Category: Politico 360

  • ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ

    ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ

    ភ្នំពេញ: ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញចូលស្បថនៅក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ មុននឹងចូលកាន់តំណែង។ ចំណែកការប្រកាសចូលកាន់តំណែង​ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ។ គួររម្លឹកឱ្យដឹងថា ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ប្រាប់ AMS ថា តាមកម្មវិធីដែលបានរៀបចំ គឺឯកឧត្តមនឹងអញ្ជើញចូលស្បងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ ឯកឧត្តមបានបញ្ជាក់ថា ទាក់ទងការងារ គ.ជ.ប គឺជាស្ថាប័នមួយដែលយើងត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ក៏ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ និងនីតិវិធីផ្សេងៗ ដែលបានកំណត់ហើយ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនីមួយៗឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ហើយមានតែធ្វើទៅតាមលិខិតបទដ្ឋានជាធរមានមិនអាចធ្វើអ្វីខុសពីនឹងបានទេ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…

  • ប្រធានថ្មី នៃ គ.ជ.ប នឹងចូលស្បថក្នុងព្រះបរមរាជវាំងនៅរសៀលនេះ មុនចូលកាន់តំណែង

    ប្រធានថ្មី នៃ គ.ជ.ប  នឹងចូលស្បថក្នុងព្រះបរមរាជវាំងនៅរសៀលនេះ មុនចូលកាន់តំណែង

    ភ្នំពេញ: ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញចូលស្បថនៅក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ មុននឹងចូលកាន់តំណែង។ ប៉ុន្តែការប្រកាសចូលកាន់តំណែងនៅមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា តាមកម្មវិធីដែលបានរៀបចំ គឺឯកឧត្តមនឹងអញ្ជើញចូលស្បងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែការប្រកាសចូលកាន់តំណែងនៅមិនទាន់កំណត់ថ្ងៃនៅឡើយទេ។ ឯកឧត្តមបានបញ្ជាក់ថា ទាក់ទងការងារ គ.ជ.ប គឺជាស្ថាប័នមួយដែលយើងត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ក៏ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ និងនីតិវិធីផ្សេងៗ ដែលបានកំណត់ហើយ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនីមួយៗឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ហើយមានតែធ្វើទៅតាមលិខិតបទដ្ឋានជាធរមានមិនអាចធ្វើអ្វីខុសពីនឹងបានទេ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក…

  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប និងបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប និងបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក

    ភ្នំពេញ: ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតំណែង ដោយទទួលបានសំឡេងព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។ តាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋសភាបានឱ្យដឹងថា ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (ឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន)ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប.ទៅកាន់រដ្ឋសភាហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប។ បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា…

  • ជំនួបលើកដំបូង: មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន

    ជំនួបលើកដំបូង: មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់ អ.ស.ប. ពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន

    ភ្នំពេញៈ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ នេះគឺជាជំនួបលើកដំបូង បន្ទាប់ពីលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទើបទទួលតំណែងថ្មីជំនួសលោកស្រី រ៉ូណា ស្មីត។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើលំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល, វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩ និងវឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណុចសំខាន់ៗ ចំនួន៣ ដែលប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លើកយកមកពិភាក្សារួមមានៈ១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនអ.ស.ប. ការងារជំនួយផ្នែកច្បាប់ និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានបំភ្លឺ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ១៩ផងដែរដោយផ្អែកលើការអនុវត្តវិធានការ ដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិរួមទាំងបរិបទសង្គមរបស់កម្ពុជា។ ចំណុចទី៣. លំហនយោបាយ ប្រជាធិបតេយ្យ…

  • សម្ដេចក្រឡាហោម ស ខេង និងអ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាពិភាក្សាគ្នាលើប្រធានបទសំខាន់ៗចំនួន៤

    សម្ដេចក្រឡាហោម ស ខេង និងអ្នករាយការណ៍ពិសេស អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាពិភាក្សាគ្នាលើប្រធានបទសំខាន់ៗចំនួន៤

    ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn បានពិភាក្សាគ្នាលើប្រធានបទចំនួន ៤សំខាន់ រួមមានៈទី១.ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅនៃជំងឺកូវីដ-១៩នៅកម្ពុជា ទី២.ស្ថានភាពនៅក្នុងពន្ធនាគារ, ទី៣.លំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់ អង្គការមិនមែនរដ្ឋាភិបាល(NGOs )និងទី៤.វិធានការឆ្លើយតបបន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។ ការពិភាក្សានេះ តាមប្រព័ន្ធវីដេអូសន្និសីទ Zoom នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែមិថុនា។ ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា លោក Vitit Muntarbhorn ក៏បានជម្រាបសម្ដេចថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការទប់ស្កាត់ការរីករាលនៃជំងឺនេះ ទន្ទឹមនោះក៏មានការដាក់ចេញគោលនយោបាយសង្គម ដើម្បីជួយគាំទ្រដល់ប្រជាជន និងអ្នកដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺនេះ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុក ដាក់ខ្ពស់ដោយបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះ ក្នុងនោះមានការបន្តជំរុញផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ ការជំរុញយទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងការអនុវត្តការបិទខ្ទប់តំបន់មួយចំនួន តាមរយៈការដាក់ចេញវិធានការបង្រួមភូមិសាស្រ្តមានហានិភ័យ ដូចជា តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺផង និងកាត់បន្ថយផលប៉ះពាល់ឱ្យបានជាអតិប្បមាទៅលើជីវភាពពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានិភ័យ។…

  • អង្គសភាបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

    អង្គសភាបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

    ភ្នំពេញ: អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដោយទទួលបានសំឡេងព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។ គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសឯកឧត្តម ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាជ្រើសរើសបេក្ខជនប្រធាន គ.ជ.ប. រួចហើយបញ្ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការប្រជុំដើម្បីកំណត់សម័យប្រជុំសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ចំពោះឯកឧត្តម ប្រាជ្ញ ចន្ទ។ គួររំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ខែមិថុនា បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ…

  • សម្តេចក្រឡាហោម ស ខេង៖ ការចាប់ខ្លួនសកម្មជនចំនួន៣រូប គឺសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់

    សម្តេចក្រឡាហោម ស ខេង៖ ការចាប់ខ្លួនសកម្មជនចំនួន៣រូប គឺសមត្ថកិច្ចមានភស្តុតាងច្បាស់លាស់

    ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីការចាប់ខ្លួនសកម្មជនចំនួន ៣រូប កាលពីពេលថ្មីៗកន្លងមកនេះ គឺអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិប្រចាំកម្ពុជា នៅក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនេះជំនួបនេះ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ក៏បានលើកឡើងនៅកិច្ចការចំនួន២ជម្រាបជូនសម្ដេចក្រឡា ហោម ស ខេង ទី១. គឺការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និងការងារទី១.ពាក់ព័ន្ធចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣រូបកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងបញ្ហាទាំងពីរនេះ លោកជំទាវបានស្នើសុំព័ត៌មាន និងការយល់ឃើញបន្ថែមពីសម្ដេចក្រឡាហោម។ ចំពោះការចាប់ខ្លួនសកម្មជន៣រូប សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា សម្ដេចយល់ពីបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។ ពាក់ព័ន្ធនឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា ពិតមានការឆ្លងជំងឺនេះក្នុងពន្ធនាគារក្នុងរយៈពេលកន្លងមក និងថាក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយពេលនេះបានទទួលជោគជ័យ។…

  • ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់៖ ពីប្រតិបត្តិករបដិវត្តន៍ពណ៌ដ៏សកម្មមកជាជនរងគ្រោះអាជីព

    ពិភពលោកត្រូវបានភូតកុហកដោយព័ត៌មានក្លែងក្លាយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់៖ ពីប្រតិបត្តិករបដិវត្តន៍ពណ៌ដ៏សកម្មមកជាជនរងគ្រោះអាជីព

    (ភ្នំពេញ)៖ ការចាប់ខ្លួនជនសង្ស័យជាសមាជិកនៃចលនាមាតាធម្មជាតិខុសច្បាប់ចំនួន៣នាក់ ពីបទប្រមាថព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរ និងបទរួមគំនិតក្បត់ជាតិត្រូវបានបណ្តាញព័ត៌មាន និងក្រុមជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ ព្រមទាំងក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងក្រៅស្រុកយកធ្វើអាជីវកម្ម ដោយព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ។ ពួកគេបានបំភ្លៃការពិតទាំងគ្មានខ្មាសអៀនថា អាជ្ញាធឃោរឃៅចាប់ខ្លួនជនសង្ស័យទាំងនេះ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពបង្ហាញពីសេចក្តីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។ តែពួកគេធ្វើជាមិនដឹង មិនឮ និងព្យាយាមបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិព្រមទាំងមួលបង្កាច់កម្ពុជាទាំងកម្រោលដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន និងបញ្ចេញកំហឹងសងសឹកចំពោះកម្ពុជា និងការពារក្រុមដែលមាននិន្នាការនិងអនុវត្តផែនការដូចខ្លួនតែប៉ុណ្ណោះក្រោមរូបភាពជាជនរងគ្រោះនៃការរឹតត្បិតសេរីភាព និងសិទ្ធិបញ្ចេញមតិ។ ភស្តុតាងដែលត្រូវបានលេចធ្លាយជាបន្តបន្ទាប់ទាំងឯកសារ និងវីដេអូបានបង្ហាញថាក្រុមជនសង្ស័យទាំងនេះមិនមែនជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិពិតប្រាកដនោះទេ តែពួកគេបានយកលេសបរិស្ថាន និងធនធានធម្មជាតិធ្វើជាលេស ដើម្បីធ្វើសកម្មភាពដើម្បីសម្រេចនូវរបៀបវារៈនយោបាយដែលគេបានដាក់ចុះមក។ សូម្បីតែជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីថ្ងៃទី២០ កន្លងទៅបានទទួលស្គាល់ និងសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិតគឺចង់ឲ្យមានការងើបបះបោរប្រឆាំងហើយឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមវិធានការផ្ទុយ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។ ចម្លើយសារភាពចំពោះមុខសមត្ថកិច្ចនេះគឺជាទះកំផ្លៀងមួយដៃយ៉ាងទម្ងន់ទៅលើមេគំនិតនៃការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា និងជាការដាល់អារម្មណ៍ដល់សាធារណមតិជាតិ និងអន្តរជាតិបានយល់កាន់ តែច្បាស់ពីល្បិចកលដ៏ស្មោគគ្រោករបស់ក្រុមជនមួយចំនួនទាំងជនជាតិខ្មែរ និងបរទេសមួយចំនួនដែលបានព្យាយាមបំផ្លាញកម្ពុជាតាមគ្រប់រូបភាព និងបានបកស្បែកចៀមចេញពីឆ្កែចចកបង្ហាញពីទង្វើដ៏អាក្រក់ថោកទាបរបស់ក្រុមជនបំផ្លាញកម្ពុជា។ ហេតុអ្វីបានជាក្រុមជនអគតិ និងអមិត្តបរទេសមួយចំនួនព្យាយាមគាំទ្រក្រុមជនសង្ស័យក្បត់ជាតិទាំងនេះ និងបំភ្លៃការពិតអំពីកម្ពុជា ហើយពួកគេប្រើយន្តការអ្វី? ទី១)ពួកគេបានចងក្រងគ្នាជាបណ្តាញដើម្បីរួមកម្លាំងគ្នាវាយប្រហារមកលើរាជរដ្ឋាភិបាល ទាំងនៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន និងនៅលើបណ្តាញទំនាក់ទំនងសង្គម។ ជាយុទ្ធនាការបំផ្លាញកម្ពុជា ដោយពួកគេបានចែកតួនាទីគ្នាអ្នកខ្លះធ្វើសកម្មភាពប្រឆាំងដោយផ្ទាល់ បង្កើតព្រឹត្តិការណ៍ មានអ្នកខ្លះចេញមុខការងារក្រោមឆ័ត្រសិទ្ធិមនុស្ស…

  • លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសកម្ពុជា

    លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសកំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសកម្ពុជា

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជំរុញ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម ដូមីនិក រ៉ាអាប់ បានជួបប្រជុំផ្លូវការជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តមក៏បានអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។ នៅក្នុងជំនួបទ្វេភាគី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តម ដូមីនិក រ៉ាអាប់ អំពីបញ្ហានយោបាយ សន្តិសុខ និងការអភិវឌ្ឍសង្គមនាពេលថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ…

  • ​ពលរដ្ឋ និង​​និស្សិត​កម្ពុជា ដែល​កំពុងជាប់គាំង​នៅ​ឥ​ណ្ឌានឹងបានមកដល់កម្ពុជានៅថ្ងៃសុក្រខាងមុខនេះ

    ​ពលរដ្ឋ និង​​និស្សិត​កម្ពុជា ដែល​កំពុងជាប់គាំង​នៅ​ឥ​ណ្ឌានឹងបានមកដល់កម្ពុជានៅថ្ងៃសុក្រខាងមុខនេះ

    ភ្នំពេញៈពលរដ្ឋ និង​និស្សិត​ទាំង៧៦នាក់ដែលកំពុងជាប់គាំងនៅប្រទេសឥណ្ឌា នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា បញ្ជាក់ឱ្យដឹង។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១នេះ ឱ្យដឹងថាយោងតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាលស្ថាន​ឯកអគ្គរាជទូត​កម្ពុជា បាន​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ និង និស្សិត​ខ្មែរចំនួន ៧៦នាក់ ដែល​ជាប់គាំង​នៅ​ប្រទេស​ឥណ្ឌា។​ ពលរដ្ឋ និង​និស្សិត​ទាំង៧៦នាក់​នេះ នឹងត្រូវ​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​ជើងយន្តហោះ​ពិសេស​អាកាសចរណ៍​ឥណ្ឌា​លេខ AI 1304 នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង ១៤:២០ (​ម៉ោង​នៅ​កម្ពុជា​)​។ ក្នុងការ​ចេញដំណើរ​នេះ​ក៏​នឹងមានមន្ត្រី​ស្ថានទូតទទួលបន្ទុក​ផ្នែក​ការងារ​កុងស៊ុល​ជួយ​សំរួល និង​ជូន​ដំណើរ​ទៅ​អាកាសយានដ្ឋាន អន្តរជាតិ​ឥន្ទ្រា​គន្ធ (Indira Gandhi International Airport) ក្រុង​ញូ​ដែ​លី​ ។​ ​ប្រភពដដែលបន្តថា ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ ឆ្នាំ ២០២០ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌា បានយកចិត្តទុកដាក់ ធ្វើការ​សម្របសម្រួលប្រគេន និង​ជូន​ព្រះសង្ឃ ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស ឥណ្ឌា…