាងនេះ ពោលគឺក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។ សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន? លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី(Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេបានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ ក៏ប៉ុន្តែលោក ស៊ូហ្គា នេះ បានទទួលការជឿទុកចិត្ត និងការគាំទ្រពីលោក ស៊ីនហ្សូ អាបេ ដែលមានសំឡេងភាគច្រើននៅក្នុងគណបក្ស LDP នេះ បោះឆ្នោតឲ្យ។ នេះគឺជាកត្តារបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រី ដែលជាកត្តាសំខាន់នៅក្នុងការធ្វើឲ្យលោក ស៊ូហ្គា នេះ ជាប់ឆ្នោតទៅក្នុងការបោះឆ្នោតផ្ទៃក្នុងរបស់គណបក្ស LDP នេះ។ សំណួរទី២៖ តើនយោបាយការបរទេសរបស់លោកនាយករដ្ឋមន្រ្តី ស៊ូហ្គា និងនយោបាយការបរទេសរបស់អតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ មានភាពខុសគ្នាយ៉ាងដូចម្តេច? យើងឃើញថា នយោបាយការបរទេសរបស់លោក ស៊ូហ្គា គឺជាការបន្តនូវគោលនយោបាយការបរទេសរបស់លោក ស៊ីនហ្សូ…
-
លោក សួន សេរីរដ្ឋា៖ សម រង្ស៊ី ប្រមូលយកលុយពីអ្នកគាំទ្រទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន PATRIMEA

ភ្នំពេញ: ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានឱ្យដឹងថា តាមប្រភពច្បាស់ការមួយបានឱ្យដឹងថា បុគ្គល សម រង្ស៊ី បានប្រមូលយកលុយពីអ្នកគាំទ្រ ទាំងមូលិធិទូរទស្សន៍ព្រះអាទិត្យ មូលិធិបោកចូលស្រុក ៩ វិច្ឆកា និងចុងក្រោយមូលិធិបោកលក់នាឡិកាដៃ ទាំងអស់យកទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាមួយនឹងក្រុមហ៊ុនបារាំងមួយឈ្មោះ ក្រុមហ៊ុន PATRIMEA ដែលមានអាសយដ្ឋាននៅ (Gestion de patrimoine) 91, Rue Faubourg St Honoré 75008 PARIS Tél. 01.83.62.38.72 ប្រទេសបារាំង។ លោក សួន សេរីរដ្ឋា បន្តថា PATRIMEA ជាក្រុមហ៊ុនជំនាញវិនិយោគទ្រព្យសម្បត្តិ លុយកាក់ដែលប្រមូលបានមកពីបរទេស និងជំនាញចំពោះអ្នកវិនិយោគ នៅបរទេស ឬយកលុយមកពីបរទេស ដែលគ្មានប្រភពទទួល ឬប្រភពចំណូលច្បាស់លាស់។ នេះមុនមែនជាលើកទី ១ទេ ដែលអ្នកឃ្លាំមើលរបស់យើងបានឃើញបុគ្គលនេះ ចេញចូលក្រុមហ៊ុន PATRIMEAនេះ ដោយមានកាន់ចង់វេចខ្ចប់ (វេចលុយ) មកជាមួយតាំងពីសម័យរៃអង្គាសលុយថា យកយកជួយកម្មករធ្វើបាតុកម្ម…
-
Cambodia2050 Ep20: ស្ថានភាពវិបត្តិកូវីដ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប គុណភាពប្រព័ន្ធអុីនធឺណិត និងយុទ្ធសាស្ត្រទីផ្សារផលិតផល កសិកម្មជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ពលរដ្ឋ

សំនួរ៖ ថ្ងៃនេះកម្មវិធី២០៥០ បានលើកយកប្រធានបទនិយាយទាក់ទងទៅនឹងវិបត្តិកូវីដ នៅក្នុងតំបន់ប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប។ នៅក្នុងនោះយើងក៏បានលើកពីផលប៉ះពាល់ទាក់ទងទៅនឹង សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និង ថាតើត្រូវធ្វើយ៉ាងណាដើម្បីកុំឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ក៏ដូចជានៅតាមទីជនបទ ជាពិសេសប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប ដើម្បីឲ្យគាត់សម្របបាននៅក្នុងសម័យកាលនៃវិបត្តិកូវីដនេះផងដែរ។ វាគ្មិនរបស់យើងនៅក្នុងថ្ងៃនេះគឺលោកសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចនៅវិទ្យាស្ថាន CamEd ។ តើបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់ជាពិសេសប្រទេសដែលមាន GDP នៅក្នុងកម្រិតមធ្យម និង កម្រិតទាបទាំងនោះ មានផលប៉ះពាល់យ៉ាងណាខ្លះបើធៀបជាមួយនឹងកម្ពុជា ឬក៏មានភាពខុសគ្នាយ៉ាងដូចម្ដេច? បើយើងនិយាយអំពីវិបត្តិកូវីនេះ យើងឃើញថា មានកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំកន្លះរួចមកហើយ តាំងពីឆ្នាំ 2020 នៅចុងខែមករា ពេលចូលឆ្នាំចិនរួច រហូតមកដល់ពេលនេះ។ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យពិភពលោកមានការខ្ទេចខ្ទាំសេដ្ឋកិច្ច ដែលយើងចាត់ទុកថា ជាវិបត្តិមួយដែលកើតឡើងប្រហាក់ប្រហែលទៅនឹង វិបត្តិនៃជំងឺអេដស៍ ដែលមានការកើតឡើងនៅក្នុងឆ្នាំ 1991។ វិបត្តិដោយសារជំងឺកូវីដ19 មានការរីករាលដាលលឿនជាងជំងឺអេដស៍ ហើយងាយស្រួលនៅក្នុងការឆ្លងជាងជំងឺអេដស៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រាន់តែយើងនៅជិតគ្នា។ ក្នុងន័យនេះមានន័យថា ផលប៉ះពាល់សំខាន់បំផុតទៅលើវិស័យសេដ្ឋកិច្ចគឺ ប៉ះទៅលើវិស័យសេវាកម្ម វិស័យសេវាកម្មបើយើងប្រៀបធៀបជាមួយនឹង បណ្ដាលប្រទេសទាំងអស់ ប្រទេសដែលរងគ្រោះរងផលប៉ះពាល់ធ្ងន់ជាងគេគឺ បណ្ដាប្រទេសដែលមានភាគរយនៃ GDP ខ្ពស់ទៅលើវិស័យសេវាកម្ម ដូចជា ប្រទេសសង្ហបុរី ប្រទេសអារ៉ាប់នៅតំបន់ឌូបៃជាដើម នោះគឺសុទ្ធតែជាប្រទេសដែលរងផលប៉ះពាល់។ យើងក្រឡេកមកមើលវិញថា តើវិស័យដទៃទៀតមានផលប៉ះពាល់ដែរឬទេ? ប្រសិនបើវិស័យសេវាកម្មនេះ មានផលប៉ះពាល់ វិស័យនានាក៏មានផលប៉ះពាល់ដែរ គ្រាន់តែមានការប៉ះពាល់តិចហើយនិងច្រើន។…
-
អ្នកនាំពាក្យបញ្ជាក់ពីទិដ្ឋភាពច្បាប់ជូនអាស៊ីសេរី និងក្រុម ដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី

ភ្នំពេញៈទោះជាសំណុំរឿងមួយនេះអាជ្ញាមានសមត្ថកិច្ច និង តុលាការកម្ពុជាបានដំណើរការតាមនីតិវិធី និង ដោយយកចិត្តទុកដាក់បំផុតក្តី ក៏សំណុំរឿងមួយនេះ(សំណុំរឿងឃាតកម្មលើលោក កែម ឡី) នៅតែត្រូវបានឆ្គឹះយកធ្វើអាជីវកម្ម ដោយវិទ្យុបម្រើបរទេស និង ក្រុមអ្នកនយោបាយមួយចំនួន។បញ្ហាក៏ត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតដែរ។ នៅព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះនូវលិខិតចំហរ៤ចំណុចអំពីទិដ្ឋភាពច្បាប់ ជូនអាស៊ីសេរី និងក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី៖ ១. ក្នុងករណីសំណុំរឿងបណ្ឌិត កែម ឡី រដ្ឋមានកាតព្វកិច្ចធ្វើការស៊ើបអង្កេតនិងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍និងផ្លូវនយោបាយតាមការទាមទារបស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នោះទេ។ យុត្តិធម៌តាមផ្លូវច្បាប់ មានន័យថា ការសម្រេចសេចក្តីត្រូវធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ព្រមទាំងមូលដ្ឋានភស្តុតាង និងសក្ខីកម្មផ្នែកច្បាប់រឹងមាំដែលកើតចេញពីការស៊ើបអង្កេតរបស់សមត្ថកិច្ច។២. ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។៣. ជាក់ស្តែង ក្រុមដែលធ្វើអាជីវកម្មនយោបាយលើមរណភាពបណ្ឌិត កែម ឡី នាពេលកន្លងមក…
-
ថ្ងៃទី២៦-២៧ ខែកក្កដា បន្តកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ស្ដីពីការស្ដារឡើងវិញនៃសង្គមសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

ភ្នំពេញ: កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ស្ដីពីការស្ដារឡើងវិញនៃសង្គមសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជានឹងបន្តកិច្ចពិភាក្សាលើបញ្ហានៅសេសសល់មួយចំនួនទៀតរបស់ខ្លួននៅ ថ្ងៃទី២៦-២៧ ខែកក្កដាខាងមុខ បន្ទាប់ពីបានប្រជុំរយៈពេលពីរថ្ងៃរួចមកហើយកាលពីថ្ងៃទី៧ និងថ្ងៃទី៩ ខែកក្កដា។ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២នេះ មានការចូលរួមពីដៃគូ ASEM ទាំង៥៣ប្រទេស និងស្ថាប័ន ដឹកនាំដោយឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប (EU)។ ឯកឧត្តម លុយ ដាវីត បានមានប្រសាសន៍ប្រាប់ AMS កាលពីយប់ថ្ងៃទី៩ ខែកក្កដាថា កិច្ចប្រជុំកិច្ចប្រជុំឧត្តម មន្ត្រីអាស៊ី-អឺរ៉ុបលើកទី២កាលពីរសៀលថ្ងៃទី៩ខែកក្កដា បានពិភាក្សាទៅលើខ្លឹមសារលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។ កិច្ចប្រជុំនឹងបន្តទៅថ្ងៃទី២៦-២៧ ខែកក្កដាខាងមុខនេះ ដើម្បីបន្តពិភាក្សាដែលនៅសេសសល់មួយចំនួនទៀត។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ គឺមានរយៈពេល២ថ្ងៃ នៅថ្ងៃទី៧ និងថ្ងៃទី៩ ខែកក្កដា ដោយបានពិភាក្សាលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយ ជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។ ឯកសារដ៏សំខាន់នេះនឹងត្រូវអនុម័តដោយថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ឯកឧត្តម លុយ…
-
មនុស្សជំនិតលោក កឹម សុខា ចាត់ទុកមេទ្ទាមក្រៅច្បាប់ សម រង្ស៊ី ជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត

ភ្នំពេញៈ លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានថ្លែងថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយបានទេ ដោយសារកត្តាធម្មជាតិ។ មនុស្សពីរនាក់ ឬច្រើននាក់អាចយល់ព្រមលើគោលការណ៍រួម ប៉ុន្តែបើសិនជាមនុស្សម្នាក់មិនគោរពគោលការណ៍រួម គឺគេបានដើរចេញពីក្រុមរួចទៅហើយ។ បើទោះបីជាមិននិយាយចំឈ្មោះ ប៉ុន្តែគេអាចដឹងថា គឺសំដៅទៅកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន។ តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា បានលើកឧទាហរណ៍ពន្យល់ថា មនុស្សពីរនាក់ប្រកាសដាក់ខ្លួននៅក្រោមច្បាប់ដោយមិនគិតថា ច្បាប់ល្អ ឬអាក្រក់ ឬមានចេតនាបែបណាឡើយ ប៉ុន្តែក្រោយមកមនុស្សម្នាក់បានរំលោភច្បាប់ និងបានក្លាយជាជនល្មើសច្បាប់ ដូច្នេះមនុស្សទាំងពីរបានចែកខ័ណ្ឌគ្នាដាច់ស្រឡះ គឺម្នាក់ជាជនរគោរពច្បាប់ និងម្នាក់ទៀតជាជនល្មើសច្បាប់។ មិនអាចជាមនុស្សតែមួយ ឬមនុស្សមានគោលការណ៍រួមតែមួយទៀតឡើយ។ លោកបន្តថា មនុស្សម្នាក់ដើរចេញពីគោលការណ៍រួមក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូស្មោះត្រង់ ឬជាមនុស្សតែមួយ គឺមានចេតនាបំផ្លាញមនុស្សម្នាក់ទៀត តាមរយៈការអូសទាញឱ្យមកគាំទ្រ និងការពារអំពើល្មើសច្បាប់ និងមានទោសជាមួយខ្លួន ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស។ ការលើកឡើងរបស់លោក មុត ចន្ថា ខាងលើនេះ គឺចង់បញ្ជាក់ទៅទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី…
-
អ្នកនាំពាក្យក្រសួងផែនការ៖អ្នករងគ្រោះក្រោយការបិទខ្ទប់, ឆ្លងជំងឺកូវីដ១៩ និងមរណភាពប្រមាណ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល

ភ្នំពេញៈ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា នេះថា ជាលទ្ធផលក្រសួងផែនការបានរកឃើញគ្រួសារដែលមានការលំបាកផ្នែកជីវភាព និងសម្ភាសន៍ជាប់ ដើម្បីទទួលប្រាក់ឧបត្ថម្ភក្នុងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ មានទាំង៣តំបន់ គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅទូទាំងប្រទេសបន្ថែមលើដំណាក់កាលទី១ ដែលកំពុងបើកប្រាក់ ជាលទ្ធផលបានរកឃើញក្នុងដំណាក់កាលទី២ មានចំនួនសរុបជាង៥ម៉ឺន៩ពាន់គ្រួសារ ដែលស្មើនឹងចំនួនប្រជាជនសរុបចំនួនប្រមាណជាង ១៩ម៉ឺននាក់។ អ្នកនាំពាក្យក្រសួងផែនការបានបញ្ជាក់ថា “ទាំងពីរដំណាក់កាលនេះ យើងរកឃើញសរុបមានចំនួនប្រមាណជា១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណជា៤០ម៉ឺននាក់ ដែលត្រូវបានទទួលបានឧបត្ថម្ភពីរាជរដ្ឋាភិបាល។ យើងទទួលបានគោលការណ៍ឱ្យស្វែងរកគ្រួសារដែលមានបញ្ហាជីវភាពបន្ថែមទៀត ដើម្បីទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមនេះ។ សូមឱ្យគ្រួសារដែលមានបញ្ហាជីវភាពផ្សេងៗ អាចទៅដាក់ពាក្យស្នើសុំនៅឃុំ សង្កាត់ ដើម្បីសម្ភាសន៍បាន”។ រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគួ្រសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១”…
-
អង្គការសហព័ន្ធសន្តិភាពសកល ស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់”

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្នើជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់” បន្ទាប់ពីពិនិត្យឃើញថា សម្តេចតេជោជាឥស្សរជនមួយរូប ដែលបានប្រឹងប្រឹងក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកក្នុងកសាងសន្តិភាពនៅក្នុងតំបន់ផងដែរ។ សំណើស្នើសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពម្ចាស់ពានរង្វាន់ “សន្តិភាពស៊ុនហាក់” នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជាមួយថ្នាក់ដឹកនាំអង្គការសហព័ន្ធសន្តិភាពសកល តាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ។ នៅក្នុងជំនួបនេះ បានពិភាក្សាទៅការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការសហព័ន្ធសន្តិភាពសកល ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមប្រធានស្តីពី«សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។ ក្រៅពីការជជែកលើការងាររៀបចំកិច្ចប្រជុំនេះ អង្គការសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំការអនុញ្ញាតសម្តេចតេជោ អញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះផងដែរ។ អង្គការសហព័ន្ធសន្តិភាពសកល ក៏បានស្នើសុំដាក់បេក្ខភាពសម្តេចតេជោ ហ៊ុន ជាម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់»។ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មាននៅក្រោយកិច្ចប្រជុំថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពទៅលើប្រធានបទស្តីពី«សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលជាប្រធានបទមួយដ៏មានសារសំខាន់សម្រាប់ឆ្លើយតបស្ថានការណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមនឹងសំណើអញ្ជើញជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំ និងការដាក់សម្តេចជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ផងដែរ។ សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់…