-
សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិជួបសម្តែងការគួរសម និងជម្រាបលាតាមប្រព័ន្ធអនឡាញ

ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម វូ គ័ងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលាតាមប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គរដ្ឋទូតវៀតណាមបានសូមអភ័យទោសពីសម្តេចចក្រីប្រធានរដ្ឋសភា ដែលមិនបានចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចដោយផ្ទាល់នៅក្នុងឱកាសត្រូវបញ្ចប់អាណត្តិការទូតនេះ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភាដែលបានគំាទ្រ និងណែនាំចំពោះលោកជាប្រចំារហូតមកនៅក្នុងការបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំនេះ ក្នុងការបម្រើដល់ផលប្រយោជន៍និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យទទួលបានជោគជ័យយ៉ាងធំធេង។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទរយ៉ាងខ្លំាងក្លានូវលទ្ធផលយ៉ាងធំធេងកើតចេញពីជំនួបទ្វេភាគីរវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាមកាលពេលថ្មីៗនេះដែលនាំមកនូវ កិច្ចសហប្រតិបត្តិការកាន់តែគ្រប់ជ្រុងជ្រោយដល់ប្រទេសទំាងពីរ ជាពិសេសស្ថាប័នរដ្ឋសភានៃប្រទេសទំាងពីរបន្ថែមទៀត។ ចំណែកសម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា ពិតជាបាននំាមកនូវសមិទ្ធផលយ៉ាងច្រើនឥតគណនា ក្នុងការរួមចំណែកយ៉ាងសកម្ម សំដៅលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនយើងទំាងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងថែមទៀត។ សម្តេចបានកត់សម្គាល់ថានៅរយៈពេលជាង៣ឆ្នាំនៃបេសកកម្មរបស់ឯកឧត្តម វូ…
-
សម្ដេចក្រឡាហោម: នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗតែងតែយកបញ្ហាប្រឈម និងឆ្កឹះទំនាស់នានា ដើម្បីទាញប្រជាប្រិយភាព

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំក្រោយ គឺជាឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកនយោបាយផ្សេងៗ អាចយកបញ្ហាប្រឈម និងទំនាស់នានាក្នុងមូលដ្ឋានឆ្កឹះក្នុងបំណងទាញប្រជាប្រិយភាព ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពីឥឡូវទៅ ដើម្បីគ្រប់គ្រងសភាពការណ៍ ហើយដោះស្រាយបញ្ហាប្រជាពលរដ្ឋឱ្យបានល្អ ដោយមិនត្រូវមានទស្សនៈខុសឆ្គងថា បញ្ហាទាំងនោះ គឺដោយសារមានពួកប្រឆាំង ឬដោយសារបញ្ហានេះ បញ្ហានោះឡើយ ពោលគឺសំខាន់ត្រូវមើលខ្លួនឯងថា តើមានបញ្ហាមែនដែរទេ? មានប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋឬទេ? ហើយបើមានត្រូវដោះស្រាយភ្លាម។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន និងប្រកាសចូលកាន់មុខតំណែងលោក ណី ចារី ជាអភិបាលរងនៃគណៈភិបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។ សម្ដេចបានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ដែលធ្វើឱ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយ ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅមូលដ្ឋានឱ្យបានល្អ ដោយចៀសវាងឱ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។ សម្ដេចបានណែនាំឱ្យខិតខំជំរុញការនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច រួមមានផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់…
-
សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចឱ្យក្រុមហ៊ុនឯកជនអាចទិញឧបករណ៍តេស្តរហ័សរកកូវីដ១៩ សម្រាប់ធ្វើតេស្តបុគ្គលិកកម្មកររបស់ខ្លួន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវទៅកាន់ក្រុមហ៊ុនឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវទិញឧបករណ៍តេស្តរហ័សសម្រាប់ធ្វើតេស្តបុគ្គលិកកម្មកររបស់ខ្លួន។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យកងទ័ពនគរបាល និងអាវុធហត្ថ ក៏ត្រូវមានឧបករណ៍តេស្តរហ័សនៅក្នុងដៃជាចាំបាច់ ដោយមិនចាំបាច់ក្រុមគ្រូពេទ្យទើបអាចធ្វើតេស្តនោះទេ។ ជាមួយនេះ សម្តេចបានបញ្ជាឱ្យក្រសួងសុខាភិបាលត្រូវចុះទៅបង្រៀនក្រុមហ៊ុន និងកងទ័ព នគរបាល អាវុថហត្ថ ឱ្យចេះប្រើឧបករណ៍នេះ។ ដោយសម្តេចលើកឡើងថា យើងមិនអាចនៅពេលមានករណីសង្ស័យកើតឡើងហើយរង់ចាំគ្រូពេទ្យទៅយកសំណាកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១តាមប្រព័ន្ធ វីដេអូ ដើម្បីពិភាក្សានិងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការពង្រីកការធ្វើតេស្តរហ័សជាចំណុចដែលសម្តេចធ្វើការសម្រេចចិត្តជំនួសឱ្យរដ្ឋមន្ត្រីសុខាភិបាលដែលកន្លង ទៅនៅស្ទាក់ស្ទើររង់ចាំដល់តែពេទ្យទើបអាចធ្វើតេស្តបាន។ សម្តេចបានលើកឡើងថាពេទ្យនៅតាមស្រុកខ្លះមានតែ៥នាក់ ប្រជាជនមានរហូត១០ម៉ឺននាក់តើអាចទៅរួចទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ថ្ងៃនេះខ្ញុំយកការសម្រេចមួយផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិករបស់គេ។ រដ្ឋត្រូវធ្វើហើយកំពុងធ្វើ រាល់ថ្ងៃប៉ុន្តែយើងត្រូវបើកឱកាសឱ្យក្រុមហ៊ុនឯកជនដើម្បីក្រុមហ៊ុនឯកជន គេអាចគ្រប់គ្រងលើបុគ្គលិករបស់គេបានឆាប់រហ័ស។ អ៊ីចឹងក្រុមហ៊ុនឯកជនទាំងអស់ត្រូវគ្រប់គ្រងបុគ្គលិកកម្មកររបស់ខ្លួនពេលមានបញ្ហាត្រូវធ្វើតេស្តលើបុគ្គលិករបស់ខ្លួនតែម្ដង។ សម្តេចបានឱ្យដឹងផងដែរថា ការបញ្ជាទិញឧបករណ៍តេស្តរហ័សនេះអាចទាក់ទងតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាផលិតផលរបស់សាធារណរដ្ឋកូរ៉េ ដែលមានតម្លៃថោកសមរម្យមួយតម្លៃ ៣.៧ ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះក្រុមហ៊ុននីមួយៗអាចទិញក្នុងរង្វង់១០០០ ទៅ…
-
ឯកអគ្គរាជទូតស៊ុយអែតកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ : ឯកឧត្តម ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាបានសម្ដែងការកោតសរសើរវិធានការរាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការខិតខំអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនិងការបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។ ការកោតសរសើរនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប្យ៊ន ហេម៉ាក បានជម្រាបជូនសម្ដេចអំពីការងារពាក់ព័ន្ធនឹងការបញ្ចប់តួនាទីការទូតរបស់លោកនៅកម្ពុជាទន្ទឹមគ្នានឹងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាបិទជាផ្លូវការនៅខែធ្នូខាងមុខនេះ។ ឯកឧត្តមបន្តថា ទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែបន្តមានកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថាការងារបន្តនឹងទទួលអនុវត្តដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។ ឯកឧត្តមបានលើកឡើងអំពីសំណូមពរ២ដល់កម្ពុជា ទី១ គឺស្នើបង្កើតកុងស៊ុលកិត្តិយស ដោយឯកឧត្តមបានបន្តថា បច្ចុប្បន្ន ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកកកំពុងរង់ចាំការយល់ព្រមពីភាគីកម្ពុជា ដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាននៅកម្ពុជា។ សំណើរទី២ វិញ ឯកឧត្តម បានជម្រាបជូនថា ប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជាមានការលំបាកក្នុងការបន្តទិដ្ឋាការរបស់ខ្លួនដោយសារលិខិតឆ្លងដែនជិតផុតកំណត់ ហើយស្ថានទូតនៅកម្ពុជាមិនអាចទទួលសំណើធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គដោយសារជំងឺកូវីដ-១៩។ ឯកឧត្តមបានជម្រាបជូនសម្ដេចថា ជាដំណោះស្រាយ ស្ថានទូតស៊ុយអែត នៅកម្ពុជាបានអនុវត្តវិធានការបណ្ដោះអាសន្នដោយដាក់ចេញទម្រង់លិខិតឆ្លងដែនថ្មីជូនពួកគាត់។ ស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាពអនុញ្ញាតបន្តទិដ្ឋាការស្នាក់នៅដល់ពលរដ្ឋស៊ុយអែតដោយទទួលនូវទម្រង់លិខិតឆ្លងដែនថ្មីដែលបានចេញជាបណ្ដោះអាសន្ននេះ។ ឆ្លើយតបនឹងសំណើរទី១ របស់ឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើទី២ សម្ដេចបានបន្តថានឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះជាមួយសហការីដើម្បីឆ្លើយតបទៅស្ថានទូត។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនដែលភាគីកម្ពុជា និងស៊ុយអែត ត្រូវបន្តជាមួយគ្នាទៀត គឺការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនជាដើម។ សម្ដេចបានមានប្រសាសន៍ថា កន្លងមកស៊ុយអែត បានចូលរួមក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ហើយថាស៊ុតអែត ជាប្រទេសមានបទពិសោធន៍ច្រើនលើការងារកំណែទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ក៏បានអញ្ជើញទស្សនកិច្ចផ្ទាល់នៅប្រទេស៊ុយអែត ដើម្បីស្វែងយល់លើការងារកំណែទម្រង់នេះផងដែរ។ សម្ដេចបានបន្តថា សម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់មិនទាន់សម្រេចបានទាំងស្រុង ប៉ុន្តែបានបោះជំហានទៅមុខជាប្រចាំនិងទទួលបានលទ្ធផលតាមការរំពឹងទុក ជាក់ស្ដែងកម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ជុំវិញការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមមានការប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាពបន្តពង្រឹការងារនេះជាមួយភាគីកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតបឯកអគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ដែលបានលើកឡើងអំពីការងារកំណែទម្រង់ និងបានបន្តថាស៊ុយអែត ពិតជាមានមោទកភាព ដែលបានគាំទ្រកម្ពុជាបង្កើតជាមូលដ្ឋានក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះសំណើរសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការផ្នែកនគរបាល និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឯកឧត្តម បានជម្រាបសម្ដេចថានឹងនាំសំណើនេះជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថាការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕ ដោយ: ពលជ័យ
-
សម្តេចក្រឡាហោម ស ខេង ប្រាប់ទៅមន្រ្តីគណបក្សកែទម្រង់កម្ពុជាឱ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការរំលឹកដល់លោក ទិន សៃ តំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ឱ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ពីព្រោះគណបក្សនេះពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។ ការឱ្យបញ្ឈប់សកម្មភាពនយោបាយនៅតាមមូលដ្ឋាននេះ បានធ្វើឡើងខណៈពេលដែលលោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំម និង មន្ត្រីមួយចំនួនបានចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានដោយមានការជួបជុំប្រជាពលរដ្ឋ។ យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅលោក ទិន សៃ តំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជាពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។ ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុងធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះគណបក្សកែទម្រង់កម្ពុជាត្រូវបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋានរហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ។ ជាការកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញលោក ប៉ុល ហំម លោកអ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីមួយចំនួននៃគណបក្សកែទម្រង់កម្ពុជា បានចុះធ្វើសកម្មភាពជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីកៀរគរ និងស្វែករកកាគាំទ្រពីប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះ គឺបំពានទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ខណៈដែលគណបក្សកែទម្រង់កម្ពុជានៅមិនទាន់ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយ។…
-
បញ្ចប់មន្ទិលៈ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្តីការថ្មីលើទីតាំងចាស់

ភ្នំពេញៈ រាជរដ្ឋាភិបាលបានអនុញ្ញាតយល់ព្រមឲ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ដែលមានទំហំប្រមាណជាង៥ហិកតា ស្ថិតនៅដងមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួនជាង២០លានដុល្លារអាម៉េរិក។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា “រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃសាងសង់អគារទីស្ដីការថ្មី លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ ចំនួន២០ ៤៥០ ០០០ (ម្ភៃលាន បួនរយហាសិបពាន់)ដុល្លារអាម៉េរិក។ ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ-១៩”។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែមិថុនា នេះថា បន្ទាប់ពីទទួលបានលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃទើបតែបានបង្កើតគណៈកម្មការដើម្បីលើកយោបល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅពេលដែលគណៈកម្មការបប្រជុំសម្រេចហើយជាផ្លូវការទើបមានព័ត៌មានលម្អិត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា “ទើបបង្កើតគណៈកម្មការដើម្បីសិក្សាប្លង់…
-
ប្រធានថ្មីនៃគ.ជ.ប : កម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតចំនួន៤ ចាប់ពីឆ្នាំ២០២១-២០២៤

ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានមានប្រសាសន៍ថា សម្រាប់ដំណាក់កាលចំពោះមុខចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោតនឹងត្រូវរៀបចំការបោះឆ្នោត ចំនួន ៤ គឺ៖ -ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ – ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ -ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ -ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប.។ ឯកឧត្តមបន្តថា ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិងកំពុងរៀបចំការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលទើបបង្កើតថ្មី។ តាមគម្រោង នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ ប្រធានថ្មី…
-
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់អំពីដំណើរការចាក់វ៉ាក់សាំងនៅតាមបណ្តារាជធានី-ខេត្ត

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកដែលត្រូវមកទទួលការចាក់វ៉ាក់សាំងមានការសប្បាយរីករាយ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា “ដំណើរការចាក់វ៉ាក់សាំងរបស់យើងទៅដោយរលូនមិនមានបញ្ហាអ្វីទេ ទោះជាកន្លែងខ្លះមានភ្លៀងតិចតួចបង្កការលំបាក និងខកខានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លះដែរ ក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយទៅដោយរលូនអត់មានបញ្ហាអ្វីទេ”។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែមិថុនា បានឲ្យដឹងថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានចំនួនសរុប ៤.១០០.១០៤នាក់ ក្នុងនោះស្ត្រីមានចំនួន ២.០០០.២៥០នាក់។ ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបានដោយសារបញ្ហាសុខភាពមានចំនួន៥៨,២២៨នាក់ ក្នុងនោះស្ត្រីមានចំនួន ២៩,៤៩៣នាក់៕ដោយ:ពលជ័យ
-
ប្រធានថ្មី គ.ជ.ប នឹងប្រកាសចូលកាន់តំណែង នៅព្រឹកនេះ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប។តាមកម្មវិធីមានដូចតទៅ ៖. នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភ្ញៀវកិត្តិយសអញ្ជើញមកដល់។. នៅវេលាម៉ោង ៨:៤៥នាទីព្រឹក សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ អញ្ជើញមកដល់។. នៅវេលាម៉ោង ៩:០០-៩:១៥នាទីព្រឹក ប្រកាសហេតុ ប្រកាសអធិបតី និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។. នៅវេលាម៉ោង ៩:១៥-៩:៣០នាទីព្រឹក អានព្រះរាជក្រឹត្យតែងតាំងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។. នៅវេលាម៉ោង ៩:៣០-៩:៤៥នាទីព្រឹក ពិធីប្រគល់ព្រះរាជក្រឹត្យ និងត្រា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។. នៅវេលាម៉ោង ៩:៤៥-១០:០០នាទីព្រឹក សន្ទរកថារបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។. នៅវេលាម៉ោង ១០:០០-១០:១៥នាទីព្រឹក គោរពទង់ជាតិបិទកម្មវិធី។ ឯកឧត្តម ប្រាជ្ញ…
-
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចែករំលែកទស្សនៈ៥ចំណុចក្នុងសន្និសីទតុមូលក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

ភ្នំពេញៈនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយអាស៊ាន-រុស្ស៉ីក្នុងការពង្រឹងនិមាបនកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ។ ក្នុងបទអន្តរាគមន៍បស់សម្តេចតេជោ ហ៊ុន សែន នាឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ីជាពិសេសនៅពេលដែលកម្ពុជានឹងដើរតួជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនានេះចាប់ផ្តើមពីខែសីហា ឆ្នាំ២០២១ នេះតទៅ ។ សម្តេចបានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាន។ ជាការពិត រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ជាមួយគ្នានេះរុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ានដែលស្ថិតក្នុងលំដាប់ទី៨។ ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សម្តេចបញ្ជាក់ថា គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែកហិរញ្ញវត្ថុ អប់រំ ទំនាក់ទំនងធុរកិច្ច និងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជនក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែមដល់កិច្ចសហប្រតិបត្តិការរបស់យើងលើការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនេះ សម្តេចសូមអនុញ្ញាតចែករំលែកទស្សនៈមួយចំនួនអំពីវិធីដែលគណបក្សនយោបាយរបស់អាស៊ាន និង រុស្ស៊ីអាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងនោះរួមមាន៖ ទី១.យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត ។ ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ…