-
Positive Cambodia Ep2: កម្ពុជា និងគុណតម្លៃសន្តិភាពនិងការកសាងជាតិ

-
Positive Cambodia Ep1: ឧត្តមភាពនៃការផលិតកម្មវិធីកម្ពុជាវិជ្ជមាន និងប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន

-
បន្ទាប់ពី កឹម សុខា អង្គុយដង្ហក់, សម រង្ស៊ី ស្ពាយទោសដាបខ្លួន ជំរុញឱ្យអតីតមន្រ្តីធ្លាប់គាំទ្រចែកជើងគ្នាបង្កើតទ្រនុំថ្មី

ភ្នំពេញៈ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា និងជាអ្នកដែលបានរិះគន់យ៉ាងចាស់ដៃទៅលើមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ថាជាអ្នកកម្ទេចគណបក្សសង្គ្រោះជាតិ បានទៅចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជាដែលទើបបង្កើតថ្មី។ ចំណែកលោក ប៉ុល ហំម បេក្ខជនប្រធានគណបក្សកែទម្រង់កម្ពុជា បានបញ្ជាក់ថា លោក ពិន សំខុន ពិតជាបានមកចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ពិតប្រាកដមែន។ យោងតាមខ្លឹមសារអត្ថបទដែលសរសេរដោយលោក ពិន សំខុន កាលពីថ្ងៃទី៣ ខែសីហាបានឲ្យដឹងថា ក្នុងបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរត្រូវការគណបក្សថ្មីមួយ ឬច្រើនជាងសព្វថ្ងៃ ដែលឯករាជ្យបរិសុទ្ធ ដើម្បីចូលរួមកាន់អំណាចនិតិបញ្ញត្តិនៅរដ្ឋសភាខ្មែរ ដែលបានបាត់បង់លក្ខណៈពហុបក្សរបស់ខ្លួន ខុសនឹងរដ្ឋធម្មនុញ្ញជិត១០ឆ្នាំហើយ។ លោកបញ្ជាក់ថា “ខ្ញុំបានសម្រេចចិត្តដោយមិនរារែក ជ្រើសយកការគាំទ្រគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា ដែលមានររូបសញ្ញាក្បាលដំរីកាន់ផ្កាឈូក ដែលជាសញ្ញាខ្ញុំធ្លាប់ប្រកាន់យកតាំងពីឆ្នាំ១៩៩៣មក។ ហេតុអ្វី ? ពីព្រោះប្រជាពលរដ្ឋម្នាក់ៗត្រូវតែស្គាល់ និងគិតគូរពីនយោបាយខ្មែរ។ គិតហើយគួរតែចូលរួមឱ្យបានសកម្ម បើខ្លួនចង់ជួយប្រជាជាតិរបស់ខ្លួនមែននោះ ហើយដែលខ្ញុំចង់ឃើញ គឺកម្ពុជានឹងក្លាយជាប្រទេសប្រជាធិបតេយ្យសេរី មានគណបក្សជាច្រើន តំណាងដោយអ្នកមានកេរ្តិ៍ឈ្មោះឆ្នើម និងគួរឱ្យគោរពចេញមកប្រឡូកចង់ឈ្នះក្នុងថ្នាលនយោបាយថ្មី នៅអាណត្តិ២០២២-២០២៣ ខាងមុខ និងចង់អនុវត្តន៍នូវភាពបរិសុទ្ធរបស់ខ្លួនស្រោចស្រង់ប្រជាជាតិពីការគ្រប់គ្រងប្រទេសកម្ពុជា ដោយគណបក្សតែមួយនោះ”។ លោក…
-
លោក កឹម សុខា កំពុងស្លន់ស្លោរ !

ភ្នំពេញ : លោក កឹម សុខា កំពុងស្លន់ស្លោរដោយម្តងហៅទូរស័ព្ទទៅអ្នកនេះ ម្តងហៅទៅអ្នកនោះ ដោយនិយាយប្រាប់គេថា កុំអាលទៅណាជិតមានដំណោះស្រាយ ព្រោះបរទេស (ប្រទេសមហាអំណាច ) គេកំពុងដុតដៃដុតជើងធ្វើការឱ្យ យ៉ាងយូរខែ១០ ឬខែ១១ មានដំណោះស្រាយហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ផាន់ ច័ន្ទស័ក្តិ អតីតមេធាវី ការពារលោកកឹម សុខា នៅលើគណនីហ្វេសប៊ុករបស់លោកនាយប់ថ្ងៃទី៤ខែសីហានេះ។ លោក ផាន់ ច័ន្ទស័ក្តិ បន្តថា “ពេលនេះភាពស្លន់ស្លោរដូចមាន់រកពង បានធ្វើឱ្យលោក កឹម សុខា ដេកមិនលក់ និងបញ្ជាឱ្យកូនចៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនវាយប្រហារ អ្នកបង្កើតគណបក្សថ្មី ដោយនៅតាំងខ្លួនឯងជាមេ ទាំងដែលពួកគេ មិនទាំងចាត់ទុកលោក កឹម សុខា ជាអ្វីសោះ !…..។ ការចេញបង្កើតបក្សនយោបាយ ការរួមរស់ក្នុងសង្គម ឬក្នុងក្រុមនយោបាយ ជាសិទ្ធិជ្រើសរើសរបស់ពួកយើងខ្ញុំ ។ចំណុចនេះ សូមលោក កឹម សុខា យល់ខ្លួនឯងឱ្យច្បាស់ ។ យើងចូលរួមក្នុងសង្គមនយោបាយ ។យើងមិនបានចាយលុយ កឹម…
-
តើមរតកតេជោទាំង៥ និងមរតកក្រុមប្រឆាំងទាំង៥ សម្រាប់យុវជន និងអ្នកនយោបាយជំនាន់ក្រោយនៅកម្ពុជាមានអ្វីខ្លះ?

ភ្នំពេញៈ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញនូវការប្រៀបធៀបមួយរវាងមរតកតេជោទាំង៥ និងមរតកទាំង៥របស់ក្រុមប្រឆាំងនៅកម្ពុជា។ ឯកឧត្តមបានលើកមកបង្ហាញថា មរតកតេជោទាំង៥គឺ១.ការធានាបាននូវសិទ្ធិរស់រានមានជីវិតដោយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ២.ការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្ពុជាចូលទៅ ក្នុងតំបន់និងលើឆាកអន្តរជាតិ។ ៣.ការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨។ ៤. ការអភិវឌ្ឍលើគ្រប់វិស័យ និងទី៥. គឺការថែរក្សាសន្តិភាពឱ្យបានគង់វង់ និងបន្តការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងរោគរាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ចំណែកមរតកទាំង៥ របស់ក្រុមប្រឆាំងវិញ ឯកឧត្តមបានបង្ហាញថា គឺ១.នយោបាយបរទេសនិយម ព្រោះតែអំណាច សុខចិត្តទៅអង្វរលន់តួឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងដាក់ទណ្ឌកម្មមកលើជាតិសាសន៍ខ្លួនឯង។ ២.បង្ករការញុះញង់ បំបែកបំបាក់បែបហិង្សានិយម ដោយបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានការរើសអើងពូជសាសន៍ រហូតបង្កទៅជាចលនាបដិវត្តន៍ហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ៣.នយោបាយបោកប្រាស់និយម ដើម្បីប្រមូលលុយពីអ្នកគាំទ្រ ក្នុងនោះដែរមេដឹកនាំក្រុមប្រឆាំង តែងតែបង្កើតសេណារីយូផ្សេងៗជាច្រើន ដើម្បីរកលុយដាក់ហោប៉ៅ ពេលខ្លួនដាច់លុយម្តងៗ។ ៤.នយោបាយប្រឆាំងផ្កាប់មុខ និងជ្រុលនិយម ដោយមិនគិតពីប្រយោជន៍ជាតិអ្វីនោះទេ ក្រៅតែពីប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួកខ្លួន និងទី៥.គឺការធ្វើនយោបាយបែបស៊ីពែនិយម ដោយតែងតែឆ្លៀតឱកាសកេងចំណេញពីព្រឹតិ្តការណ៍ជាតិ និងអន្តរជាតិ បំផុសឱ្យប្រជាពលរដ្ឋធ្វើសកម្មភាពដូចបណ្តាប្រទេសដទៃទាំងនោះ៕ដោយៈពលជ័យ
-
លិខិតមិត្តអ្នកអាន៖ កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា

ភ្នំពេញ៖ អត្ថបទនេះគឺជាការឆ្លើយតបទៅនឹងអត្ថបទរបស់លោក Charles McDermid ដែលបានចុះផ្សាយនៅក្នុងកាសែត The New York Times នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលមានចំណងជើងថា «ទីនោះធ្លាប់ជាកន្លែងប្រណីត។ ឥឡូវកន្លែងទាំងនោះបានក្លាយជាមណ្ឌលឃុំឃាំងកូវីដដ៏អាណោចអាធម (grim Covid camps)» ដែលការបរិយាយបែបនេះគឺប្រាសចាកពីតថភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ។ កាសែតនេះកំពុងប្រាប់ពិភពលោកថា កម្ពុជាកំពុងឃុំឃាំងប្រជាជានខ្លួនឯង ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតដោយមិនមានការព្យាបាល។ វាជាការពិតដែលថា កម្ពុជាជាប្រទេសតូច និងទន់ខ្សោយ។ ប្រជាជនកម្ពុជាក៏ដឹងច្បាស់ពីការពិតនេះដែរ ហើយយើងគ្មានការលាក់លៀមអ្វីទាំងអស់។ នរណាក៏អាចមើលឃើញ និងដឹងលឺពីស្ថានភាពខ្វះខាតនៃទីតាំងព្យាបាល និងចត្តាឡីស័កកូវីដ ហើយអ្នកនៅក្នុងទីតាំងនោះផ្ទាល់តែងតែចែករំលែករូបថត និងវីដេអូជាក់ស្តែង នៅលើបណ្តាញផ្សព្វផ្សាយសង្គម។ វាគឺជាការពិតដែលកម្ពុជាកំពុងស្ថិតនៅក្នុង «បន្ទាត់ក្រហម» ហើយការរអ៊ូរទាំគឺជាការចៀសមិនផុត ហើយរាជរដ្ឋាភិបាលក៏បានប្រកាសជាសាធារណៈដោយ គ្មានលាក់លៀមអំពី ស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតនេះដែរ។ រាជរដ្ឋាភិបាលថែមទាំងបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយសារបុគ្គលិកសុខាភិបាលកំពុងព្យាយាមទប់ទល់នឹងការកើនឡើងនៃករណីឆ្លង ដូច្នេះ ហើយបានជាការធ្វើតេស្តិ៍មានភាពយឺតយ៉ាវខ្លះ ហើយការពិនិត្យថែទាំអ្នកជំងឺ ឬពលរដ្ឋដែលជាប់ចត្តាឡីស័ក អាចមានការខ្វះចន្លោះ។ ដោយសារតែខ្វះបុគ្គលិកសុខាភិបាល កម្ពុជាបានចលនាពេទ្យយោធា និងពេទ្យស្ម័គ្រចិត្ត ឱ្យចូលរួមជួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង និងព្យាបាលអ្នកជំងឺថែមទៀត។ប៉ុន្តែកាសែត New York…
-
AVI Voice Ep 31: នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩

ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ដោយលើកថា វីរ៉ុសនេះមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺប្រាកដជាមានអ្នកបង្កើតនេះឡើងក្នុងគោលបំណងនៃការបង្កើតសង្រ្គាមជីវសាស្ត្រ ក៏ដូចជាក្តោបក្តាប់អំណាចសកលតែម្តង។ តើអ្វីទៅជាអំណះអំណាងដែលបានលើកឡើងដំបូងដោយប្រទេសទាំងពីរនេះ? ហើយថាតើភាគីមួយណាទទួលបានការគាំទ្រច្រើនជាង? មតិភាគច្រើនក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ ទាំងនៅក្នុងវិស័យសុខាភិបាល និងនយោបាយ បានលើកឡើងថា វីរុសកូវីដ-១៩ នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កឲ្យមានអស្ថិរភាពក្នុងសកលលោក ជាពិសេសរហូតដល់មានការចោទប្រកាន់ថា វាគឺជាអាវុធជីវសាស្រ្តទំនើបក្នុងការផ្តួលរលំមហាអំណាចណាមួយ ឬរដ្ឋាភិបាលប្រទេសណាមួយ ដែលប្រឆាំងនឹងនិទ្នាការនយោបាយរបស់មហាអំណាចមួយទៀត ឬក៏ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយពិភពលោកទាំងមូល។ សូមជម្រាបថា មកទល់ពេលនេះ គឺមិនទាន់មានការសន្មត់ច្បាស់ណាមួយថា វីរុសនេះមានប្រភពមកពីប្រទេសណាមួយឡើយ ហើយរយៈជិតពីរឆ្នាំមកនេះ…
-
មនុស្សជំនិតរបស់លោកកឹម សុខា៖មន្រ្តីបក្សកែទម្រង់កម្ពុជាបង្កើតរឿងបញ្ឆោត និងលាបពណ៌?

ភ្នំពេញៈ មនុស្សស្និទ្ធនឹងលោកកឹម សុខា បានប្រតិកម្មតប និងបានហៅការលើកឡើងរបស់លោក អ៊ូ ចន្ទរ័ត្ន និងលោក ផាន់ ច័ន្ទស័ក្តិ មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា ដែលបានប្រើឈ្មោះលោក កឹម សុខា និងកូនស្រីរបស់លលោកកឹម សុខា អំពីការបង្កើតគណបក្សនយោបាយថ្មី គឺជាការបង្កើតរឿងបញ្ឆោត និងលាបពណ៌តែប៉ុណ្ណោះ។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកកាលពីម្សិលមិញថា លោក អ៊ូ ចន្ទរ័ត្ន អះអាងថាៈ «…បើលោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ គណបក្សកែទម្រង់កម្ពុជា នឹងមិនប្រជែងជាមួយលោក កឹម សុខា ឡើយ។ លោកថ្លែងថា គណបក្សកែទម្រង់កម្ពុជា អាចនឹងបញ្ឈប់សកម្មភាព ហើយថ្នាក់ដឹកនាំនៃគណបក្សនេះ អាចនឹងទៅចូលរួមជាមួយលោក កឹម សុខា វិញ…។» លោក ចន្ថា បានបន្តថា លោក ផាន់ ចន្ទស័ក្តិ អះអាងថាៈ «…នៅចុងឆ្នាំ២០២១នេះ កញ្ញាកឹម…
-
Cambodia 2050 Ep21: តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចអាមរិក និងចិន?

កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាលប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបានកំពុងរាប់អានបណ្ដាលប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខបាន នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។ សំនួរ៖ ការប្រកួតប្រជែងរវាងមហាអំណាចពីរ នៅក្នុងតំបន់គឺ ចិន និងសហរដ្ឋអាមេរិក យើងឃើញថាមហាអំណាចទាំងពីនេះបានទាញកម្ពុជាឲ្យចូលឡូកឡំជាមួយបញ្ហារបស់មហាអំណាចទាំងពីនេះផងដែរ ដោយការចោទប្រកាន់ទៅលើចំណុចផ្សេងៗ ជាច្រើន។ ទាក់ទងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរនេះ សម្រាប់លោកបណ្ឌិតផ្ទាល់យល់ឃើញយ៉ាងណាដែរ? តាមយោបល់ខ្ញុំ ខ្ញុំគិតថា ការប្រកួតប្រជែងមហារអំណាចលើកនេះ មានលក្ខណះកាន់តែស្រួចស្រាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមហាអំណាចចិន និងអាមេរិចដល់ដំណាក់កាលនេះ គ្មានភាគីណាមួយសុខចិត្ដឱនក្បាលដាក់ភាគីណាមួយនោះទេ។ ពួកគាត់ធ្វើយ៉ាងណាដើម្បីយកឈ្នះគ្នារៀនខ្លួន។ ជាក់ស្ដែងយើងឃើញថា ការប្រកួតប្រជែងនេះ បានសម្ដែងឲ្យឃើញស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងយុទ្ធសាស្ត្រផងដែរ។ វិស័យយោធានៅតែមានការកើនកម្ដៅ នៅតាមតំបន់សមុទ្រ មហាអំណាចទាំងពីរ ជាពិសេសការជួបប្រទះគ្នារវាងនាវាចម្បាំងរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកឧស្សាហ៍ជួបគ្នាជាញឹកញាប់ ពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯវិស័យសេដ្ឋកិច្ចដូចគ្នា យើងឃើញថាមហាអំណាចទាំងតែងតែនេះតែងតែជួបប្រទះគ្នារឿងពាណិជ្ជកម្ម…
-
AVI Voice Ep 30: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖ ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក វិនិយោគិនក្រៅប្រទេសជាមួយនឹងផលិតករក្នុងស្រុក ទីបី គឺជាតួនាទីក្នុងការផ្តល់កិច្ចសម្រួលវិនិយោគដូចជា ការដើរតួនាទីសម្របសម្រួលរវាងក្រសួងស្ថាប័នដទៃទៀតរបស់រដ្ឋាភិបាល ដើម្បីសម្រួលដល់នីតិវិធីរដ្ឋបាលនានាពាក់ព័ន្ធនឹងដំណើរការអនុម័តការស្នើសុំវិនិយោគ និង ទីបួន គឺតួនាទីផ្ដល់យន្តការថែទាំវិនិយោគិនដែលមានស្រាប់ ដែលគេហៅថា Aftercare និង Advocacy ដូចជាការស្វែងយល់ពីបញ្ហាប្រឈម ដែលវិនិយោគិនជួបប្រទះ និងព្យាយាមសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងផ្សេងៗ។ បើយើងមើលទៅក្នុងតំបន់អាស៊ាន ភ្នាក់ងារជំរុញវិនិយោគនេះ គឺដើរតួនាទីជាស្ថាប័នសម្របសម្រួលចម្បងតែម្ដងក្នុងកិច្ចការងារអភិវឌ្ឍការវិនិយោគ និងការវិនិយោគដែលអាចបង្កើតការងារ…