Category: Politico 360

  • មេទ័ពជើងគោក: ទោះនៅក្នុងកាលៈទេសៈដ៏លំបាក ក៏សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    មេទ័ពជើងគោក: ទោះនៅក្នុងកាលៈទេសៈដ៏លំបាក ក៏សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

    ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ទោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំការងារយ៉ាងសកម្ម និងជាប្រចាំក្នុងរយៈពេលពីរ ឆ្នាំកន្លងមកនេះ ដោយបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការព្យាបាល និងការរៀបចំធនធានដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានជូនប្រជាពលរដ្ឋ រួមមាន ការដាក់ឱ្យដំណើរការយន្តការជំនួយសង្គម សម្រាប់ប្រជាជនដែលជួបការលំបាកផ្នែកជីវភាព ជាដើម។ ការបញ្ជាក់នេះ នៅក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ជាទិសដៅការងារបន្តចំពោះមុខឆ្លើយតបនឹងបទបញ្ជាជាយុទ្ធសាស្ត្រថ្មីៗរបស់សម្តេចតេជោ ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិលើកិច្ចការនេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសម្រេចដាក់ចេញនូវគោលការណ៍ភារកិច្ចជាក់ស្តែងមួយចំនួន។ ក្នុងនោះ កម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។ អង្គភាពទាំងអស់ ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។…

  • AVI Voice Ep 27: ទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ

    AVI Voice Ep 27: ទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ

    ជម្លោះសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិននិងអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ​ផលប្រយោជន៍ជាតិ ​ (៣) ជំងឺរាត្បាតកូវីដ-១៩ និង (៤) ការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ។ ទាក់ទងនឹងព្រែកជីកក្រារបស់ថៃវិញ ព្រែកនេះអាចជាច្រកពាណិជ្ជកម្មដ៏ធំជំនួសឲ្យកំពង់ផែអន្តរជាតិរបស់សិង្ហបុរី នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាហេតុតម្រូវឲ្យរដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។  សំនួរទី១៖ តើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មានដំណើរដើមទងយ៉ាងដូចម្តេច? តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះភាគីជម្លោះ និងចំពោះប្រទេសមហាអំណាច និងអំណាចកណ្តាលដែលលូកដៃនៅក្នុងជម្លោះនេះ? ចំពោះសារៈប្រយោជន៍សំខាន់ៗរបស់តំបន់សមុទ្រចិនខាងត្បូងនេះ គឺតំបន់នេះមានសក្តានុពលខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយ ពោលគឺតំបន់នេះមានការចរាចរណ៍ទំនិញអន្តរជាតិ ១/៣ នៃចរាចរណ៍ទំនិញពិភពលោក ដែលមានតម្លៃជាង ៣ទ្រីលានដុល្លារសហរដ្ឋអាមេរិករៀងរាល់ឆ្នាំ។ លើសពីនេះ គឺនៅក្រោមដែនដីសមុទ្រចិនខាងត្បូងនេះ ក៏មានធនធានធម្មជាតិជាច្រើនទៀតដូចជា…

  • នៅថ្ងៃស្អែក ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី

    នៅថ្ងៃស្អែក ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី

    ភ្នំពេញ: ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ីនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៥ ខែកក្កដា នេះ។ ប្រភពដដែលបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះ នឹងពិនិត្យឡើងវិញនូវសមិទ្ធផលនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលសម្រេច បានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្តីពីជំងឺកូវីដ-១៩ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំមុន។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។គួរកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីខែសីហា ឆ្នាំ២០២១ នេះ៕ដោយៈ ពលជ័យ

  • «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»

    «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»

    ​ភ្នំពេញៈ​អង្គ​ព្រះមហាក្សត្រ​គឺជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា និង​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​។ ច្បាប់​កម្ពុជា​ពី​បុរាណ​មកទល់នឹង​បច្ចុប្បន្ននេះ គឺ​មានចែង​ផ្តន្ទាទោស​ចំពោះ​ការ​បំពារបំពាន​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដូច​បណ្តា​ប្រទេស​រាជានិយម​លើ​សាកលលោក​ខណៈ​ប្រទេស​មិន​ប្រកាន់​របបរាជានិយម​ក៏មាន​ច្បាប់​ចែង​ផ្តន្ទាទោស​លើ​ការប្រមាថ​ចំពោះ​មេដឹកនាំ​កំពូល​របស់​ពួកគេ​ដែរ​។ ដោយសារ​ជា​រឿង​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​ប្រជាជាតិ​នានា តើ​មហាចោរ​ពានវាំង​ដែល​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ឬ​ជនល្មើស​ប្រមាថ​ចំពោះ​ប្រធានាធិបតី​ត្រូវតែ​ទទួល​ការ ផ្តន្ទាទោស​ឱ្យបាន​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា​?​។​ ​នេះ​គឺជា​ខ្លឹមសារ​ដែល​កើតចេញពី​ការស្រាវជ្រាវ​របស់លោក ចក សម្បត្ដិ សមាជិក​ស្ថាបនិក​និង​ជា​អនុប្រធាន​សមាគម សាលា​ត្រាជូ​ហើយ​បានបង្ហាញ​នៅក្នុង​បទ​ពិចារណ​កថា​ប្រចាំខែ​កក្កដា​ឆ្នាំ​២០២១​។​ ​បទ​វិចារណកថា​បាន​រំលឹកថា​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ឈ្មោះ​ផ្លូវការ​របស់​ប្រទេស​កម្ពុជា ដែល​ឈ្មោះ​នេះ​សម្គាល់ថា កម្ពុជា ឬ​ស្រុក​ខ្មែរ​គឺជា​ប្រទេស​មាន​ព្រះមហាក្សត្រ​គ្រងរាជ្យសម្បត្តិ​។ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាង ២០០០ ឆ្នាំ កន្លងមកនេះ កម្ពុជា​តែងតែមាន​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រជានុរាស្ត្រ​កសាង ព្រះ​នគរ​រហូត​បាន​នាំ​កម្ពុជា​ចម្រើន​លូតលាស់​ក្លាយជា​មហា​អាណាចក្រ​មួយ​នៅលើ​ដែនដី​សុវណ្ណ​ភូមិ នា​សម័យអង្គរ​។ ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញ​ផងដែរ​ថា រាជានិយម​គឺ​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ កម្ពុជា ដោយបាន​ផ្សារភ្ជាប់​ទៅនឹង​ប្រពៃណី ទំនៀម​ទំលាប់ សាសនា ឬ ពិធីបុណ្យ​ជាតិ​នានា ដូចជា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ជាដើម​។ ក្នុងសម័យ​ដែល​កម្ពុ​ជាមាន​ការធ្វើរ​ដ្ឋ​ប្រហារ​នៅ​ឆ្នាំ​១៩៧០ ដើម្បី​បំបាត់ចោល​នូវ​របបរាជានិយម​គឺ បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សង្គ្រាម​រាំងជល់​ផ្ទៃក្នុង​រហូត​ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ក្នុង​យុគសម័យ ខ្មៅ​ដ៏​សែន​រន្ធត់​នៃ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍ ការចរចា​រក​សន្តិភាព​នៅ​ស្រុក​ខ្មែរ​នៅ​ចុង ទសវត្សរ៍​ទី​៨០ និង​ដើម​ទសវត្សរ៍​ទី​៩០ គឺ​បាន​ផ្អែកលើ​ចំណុច​គន្លឹះ​មួយ​លើ​គោលការណ៍​គ្រឹះ​សំខាន់ៗ នានា នោះ​គឺ​ការនាំយក​របបរាជានិយម​មក​ជូន​ពលរដ្ឋ​កម្ពុជា​វិញ ដោយសារ​កម្ពុជា​បាន​យល់ច្បាស់ ថា ព្រះរាជ​វត្ត​មាននៃ​អង្គ​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព ជាតិ​។…

  • អ្នកវិភាគ៖ ការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ ជានយោបាយការទូតបែបកូនក្មេង

    អ្នកវិភាគ៖ ការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ ជានយោបាយការទូតបែបកូនក្មេង

    ភ្នំពេញ: ក្តីស្រម៉ៃរបស់និស្សិតខ្មែរក្នុងវិស័យយោធា៦នាក់ ដែលបំផ្លាញយ៉ាងអមនុស្សធម៌បំផុត ដោយសហរដ្ឋអាមេរិក តាមរយៈការសម្រេចជាឯកតោភាគីផ្តាច់អាហារូបករណ៍ ចំពោះនិស្សិតទាំងនេះដោយសារតែហេតុផលនយោបាយ ឥឡូវនេះត្រូវបានផ្តល់ក្តីសង្ឃឹមឡើងវិញ និងការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបន្តបង់ថ្លៃសិក្សារបស់ពួកគេរហូតដល់ទីបញ្ចប់។ នេះបានបង្ហាញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមុខអនាគតនៃនិស្សិតកម្ពុជាទាំងនេះ និងជាការបង្ហាញពីទឹកចិត្តនៃប្រជាជាតិខ្មែរ និងតម្លៃដ៏ខ្ពង់ខ្ពស់របស់ជនជាតិខ្មែរនាសម័យតេជោសែន។ កម្ពុជាជាប្រទេសតូចនិងក្រីក្រ តែមានចិត្តទូលាយមានភាពថ្លៃថ្នូរ មោទកភាពជាតិរបស់ខ្លួន និងមានភាពចាស់ទុំផ្នែកនយោបាយនិងការទូត ហើយក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអាចនរណាមកប្រមាថប្រជាជាតិខ្មែរបានឡើយ។ កម្ពុជា មិនបានយកប្រទេសណាមួយជាសត្រូវឡើយ និងបានដាក់ចេញនូវវិធានការកំណែទម្រង់ថ្មីៗទៀតក្រោមបាវចនា «កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅដោយឈរលើមូលដ្ឋានឯករាជ្យ»។ បើពិនិត្យលើហេតុផលនៃការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកផ្តាច់អាហារូបករណ៍ពីនិស្សិត ៦ នាក់នេះវាជារឿងនយោបាយសុទ្ធសាធ។ តាមរយៈអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការផ្តាច់អាហារូបករណ៍នេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានកាត់បន្ថយកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន នៃការចូលរួមរវាងយោធានិង យោធាទ្វេភាគីតាមបែបប្រពៃណីប្រទេសកម្ពុជាបានបាត់បង់សិទ្ធិទទួលបានកម្មវិធីបណ្ឌិត្យ សភាផ្នែកយោធារបស់សហរដ្ឋអាមេរិក។ នេះគឺជាការ សម្រេចចិត្តមួយប្រកបដោយអមនុស្សធម៌បំផុត និងជាការយកអនាគតយុវជនដែលប្រកបដោយមនសិការទៅបំផ្លាញដោយ គ្មានស្តាយស្រណោះដើម្បីគ្រាន់តែបម្រើ របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួន។ នេះក៏បានបង្ហាញយ៉ាងច្បាស់ថាកាលដែលអាមេរិកអះអាងថាមក ជួយកម្ពុជា ទំនងគ្មានបំណងដោយសុច្ចរិតឡើយពោលគឺជា «ជំនួយមានសំណង» និង«អន្ទាក់ជំនួយ» ដើម្បីបម្រើផលប្រយោជន៍នយោបាយខ្លួន។ បើសហរដ្ឋអាមេរិក ពិតជាចង់ជួយកម្ពុជាក្នុងចេតនាសុច្ចរិត ទំនងមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជានឹងមិនផ្តល់យោបល់ បែបកូនក្មេង និងបែបអមនុស្សធម៌របៀបនេះដល់ថ្នាក់ ដឹកនាំរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនឡើយ ដែលនេះជាសេចក្តីសម្រេចបំផ្លាញក្តីសុបិន្តរបស់យុវជន និងជាសេចក្តីសម្រេចចិត្តបែបអមនុស្សធម៌ ប្រឆាំងនឹងគោលបំណងដ៏ពិសិដ្ឋរបស់យុវជនក្នុងការអប់រំបង្កើនចំណេះដឹង។ តាមពិតការសម្រេចចិត្តដោយឯកតោភាគីកាត់ផ្តាច់អាហារូបករណ៍ដល់និស្សិតនេះបានបង្ហាញ ពីការគ្មានភាពចាស់ទុំរបស់មហាអំណាចមួយដែលបង្អាក់លើការសិក្សា របស់យុវជនដែលស្រេកឃ្លានការសិក្សា ហើយពិភពលោកទាំងមូលក៏បានដឹងពីចរិតពិតនៃការធ្វើការទូត របស់មហាអំណាចមួយនេះដែលមាត់ហារឡើងស្រឡាញ់ និងជួយ តែប្រសិនបើគ្មានផលប្រយោជន៍ចំណេញដល់ខ្លួននោះទេ កុំសង្ឃឹមថា សហរដ្ឋអាមេរិកជួយដោយស្មោះឱ្យសោះដែលស្របនឹងទ្រឹស្តីថា នៅក្នុងវិស័យការទូត គេមិននិយាយពីមិត្តឬសត្រូវឡើយ តែគេនិយាយពីផលប្រយោជន៍។ តែពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ពីបញ្ហានេះ ព្រោះប្រវត្តិសាស្ត្របានផ្តល់មេរៀនគ្រប់គ្រាន់ដល់ខ្លួន ជាពិសេសនៅទសវត្សរ៍ឆ្នាំ១៩៧០ សហរដ្ឋអាមេរិកដែលគាំទ្រ សេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង និងគាំទ្ររបបសាធារណរដ្ឋខ្មែរ និងឱ្យ លន់ នល់ ខ្ចីលុយដែលជាបំណុលកខ្វក់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងខ្មែរ ហើយចុងក្រោយទាមទារឱ្យខ្មែរសងបំណុលកខ្វក់នេះថែមទៀត។ បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ នៅថ្ងៃចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរលើកឡើង ក្នុងលិខិតឆ្លើយតបទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា «ខ្ញុំពិតជាសោកស្តាយដែលបង្កើត កំហុសមួយយ៉ាងធំគឺជឿលើអាម៉េរិក»។ អាមេរិកដែលបានទម្លាក់គ្រាប់បែកប្រមាណ ៣លានតោនលើកម្ពុជាសម្លាប់មនុស្សបំផ្លាញទ្រព្យសម្បត្តិរាប់មិនអស់ ហើយចុងក្រោយរួមដៃជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដាក់ទណ្ឌកម្មនយោបាយនិងសេដ្ឋកិច្ចប្រឆាំងនឹងការរស់រានមានជីវិតរបស់ជនរងគ្រោះខ្មែរ និងគាំទ្រខ្មែរក្រហមដែលបង្កវិនាសកម្មដល់ជាតិ និងប្រជាជននិងត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្តគ្រប់គ្រងអាសនៈនៅអង្គការសហប្រជាជាតិ។ សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។ ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រាសក្នុងទំនាក់ទំនងកន្លងមក ជាពិសេសការចោទប្រកាន់ដោយគ្មានមូលដ្ឋាន លើវត្តមានកងទ័ពចិន និងការចោទថាចិនប្រើប្រាស់កំពង់ផែយោធារាមនិងតំបន់អភិវឌ្ឍទេសចរណ៍តារាសាគរជាមូលដ្ឋានទ័ពរបស់ខ្លួន។  ការចោទប្រកាន់ដោយគ្មានភស្តុតាង និងរបៀបវារៈនយោបាយដែលអាមេរិកព្យាយាមចិញ្ចឹមទំនាស់ទុកក្នុងយុទ្ធសាស្ត្រ បម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ការចោទប្រកាន់របៀបនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើដោយជោគជ័យប្រឆាំង នឹងអ៉ីរ៉ាក់ ហើយបច្ចុប្បន្នអ៉ីរ៉ាក់ត្រូវស្ថិតក្នុងសង្គ្រាម និងការបំផ្លិចបំផ្លាញ។ កម្ពុជាមិនត្រូវការសង្គ្រាមទៀតឡើយតែកំពុងសប្បាយក្នុងសុខសន្តិភាព និងការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព និងក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យ។ ប្រជាពលរដ្ឋខ្មែរនិងពិភពលោកទាំងមូលកំពុងមើល ឃើញថានយោបាយការទូតរបស់អាម៉េរិកដោយសារតែចង់គ្រប់គ្រងឥទ្ធិពលនិងផលប្រយោជន៍របស់ខ្លួន នៅឥណ្ឌូប៉ាស៊ីហ្វិក ជ្រុលហួសហេតុពេកបានធ្វើឱ្យសហរដ្ឋ អាមេរិកដើរខុសគន្លងគោលការណ៍មនុស្សធម៌ និងសីលធម៌។ សហរដ្ឋអាមេរិកតាមរយៈមន្ត្រីស្ថានទូតរបស់ខ្លួននៅកម្ពុជា បានស្នើឱ្យកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យបានច្រើនលើវិស័យផ្សេងៗ តែចំណែកខ្លួនវិញបានកាត់ផ្តាច់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅវិញជាបន្តបន្ទាប់។ នេះគឺជារបៀបនៃការធ្វើការទូតបែបដើរបញ្ច្រាសទិស ឬហៅម្យ៉ាងថា ការទូតបែបកូនក្មេងដែលមហាអំណាចមួយដែលអះអាងជាគ្រូប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែចង់ឱ្យបណ្តាប្រទេសនានាយកគម្រូតាមខ្លួន។ តែសិទ្ធិមនុស្សបែបប្រកាន់ពូជសាសន៍ដែលប៉ូលិសស្បែកសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ការរើសអើងប្រកាន់ពូជសាសន៍ស្អប់ជនជាតិអាស៊ីដែលអាម៉េរិកកំពុងតែជួបប្រទះ លទ្ធិប្រជាធិបតេយ្យបែបក្រុមអនាធិបតេយ្យចូលកាន់កាប់រដ្ឋសភាដោយឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនគួរសហរដ្ឋអាមេរិកមកផ្តល់មេរៀន ដល់ប្រទេសផ្សេងនោះទេ។ ធ្វើម៉េចកុំតែលេងខូចទៅបានហើយ បើជ្រុលតែនិយាយថាជួយកម្ពុជា ជួយនិស្សិតខ្មែរបង្កើនសមត្ថភាព សូមឱ្យជំនួយនោះស្មោះ កុំលួចភ្ជាប់លក្ខខណ្ឌ ហើយលក្ខខណ្ឌដែលពោរពេញដោយភាពពិសពុល។ សហរដ្ឋអាមេរិកគួររៀនសូត្រពីមិត្តភ័ក្តិបរទេសផ្សេងទៀត ហើយត្រូវចាំថាមិនមែនអាងតែខ្លួនជាមហាអំណាច និយាយអ្វីសុទ្ធតែត្រឹមត្រូវ ធ្វើអ្វីក៏បាននោះទេ ហើយជាពិសេសមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា គួរមានភាពចាស់ទុំក្នុងវិស័យការទូត កម្ពុជាក្នុងសម័យតេជោសន្តិភាព មានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការយល់ ពីល្បិចកលទាំងនេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម តែងតែលើកឡើងអំពីអធិបតេយ្យជាតិរបស់កម្ពុជា មិនត្រូវយកអធិបតេយ្យជាតិទៅដូរជាមួយជំនួយ ហើយកុំយកសន្តិភាពរបស់ប្រទេសទៅដូរជាមួយជំនួយ៕ ដោយ៖ ចៅចាក់ស្មុក  រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១

  • នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្សំគំនិត​លួច​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច​ចេញមក សារភាព​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​

    នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្សំគំនិត​លួច​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច​ចេញមក សារភាព​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​

    ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​អំពាវនាវ​ដល់ អ្នក​ដែល​ពាក់ព័ន្ធ​ផ្សំគំនិត​កាប់​ឈើ​នៅក្នុង​តំបន់​អូរ​ហ៊ុ​ច ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចេញមក​សារភាព​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ ​ជាមួយនឹង​ការអំពាវនាវ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក ដែល​នៅ​ពីក្រោយ​ខ្នង នៃ​ការប្រព្រឹត្ត​បទល្មើស និង​ស្រាវជ្រាវ​ជនជាតិ​វៀតណាម​ដែលជា​មេខ្លោង​ផ្តល់​ថវិកា និង​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​ចូលមក​កាប់​ឈើ​នៅក្នុង​តំបន់​អូរ​ហ៊ុ​ច​ដឹកជញ្ជូន​យកទៅ​ប្រទេស វៀតណាម​។​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ប្រាប់ AMS ថា “​អ្នកណា​ដែលមាន​ខ្លួន​ហើយ​គឺ​ចេញមក​សារភាព ប្រគល់​ខ្លួន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​កុំ​ចចេស​រឹងរូស រួមទាំង​អ្នក​ដែល​ផ្សំគំនិត អ្នកប្រព្រឹត្ត​ផ្ទាល់ គឺ​ត្រូវតែ​គោរព​ច្បាប់ គោរព​បទបញ្ជា​ការពា​រ​ធនធានធម្មជាតិ​ព្រោះ​ធនធាន​របស់​យើង​សម្បូរ​ប៉ុន្តែ​ប់​មកដល់ពេលនេះ​នៅតែមាន​អ្នក​បំផ្លិចបំផ្លាញ​ធនធាន​របស់​យើង​មិនអាច​គង់វង្ស​បានយូរ​អង្វែង​ទេ​។ ខ្ញុំ​សូម​អំពាវនាវ​ទី​១.​គឺ​អ្នកណា​ដែល​ដឹងថា​ខ្លួនឯង​ខុស​ហើយ​ប្រញាប់ ចេញមក​សារភាព​។​ទី​២.​វិធានការ​របស់​សម​ត្ថ​កិច្ច​របស់​គណៈកម្មកា​រ​ជាតិ​ឲ្យ​ស្វែងយល់​អំពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​ទាំងអស់ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​មិនមែន​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ធ្វើ​ចឹ​ង​ទេ គឺមាន​មនុស្ស​ជា​បុគ្គល សូម​ឲ្យ​បណ្តា​អង្គភាព​បង្កើន​ការយកចិត្តទុកដាក់​អប់រំ​បុគ្គលិក​នៅក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​ក្តាប់ជាប់​តួនាទី​ភារកិច្ច​របស់ខ្លួន ហើយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ការពារ​ផលប្រយោជន៍​ជាតិ​ជាធំ កុំ​ឲ្យ​នាំគ្នា​ទៅ​ការពារ​ផលប្រយោជន៍​ជាតិ​ហើយ បែរជា​គិត​ផលប្រយោជន៍​បុគ្គល ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស​…”​។​ ​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បន្តថា​ចំពោះ​រាជរដ្ឋាភិបាល​កំពុងតែ យកចិត្តទុកដាក់​ក្នុងការ​ការពារ​បូរ​ភាព​ភាព អធិបតេយ្យ ការពារ​ផលប្រយោជន៍​ជាតិ​ហើយ​មាន​មន្ត្រី​របស់​យើង​ទៅ​ប្រព្រឹត្ត បទល្មើស​ខុសច្បាប់​បែបនេះ នោះ​គឺជា​ការ​ហុច​ដង​ទៅ​ឲ្យ​ពួក​ប្រឆាំង​មានឱកាស​ដើម្បី​វ៉ៃ​ប្រហារ​រាជរដ្ឋាភិបាល​ហើយ​អាច ចាត់ទុកថា​ជា​ខ្មាំង​បង្កប់​ក៏​ថា​បាន​បង្កើត​ទង្វើ​បំផ្លាញ​ជាតិ​ដើម្បី​ទុក​ឲ្យ​អ្នក​ដែល​កំពុងតែ​រក​លេស​បំផ្លិចបំផ្លាញ​សន្តិភាព​គេ​មាន​លេស​ដើម្បី​នឹង​គេ​និយាយ​។​ ​ក្រុមការងារ​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ…

  • រាជរដ្ឋាភិបាលកម្ពុជា នឹងបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលកំពុងសិក្សានៅអាមេរិក

    រាជរដ្ឋាភិបាលកម្ពុជា នឹងបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលកំពុងសិក្សានៅអាមេរិក

    ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ឈប់ការបង់ថ្លៃសិក្សាឱ្យពួកគេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ចំពោះករណីនេះ ក្រសួងការពារជាតិកម្ពុជា កំពុងតែធ្វើកិច្ចការងារនេះ ជាមួយភាគីសហរដ្ឋអាមេរិក។ ប៉ុន្តែសម្តេចមិនបានបញ្ជាក់លម្អិតនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២ ខែកក្កដា បានឲ្យដឹងថា យោងតាមការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកបញ្ឈប់ការបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់នូវចំណាត់ការបន្ទាន់ និងចាំបាច់ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដូចតទៅ៖ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ភាគីអាមេរិក និងនៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន ជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ។ និស្សិតកម្ពុជា ចំនួន៦នាក់ ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួន ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឱ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ដោយសារ តែកម្ពុជាបានបាត់បង់ ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាស ចំនួន២រូប…

  • អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការលើកឡើងរបស់មន្រ្តី អ.ស.ប.ផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន មិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការនោះទេ

    អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ការលើកឡើងរបស់មន្រ្តី អ.ស.ប.ផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន មិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការនោះទេ

    ភ្នំពេញៈ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅនឹងការលើកឡើងរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)ផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន ដែលបានបង្ហាញកង្វល់ពីការឃុំខ្លួនសកម្មជនបរិស្ថាននាពេលកន្លងមកនេះ វាគ្រាន់តែជាសារនយោបាយ និងមិនមានឥទ្ធិពលអ្វីទៅលើការសម្រេចរបស់តុលាការនោះទេ ពីព្រោះតុលាការសម្រេចដោយផ្អែកទៅលើភស្តុតាង មានមូលដ្ឋានច្បាប់ក្នុងការចោទប្រកាន់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២ ខែកក្កដា នេះថា ការលើកឡើងនេះ(របស់មន្រ្តីអ.ស.ប.)ត្រូវហើយ ការលើកស្ទួយបរិស្ថាន និងសិទ្ធិមនុស្ស មិនមែនជាបទល្មើសទេ ហើយកម្ពុជាប្រកាន់ភ្ជាប់នូវគោលការណ៍ហ្នឹង។ ក៏ប៉ុន្តែសកម្មជនដែលរងការចោទប្រកាន់មិនមែនដោយសារសកម្មភាពស្ទួយបរិស្ថាន និងសិទ្ធិមនុស្ស គឺដោយសារតែបានប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ចមានភស្តុតាង មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការចោទប្រកាន់ និងដំណើរការនីតិវិធីតាមផ្លូវតុលាការ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា “ការលើកឡើងនេះ វាគ្រាន់តែជាសារនយោបាយ។ វាអត់មានមូលដ្ឋានផ្លូវច្បាប់ណាមកការពារកើតដែរ។ អ៊ីចឹង ការដែលលើកឡើងហើយថ្លែងជាសារនយោបាយវាអត់មានឥទ្ធិពលអីទៅលើការសម្រេចរបស់តុលាការ ព្រោះតុលាការគេសម្រេចផ្អែកទៅលើភស្តុតាង សក្ខីកម្ម ហើយបើយើងអត់មានភស្តុតាង សក្ខីកម្ម ហើយបើយើងអត់មានភស្តុតាងសក្ខីកម្ម រឹងមាំនៅក្នុងការដោះបន្ទុកតតាំងបទចោទផង ការថ្លែងសារនយោបាយវាមិនមានឥទ្ធិពលអី ហើយក៏គ្មានប្រយោជន៍អីដែរ”។ សេចក្ដីប្រកាសព័ត៌មានរបស់អ.ស.ប. តាមរយៈអង្គភាពសិទ្ធិមនុស្ស និងកម្មវិធីបរិស្ថាននៃអង្គការពិភពលោកមួយចេញផ្សាយកាលពីថ្ងៃទី៣០ មិថុនា ដោយបានបង្ហាញកង្វល់ចំពោះការចាប់ឃុំខ្លួនសកម្មជនបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ លោកស្រី Cynthia Veliko តំណាងអាស៊ីអាគ្នេយ៍នៃការិយាល័យសិទ្ធិមនុស្សនៃអ.ស.ប.ប្រចាំទីក្រុងបាងកក…

  • សម្តេចតេជោ បញ្ចប់ការធ្វើចត្តាឡីស័កជាមួយលទ្ធផលអវិជ្ជមាន

    សម្តេចតេជោ បញ្ចប់ការធ្វើចត្តាឡីស័កជាមួយលទ្ធផលអវិជ្ជមាន

    ភ្នំពេញៈមុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា” ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ”។ សម្តេចតេជោបានបន្តថា ក្នុងចំណោមមេដឹកនាំអាស៊ានប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេ រហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺ ការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕

  • ប្រមុខការទូតកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លី ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ

    ប្រមុខការទូតកម្ពុជា ប្រាប់ទៅអ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លី  ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ

    ភ្នំពេញៈ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹងនិងអនុវត្តនៅក្នុងព្រំដែនច្បាប់។ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមប្រព័ន្ឋវីដេអូជាមួយលោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ ប្រភពក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចពិភាក្សានេះបានផ្តោតលើបញ្ហាចំនួន៣។ទី១. កិច្ចសហប្រតិបត្តិការអន្តរជាតិ និង តំបន់ ,ទី២.ជំងឺកូវីដ១៩ និងផលវិបាករបស់វាព្រមទាំង និងទី៣. សិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែ រលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងគំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។ ស្តីពីប្រជាធិបតេយ្យ និងពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថា តើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅត្រង់ណានៅពេលនេះ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ…