Category: Politico 360

  • ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ

    ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមាតាធម្មជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន មានការចាប់អារម្មណ៍ទៅ លើអ្វីដែលជាការណ៍នាំទៅដល់ការចាប់ខ្លួនយុវជន០៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបំភ្លឺជូនសាធារណជនជប ដូចតទៅ៖១- អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន ។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០៧របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការ នេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។ តាមមូល ហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការ បំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ។២- ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញាតិអេស្ប៉ាញ ដែល ឈរពីក្រោយឈ្មោះអង្គការនេះ ហើយដែលត្រូវក្រសួងមហាផ្ទៃបណ្ដេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនអោយធ្វើសកម្មភាពខុសច្បាប់…

  • សហមេធាវីលោក កឹម សុខា ប្រកាសច្រានចោលអ្នកបង្កើតបក្សថ្មី ដែលតែងយកឈ្មោះលោក កឹម សុខា ទៅប្រើ

    សហមេធាវីលោក កឹម សុខា ប្រកាសច្រានចោលអ្នកបង្កើតបក្សថ្មី ដែលតែងយកឈ្មោះលោក កឹម សុខា ទៅប្រើ

    ភ្នំពេញ: លោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានបញ្ជាក់ថា អស់ពីក្រុមមួយចូលដល់ក្រុមមួយទៀតហើយ ប៉ុន្មានថ្ងៃថ្មីៗនេះ អស់លោកដែលរៀបនឹងបង្កើតបក្សថ្មី បានទៅដល់ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត។ ដើម្បីសម្រេចបានមហិច្ឆតារបស់ក្រុមខ្លួន អស់លោកទាំងនោះ បាននិយាយបញ្ចុះបញ្ចូលអ្នកគាំទ្រអតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោកកឹម សុខា ឱ្យបង្កើត ហើយលោកប្រធាន កឹម សុខា នៅពីក្រោយខ្នង។ល។ លោកបានគូសបញ្ជាក់បន្ថែមថា ដើម្បីកុំឱ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញរបស់អស់លោកទាំងអស់នោះ លោកសូមបញ្ជាក់សាជាថ្មីថា លោក កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមក បានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយជាសាធារណៈជាច្រើនលើក ច្រើនសាមកហើយថា លោកកឹម សុខា មិនគាំទ្រក្រុមណាមួយឱ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នងក្រុមណាមួយដែរ ហើយពេលនេះក៏ដូចគ្នាដែរ។ ជាមួយគ្នានេះ លោកមេធាវី ចាន់ ចេន សូមអស់លោកអ្នកនយោបាយដែលតាំងខ្លួនឯងជាព្រះបាទធម្មិក ជាអ្នកខ្លាំង ប្រជាពលរដ្ឋគាំទ្រច្រើនភ្លុកទឹកភ្លុកដីទៅហើយ សូមឈប់យកឈ្មោះលោកកឹម សុខា ទៅប្រើប្រាស់ដើម្បីបំភ្លៃ បោកប្រាស់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរតទៅទៀតទៅ អាណិតអ្នកគាំទ្រ…

  • រដ្ឋមន្រ្តីការបរទេសកម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំទ្វេភាគីពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម

    រដ្ឋមន្រ្តីការបរទេសកម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំទ្វេភាគីពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម

    ភ្នំពេញៈ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមហើយកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ មុនកិច្ចប្រជុំទ្វេភាគីនេះ ឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំបានផ្តោតលើវិស័យបរិស្ថាន និងកិច្ចសហប្រតិបត្តិការ រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តម ដូមីនិក រ៉ាអាប់ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសបានទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ ។ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថានរួច រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ឯកឧត្តម ដូមីនិក…

  • រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាននៅព្រឹកនេះ

    រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាននៅព្រឹកនេះ

    ​ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ លោករដ្ឋមន្រ្តីការបេទេសអង់គ្លេសបានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២២ខែមិថុនា ដើម្បូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ​ចំពោះខ្លឹមសារនៃជំនួបរបស់លោករដ្ឋមន្រ្តីទាំងពីមិនទាន់ត្រូវបានផ្តល់ជូនលំអិតនៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ គឺបន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួច រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។ ឯកឧត្តមដូ​មី​និក រ៉ា​អាប់ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​តាម​យន្តហោះ​ពិសេស​បានមក​ដល់ក​ម្ពុ​ជា​ដោយ​សុវត្ថិភាព​ហើយ​នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ តប​តាម​ការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស ផ្តើម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។​ ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ និង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់…

  • ក្រុមលោក ថាច់ សេដ្ឋា ទទួលភ្លើងខៀវពី សម រង្ស៊ី- អេង ឆៃអ៊ាង រៀបចំបង្កើតគណបក្សបេះដូងជាតិ?

    ក្រុមលោក ថាច់ សេដ្ឋា ទទួលភ្លើងខៀវពី សម រង្ស៊ី- អេង ឆៃអ៊ាង រៀបចំបង្កើតគណបក្សបេះដូងជាតិ?

    ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហើបឱ្យដឹងថាក្រុមលោក ថាច់សេដ្ឋា ដែលទទួលបានភ្លើងខៀវ ពីទណ្ឌិត សម រង្ស៊ី និងលោក អេង ឆៃអ៊ាង កំពុងដំណើរការរៀបចំនីតិវិធីបង្កើត “គណបក្សបេះដូងជាតិ” ​មានឈ្មោះ សៀម ភ្លុក ជាអ្នកចេញមុខស្នើទៅក្រសួងមហា។ សមាសភាពដឹកនាំគណបក្សនេះមានលោក ថាច់ សេដ្ឋា និងកញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត ជាសមាសភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សនេះ។ ប្រភពបានបញ្ជាក់ថា នៅពេលស្នើសុំបង្កើតគណបក្សបេះដូងជាតិបានហើយ គឺលោក ថាច់ សេដ្ឋា នឹងទៅដឹកនាំគណបក្សនេះ។ ចំណែកលោក ហ៊ុន កុសល អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ក្រុមលោកថាច់ សេដ្ឋា កំពុងដំណើរការបង្កើតគណបក្សបេះដូងជាតិ មានឈ្មោះ សៀម ភ្លុក ដែលតែងតែចោទគេចោទឯងជាអាយ៉ងនោះ អ្នកចេញមុខស្នើទៅក្រសួងមហាផ្ទៃ។ តាមរយៈមន្រ្តីមូលដ្ឋានគណបក្សសង្រ្គោះជាតិ ប្រាប់មកថា សមាសភាពដឹកនាំគណបក្សនេះមានលោក ថាច់ សេដ្ឋា និង ស៊ិន ចាន់ពៅរ៉ូហ្សេត ជាសមាសភាពដឹកនាំបក្ស។ លោកបានបញ្ជាក់ថា “បញ្ហានៅត្រង់ថា តើគណបក្សនេះបង្កើតឡើងដោយមានការបើកភ្លើងខៀវពីទណ្ឌិត…

  • រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានអញ្ជើញមកដល់កម្ពុជាហើយនៅយប់នេះ

    រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានអញ្ជើញមកដល់កម្ពុជាហើយនៅយប់នេះ

    ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានដឹកនាំគណៈប្រតិភូអញ្ជើញតាមយន្តហោះពិសេសបានមកដល់កម្ពុជាដោយសុវត្ថិភាពហើយនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងផ្តើមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ លោក ដូមីនិក រ៉ាអាប់ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។ ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។ ទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕ដោយៈពលជ័យ

  • ប្រមុខការពារជាតិកម្ពុជា បដិសេធព័ត៌មានបាញ់ទម្លាក់យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី

    ប្រមុខការពារជាតិកម្ពុជា បដិសេធព័ត៌មានបាញ់ទម្លាក់យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី

    ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបដិសេធ និងច្រាលចោលចំពោះការផ្សព្វផ្សាយរបស់គេហទំព័រ KHMER MEKONG NEW ថា ទាហានកម្ពុជា បានបាញ់ទម្លាក់យន្តហោះវៀតណាម ដែលបានរំលោភដែនអាកាសកម្ពុជានៅខេត្តមណ្ឌលគីរី កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅតែប៉ុណ្ណោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រសាសន៍បញ្ជាក់ប្រាប់ AMS យ៉ាងដូច្នេះថា “ព័ត៌មាននេះ ជាការប្រឌិត ចេះតែនិយាយផ្តេសផ្តាស គ្មានបានការ មិនមែនតែរឿងនឹងមួយទេ គឺមានរឿងផ្សេងៗទៀត វាចេះតែប្រឌិត គ្មានរឿងអីចេះតែនិយាយទៅ គ្មានបានការ”។ ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី២២ ខែមិថុនានេះថា មិនមានករណីបាញ់ទម្លាក់យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី ដូចជាការផ្សព្វផ្សាយរបស់គេហទំព័រ KHMER MEKONG NEW នោះទេ។ ការផ្សាយនេះ គឺបំពុលសង្គម។ លោកស្នងការបានបញ្ជាក់យ៉ាងដូច្នេះថា “អត់មានទេ ដូចជាមិនមានអីដាក់ថ្នាក់នឹងទេ បាញ់យន្តវៀតណាមឯណា…

  • Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩

    Cambodia2050 Ep19៖ នយោបាយការទូតរបស់កម្ពុជាក្នុងវិបត្តិកូវីដ-១៩

    ជាការពិតណាស់ មហាអំណាចធំៗ សហរដ្ឋអាមេរិកនិងចិនកាន់តែបង្កើនការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងនេះទៀតសោតវាបានពង្រីកទីផ្សារ និងវិស័យមួយទៅវិស័យមួយ ចាប់ផ្ដើមខ្លាំងដោយសង្គ្រាមពាណិជ្ជកម្មក្នុងរដ្ឋបាលលោក ដូណាត្រាំ។ ការប្រកួតប្រជែងនៅខាងផ្នែកបច្ចេកវិទ្យាក៏ដូចជា ការលូកដៃកកាយសំណុំរឿងក្តៅនៅក្នុងតំបន់ជាច្រើន ជាពិសេសតំបន់របស់យើង ដូចជាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត បញ្ហាតៃវ៉ាន់។ល។ រដ្ឋបាល Joe Biden ហាក់បីដូចជាបន្តនូវគោលនយោបាយប្រឆាំងចិនរបស់ខ្លួន។ ខ្ញុំគិតថា ជាទ្រឹស្ដីការប្រកួតប្រជែងរវាងមហាអំណាចធំៗ វាបង្កើតនូវកាលានុវត្តភាពផង និងបញ្ហាប្រឈមផង ដល់ប្រទេសតូចដូចជាកម្ពុជា។ កាលានុវត្តភាពគឺ ប្រទេសធំៗត្រូវការការគាំទ្រពីប្រទេសតូច តាមរយៈការផ្ដល់នូវជំនួយឧបត្ថម្ភខាងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម។ល។ ប៉ុន្តែបញ្ហាប្រឈមគឺថា ប្រទេសតូចៗអាច នឹងត្រូវបានគេបង្ខំឲ្យជ្រើសរើសខាងណា ហើយនេះគឺជាបញ្ហាប្រឈម។ បញ្ហាប្រឈមនេះ ពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជា កាន់តែកើនឡើង រីឯឱកាសកាន់តែខើចខ្លីខើចខ្លី ដោយសារតែការប្រកួតប្រជែងកាន់តែស្រួចស្រាល និងគ្រោះថ្នាក់រវាងមហាអំណាចទាំងពីរ។ យើងឃើញថា មហាអំណាចធំៗ បានប្រើប្រាស់នូវឧបករណ៍សេដ្ឋកិច្ច ដើម្បីដាក់គំនាបទៅលើរដ្ឋតូចៗ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធជាមួយ នឹងសម្ពាធសេដ្ឋកិច្ច យើងឃើញស្រាប់ហើយចំពោះប្រទេសតូចដូចជាកម្ពុជាយើង កំពុងតែទទួលរងនូវសម្ពាធពី ការញែកពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន ពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្ម Supply change ចង្វាក់ផលិតកម្ម ចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាខាងផ្នែកបច្ទេកវិទ្យា…

  • Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ

    Cambodia2050 Ep18: ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច ភាពគ្មានការងារធ្វើដោយសារវិបត្តិកូវីដ នៅកម្ពុជានិងផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ

    លោក ចាន់ សុផល អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានអោយដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2021 នេះប្រហែលជាមិនដល់ 4% ដូចដែលការព្យាករណ៍របស់ក្រុមធនាគារអភិវឌ្ឍន៍អាស៊ីទេ។ សកម្មភាពសេដ្ឋកិច្ចនៅឆ្នាំ 2021 នេះមានការថមថយជាងឆ្នាំ 2020 ទៅទៀត។ កាលពីឆ្នាំទៅ ប្រហែលមួយឆ្នាំមុន ខែ5 ខែ6 ឆ្នាំមុនហ្នឹង មានការព្យួរការងារ រោងចក្រខ្លះសុំបិទប៉ុន្តែរដ្ឋាភិបាលផ្ដល់អនុសាសន៍ថាឲ្យព្យួរសិន ពីព្រោះខ្វះការបញ្ជាទិញ ខ្វះតម្រូវការពីប្រទេសផ្សេងៗ ពីព្រោះតែមានស្ថានការណ៍បិទខ្ទប់ ការចរាចរផ្នែកទេសចរណ៍បានថយចុះយ៉ាងខ្លាំង តម្រូវការទិញសំលៀកបំពាក់ដើរលេងហ្នឹង ក៏ថយចុះទៅតាមហ្នឹង ធ្វើឲ្យអ្នកបញ្ជាទិញធំៗក៏គេបន្ថយទៅ។ កាលនោះមានព័ត៌មានថាជាង 230 រោងចក្រដែលបានដាក់ពាក្យស្នើសុំព្យួរ សរុបទាំងវិស័យកាត់ដេរ វិស័យទេសចរណ៍មានឈ្មោះដល់ទៅ 26 ម៉ឺននាក់ដែលគេបានព្យួរការងារ ដូចជា អ្នករត់តុកៗ អ្នកលក់វត្ថុអនុស្សាវរីយ៍ អ្នកលក់ចំណីអាហារនៅតាមផ្លូវសៀមរាបសម្រាប់ទេសចរណ៍ហ្នឹង យើងបានធ្វើការអង្កេតទូទាំងប្រទេស នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ជាអកុសលមកដល់ពេលឆ្នាំនេះដើមឆ្នាំ 2021ហ្នឹង គឺចាប់ពីខែពីរ ព្រឹត្តិការណ៍ 20 កុម្ភៈហ្នឹង ហើយក៏មានការឆ្លងរាលដាលកើនឡើងរហូតដល់មានការបិទខ្ទប់នៅតំបន់មួយចំនួន ជាពិសេសនៅភ្នំពេញ និង ខេត្តកណ្ដាលនេះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់រោងចក្រមួយចំនួន ហើយក៏មានការឆ្លង ជាពិសេសនោះឆ្លងទៅដល់កម្មករកម្មការិនីរោងចក្រ…

  • ប្រមុខ​ការទូត​កម្ពុជា​នឹងចូលរួម​ពិធី​បើក​នៃ​កិច្ចសន្ទនា​គោលនយោបាយ​ជាន់ខ្ពស់​ស្ដីពី​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គម្រប់​ខួប​២៥​ឆ្នាំ​

    ប្រមុខ​ការទូត​កម្ពុជា​នឹងចូលរួម​ពិធី​បើក​នៃ​កិច្ចសន្ទនា​គោលនយោបាយ​ជាន់ខ្ពស់​ស្ដីពី​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គម្រប់​ខួប​២៥​ឆ្នាំ​

    ​ភ្នំពេញៈ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​នៅក្នុង​ពិធី​បើក​នៃ​កិច្ចសន្ទនា​គោលនយោបាយ​ជាន់ខ្ពស់ ស្ដីពី «​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM)​ក្នុង​គម្រប់​ខួប​២៥​ឆ្នាំ​៖​ការពង្រឹង​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​នៅក្នុង​ពិភពលោក​ដែល​កំពុង​ផ្លាស់ប្ដូរ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ ២០២១​នេះ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ធ្វើឡើង ជា​ទម្រង់​រូបវ័ន្ត និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ការចូលរួម​នេះ​តាម​សេចក្តី​អញ្ជើញ​របស់​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ​។​ ​សេចក្តីប្រកាស​បានបញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​នេះ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​អញ្ជើញ ធ្វើជា​វាគ្មិន​កិត្តិយស​នៅក្នុង​ពិធី​បើក​កិច្ចសន្ទនា​ខាងលើនេះ ជាមួយនឹង​ឯកឧត្តម ប៊ូ​យ ថា​ញ់​សឺ​ន ឯកឧត្តម Josep Borrell តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ​និង​ជា​អនុប្រធាន​គណៈកម្មការ អឺរ៉ុប ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី និង ឯកឧត្តម Sergey V. Lavrov​រដ្ឋមន្ត្រីការបរទេស​នៃ សហព័ន្ធរុស្ស៊ី ផងដែរ​។​ ​ប្រភព​ដដែល​បន្តថា សុន្ទរកថា​គន្លឹះ​របស់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​នឹង​ផ្តោតលើ​ដំណើរការ​នៃ​ការប្រព្រឹត្តទៅ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​តាំងពី​ការបង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​តួនាទី​របស់​កិច្ចប្រជុំ​នេះ​ជា​គ្រឹះ​មួយ​ក្នុងចំណោម​គ្រឹះ​នានា​នៃ​អភិបាលកិច្ច​សកល ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ពហុភាគី​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដូចជា វិបត្តិ​កូ​វីដ​-១៩​និង​ផលប៉ះពាល់​របស់​ជំងឺ​នេះ​ទៅលើ​វិស័យសេដ្ឋកិច្ច​-​សង្គម​ជាដើម​។​ក្នុងន័យនេះ​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣…